មានដឹងអត់ថា​រថយន្ត​ Rolls-Royce Phantom ជំនាន់​ទី​ ៨ លក់តម្លៃប៉ុន្មាននៅឥណ្ឌា…(មានវិដេអូ)

ក្រុមហ៊ុន​ BMW ​ក្រុមហ៊ុន​មេ​របស់​ Rolls-Royce បាន​បញ្ចេញ​លក់​រថយន្ត​ Rolls-Royce Phantom ជំនាន់​ទី​ ៨ នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា Phantom ស៊េរី​ថ្មី​បំផុត​នេះ​មាន​តម្លៃ​ចាប់​ពី​ ៩៥ លាន​​រូពី​ឥណ្ឌា​ (ប្រមាណ​ ១,៤៦ លាន​ដុល្លារ) ចំណែក​ប្រភេទ​ Long Wheelbase មាន​តម្លៃ​ចាប់​ពី​ ១១៥ លាន​រូពី​ឥណ្ឌា (ប្រមាណ​ ១,៧៦ លាន​ដុល្លារ)

ក្រុមហ៊ុន​ BMW ​ក្រុមហ៊ុន​មេ​របស់​ Rolls-Royce បាន​បញ្ចេញ​លក់​រថយន្ត​ Rolls-Royce Phantom ជំនាន់​ទី​ ៨ នៅ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌា Phantom ស៊េរី​ថ្មី​បំផុត​នេះ​មាន​តម្លៃ​ចាប់​ពី​ ៩៥ លាន​​រូពី​ឥណ្ឌា​ (ប្រមាណ​ ១,៤៦ លាន​ដុល្លារ) ចំណែក​ប្រភេទ​ Long Wheelbase មាន​តម្លៃ​ចាប់​ពី​ ១១៥ លាន​រូពី​ឥណ្ឌា (ប្រមាណ​ ១,៧៦ លាន​ដុល្លារ)។ គួរ​ដឹង​ថា​តម្លៃ​រថយន្ត​នេះ​នៅ​លើ​​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​តម្លៃ​ចាប់​ពី​ ៤៥០ ០០០ ដុល្លារ។ ចំណែក​នៅ​​ប្រទេស​កម្ពុជាគេប៉ាន់ស្មាន​ថា​រថយន្តនេះមានតម្លៃប្រមាណ​ ៨០ ម៉ឺន​ដុល្លារ។

Phantom ជំនាន់​ទី​ ៨ នេះ​មាន​បន្ថែម​នូវ​ចំណុច​ពិសេសៗ​ជា​ច្រើន​លើស​ពី​ជំនាន់​មុន ដូច​ជា​អំពូល​ភ្លើង​​ប្រើ​ប្រព័ន្ធ​ឡាស៊ែរ​អាច​បំភ្លឺ​ផ្លូវ​បាន​ចម្ងាយ​ដល់​ ៦០០ ម៉ែត្រ, មាន​បំពាក់​អេក្រង់​ LED ទំហំ ១២,៣ អ៊ីញ​នៅ​ផ្នែក​ខាង​ក្នុង និង​មាន​បំពាក់​កៅអី​អង្គុយ​ដែល​អាច​ផ្ដល់​ផាសុកភាព​ខ្ពស់​ដល់​អ្នក​ដំណើរ។ ​​​​​​

ម៉ាស៊ីន​របស់​រថយន្ត​មាន​ចំណុះ​ ៦,៧៥ លីត្រ ជា​ប្រភេទ​ Twin-Turbocharged មាន​ស៊ីឡាំង​ចំនួន​ ១២ អាច​បង្កើត​កម្លាំង​បាន​ដល់​ ៥៦៣សេះ ត្បិត​ថា​មាន​ទម្ងន់​ដល់​ជាង​ ២,៥ តោន​ ប៉ុន្តែ​វា​អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​ ០-១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ​ ៥,៣ វិនាទី​ប៉ុណ្ណោះ៕

(សូមទស្សនាវិដេអូខាងក្រោម)

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

 

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y
Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y
Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

 

Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y
Maker:L,Date:2017-8-26,Ver:5,Lens:Kan03,Act:Kan02,E-Y

ប្រភព៖ អូតូបូឌៀ – Autobodia

Wow!!! ម៉ូតូ Honda Click ស៊េរីឆ្នាំ២០១៨ចេញម៉ូតថ្មីឡូយអស់ទាស់

ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុន Honda ប្រចាំប្រទេសឥណ្ឌូណេស៊ី បានប្រកាសចេញម៉ូតូ Honda Vario (ឬហៅថា Honda Click) លើទីផ្សារប្រទេសថៃ ស៊េរីឆ្នាំ២០១៨ ដែលមារចនាបថថ្មីប្លែក ទាក់ភ្នែក និងមានជម្រើសម៉ាស៊ីន ១២៥​សេសេ និង ១៥០សេសេ ។

ចំណុចដែលធ្វើឲ្យស៊េរីថ្មីនេះខុសប្លែកពីស៊េរីចាស់នោះ គឺនៅត្រង់ផ្នែកខាងមុខដែលមានរចនាបថភ្លើងអំពូលពីរជាន់ជាអំពូលប្រភេទ LED ដែលមានលក្ខណះស្រដៀងគ្នាទៅនិងប្រភេទម៉ូតូស្ព័របស់ Honda ។

មួយវិញទៀតនោះគឺកុងទ័រជំនាន់ថ្មី​ ដែលជាប្រភេទឌីជីថល មានលក្ខណះស្រដៀងគ្នាកុងទ័របស់ម៉ូតូ PCX ដោយអាចបង្ហាះអំពីកម្រិតស៊ីសាំងជាមធ្យមរួមទាំងម៉ោងផងដែរ ។

