អង់គ្លេស​បាន​កែ​ប្រែ​ប្រវត្តិសាស្ដ្រ​ជា​មួយ​នឹង​ការ​កក់​កៅអី​ឡើង​វគ្គ​ ៤ ក្រុម​​នៅ​ World Cup បន្ទាប់​ពី​លត់​ស៊ុយអែត​ ២-០

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​កក់​កៅអី​ឡើង​ទៅកាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ បន្ទាប់​ពី​ក្រុម​រហស្សនាម​តោ​កំណាច​មួយ​នេះ​បាន​លត់​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ជាមួយ​នឹង​លទ្ធផល​ ២ គ្រាប់​ទល់​នឹង​ ០ ដែល​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​ការពារ​ Harry Maguire មួយ​គ្រាប់​ និង​មួយ​គ្រាប់​ចុង​ក្រោយ​ធ្វើ​បាន​​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ​ Dele Alli ។ នេះ​គឺ​ជា​លើក​ដំបូង​​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩០ ដែល​អង់គ្លេស​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​បាល់ទាត់​ពិភពលោក​ ឬ​ World Cup ។

​ពួក​គេ​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​រុស្ស៊ី​ ឬ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​​នា​​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ​​នេះ​សម្រាប់​​ការ​ប្រកួត​វគ្គ​​បួន​ក្រុម​ចុង​ក្រោយ​(ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​)។ មាន​ន័យ​ថា​​រុស្ស៊ី​ ឬ​ក្រូអាត​​ ក្រុម​ណា​ដែល​ប្រកួត​ឈ្នះ​នឹង​ត្រូវ​​​ឡើង​ទៅ​ជួប​អង់គ្លេស​នៅ​វគ្គ​​ ៤ ក្រុម​។ ក្នុង​ប្រវត្តិសាស្ដ្រ​នៃ​ការ​ប្រកួត​ពាន​ World Cup អង់គ្លេស​បាន​ឈាន​មក​ដល់​វគ្គ​ ៤ ក្រុម​បាន​ចំនួន​ ៣ ដង​ឲ្យ​គត់​​ និង​ធ្លាប់​​បាន​លើក​ពាន​ដ៏​ធំ​មួយ​នេះ​ចំនួន​មួយ​ដង​​នៅ​ក្នុង​ឆ្នាំ​ ១៩៦៦ គឺ​នៅ​ពេល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​ ១៩៩០ អង់គ្លេស​បាន​ធ្លាក់​ពី​ការ​ប្រកួត​ត្រឹម​វគ្គ​ ៤ ក្រុម​ក្រោម​ថ្វី​ជើង​អាល្លឺម៉ង់​។

ប្រែ​សម្រួល​ ៖ ភក្ដី

Zlatan ជឿ​ជាក់​លើ​ស៊ុយអែត​ថា​អាច​ទម្លាក់​ក្រុម​តោ​កំណាច​អង់គ្លេស​ និង​លើក​ពាន​ World Cup

ខ្សែ​ប្រយុទ្ធមហា​​ឌឺ​ Zlatan Ibrahimovic ជឿ​ជាក់​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ថា​អាច​ផ្ដួល​ក្រុម​​តោ​កំណាច​អង់គ្លេស​បាន​ និង​​ជឿ​ទៀត​ថា​ជម្រើស​ជាតិ​របស់​ខ្លួន​អាច​ត្រួស​ត្រាយ​ផ្លូវ​​ដើម្បី​ឈាន​ទៅ​កាន់​ការ​​លើក​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​។ ស៊ុតអែត​ត្រៀម​ជា​ស្រេច​​​សម្រាប់​ការ​​ប្រកួត​​​របស់​ពួក​គេ​ជាមួយ​ជម្រើស​ជាតិ​អង់គ្លេស​ដែល​​ជា​ជំនួប​នៃ​ពាន​ World Cup វគ្គ​ ៨ ក្រុម​​នា​​ថ្ងៃ​សៅរ៍​នេះ​​។

ទន្ទឹម​​គ្នា​នេះ​ Ibrahimovic ដែល​ជា​​កីឡាករ​រក​គ្រាប់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​បំផុត​​របស់​ស៊ុយអែត​​ ដោយ​​​​រក​បាន​ ៦២ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ១១៦ ប្រកួត​រូប​នេះ​​មាន​ទំនុក​ចិត្ត​លើ​​​ក្រុម​កីឡាករ​ស៊ុយអែត​ថា​អាច​ទម្លាក់​អង់គ្លេស​ចេញ​ពី​ World Cup បាន​។ “ខ្ញុំ​គិត​ថា​ស៊ុយអែត​អាច​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពាន​ World Cup ដូច​ដែល​ខ្ញុំ​បាន​និយាយ​តាំង​ពី​​មុន​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​។” អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម​ Manchester United រូប​នេះ​បាន​និយាយ​។ “ពួក​គេ​បាន​ផ្ដួល​ម៉ិកស៊ិក​ដែល​ជា​ក្រុម​ខ្លាំង​មួយ​ បន្ទាប់​មក​ពួក​គេ​បន្ត​ទៅ​លត់​ស្វីស​​ថែម​ទៀត​។ ដូច្នេះ​​ពួក​គេ​បាន​ទទួល​​នូវ​ភាព​ជោគជ័យ​ដែល​គ្មាន​​នរណា​បាន​នឹក​ស្មាន​ដល់​។”

ប្រែ​សម្រួល​ ៖ ភក្ដី

អតីត​អ្នក​ចាំ​ទី​​អ៊ីតាលី​ Gianluigi Buffon បាន​​ដាច់​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កំណើត​ផ្លាស់​​ទៅ​​លេង​នៅ​​ប៉ារីស​

