ភ្ញាក់ផ្អើលទាំងព្រឹក..! បាត់ខ្លួន៧ថ្ងៃប្រទះឃើញសពស្លាប់អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយ..(ចុចអានបន្ត)

ភ្នំពេញ៖បុរសម្នាក់ដែលគេងតែឃើញពិសាស្រាជាប្រចាំបាត់ពីផ្ទះ៧ថ្ងៃត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកក្នុងប្រឡាយទឹកស្អុយអូវែងមានសភាពស្អុយរលួយបង្ករការផ្អើល​​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៧:៣០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចំណុចក្នុងទឹកប្រឡាយអូវែងផ្លូវបេតុងវត្តទួល ក្រុមទី១៣ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

​​​ សពឈ្មោះ ចិន រតន: ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ​ ស្នាក់នៅផ្លូវបេតុងវត្តទួល ក្រុមទី១១ ភូមិក្រោគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបុរសខាងលើបានបាត់ខ្លួនតាំងពីថ្ងៃទី៩ខែតុលាឆ្នាំ២០១៨មកម្លេះតែម្តាយដើររកមិនឃើញទើបនៅថ្ងៃទី១៣ខែដដែលបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ហើយរហូតដល់ព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨ទើបរកឃើញនៅកន្លែងកើតហេតុ។

តាមប្រភពពីសាច់ញាតិសពជនរងគ្រោះបានឱ្យដឹងថាគាត់ជាបុរសពោះម៉ាយបែកបាក់គ្រួសារជាយូឆ្នាំមកហើយគ្មានកូននោះទេ។

ប្រភពដដែលបន្តថា តាំពីថ្ងៃបាត់ខ្លួនមក ក្រុមគ្រួសារដើររកដែរតែរកមិនឃើញ ទើបតែនៅព្រឹកនេះមានប្រជាពលរដ្ឋភ្ញាក់ផ្អើលថា ឃើញសពមនុស្សទើបគាត់មកមើលតែម្តង ប្រភពដដែលបន្តថាកាលគាត់នៅរស់តែងតែពិសាស្រានិងត្នោតជូជាប្រចាំ។

ក្រោយពេលមានការណ៍ភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញចុះពិនិត្យក្រោយពីពិនិត្យសាកសពរួច ខាងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងពេទ្យតុលាបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសារលង់ទឹក។

បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ប្រភព៖ FB