ឈាមស្រែកស្បែកហៅ..! បំបែកសំណុំរឿង​ឃាតកម្ម ដ៏​សាហាវ រយៈពេល៧ថ្ងៃ នៅ​ត្បូងឃ្មុំ…(ចុចអានបន្ត)

ខេត្ត​ត្បូងឃ្មុំ ៖​ គួររំលឹកថា កាលពី​យប់​ថ្ងៃ​សៅរ៍ ១២រោច ខែភទ្របទ​ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី៦ ខែតុលា​ឆ្នាំ២០១៨ វេលា​ម៉ោង២០និង ៣០នាទី មាន​កររ​ណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ត្រង់ចំណុច​ឡូត៍​កៅស៊ូ លេខ ៨១៧ A.ស្ថិតនៅ​ភូមិ៦.១៦ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន២នាក់​ខាងលើនេះ។

ជនសង្ស័យ​ទាំង២នាក់​ដែល​ត្រូវ​ឃាត់ខ្លួន១.ឈ្មោះ​ឡី ស្នែ ភេទ​ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម នៅ​ភូមិ​វាល​ឃ្មុំ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ទី២.ឈ្មោះ​លី ម៉ា​ហុង ភេទ​ប្រុស​អាយុ ២៩ឆ្នាំ​ជាតិខ្មែរ​ឥស្លាម​នៅ​ភូមិ​វាល​ទឹក​ចេញ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ក្រោម​ការស្រាវជ្រាវ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ទោ​បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ការិយាល័យ​ជំនាញ​បើក​ការស្រាវជ្រាវ​រហូត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឃាតក២នាក់​ដែល​បានសម្លាប់​បុរស​ម្នាក់​កាលពី៧ថ្ងៃមុន​ត្រង់ចំណុច​ឡូត៍​កៅស៊ូ លេខ ៨១៧A។

ចំណែក​ជនរងគ្រោះ​ឈ្មោះ ប៊ិន ម៉េង​ស៊ា ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ​នៅ​ភូមិ​គោល ឃុំរ​កាព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ មុខរបរ ឆ្មាំ​ការពារ​ចំការកៅស៊ូ។

មុន​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​បងប្អូន​ត្រលប់​ទៅផ្ទះ​ខ្លួន​វិញ នៅតាម​ផ្លូវ​ចំការកៅស៊ូ​ក៏បាន​ពើបប្រទះ​ជនសង្ស័យ​ចំនួន០២នាក់​គួរ​ឲ្យ​សង្ស័យ​ក៏បាន​ឈប់​ម៉ូតូ​បំរុង​ចុះទៅ​សាកសួរ​ក៏ត្រូវ​ជន​ទាំងពីរ​ខាងលើ​កាប់ និង​អា​រក​សំលាប់​តែម្តង ។ ដោយ​បាត់​ជនរងគ្រោះ​យូរពេក ប្រពន្ធ​ក៏បាន​សាកសួរ​បងប្អូន និង​នាំគ្នា​ដើររក​ក៏​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ។

សារភាព​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ខ្លួន​ទាំង០២នាក់​បាន​នឹង​កំពុង​ជក់​ថ្នាំ​នៅ​ផ្លូវ​ចំការកៅស៊ូ ក៏បាន​លឺ​សំលេង​ម៉ូតូ រួច​ក៏​ឃើញ​ជនរងគ្រោះ​ឈប់​ម៉ូតូ​បម្រុង​មក​ចាប់ខ្លួន ក៏​សម្រេចចិត្ត​កាប់សម្លាប់​តែម្តង។

ផ្អែក​តាម​ចំលើយសារភាព​នេះ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន ជនសង្ស័យ​ខាងលើ​ទៅ​អយ្យការ​អម​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ FB