រន្ធត់.! រថយន្តទួរីសនឹងរថយន្ត បាឡែន បុកដាច់​គោយន្ត​ជាពីកំណាត់ដែលដឹកកំលោះ ក្រមុំ នឹងក្មេងៗ ទៅដាក់បិណ្ឌបណ្តាលឲ្យរងរបួសធ្ងន់ស្រាល១៨នាក់…(ចុចអានបន្ត)

បន្ទាយមានជ័យ ៖ គោយន្ត​ដឹកកំលោះ ក្រមុំ នឹងក្មេងៗ ទៅដាក់បិណ្ឌ ត្រូវរថយន្តទួរីសនឹងរថយន្ត បាឡែន បុកដាច់​ជា២កំណាត់ រងរបួសធ្ងន់ស្រាល១៨នាក់ ដេកដួល ​រណូករណែលពេញថ្នល់ នៅ​ស្រុក​ព្រះនេត្រព្រះ គ្រោះថ្នាក់​នេះបាន​កើតឡើង​កាលពី​ថ្ងៃទី១ខែតុលា​ឆ្នាំ២០១៨នៅលើ​ផ្លូវ​លេខ៦នា​ភូមិ​គោក​ពង្រ​ឃុំ​ឈ្នួ​រ​មានជ័យ​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​ ។

មុនពេលកើតហេតុ គោយន្ត​កន្ត្រៃ១គ្រឿង បានដឹក​យុវជន យុវ​នារី​នឹងក្មេងៗទៅដាក់វេន​កាន់បិណ្ឌ​ មាន​គ្នា​១៧នាក់ ពេលបើកទៅដល់​ចំណុចកើតហេតុ​ ក៏​​កាច់ចង្កូតគោយន្ត​បត់ឆ្លងផ្លូវ បត់បានពាក់កណ្តាលផ្លូវ ស្រាប់តែគាំង​ចង្កូតបត់មិនកើត

ខណ:ពេលនោះ​មាន​តួ​រី​ស​មកដល់ចាប់ហ្វ្រាំងមិនទាន់ ក៍បុក​ចំ​ពីមុខតែម្តង ហើយរថយន្ត​កាមរី​បាឡែនមួយគ្រឿងទៀត មក​បុក​បន្ថែមចំ​កន្ទុយ​បណ្តាលអោយគោយន្ត​បាន​ដាច់​ជា២កំណាត់ហើយ​មនុស្ស​ជិះ​នៅក្នុង​គោយន្ត​ធ្លាក់រាយពេញលើ​ថ្នល់ ​របួសធ្ងន់​ម្នាក់​និង​មធ្យម១៧នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ូលីស នឹងលោកអភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ បានធ្វើអន្តរាគមន៍ ជួយ​ដឹកជញ្ជូនជនរងគ្រោះ​ទៅកាន់មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ៕

ប្រភព៖ FB