សមត្ថកិច្ចអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយសុខច្បាប់នូវសារធាតុញៀន នៅចំណុច…(មានវិដេអូ)

ភ្នំពេញ៖ នៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវណតប្រឹត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០៣នាក់រួមមាន ៖
១-ឈ្មោះ សំអាត សុភី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្នុងការ៉ាសាំង ខណ្ឌទួលគោក ។


២-ឈ្មោះ ភៀង សុភណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្នុងការ៉ាសាំង ខណ្ឌទួលគោក ។


៣-ឈ្មោះ ម៉ោង កំសាន្ត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅក្នុងការ៉ាសាំង ខណ្ឌទួលគោក ។

សម្ភារៈដកហូត ៖ក្រាមពណ៌សថ្លាចំនួន០១កូនថង់តូច និងម៉ូតូចំនួនគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CN-6076 និងទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាក អាយហ្វូន ។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន៣នាក់ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fmeng.vang.18659%2Fvideos%2F1892053267548072%2F&show_text=0&width=261

ប្រភព៖ FB