សមត្ថកិច្ចប៉ូលីសក្រុង ឆ្មក់​បង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ឃាត់ខ្លួន​មនុស្សប្រុសស្រី១៨នាក់ និងដកហូតទូហ្គេមបានចំនួន…(មានវិដេអូ)

រាជធានីភ្នំពេញ​ ៖ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចជិតវិហារឥស្លាម ស្ថិតក្នុងភូមិ២១ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។

កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ប៊ុន សិត្យា បានបើក​ប្រតិបត្តិការ​ចុះបង្ក្រាបទីតាំងបាញ់ត្រី ៣ទីតាំង​ នៅក្នុងខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួនជាច្រើននាក់នាក់​ និងទូហ្គេមជាច្រើនគ្រឿងផងដែរ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា៖ ក្រោយពីការតាមដានមុខសញ្ញានិងឃ្លាំមើលអស់យៈពេលជិតបីខែមកហើយ ទើបដឹងច្បាស់នឹងបើក​ប្រតិបត្តិការ​ដោយសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងកម្លាំងនគរបាលប៉ុស្តិ៍ ចុះបង្ក្រាបតែម្ដង ដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៨នាក់ និងដកហូតទូហ្គេមបានសរុប ១០គ្រឿង​ (ក្នុងនោះមានទូហ្គេមបាញ់ត្រី ចំនួន ៥គ្រឿង និងទូហ្គេមបៀរ ចំនួន​ ៥គ្រឿង)​ ។

បច្ចុប្បន្ន​ជនសង្ស័យរួមទាំងទូហ្គេមខាងលើត្រូវបានឃាត់ខ្លួននិងយកទៅ​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936704019962890%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936704066629552%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.emmaboyz%2Fvideos%2F1936713639961928%2F&show_text=0&width=560

ប្រភព៖ FB