ភ្នំពេញ៖ នៅម៉ោង១៤:០០នាទី រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងក្រាមពណ៍សថ្លា ០៤កញ្ចប់(ប្រភេទម៉ាទឹកកក)។ ពួកគេទាំង ០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិសាស្រ្តខណ្ឌរៀងៗ នៃរាជធានីភ្នំពេញ។

ប្រុសស្រីទាំង ០៨នាក់នេះ រួមមាន៖ ១.ឈ្មោះ សុខ ស៊ាង ភេទប្រុស អាយុ ២៥ឆ្នាំ ២.ឈ្មោះ អ៊ី ជីឃាង ភេទប្រុស អាយុ ១៩ឆ្នាំ ៣.ឈ្មោះ មាន ផាន់ណេត ភេទប្រុស អាយុ ២៨ឆ្នាំ ៤.ឈ្មោះ ពូន ស្រីឡែន ភេទស្រី អាយុ ២៧ឆ្នាំ ៥.ឈ្មោះ វ៉ាន់ ផល្លី ភេទប្រុស អាយុ ២៨ឆ្នាំ ៦.ឈ្មោះ ឡៃ ចាន់ដារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ៧.ឈ្មោះ ហែល ស្រីតី ភេទស្រី អាយុ ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១:៣០នាទី ចំណុច បន្ទប់ជួលលេខ២B ជាន់ទី១ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។

៨.ឈ្មោះ ជួប ចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២១:២០នាទី ចំណុច ស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៨នាក់ ខាងលើ បានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបាន កសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនពួកគេ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។








ប្រភព៖ Phnom Penh Gendarmerie