ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខវត្តស្ទឹងមានជ័យតាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពញ 1CT 7407 ធ្វើដំណើរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូប បានសម្រេចបណ្តាលឲ្យនារីរងគ្រោះដួលអូសម៉ូតូជាង១០ម៉ែត្ររងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមកទៅរក្សាទុករង់ចាំបងប្អូនមកយកវិញ ៕

ប្រភព៖ FB