Maradona ​​​បាន​​ស្នើ​សុំ​ធ្វើ​ជា​គ្រូ​បង្វឹក​​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​មិន​យក​កម្រៃ​

លោក​ Diego Maradona បាន​ស្នើ​សុំ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដោយ​មិន​យក​ប្រាក់​ខែ​ បន្ទាប់​ពី​ក្រុម​ជម្រើស​ជាតិ​ដែល​មក​ពី​ទ្វីប​អាមេរិក​ឡាទីន​មួយ​នេះ​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ក្រោម​​ថ្វី​ជើង​របស់​ក្រុម​ខ្លាំង​នៅ​អឺរ៉ុប​គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង​។ ​អាហ្សង់ទីន​បាន​កក់​កៅអី​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​បាន​ទាំង​លំបាក​​វេទនា​​តាម​រយៈ​​ការ​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ ប៉ុន្តែ​រឿង​គួរ​ឲ្យ​សោក​​ស្ដាយ​នោះ​គឺ​ថា​ពួក​គេ​ត្រូវ​បាន​បារាំង​ទម្លាក់​​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​​ ក្រោម​​លទ្ធផល​បរាជ័យ​ ៤ គ្រាប់​ទល់​នឹង​ ៣ ។

ចំណែក​អតីត​វីរបុរស​របស់​អាហ្សង់ទីន​ លោក​ Maradona ដែល​ក្នុង​នាម​គាត់​ជា​ឯកអគ្គរដ្ឋទូត​របស់​ FIFA គឺ​​គាត់​បាន​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់​​គ្រប់​​ការ​ប្រកួត​ទាំង​អស់​ដែល​ជម្រើស​ជាតិ​របស់​ខ្លួន​លេង​​។ ហើយ​បន្ទាប់​ពី​អាហ្សង់ទីន​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ ១៦ ក្រុម​​ គាត់​ក៏​បាន​ស្នើ​សុំ​ធ្វើ​ជា​​គ្រូ​បង្វឹក​ដឹកនាំ​ជម្រើស​ជាតិ​អាហ្សង់ទីន​​ដោយ​មិន​យក​ប្រាក់​​កម្រៃ​អ្វី​ទាំង​អស់​ ខណៈ​ដែល​​កាល​ពី​ ៨ ឆ្នាំ​មុន​គាត់​​ធ្លាប់​ដឹកនាំ​អាហ្សង់ទីន​​ឡើង​ដល់​វគ្គ​ ៨ ក្រុម​នៃ​ការ​ប្រកួត​ពាន​ World Cup មុន​ពេល​ធ្លាក់​​មក​វិញ​ដោយ​សារ​ចាញ់​អាល្លឺម៉ង់​ ៤-០ ។

ហើយ​ដោយ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​អនាគត​របស់​គ្រូ​បង្វឹក​​​បច្ចុប្បន្នរបស់​​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​គឺ​លោក​ Jorge Sampaoli ដែល​​កុងត្រា​របស់​គាត់​មាន​សុ​ពលភាព​រហូត​ដល់​ឆ្នាំ​ ២០២២ នោះ​ Maradona ក៏​ត្រូវ​បាន​គេ​សួរ​​ថា​តើ​គាត់​ចាប់​អារម្មណ៍​នឹង​តំណែង​ជា​គ្រូ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដែរ​ឬ​យ៉ាង​ណា​? ភ្លាម​នោះ​គាត់​តប​ទៅ​វិញ​យ៉ាង​ដូចច្នេះ​ថា​ ៖ “បាទ​! ពិត​ជា​ចាប់​អារម្មណ៍​ ហើយ​ខ្ញុំ​នឹង​​ធ្វើ​ដោយ​មិន​យក​កម្រៃ​អ្វី​ទាំង​អស់​។ ខ្ញុំ​នឹង​មិន​ទាមទារ​​ការ​តប​ស្នង​​ឡើយ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

Real Madrid បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចរចាម​អារ៉ាម​រវាង​ពួក​គេ​ និង​ Neymar

ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid បាន​ច្រាន​ចោល​នូវ​​ការ​ចុះ​​ផ្សាយ​របស់​ទូរទស្សន៍​​អេស្ប៉ាញ​ដែល​បាន​​រាយការណ៍​​ថា​ពួក​គេ​កំពុង​ព្យាយាម​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris St-Germain និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​គឺ​កីឡាករ​ Neymar ។ បច្ចុប្បន្ន​ស្ថិត​ក្នុង​វ័យ​ ២៦ ឆ្នាំ​, Neymar ដែល​ត្រូវ​បាន​ក្រុម​នៃ​លីក​កំពូល​របស់​បារាំង​ចុះ​ហត្ថលេខា​ទិញ​ពី​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​​ផោន​​រូប​នេះ​​បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​បាន​ចំនួន​ ២ គ្រាប់​នៅ​ឯ​​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ឆ្នាំ​ ២០១៨ និង​​បាន​ជួយ​ឲ្យ​ប្រេស៊ីល​​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​។

ដោយ​ឡែក​ទាក់ទិន​នឹង​​ពាក្យ​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​ការ​ផ្ទេរ​ Neymar ទៅ​កាន់​ទឹក​ដី​ Bernabeu ក្រុម​ Real Madrid បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ៖ “ពត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​បុស្ដិ៍​ទូរទស្សន៍​​ TVE គឺ​ខុស​​ពី​ការ​ពិត​ទាំង​ស្រុង​។ ក្រុម​ Real Madrid មិន​បាន​ធ្វើ​ការ​ដាក់​សំណើ​ណា​មួយ​ទាល់​តែ​សោះ​ទៅ​កាន់​​ក្រុម​ PSG ឬ​​កីឡាករ​ដូច​ដែល​​ពួក​គេ​បាន​ចុះ​ផ្សាយ​។” គួរ​បញ្ជាក់​ផង​ដែរ​ថា​បុស្ដិ៍​ទូរទស្សន៍​​ TVE ដែល​ជា​បុស្ដិ៍​ទូរទស្សន៍​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​​រដ្ឋាភិបាល​អេស្ប៉ាញ​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា​ Real Madrid បាន​ដាក់​សំណើ​រហូត​ដល់​ទៅ​​ ៣១០ លាន​អឺរ៉ូ​ដើម្បី​សុំ​ដេញ​ថ្លៃ​ទិញ​យក​ Neymar ដែល​តម្លៃ​នេះ​នឹង​យក​​ឈ្នះ​​លើ​កំណត់ត្រា​ដែល​ត្រូវ​បាន​បំបែក​​រួច​កាល​ពី​គាត់​ចុះ​ចូល​ជាមួយ​ PSG កាល​ពី​មួយ​ឆ្នាំ​មុន​។ ចាប់​តាំង​ពី​ការ​ផ្ទេរ​ចូល​ទីក្រុង​ប៉ារីស​ Neymar រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២៨ គ្រាប់​​ពី​ការ​បង្ហាញ​ខ្លួន​ ៣០ ប្រកួត​​ឲ្យ​ PSG ។

ប្រែ​សម្រួល​ ៖ ភក្ដី

Real Madrid បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ឆ្លើយ​តប​ទៅ​កាន់​ពាក្យ​ចរចាម​អារ៉ាម​រវាង​ពួក​គេ​ និង​ Neymar

ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid បាន​ច្រាន​ចោល​នូវ​​ការ​ចុះ​​ផ្សាយ​របស់​ទូរទស្សន៍​​អេស្ប៉ាញ​ដែល​បាន​​រាយការណ៍​​ថា​ពួក​គេ​កំពុង​ព្យាយាម​ក្នុង​ការ​ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris St-Germain និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​គឺ​កីឡាករ​ Neymar ។ បច្ចុប្បន្ន​ស្ថិត​ក្នុង​វ័យ​ ២៦ ឆ្នាំ​, Neymar ដែល​ត្រូវ​បាន​ក្រុម​នៃ​លីក​កំពូល​របស់​បារាំង​ចុះ​ហត្ថលេខា​ទិញ​ពី​ក្រុម​​អ្នក​មាន​បុណ្យ​ Barcelona កាល​ពី​រដូវក្ដៅ​ឆ្នាំ​ទៅ​ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​​ផោន​​រូប​នេះ​​បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​បាន​ចំនួន​ ២ គ្រាប់​នៅ​ឯ​​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​​ឆ្នាំ​ ២០១៨ និង​​បាន​ជួយ​ឲ្យ​ប្រេស៊ីល​​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ដែល​ពួក​គេ​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៊ែលហ្ស៊ីក​។

ដោយ​ឡែក​ទាក់ទិន​នឹង​​ពាក្យ​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​ការ​ផ្ទេរ​ Neymar ទៅ​កាន់​ទឹក​ដី​ Bernabeu ក្រុម​ Real Madrid បាន​ចេញ​​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា​ ៖ “ពត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​បុស្ដិ៍​ទូរទស្សន៍​​ TVE គឺ​ខុស​​ពី​ការ​ពិត​ទាំង​ស្រុង​។ ក្រុម​ Real Madrid មិន​បាន​ធ្វើ​ការ​ដាក់​សំណើ​ណា​មួយ​ទាល់​តែ​សោះ​ទៅ​កាន់​​ក្រុម​ PSG ឬ​​កីឡាករ​ដូច​ដែល​​ពួក​គេ​បាន​ចុះ​ផ្សាយ​។” គួរ​បញ្ជាក់​ផង​ដែរ​ថា​បុស្ដិ៍​ទូរទស្សន៍​​ TVE ដែល​ជា​បុស្ដិ៍​ទូរទស្សន៍​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​​រដ្ឋាភិបាល​អេស្ប៉ាញ​មួយ​នេះ​បាន​ចុះ​ផ្សាយ​ថា​ Real Madrid បាន​ដាក់​សំណើ​រហូត​ដល់​ទៅ​​ ៣១០ លាន​អឺរ៉ូ​ដើម្បី​សុំ​ដេញ​ថ្លៃ​ទិញ​យក​ Neymar ដែល​តម្លៃ​នេះ​នឹង​យក​​ឈ្នះ​​លើ​កំណត់ត្រា​ដែល​ត្រូវ​បាន​បំបែក​​រួច​កាល​ពី​គាត់​ចុះ​ចូល​ជាមួយ​ PSG កាល​ពី​មួយ​ឆ្នាំ​មុន​។ ចាប់​តាំង​ពី​ការ​ផ្ទេរ​ចូល​ទីក្រុង​ប៉ារីស​ Neymar រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២៨ គ្រាប់​​ពី​ការ​បង្ហាញ​ខ្លួន​ ៣០ ប្រកួត​​ឲ្យ​ PSG ។

ប្រែ​សម្រួល​ ៖ ភក្ដី

ទីបញ្ចប់! ក្រូអាត បានទម្លាក់ ដាណឺម៉ាក ដោយបាល់ប៉េណាល់ទីចុងក្រោយ

(ម៉ូស្គូ) ក្រុមជម្រើសជាតិរបស់ក្រូអាត បានកក់កៅអីវគ្គ៨ក្រុមហើយ​ ក្រោយទម្លាក់ ដាណឺម៉ាក ដោយបាល់ប៉េណាល់ទី​ (Penalty) កាត់សេចក្តីនៅ​ World Cup 2018 ជាមួយលទ្ធផល ៣-២។

ក្រូអាត ដែលបានឆ្លងផុតវគ្គ១៦ក្រុម​នេះ គឺបានធ្វើការប្រកួតពេញម៉ោង​៩០នាទី​ និងថែម១៥នាទី​២ដងស្មើគ្នា​ ១-១​ កើតឡើងតាំងពីវគ្គទី១មកម៉្លេះ៕

 

