(ភ្នំពេញ) ធ្លាយរឿងក្រសួងអប់រំ ធ្លាប់ផ្តល់ថវិការប្រមាណ១លានដុល្លារ អោយសាលាស៊ីសុវត្ថិ តែនាយកសាលាប្រើប្រាស់មិនមានតម្លាភាព ទើបក្រសួងដកចេញ ឥលូវលោកគ្រូសាលានេះមិនព្រម ក្រសួងក៏សម្រេចអោយសងថវិការនោះវិញ ហើយអោយធ្វើជានាយកសាលាជាបន្តទៀត។

បញ្ហាវិទ្យាល័យព្រះស៊ីសុវត្ថិត្រូវបានបញ្ចប់ ស្រាប់តែធ្លាយរឿងក្រសួងធ្លាប់ផ្តល់ថវិការប្រមាណ ១លានដុល្លារអោយសាលានេះ ប៉ុន្តែដោយសារតែការគ្រប់គ្រងរដ្ឋបាលរបស់លោកនាយកសាលា មូល ស៊ុយហេង ទើបក្រសួងដកនាយកសាលារូបនេះមកបំរើការងារនៅ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ដែលធ្វើអោយអ្នកគ្រូលោកគ្រូនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ធ្វើការតវ៉ាចំពោះចំណាត់ការរបស់ក្រសួង។





ដោយសារតែមានការតវ៉ាបែបនេះ ទើបក្រសួងសម្រេចធ្វើការប្រជុំជាមួយលោកគ្រូអ្នកគ្រូវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីធ្វើការបោះឆ្នោតដោយទី១ទទួលយកការសម្រេចចិត្តរបស់ក្រសួង និងទី២រក្សាទុកលោក មូល ស៊ុយហេង ធ្វើការនាយកសាលាជាបន្តទៀត។ ដោយគោរពលើស្មារតីបោះឆ្នោត និងជាលទ្ធផលការគាំទ្រការសម្រេចរបស់ក្រសួងមានសំលេងគាំទ្រ ៥៤សន្លឹក និងការបោះឆ្នោតរក្សាទុកលោក មូល ស៊ុយហេង មាន៩៧សន្លឹក ពេលនេះក្រសួងសម្រេចរក្សាទុកលោក មូល ស៊ុយហេង ធ្វើការជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិជាបន្តទៀត តែតម្រូលអោយលោក សងថវិការក្រសួងដែលបានប្រើប្រាស់មិនមានតម្លាភាព។ សូមអានលំអិតសេចក្តីប្រកាសព័ត៌មានខាងក្រោម៖
