គិតខ្លីម្ល៉េះ.! ភ្ញាក់ផ្អើលទាំងព្រឹក ខណៈមានបុរសម្នាក់ ឈ្លោះជាមួយប្រពន្ធ ធ្វើអត្តឃាត រត់ចូលរថយន្តធំ កិនស្លាប់បង្កឲ្យ…(ចុចអានបន្ត)

ភ្នំពេញ៖ ឈ្លោះគ្នាជាមួយប្រពន្ធ ធ្វើអត្តឃាត រត់ចូលរថយន្តធំ កិនស្លាប់ទាំងព្រឹកនៅស្រុកស្វាយអន្ទរ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៦ៈ១០នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ។

ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បានរត់កាត់ទទឹងផ្លូវ ពីលិច​ទៅកើត ក៏ត្រូវរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខកំពង់ធំ 3A-0988 បើក​បុកបណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ ស្រមោល។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានវិបត្តិខ្លាំងជាមួយប្រពន្ធ ទើបសម្រេចចិត្ត បែបបនេះ ។

​បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី រីឯរថយន្ត បង្ក យកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ ៕

ប្រភព៖ FB