ប្រទេសរុស្ស៊ីបានផ្តួលអេស្ប៉ាញ ដោយការស៊ុតបាល់ប៉េណាល់ទី.(មានវិដេអូ)

(ម៉ូស្គូ) ប្រទេសរុស្ស៊ីបានផ្តួលអេស្ប៉ាញដែលបានធ្លាក់ចេញពីការប្រកួត World Cup បន្ទាប់ពីការឈានដល់កំពូលនៃការស៊ុតបាល់ប៉េណាល់ទី។ ការខកខានការពិន័យពី Koke និង Iago Aspas បានធ្វើឱ្យរុស្ស៊ីមានការរីកចម្រើន រហូតដល់ប្រាំបីលើកជាលើកដំបូងនៅក្នុងសម័យក្រោយសូវៀតដែលបានធ្វើឱ្យមានពិធីអបអរសាទរនៅទីក្រុងម៉ូស្គូ។

លោកអាឡិចថូម៉ាសរបស់ទូរទស្សន៍ CNN បាននិយាយថាអ្នកគាំទ្ររុស្ស៊ីដ៏គួរឱ្យរីករាយនៅតែត្រូវបានគេរៀបចំនៅខាងក្រៅកីឡដ្ឋាន Luzhniki មួយម៉ោងកន្លះបន្ទាប់ពីការប្រកួតបានបញ្ចប់។ អ្នកគាំទ្ររុស្ស៊ីម្នាក់ដែលចាកចេញពីពហុកីឡដ្ឋានបាននិយាយថា: «ខ្ញុំមិនអាចពន្យល់អារម្មណ៍របស់ខ្ញុំបានទេវាអស្ចារ្យណាស់។

អ្នកកាសែតជនជាតិរុស្ស៊ីលោក Robert Ustian បានប្រាប់ទូរទស្សន៍ CNN ថាលោកបានឃើញមនុស្សយំនិងឱបគ្នាទៅវិញទៅមកក្រោយពីការស៊ុតបាល់ប៉េណាល់ទី។ «ខ្ញុំគិតថាប្រទេសរុស្ស៊ីនឹងស្ថិតក្នុងចំណាត់ថ្នាក់ទី 3 ក្នុងក្រុមដ៏ល្អបំផុតនៅពេលដែលពួកគេចេញពីក្រុមនេះខ្ញុំគិតថាបេសកកម្មនេះត្រូវបានបញ្ចប់»៕

(មានវិដេអូ)

ក្រុម​ខ្លាំង​អ៊ុយរ៉ូហ្គាយ​បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​​ចេញ​ពី​វគ្គ​ ១៦ ក្រុម​ពាន​ World Cup

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Paris Saint Germain កីឡាករ​ Edinson Cavani បាន​បំប៉ើង​សំណាញ់​ទី​​​យ៉ាង​អស្ចារ្យ​ ២ គ្រាប់​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ុយរ៉ូហ្គាយ​ទម្លាក់​ក្រុម​ម្ចាស់​ជើង​ឯក​​ទ្វីប​អឺរ៉ុប​ ​គឺ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​​​ចេញ​ពី​​ការ​ប្រកួត​ពាន​រង្វាន់​​បាល់ទាត់​ពិភពលោក​​​​ឆ្នាំ ២០១៨ នេះ​នា​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​ ខណៈ​ដែល​ជ័យជម្នះ​ដែល​ស្ថិត​ក្រោម​លទ្ធផល​ ២-១ នេះ​បាន​ធ្វើ​ឲ្យ​អ៊ុយរ៉ូហ្គាយ​ត្រូវ​ឡើង​ទៅ​ជួប​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​​​នា​វគ្គ​ ៨ ក្រុម​ចុង​​ក្រោយ​។ បរាជ័យ​របស់​ព័រទុយហ្គាល់​​​​នេះ​គឺ​បាន​បញ្ចប់​ក្ដី​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​​​នៅ​រុស្ស៊ី​របស់​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ដែល​កើត​ឡើង​ក្រោយ​គ្នា​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​​​​​​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ Lionel Messi និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ធ្លាក់​ចេញ​ពី​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នេះ​​ដូច​គ្នា​ក្រោម​ថ្វី​ជើង​របស់​បារាំង​។​

