ជិវិតមនុស្សពិតជាមិនទៀង…! បុរស​ម្នាក់​​ចូលបន្ទប់ទឹក ​រអិល​ជើង​ដួលបោកក្បាលស្លាប់ភ្លាម…(ចុចអានបន្ត)

ភ្នំពេញ៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧នឹង ២០នាទី​យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែរ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ​បានអោយដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដើរចូល​ក្នុង​បន្ទប់ទឹក​ប្រហែលមួយសន្ទុះ​ធំ​ ក្រោយមក​ស្រាប់​ឮ​សម្លេង​ដកចង្កាមាន់ ទើប​ប្រពន្ធ​ស្ទុះ​ទៅ​មើល​ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ហូរឈាម​តាម​មាត់ ដក​ចង្ការ​មាន់​ស្លាប់ភ្លាមៗនៅក្នុង​បន្ទប់ទឹក​ទើប​បង្ក​ការភ្ញាក់ផ្អើល ។

ប្រភព​ដ​ដែរ​បន្តទៀតថា រូបគាត់​នឹង​ប្ដី​របស់គាត់​ទើបតែ​ចាក​ចេញពី​ស្រុក មក​ស្នាក់នៅ​ផ្ទះជួល​កើតហេតុ​ខាងលើនេះ​បាន​រយៈពេល៣ថ្ងៃ​ប៉ុណ្ណោះ តែ​អ​កុស​ល្យ​បុរស​ជា​ប្ដី​ត្រូវបាន​ជួប​គ្រោះថ្នាក់​ស្លាប់ចោល​ប្រពន្ធ​យ៉ាង​អ​ណោ​ច​អ​ធ័​ម ។

ជនរងគ្រោះ(សព)មានឈ្មោះ សុន ធូ ភេ​ទ្រ​ប្រុស អាយុ៤២ឆ្នាំ មុខរបរ​អ្នក​ភ្លេងសម័យ មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃ​ត្បេះ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

ប្រពន្ធ​ឈ្មោះ ធី រ័ត្ន​ដ្ឋា អាយុ៤៥ឆ្នាំ មុខរបរ​អ្នកចម្រៀង ស្នាក់នៅ​ផ្ទះជួល​ជាមួយ​ប្ដី ក្នុងភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ក្រោយពេល​កើតហេតុ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ FB