(រតនគិរី) កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ មានរថយន្តបាឡែន ដឹកឈើមួយគ្រឿងពណ៌ប្រផេះ អត់ស្លាកលេខ បានជ្រុលចង្កូត ធ្លាក់ផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចឡើងទួល ហួសវរៈនគរបាលការពារព្រំដែនគោក លេខ៦២៣ ស្ថិតនៅភូមិ ភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។

បើតាមការឲ្យដឹង ពីតៃកុងរថយន្តបាឡែន ដឹកឈើនេះថា រូបគេបានបើកបរក្នុងទិសដៅ ពីលិចទៅកើតក្នុង ល្បឿនយ៉ាងលឿន ហើយផ្លូវកោងទៀតផង ពេលនោះមានមេឃចុះអាប់ យ៉ាងខ្លាំងមើលផ្លូវមិនឃើញ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវតែម្តង ។

តៃកុងរថយន្តបាឡែនបន្តថា រូបគេប្រញាប់ទៅសាងឈើ ពីរថយន្តមួយទៅ រថយន្តមួយទៀតក៏ជួប គ្រោះថ្នាក់ចៃដន្យបែបនេះ ទៅតែសំណាងល្អមិនប៉ះ នឹងបង្គោលភ្លើងកុំអីងាប់ បាត់ទៅហើយ ។ បន្ទាប់មកក្រោយកើតហេតុ ពុំមានវត្តមានសមត្ថកិច្ច ណាម្នាក់ចុះមកមើលនោះឡើយ ។ អ្នកបើកបររថយន្តបាឡែន បានទូរស័ព្ទទៅថៅកែរបស់ខ្លួន ឲ្យយករថយន្តមកស្ទួច យករថយន្តបាឡែន ដឹកបទល្មើសនោះទៅជួសជុល នៅឯក្នុងខេត្តដើម្បីនឹងបន្ត
ដឹកជញ្ជូនឈើបន្តទៀ ។

សូមបញ្ជាក់ថា ពីទីរួមក្រុងបានលុងរហូត ដល់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវមានសមត្ថកិច្ចប្រមាណ ៥០កន្លែងឈរបណ្តាក់គ្នា ដូចខ្យងតែបើប្រជាពលរដ្ឋ មានជួបគ្រោះផ្សេងៗ កម្រឃើញពួកគាត់ជួយអន្តរាគមន៍ ណាស់ពោលគឺក្រុមគេ (សមត្ថកិច្ច) ប្រចាំការក្នុងគោលបំណង តែម្យ៉ាងគឺធ្វើមេខ្មូចស៊ីឈើតែប៉ុណ្ណោះ ៕ប្រភពFB