(ព្រះសីហនុ) ប្រភពពត៌មានបឋមពីសមត្ថកិច្ចបានអោយដឹងថា៖ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៤នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ បើកល្បឿនលឿន ហោះធ្លាក់ផ្លូវ ចូលប្រឡាយទឹក នៅវេលាម៉ោង១ៈ៣០នាទីរសៀល ថ្ងៃទី១ខែតុលាឆ្នាំ២០១៨ នេះ នៅ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ស្ថិតនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


គ្រោះថ្នាក់នេះកើតឡើងបង្ករដោយខ្លួនឯង រថយន្តរងគ្រោះម៉ាក CAMRY បាឡែន ពណ៌ ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ២A-២៨២២ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ទិសដៅពីវាលរេញទៅកំពត លុះដល់ចំណុចខាងលើក៏រេចង្កូតធ្លាក់ប្រឡាយទឹកតែម្ដង ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យ មនុស្សប្រុសចំនួន ០២នាក់ស្លាប់នៅនឹងកន្លែង និងមនុស្សចំនួន៤នាក់ទៀតរងរបួសធ្ងន់(ប្រុស៣នាក់ស្រីម្នាក់)ករណីនេះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំងអ្នកស្លាប់និងអ្នករងរបួសនៅឡើយ ក្នុងនោះអ្នករងរបួសធ្ងន់ទាំង០៤នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ៕ ប្រភពFB
