រន្ធត់.! រថយន្តតាកូម៉ា បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ចូលទៅផ្លូវបញ្ច្រាស ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់មនុស្ស៣នាក់..(មានវិដេអូ)

ភ្នំពេញ ៖ គ្រោះថ្នាក់ដ៏រន្ធត់មួយ កើតឡើងដោយរថយន្តតាកូម៉ា បើកបោះពួយល្បឿនលឿន វ៉ាជែងរថយន្តខាងមុខ ចូលទៅផ្លូវបញ្ច្រាស ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េ បណ្តាលឲ្យរួញកាប៊ីនគៀបជាប់ជនរងគ្រោះ៣នាក់ ស្រី២នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ។

ឧប្បត្តិហេតុខាងលើ ខណៈដែលគៀបជាប់ជនរងគ្រោះ៣នាក់ក្នុងកាប៊ីនរថយន្តកូរ៉េ ភ្លាមៗត្រូវបានក្រុងសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនរថយន្តបំពាក់ទៅដោយ សម្ភារៈ ឧបករណ៍ សម្រាប់ ពុះ កាត់ និងរថយន្តសង្រ្គោះបន្ទាន់ ទៅដល់កន្លែងកើតហេតុ ក្រុមសង្រ្គោះប្រតិត្តការ កាត់ វះ រថយន្តដើម្បីយកជនរងគ្រោះ ចំនួន៣នាក់ ប្រុសម្នាក់ ស្រី២នាក់ចេញពីក្នុងរថយន្តកូរ៉េ ដើម្បីដឹកបញ្ជូនទៅសង្រ្គោះអាយុជីវិត ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបងកម៉ាក តាកុមា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ36 2-0323 បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចខាងលើ វាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ហើយមិនបានបើកចូលគន្លងខ្លួនឯងវិញទេ បន្តបើកលើផ្លូវបញ្ច្រាស ទើបជ្រុលទៅបុករថយន្តក៉រ៉េ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកពីជើងទៅត្បូង ជិះគ្នា៣នាក់ក្នុងកាប៊ីន បើកបរដោយបុរសម្នាក់ រួមដំណើរដោយស្រ្តី២នាក់ទៀត ។

ទោះជាយ៉ាងណាក្តី ជនរងគ្រោះទាំង៣នាក់ដែលគៀបជាប់ក្នុងកាប៊ីន ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយះអន្តរាគមន៍ កាត់វះ រថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fncnkhnews%2Fvideos%2F2156355467916468%2F&show_text=0&width=560

ប្រភព៖ FB