(ព្រះសីហនុ) តាមការឲ្យដឹងថា ឲ្យថាជនជាតិចិនជាច្រើននាក់មានជម្លោះដោយហិង្សារវាងជនជាតិចិននិងជនជាតិចិនដូចគ្នា ដោយប្រើប្រាស់កាំបិត ដំបងដែកនិង ពូថៅជាអាវុធ បំរុងវាយប្រយុទ្ធគ្នានៅ ត្រង់ចំណុចក្បែរផ្ទះពស់ ស្ថិតក្នុងភូមិ03សង្កាត់លេខ03ក្រុងព្រះសីហនុនា កាលពីម៉ោងជិត12យប់ថ្ងៃព្រហស្បតិ៍ ខែកញ្ញា ឆ្នាំ ២០១៨ ប៉ុន្តែភ្លាមៗត្រូវបានប៉ូលីសនិងសមត្ថកិច្ចពាក់ពន្ធ័ចុះទៅអន្តរាគមន៍ ទប់ស្កាត់បង្ក្រាបទាន់ពេល ជាមួយនឹងការអនុវត្តន៍នូវវិធានការផ្លូវច្បាប់មួយចំនួនផងដែរ ។ករណីនេះ គណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានចេញសារព្រមានរួចមកហើយថា ជនបរទេសដែលរស់នៅក្នុងខេត្តព្រះសីហនុ ដែលប្រព្រឹត្តអំពើល្មើសច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា សមត្ថកិច្ចនឹងបង្ក្រាបមិនលើកលែងឡើយ ទោះជាជាតិសាសន៍ណាក៍ដោយ៕ ប្រភពFB