ប្រព័ន្ធសោរ Smart Key ក៍ជាផ្នែកមួយរបស់ Honda Vario ស៊េរីឆ្នាំ ២០១៨នេះដែរមានលក្ខណះស្រដៀងគ្នាទៅនឹងម៉ូតូ Honda PCX ដែរ ។

ត្បិតថាគូប្រជែងដទៃទៀតបានប្តូរន្រើប្រព័ន្ធហ្រ្វាំង ABS ប៉ុន្តែ VArio ស៊េរីថ្មីនេះនៅតែប្រើប្រព័ន្ធហ្រ្វាំង Combi Bjrake ដដែល ។

Vario ឆ្នាំ ​២០១៨នេះមានប្រភេទម៉ាស៊ីន ១២៥សេសេ មានបំពាក់ម៉ាស៊ីនចំណុះ ១២៤,៨សេសេ អាចបង្កើតកំលាំងបាន ១១,១សេះ ចំណែកប្រភេទម៉ាស៊ីនចំណុះ ១៤៩,៣សេសេ  អាចបង្កើតកម្លាំងបាន១៣,១សេះ ។

នៅលើទីផ្សារឥណ្ឌូណេស៊ី Honda Vario ១២៥សេសេ មានលក់ក្នុងតម្លៃប្រមាណ ១៤០០ ដុល្លា និង១៥០សេសេ មានតម្លៃប្រមាណ ១៧០០ដុល្លាអាមេរិច មានជម្រើសពណ៍ចំនួន៤ ដូចគ្នាប៉ុន្តែប្រភេទម៉ាស៊ីន ១៥០សេសេ មានលើសមួយពណ៍ ៕

(សូមទស្សនាវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fautobodia%2Fvideos%2F1817865195173934%2F&show_text=0&width=560

ប្រភព៖​ អូតូបូឌៀ – Autobodia

Super Cub ឬ ( អាគុប ) សេរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Hondaបានបង្ហាញចេញម៉ូតក្នុងកម្មវិធីតាំងបង្ហាញយាន្តយន្ត Bangkok Motor Show ក្នុងឆ្នាំ២០១៨ .. ( មានវិដេអូ )

Super Cub ឬ ( អាគុប ) សេរីឆ្នាំ ២០១៨ របស់ក្រុមហ៊ុន Honda ( ហុងដា ) ដែលមានម៉ាសុីនចំណុះ ១២៥ សេសេ បានបង្ហាញចេញម៉ូតក្នុងកម្មវិធីតាំងបង្ហាញយាន្តយន្ត Bangkok Motor Show ក្នុងឆ្នាំ២០១៨ ម៉ូតូម៉ាសុីន ១២៥ សេសេ នេះផលិតសម្រាប់ប្រទេសថៃផ្តាច់មុខ ។

 

ម៉ូតូធ្លាប់បានបង្ហាញរូបរាងជាប្រភេទ Concept  នៅជប៉ុនកាលពីឆ្នាំទៅ បុន្តែពេលនេះបានផលិតផលសម្រាប់លក់ហើយ ទោះបីជាសេរីថ្មីមែន បុន្តែរចនាបថរូបរាងរបស់មិនបានចាកឆ្ងាយពីអាគុបជំនាន់មុននោះទេ គឺនៅរក្សារូបរាងនៅបុរាណដដែល ។

 

អំពូលខាងមុខមានរូបរាងមូលបែបបុរាណ និងប្រើអំពូលប្រភេទ LED ទាន់សម័យហើយគ្រោងអំពូលនេះមាន ក្រូមេដោយដែកដែលសភាពរលោងស្អាត រីឯអំពូលសុីញ៉ូក៍ជាប្រភេព LED ដែលមានរាងទាក់ទាញបំផុត ។

ចំណែកឯកុងទ័របង្ហាញព័ត៍មានជាប្រភេទ Digital នៅចំកណ្តាលលាយជាមួយនិង Analog ដែលស្ថិតនៅជុំវិញ អាចបង្ហាញទិន្នន័យបានច្រើន ដូចជា ល្បឿន កំរិតសាំង និង លេខផងដែរ ។

បើកែបវិញវានៅរក្សារូបរាងដដែល បន្តែពេលនេះគេបានប្រើវាជាប្រភេទស្បែក និងមានក្រូមេភ្លឺរលោងផងដែរ ។

កង់លើម៉ូតូ ១២៥ សេសេ នេះលែងជាកង់បែបបុរាណទៀតហើយ ដោយប្តូរមកកង់អាលុយមីញ៉ូម ដែលមានទំហំ ១៧អុីញ ។

ភ្លើងសុីញ៉ូខាងក្រោយនៅមានរូបរាងជ្រុងៗដូចពីមុន ប៉ុន្តែបានប្តូរមកប្រើអំពូលប្រភេទ LED វិញដែលធ្វើឲ្យរូបរាងរបស់វាតូចជាងមុន ។

ជាពិសេសពីលើនេះថែមទៀតនោះ ម៉ូតូសេរីថ្មីនេះក៍មានប្រើប្រព័ន្ធសោរដូចជាម៉ូតូ អូតូ Honda ដទៃទៀតមានដូចជា៖ PCX,Lead និង Honda SH ជាដើម ម៉ូតូនេះនិងមានលក់នៅទីផ្សារប្រទេសថៃក្នុងឆ្នាំ ២០១៨ នេះ ដោយមានតំលៃប្រមាណ ២៩០០ ដុល្លារ សហរដ្ឋអាមេរិច ឯនោះ ៕

សូមទស្សនាវិដេអូ

ប្រភព៖ You Tube