ដំបៅមិនឈឺយកឈើរុក ឥលូវយកទុក្ខដាក់ខ្លួន.! បុរស​ម្នាក់​ដែល​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​បរិហារកេរ្តិ៍​លោកស្នងការ​ខេត្តបាត់ដំបង ឃាត់ខ្លួន​បាន​ហើយ…(ចុចអានបន្ត)

បាត់ដំបង៖ យោងតាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ (តាម​ប្រហារ​ពួក​អា​នៅ​បួន​ជួរ​និង​អា​ចិន្តា​លុះ​ក្ស័យ) បាន​បង្ហោះ​ខ្លឹមសារ​ដោយ​ភ្ជាប់​រូបភាព​ចោទប្រកាន់​ចំពោះ​ថ្នាក់ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង គឺ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ដែល​ខ្លឹមសារ​ទាំងនេះ​គឺជា​រឿង (មិន​ពិត) ។

ហើយ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ថ្នាក់​ផ្តើមចេញពី​បញ្ហា​នេះ​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាន​ចាត់វិធានការ​បញ្ជា​ដល់​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន ក្រុមការងារ​បណ្តាញ​សង្គម ចូលរួម​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល-កម្រិតធ្ងន់

កម្លាំង​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន កម្លាំង​ន​របាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ ស្រុក​សង្កែ និង​ស្រុក​មោង​ឬ​ស្សី​ដឹកនាំ ស្រាវជ្រាវ​ដោយ​ប្រើប្រាស់​គ្រប់​វិធានការ​ជំនាញ និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ផង​នោះ​រហូតដល់​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០១៨បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ធារ: ហៅ​ណុល កញ្ញា​ឬ បញ្ញា​ភេទ​ប្រុស អាយុ ២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សី២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។

តាមរយ:ភស្តុតាង​ដែល​សមត្ថកិច្ច​ប្រមូលបាន​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ(តាម​ប្រហារ​ពួក​អា​នៅ​បួន​ជួរ​និង​អា​ចិន្តា​លុះ​ក្ស័យ)ហើយ​យក​រូបអ្នក​ផ្សេង​ដែល​ខ្លួន​មាន(គំនំ​ជាមួយ)មក​ដាក់​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ធ្វើជា​ម្ច​ស់​គណនី ហើយ​បង្ហោះ​ខ្លឹមសារ​និង​រូបភាព​បរិហារកេរ្តិ៍​ចំពោះ​ឧ​ត្ត​សេនីយ៍​ទោ អ៊ុច សុខុន ដើម្បី​ទម្លាក់កំហុស​ទៅ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​នោះ​តែប៉ុណ្ណោះ ប៉ុន្តែ​ទីបំផុត​សកម្មភាព​ប្រឌិត​រឿង​ដើម្បី​ទម្លាក់កំហុស​ទៅ​អ្នក​ដ៏​ទៃ​នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​បំបែកសំណុំរឿង​វែកមុខ​ឃើញ​ហើយ។

ជនសង្ស័យ​រូបនេះ​និង​ភស្តុតាង​នានា​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាមផ្លូវ​ច្បាប់៕

ប្រភព៖ កូន ខ្លាតូច