អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ!

ភ្នំពេញ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ១១នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ដើម្បីផ្តន្ទាទោសតាមច្បាប់។

ប្រុសស្រីទាំង ១១នាក់នេះ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀននៅពីរចំណុចផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

ប្រុសស្រីទាំង ១១នាក់នេះរួមមាន៖

១ឈ្មោះ កែវ ចរិយ៉ា ភេទស្រី អាយុ ២៣ឆ្នាំ

២ឈ្មោះ ថា សីហា ភេទប្រុស អាយុ ២៣ឆ្នាំ

៣ឈ្មោះ ងួន ចាន់ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ

៤ឈ្មោះ ឃីម វាសនា ភេទប្រុ អាយុ ១៨ឆ្នាំ

៥ឈ្មោះ អ៊ុំ ដាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ

៦ឈ្មោះ អឿន រឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៣៥នាទី ចំណុច ផ្ទះសំណង់មិនរៀបរយ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧ឈ្មោះ ឈឿន សុភ័ស្រ ភេទប្រុស អាយុ ៣២ឆ្នាំ

៨ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ

៩ឈ្មោះ សា គឹមសៃ ភេទប្រុស អាយុ ២៥ឆ្នាំ

១០ឈ្មោះ ហ៊ឹម រ៉ាយុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ

១១ឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២១:៤៥នាទី នៅចំណុច ផ្ទះសង់ថ្មី ផ្លូវលំ ភូមិដីថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ១១នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថ បានកសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។

ប្រភព៖ Phnom Penh Gendarmerie