ឧត្តរមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងក្នុងទិស ដៅបញ្ច្រាសគ្នាពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូមែត្រ លេខ៧៧-៧៨ ស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់បុរសម្នាក់ កាលពីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។

រថយន្តបង្ករម៉ាក កាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ចំណែកអ្នកជិះរ៉ឺម៉កការ៉ែមឈ្មោះ ប៉ាន់ វ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់ការ៉ែម រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)ជិះក្នុងទិសដៅពីជើងទៅត្បូង។

កម្លាំងជំនាញអធិការដ្ឋានក្រុងសំរោងបានធ្វើកាវាស់វែងរួចហើយបានយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅអធិការដ្ឋាននគរបានក្រុងសំរោង។

មូលហេតុ រថយន្តបើកល្បឿនលឿនត្រង់ផ្លូវកោង។ សាកសពបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ FB