សមត្ថកិច្ចជិះល្បាត ក៍រត់ពេលនោះកម្លាំងល្បាតមានការសង្ស័យដេញតាមនឹងធ្វើការឃាត់ខ្លួនរួចក៏បន្តឆែកឆេរ

ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរតនគិរី ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៣០នាទីករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កំលាំងជំនាញបានជិះល្បាតនៅចំណុចសាលា ហេងលាងស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី ។

បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា កំលាំងជំនាញបានជិះល្បាតនៅចំណុចសាលា ហេងលាង ឃើញជនសង្ស័យចំនួន០១នាក់ ជាមុខសញ្ញាចាស់ ពេលនោះជនសង្ស័យក៏បានរត់កម្លាំងជំនាញសង្ស័យដេញតាមនឹងធ្វើការឃាត់ខ្លួនរួចក៏បន្តឆែកឆេរផ្ទះជួល០៤ទីតាំងរបស់ជនសង្ស័យក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតការឆែកឆេរផ្ទះជួល០៤ទីតាំងកម្លាំងជំនាញរកមិនឃើញថ្នាំញៀននោះទេ តែរកឃើញកាំបិត០១ដើមសម្ភារៈសេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ហេង រិទ្ធា ហៅ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ បទ្ទមព្រហ្ម សីហតារាវឌ្ឍន៍ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ក្រោយពីបានឃាត់ខ្លួនបានធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមាន(+)ទាំង០២នាក់។


វត្ថុតាងដកហូតរួមមាន៖កាំបិត០១ដើមសម្ភារៈសេពមួយចំនួនបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តអនុវត្តនិតិវិធីបន្ត៕

ប្រភព៖ ការិយាល័យប្រឆាំងគ្រឿងញៀន.