ប្រែ​សម្រួល​ ៖ ភក្ដី

ដំណឹង​ដាច់​ចង្កេះ​!!! ម្ចាស់​បទ​ “សម្បថនិស្ស័យ​” បាន​ផ្លាស់​​អាជីព​ទៅ​លេង​បាល់​​ជាមួយ​បឹងកេត​

នៅ​ថ្ងៃ​នេះ​ផ្ទាល់​តែ​ម្ដង​ ក្រុម​បឹង​កេត​បាន​ប្រកាស​​ឲ្យ​ដឹង​នូវ​ការ​ចុះ​ហត្ថលេខា​ទិញ​បាន​​កីឡាករ​ចំណូល​ថ្មី​មួយ​រូប​​ដែល​មិន​ធ្លាប់​លេង​នៅ​ក្លិប​អាជីព​​ណា​​ពី​មុន​សោះ​គឺ​កីឡាករ​ ចេន ដែល​​ភាគ​ច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​តារា​ចម្រៀង​មួយ​រូប​នៃ​ក្រុម​ Mustache Band ជា​ពិសេស​នោះ​​គឺ​គេ​ស្គាល់​គាត់​ខ្លាំង​តាម​រយៈ​បទ​ “សម្បថ​និស្ស័យ​” ។​

សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​ផេក​របស់​ខ្លួន​ បឹង​កេត​បាន​ឲ្យ​ដឹង​យ៉ាង​ដូចច្នេះ​ថា​ ៖ “សូម​ស្វាគមន៍​មក​កាន់​ក្លិប​បឹង​កេត​។ ថ្ងៃ​នេះ​ក្លិប​មាន​កិត្តិយស​សូម​ជម្រាប​ជូន​ពីការ​ចុះ​​ហត្ថ​លេខាជា​មួយ​កីឡាករ​ចំណូល​ថ្មី ចេន មក​ចូល​រួម​ជា​មួយ​យើង។ ចេន ត្រូវ​បាន​មហា​ជន​ស្គាល់​ថាជា​តារា​​ចម្រៀង​វ័យ​ក្មេង​ដែល​សម្លេង​ពិរោះ​ គ្រប់បទ​ចម្រៀង​របស់ ចេន សុទ្ធ​តែ​ចាក់​ចំ​បេះដូង​យុវ​វ័យ​នា​ពេល​បច្ចុប្បន្ន និង​ទទួល​បាន​ការ​គាំទ្រ​ជានិច្ច។ ក្រៅ​ពីអាជីពជាតារា​ចម្រៀង​នៅ​ក្រុម​ Mustache Band ចេន មាន​ទេពកោសល្យ​និង​ចំណូល​ចិត្ត​ខ្លាំង​លើវិស័យកីឡាជា​ពិសេស​គឺកីឡា​បាល់ទាត់​តែម្ដង។ ដូច្នេះ ចេន សង្ឃឹម​ថា​អ្នក​គាំទ្រ​ទាំង​អស់​នឹង​ផ្ដល់​កំលាំង​ចិត្ត​ដល់​រូបគេ​ដើម្បី​​ជម្រុញ​ឲ្យ​ខ្លួន​គេ​កាន់​តែ​មាន​កំលាំង​ចិត្ត​ក្នុង​ការវិវឌ្ឍ​ខ្លួន​ក្លាយជា​កីឡាករ​អាជីព​យ៉ាង​ពិត​ប្រាកដ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។”

