ស្ត្រីមេម៉ាយ​ម្នាក់ ចង់បញ្ចប់ជីវិតខ្លួនឯងព្រោះតែគ្មានដំណោះស្រាយ !!!

ភ្នំពេញ៖ ស្ត្រីមេម៉ាយ​ម្នាក់ មានជំងឺប្រចាំកាយ បានធ្វើ​ដំណើរ​មក​លោត​ទឹក​សម្លាប់ខ្លួន ពីលើ​ស្ពាន​ជ្រោយចង្វារតែមិនបានសំរេច ហេតុការណ៍នេះបានកើតឡើងកាលពី​ថ្ងៃទី ១៣ខែតុលា ឆ្នាំ ២០១៨ នៅលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិតនៅក្នុង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ស្ត្រី​នេះ មានឈ្មោះ យិ​ម អឿន អាយុ៤២ ឆ្នាំមាន​លំនៅ​សង្កាត់​អូរ​ឬ​ស្សី១ ខណ្ឌ៧មករា ។

នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី រូបនោះ បានធ្វើ​ដំណើរ​តាម​ម៉ូតូឌុប​ឡើង​ស្ពាន ក្នុងទិសដៅ​ពី​លិចទៅ​កើត ដល់​ចំណុចកណ្តាល​ស្ពាន ស្រាប់តែ​ស្ត្រី​រូបនោះ តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ចុះទៅ​ក្នុង​ទន្លេ​សម្លាប់ខ្លួន ខណ:នោះ​ជនជាតិ​កូរ៉េ រួមទាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ជ្រោយចង្វារ ឃើញ​ក៏បាន​នាំគ្នា ឃាត់​ទាន់ រួច​បានប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វារ ដើម្បី​ធ្វើការ​សាកសួរ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​គិត​ខ្លី ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ។ ស្ត្រី​រូបនោះ បាន​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា នាង​ជា​ស្ត្រី​មេម៉ាយ យូរ​ឆ្នាំ​មកហើយ​មានកូន​ចំនួន ៣នាក់ ស្រី​ម្នាក់ ប្រុស២នាក់ ហើយ​គាត់​មាន​ជំងឺ​រយ:ពេល​ប្រមាណ៤ទៅ៥ខែ​ហើយ គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​ជំងឺ​បេះដូង​រីក ហើយ​ត្រូវបាន​ក្រុមគ្រួសារ កូន នាំទៅ​ព្យាបាល មិនបាន​ធូរស្រាល​សោះ ។

ដោយសារតែ​ព្យាបាល​អស់ប្រាក់ នាំ​លំបាក​ដល់​កូន ក៏បាន​គិត​ខ្លី ហៅ​ឌុប​ជិះ​មក​លោតទឹក​សម្លាប់ខ្លួន តែម្តង ៕

ប្រភព៖​ FB