ឃាតកម្ម​សង្ស័យថា កូនប្រុស​បង្កើត ដែលមាន​ជំងឺសរសៃប្រសាទ​វ៉ៃ​សម្លាប់ សមត្ថកិច្ចចាប់កូនយកទៅសាកសួរ លទ្ឋផល .

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង៦និង៥០នាទី​ព្រលប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ត្រី​ម្នាក់​ត្រូវបាន​កូនស្រី​ចេញពី​ធ្វើការ​វិញ​ប្រទះឃើញ​ឃើញ​ដេកស្លាប់​នៅលើ​ពូក​ក្នុងផ្ទះ ដោយ​សង្ស័យថា កូនប្រុស​បង្កើត ដែលមាន​ជំងឺ សរសៃប្រសាទ​វ៉ៃ​សម្លាប់ ។

នៅ​ក្នុងផ្ទះ​ជនរងគ្រោះ​ផ្ទាល់ ស្ថិតនៅ​ភូមិ​ព្រៃ​កី(ខ)សង្កាត់​ពងទឹក ខណ្ឌដង្កោ ។
សព​ជនរងគ្រោះ​មានឈ្មោះ ម៉ៃ នួន ភេទ​ស្រី អាយុ៦៣ឆ្នាំ មុខរបរ នៅផ្ទះ​ស្នាក់នៅ ផ្ទះ​អត់​លេខ ភូមិ​ព្រៃ​កី(ខ) សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ចំនែក​ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ពិន ខន ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ម្តាយ (ដោយ​អះអាងថា​មាន​ជំងឺ​ស​សៃ​ប្រសាទ)។ ក្រុមគ្រួសារ​បាន រាយការណ៍​ទៅខាង​ជំនាញ​កោសល​វិច័យ​ខណ្ឌដង្កោ​និង​ជំនាញ​កោសល​វិ​ច្ច័​យ​ក្រុងភ្នំពេញ ឲ្យ​ចុះមក​ពិនិត្យ​សាកសព​ជនរងគ្រោះ​តែម្តង ។

តាម​សម្តី​បំភ្លឺ​ពី​អ្នកជិតខាង អ៊ិន សុខ​ខុម ភេទ​ស្រី អាយុ៤០ឆ្នាំ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង៩ព្រឹក រូបគាត់​បានឮ​បុរស​ជា​កូន​ហើយក៏​ត្រូវ​ជនសង្ស័យ មាន​អកា​រៈ​ស្រវឹង ហើយ​អង្គុយ​និយាយ​ម្នាក់ឯង ថា​ថ្ងៃ​ហ្នឹង​អញ​និង​សម្លាប់ ង៉ែ​ង​ឲ្យ​បាន ហើយ​ពេលនោះ​ស្ត្រីជន​រងគ្រោះ​ជា​ម្តាយ បាន​ដើរ​ពីលើ​ថ្នល់​មក​ផ្ទះ​វិញ ឃើញ​កូន​និយាយ​បែបនេះ ក៏បាន​ទាស់សម្តី​គ្នា ជេរ​គ្នា​មួយ​ប្រាវ ហើយ​ក៏បាន​សំឡេង​តែម្តង ។ លុះ​មកដល់​ពេល​កើតហេតុ កូនស្រី​របស់​ជនរងគ្រោះ បាន​ត្រលប់​មកពី​ធ្វើការ​វិញ ក៏​ផ្អើល​ថា​ម្តាយ​របស់ខ្លួន​ស្លាប់​តែម្តង ។

តាម​ការបញ្ជាក់ ពី​ជំនាញ​កោសល​វិ​ច្ច័​យ​ក្រុង និង​សំរេច​ដោយ​លោក ឧក​ញ្ញា នង សុវណ្ណរ​ត្ន័ វេជ្ជបណ្ឌិត​ជំនាញ​ប្រចាំ កោសល​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ លើសឈាម និង​ជំងឺថ្លើម (ហើយ​ស្លាប់​ដោយ​គាំងបេះដូង​ឬ​ជំងឺថ្លើម) ហើយ​មិន​ទាក់ទង​និង​ករណី ឃាតកម្ម នោះទេ ។

ចំណែក​បុរស​ជា​កូន ដែល​គេ​សង្ស័យថា វាយ​សម្លាប់​ម្តាយ ត្រូវបាន​សមត្ថកិច្ច ដោះលែង​ឲ្យ​មក​ចូលរួម បុណ្យសព​ម្តាយ នៅឯ​ផ្ទះ​វិញ ៕