អត្ថបទ​ ៖ ភក្ដី​
ប្រភព​ ៖ ហ្វេសប៊ុក​ផេក​បឹងកេត

នោះ!!! សូម្បី​តែ​ Carvajal ក៏​ស្វាគមន៍​ Neymar មក​កាន់​​ក្រុម​ Real Madrid ដែរ​

ខ្សែ​ការពារ​​របស់​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កីឡាករ​ Dani Carvajal ប្រកាស​ថា​ខ្លួន​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​រក្សា​ទុក​កន្លែង​មួយ​នៅ​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​សម្រាប់​ Neymar ប្រសិន​បើ​​​ប្រធាន​ក្លិប​ Real ចុះ​ហត្ថលេខា​ទិញ​ខ្សែ​ប្រយុទ្ធ​​​ប្រេស៊ីល​រូប​នេះ​ពី​ក្រុម​ Paris Saint Germain ។ កីឡាករ​វ័យ​ ២៦ ឆ្នាំ​ Neymar ត្រូវ​បាន​ផ្សា​ភ្ជាប់​ជា​ខ្លាំង​ជាមួយ​ការ​ផ្ទេរ​មក​កាន់​ទីក្រុង​ម៉ាទ្រីត​ បន្ទាប់​គាត់​ចំណាយ​ពេល​បាន​មួយ​រដូវកាល​​ជាមួយ​ក្រុម​​ម្ចាស់​ជើង​ឯក​លីក​កំពូល​បារាំង​ PSG ជា​ក្រុម​​​ដែល​គាត់​បាន​ចុះ​ចូល​ដោយ​​ការ​ផ្លាស់​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ។

ទន្ទឹម​នឹង​ពាក្យ​ចរចាម​អារ៉ាម​នៅ​តែ​បន្ត​លេច​ឮ​ Carvajal បាន​​និយាយ​ថា​ខ្លួន​នឹង​រីករាយ​​​ស្វាគមន៍​​​ Neymar មក​កាន់​កីឡដ្ឋាន​ Bernabeu បើ​សិន​​ប្រធាន​ក្លិប​ លោក​ Florentino Perez ពិត​ជា​ចង់​ចុះ​ហត្ថលេខា​លើ​​តារា​បាល់ទាត់​​ឆ្នើម​រូប​នេះ​​។ “ខ្ញុំ​មិន​ដឹង​ទេ​​ប្រសិន​បើ Neymar កើត​មក​​​ដើម្បី​លេង​​នៅ​​ Real Madrid ។” គាត់​បាន​ថ្លែង​ប្រាប់​​វិទ្យុ​ Cadena SER ។ “Real តែង​តែ​ចង់​បាន​កីឡាករ​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ហើយ​ប្រសិន​បើ​​ប្រធាន​ក្លិប​​កំណត់​ថា​ត្រូវ​តែ​ទិញ​យក​គាត់​ នោះ​យើង​នឹង​ទុក​កន្លែង​មួយ​​​នៅ​បន្ទប់​​ផ្លាស់​សម្លៀក​​បំពាក់​សម្រាប់​គាត់​​។”

ប្រែ​សម្រួល​ ៖ ភក្ដី

គាត់​​ទៅ​ហើយ​!!! Rooney បាន​​ចាក​ចេញ​ពី​ទឹក​ដី​កំណើត​ដើម្បី​ទៅ​លេង​ឲ្យ​ក្លិប​សហរដ្ឋ​អាមេរិក​

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Everton កីឡាករ​ Wayne Rooney បាន​ទៅ​ចុះ​​ចូល​ជាមួយ​ក្លិប​ DC United ដែល​ជា​ក្លិប​​នៃ​លីក​កំពូល​របស់​សហរដ្ឋ​អាមេរិក​ “Major League Soccer” ជាមួយ​នឹង​កុងត្រា​រយៈ​ពេល​ ៣ កន្លះ​។ គាត់​នឹង​​បញ្ចប់​ការ​ផ្ទេរ​របស់​ខ្លួន​ជា​ផ្លូវការ​​​ នៅ​ពេល​ដែល​​រដូវកាល​ដោះ​ដូរ​កីឡាករ​ពាក់​កណ្ដាល​រដូវកាល​នៅ​​ Major League Soccer បើក​ទ្វារ​នៅ​ថ្ងៃ​ទី ១០ កក្កដា​​។ ហើយ​ការ​ផ្ទេរ​នេះ​គឺ​មិន​មាន​តម្លៃ​ខ្លួន​ទេ​ ប៉ុន្តែ​គេ​ជឿ​ថា​ DC United បាន​យល់​ព្រម​​ផ្ដល់​​ឲ្យ​នូវ​កញ្ចប់​សំណង​ខ្លះ​សម្រាប់​ Everton ។

