រថយន្តពីរគ្រឿង បុកគ្នា​ពេញទំហឹង បណ្តាលឲ្យ​មនុស្សប្រុសស្រី ​ចំនួន​៩នាក់ រងរបួសធ្ងន់ស្រាល នៅផ្លូវជាតិលេខ…(ចុចអានបន្ត)

ខេត្តកណ្តាល ​៖ ហេតុការណ៍គ្រោះថ្នាកើចរាចរណ៍ដ៍រន្ឋត់នេះបានកើតឡើងនៅវេលាម៉ោង ១០ៈ៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសំរោងធំ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ​។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ​រថយន្តតាក់ស៊ីម៉ាកសុំាយ៉ុង ពាក់ស្លាកលេខភ្នំពេញ2M-7680 ធ្វើដំណើរពីទិសដៅកើតទៅលិច ចំណែករថយន្តម៉ាកគៀ ពាក់ស្លាក​លេខភ្នំពេញ 2AU-7202 ជាប្រភេទរថយន្តដឹកទំនិញ បើកបរ​ពីលិចទៅកើត ក្នុងទិសដៅពីភ្នំពេញ អ្នកលឿង បានបុកគ្នាពេញទំហឹងជាមួយរថយន្តសុំាយ៉ុង ​បណ្តាលឲ្យរថយន្តម៉ាកគៀ ក្រឡាប់គៀបជាប់អ្នកបើកក្នុងរថយន្ត ចំណែករថយន្តសុំាយ៉ុងវិញ​​​​អ្នកបើកបរគៀបជាប់ក្នុងរថយន្តដូចគ្នា រីឯអ្នកដំណើររងរបួសធ្ងន់ស្រាល។

តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុរថយន្តសុំាយ៉ុង បើកជែកចូលផ្លូវអាទិភាព ទើបបណ្តាលឲ្យបុកគ្នា តែម្តង។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងអស់៕

ប្រភព៖ FB