ភ្ញាក់ផ្អើលទាំងព្រលឹម !!សពបុរសអត់ស្គាល់អត្តសញ្ញាណម្នាក់ ត្រូវជនមិនស្គាល់មុខ ដឹកយកមកទម្លាក់ចោលនៅក្បែរចិញ្ចើមផ្លូវ ជិតប៉ុស្ត៍រដ្ឋបាលសង្កាត់ច្រកម្ទេសក្រុងបាវិត

ស្វាយរៀង៖ មានករណីឃាតកម្ម ដឹកសពបុរសម្នាក់តាមរថយន្តយកមកផ្លុងចោល នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្បែរប៉ុស្តិនគបាលរដ្ឋបាលសង្កាត់ច្រក ម្ទេសចម្ងាយ៥០ម៉ែត្រ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវទាំងព្រឹកនិងសមត្ថកិច្ច។

ករណីប្រទះឃើញសពគេយកមកទម្លាក់ផ្លុងចោលនេះប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ប្រទះឃើញនៅវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី១៣កញ្ញា២០១៨នៅភូមិ សាលាទាន សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា តាមការសន្និដ្ឋានជំហ៊ានដំបូង សពជនរងគ្រោះមានសប្បុរស ពាក់អាវខ្មៅ ស្លៀកខោខ្ លីហើយសពត្រូវបានក្រុមជនល្មើសសម្លាប់នៅកន្លែងផ្សេងហើយបានច្រកសពក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដឹកសាកសពតាមរថយន្តមកពីទិសខាងកើតមកទម្លាក់ផ្លុងចោលនៅលើចិញ្ចើមថ្នល់ជាតិលេខ១ជិតប៉ុស្តិរដ្ឋបាលសង្កាត់ច្រកម្ទេសចម្ងាយ៥០ម៉ែត្រ។


បើតាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅម៉ោងប្រមាណជា៤ទៀបភ្ លឺគេឃើញមានរថយន្តតូចមួយគ្រឿង បើកមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានឈប់មួយសន្ទុះក៏បានបត់រថយន្តត្រឡប់ទៅទីសខាងកើតវិញ ក៏ប៉ុន្តែមិនបានចាប់អារម្មណ៍អ្វីទេ លុះម៉ោង៦និង០០នាទីព្រឹក អ្នកលក់នំបានប្រទះឃើញសពទើបឆោឡោនិងប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពីសមត្ថកិច្ចជំនាញមកពិនិត្យមកដល់ធ្វើកោសលវិច្ច័យមិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយសន្និដ្ឋានថាជាករណីឃាតកម្មដោយសភាពសពមាន បែកមាត់ បែកក្បាល និងស្នាមវ៉ៃចំំក្បាលពីក្រោយហើយសមត្ថកិច្ចបានបញ្ជាក់ថាពិតជាករណីឃាតកម្មពិតមែន។

ហើយសាកសពត្រូវសមត្ថកិច្ចយកសពមកតម្កល់ទុកនៅវត្តជិតកន្លែងកើតហេតុ បច្ចុប្បន្ន សមត្ថកិច្ចកំពុុងធ្វើការស្រាវជ្រាវ រកមុុខឃាត់ករដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