កុងត្រា​របស់​កីឡាករ​​សញ្ជាតិ​អង់គ្លេស​ វ័យ​ ៣២ ឆ្នាំ​​​រូប​នេះ​គឺ​មាន​តម្លៃ​រហូត​ដល់​​ទៅ​ ១០ លាន​ផោន​ ដែល​មាន​ន័យ​ថា​គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ចំណូល​ខ្ពស់​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ដ្រ​​របស់​ក្រុម​ DC United ។ ហើយ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ និង​ក៏​ជា​អតិត​​ខ្សែ​ប្រយុទ្ធ​​របស់​​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ​នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ DC United នៅ​ពេល​ក្លិប​បើក​ទ្វារ​កីឡដ្ឋាន​​ ​Audi Field ថ្មី​របស់​ពួក​គេ​ដែល​ផ្ទុក​​អ្នក​ទស្សនា​បាន​ ២ ម៉ឺន​​នាក់​នៅ​ថ្ងៃ​ទី​ ១៤ កក្កដា​​។ “ការ​ផ្លាស់​ទៅ​លេង​នៅ​លីក​របស់​សហរដ្ឋ​​អាមេរិក​គឺ​ជា​ការ​បំពេញ​បាន​នូវ​មហិច្ឆតា​មួយ​ផ្សេង​ទៀត​សម្រាប់​ខ្ញុំ​។” Rooney បាន​និយាយ​។ “ខ្ញុំ​មាន​ការ​ស្រេក​ឃ្លាន​​នឹង​​ភាព​ជោគជ័យ​នៅ​ទីនេះ​​ ហើយ​ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​ DC United ឲ្យ​អស់​ ១០០% ដូច​កាល​ដែល​ខ្ញុំ​លេង​ឲ្យ​ក្លិប​​មុនៗ​ដែរ​។ ពេល​នេះ​ខ្ញុំ​អន្ទះ​សារ​ជា​ខ្លាំង​ក្នុង​ការ​ដើរ​ចូល​ទីលាន​ប្រកួត​ជាមួយ​អាវ​ DC United និង​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​ដើម្បី​នាំ​យក​ភាព​ជោគជ័យ​ជូន​ក្លិប​មួយ​នេះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

ប៊ែលហ្ស៊ីក​ទម្លាក់​អង់គ្លេស​ឲ្យ​ទៅ​ប៉ះ​ជាមួយ​កូឡុំប៊ី​នៅ​វគ្គ​ ១៦ ក្រុម​ ខណៈ​ដែល​ខ្លួន​ទៅ​ជួប​ជប៉ុន​

ក្រុម​តោ​កំណាច​អង់គ្លេស​នឹង​​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​នៅ​​ក្នុង​វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ បន្ទាប់​​ពី​ពួក​គេ​ត្រូវ​បាន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​​ខ្លាំង​ប៊ែលហ្ស៊ីក​​ជាមួយ​នឹង​លទ្ធផល​ ១-០ នា​ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​​ចែក​ពូល​។ ហើយ​​ខ្សែ​បម្រើ​ Adnan Januzaj គឺ​ជា​អ្នក​រក​គ្រាប់​បញ្ចូល​ទី​បាន​សម្រេច​​ឲ្យ​ប៊ែលហ្ស៊ីក​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​នោះ​នៅ​នាទី​ទី​ ៥១ ។ ចំណែក​ប៊ែលហ្ស៊ីក​នឹង​ត្រូវ​ឡើង​ទៅ​ប៉ះ​គ្នា​ជាមួយ​​ក្រុម​សាម៉ូរ៉ៃ​ជប៉ុន​។

ប្រែ​សម្រួល​ ៖ ភក្ដី