ក្រុម​យក្ស​បារាំង​ Paris St-Germain បាន​ចុះ​ហត្ថលេខា​នាំ​យក​​អតីត​អ្នក​ចាំទី​​របស់​ក្រុម​ Juventus ក៏​ដូចជា​អតីត​អ្នក​ចាំទី​ និង​ប្រធាន​​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ កីឡាករ​ Gianluigi Buffon ទៅ​កាន់​ក្លិប​របស់​ខ្លួន​ដោយ​មិន​ចំណាយ​លុយ​សូម្បី​តែ​មួយ​រៀល​ទៅ​​លើ​ការ​ផ្ទេរ​។ Buffon បុរស​វ័យ​ ៤០ ឆ្នាំ​រូប​នេះ​បាន​ចាក​ចេញ​ពី​ Juventus កាល​ពី​ចុង​រដូវកាល​មុន​​​ និង​បាន​បញ្ចប់​ការ​ស្នាក់​នៅ​​រយៈ​ពេល​ ១៧ ឆ្នាំ​របស់​គាត់​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​ដែល​ជា​កន្លែង​គាត់​​ចូល​លេង​បាន​ ​​៦៥៦ ប្រកួត​។

Buffon ត្រូវ​​ពាក្យ​​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​គាត់​ទៅ​​ជាមួយ​នឹង​ការងារ​​នៅ​ក្រៅ​​ទីលាន​នៅ​ Juventus ប៉ុន្តែ​​ពេល​នេះ​មិន​ដូច​អ្វី​ដែល​​ពាក្យ​ចរចាម​អារ៉ាម​បាន​ចុះ​ផ្សាយ​​ទេ​ ខណៈ​ដែល​គាត់​បាន​ចុះ​កុងត្រា​មួយ​ឆ្នាំ​​​ជាមួយ​កីឡដ្ឋាន​ Parc des Princes របស់​ PSG ។ “ខ្ញុំ​ដឹង​ថា​ក្ដី​សុបិន​របស់​ PSG ជា​អ្វី​ និង​ក្ដី​សុបិន​របស់​អ្នក​គាំទ្រ​ពួក​គេ​មាន​​នៅ​ក្នុង​ចិត្ត​។” Buffon បាន​និយាយ​។ “ខ្ញុំ​នឹង​​នាំ​មក​ទាំង​អស់​នូវ​កម្លាំង​ បទ​ពិសោធន៍​ និង​ភាព​ស្រេក​ឃ្លាន​របស់​ខ្ញុំ​​ដើម្បី​ជួយ​​ក្លិប​ថ្មី​របស់​ខ្ញុំ​មួយ​នេះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

ប៊ែលហ្ស៊ិក​ ទម្លាក់ប្រេស៊ីល​ ដោយលទ្ធផល​ ២-១​ នៅ​ World Cup 2018 រួចឡើងទៅប៉ះបារាំង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ម៉ូស្គូ៖​ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក​ បានឡើងទៅ ប៉ះជើងខ្លាំង មាន់គក បារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់ ប្រេស៊ីល ចេញពី​ World Cup 2018 ដែលទើបបញ្ចប់មុននេះបន្តិចក្នុងវគ្គ៨ក្រុម ដោយលទ្ធផល​ ២-១។

កីឡាករ​ Fernandinho របស់ប្រេស៊ីល​ បានធ្វេសប្រហែស ចូលទីខ្លួនឯងនៅនាទី ទី១៣​ មុនពេល​ Kevin De Bruyne រកបានគ្រាប់ទី២ អោយប៊ែលហ្ស៊ក នៅនាទីទី៣១​ កាន់តែកក់ក្តៅ​ បើទោះបីជារបូត១គ្រាប់វិញនៅវគ្គទី២​ ក្នុងនាទីទី៧៦ក៏ដោយ។

តាមរយ:លទ្ធផលឈ្នះផ្លូវការ​ ២-១​ ធ្វើអោយប៊ែលហ្ស៊ិក​ រកបានជ័យជន្នះជាលើកទី២​ ក្នុងប្រវត្តិជួបប្រេស៊ីល​ ៥ដង​ មិនដែលស្មើ​ និងចាញ់៣ដងនោះ​ ដោយបានកក់កៅអីវគ្គ ៤ក្រុមចុងក្រោយផងដែរ​ ដោយត្រូវប៉ះមាន់គកបារាំង​ ដែលបាន ទម្លាក់អ៊ុយរ៉ាហ្គាយ​ ដោយលទ្ធផល​ ២-០​ ក្នុងវគ្គ៨ក្រុមដែរនោះ៕

ដោយ៖ សុវណ្ណ ដេត

បារាំង​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​ World Cup ជា​លើក​ទី​ ៦

រុម​ជម្រើស​ជាតិ​បារាំង​បាន​កក់​​កៅអី​​ឡើង​ទៅ​កាន់​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​គេ​សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ បន្ទាប់​ពី​ការ​ផ្ដួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ូហ្គាយ​ក្នុង​លទ្ធផល​ ២ គ្រាប់​ទល់​និង​ ០ ។ គ្រាប់​បាល់​បញ្ចូល​ទី​ទាំង​ ២ គ្រាប់​សម្រាប់​បារាំង​គឺ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​​​ការពារ​របស់​ក្រុម​ Real Madrid កីឡាករ​ Raphael Varane ខណៈ​ដែល​មួយ​គ្រាប់​ទៀត​ស៊ុត​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Atletico Madrid គឺ​កីឡាករ​ Antoine Griezmann ។

ចំណែក​ក្រុម​មក​ពី​អាមេរិក​ឡាទីន​ អ៊ុយរ៉ូហ្គាយ​ឯណោះ​វិញ​ស្ទើរ​តែ​មាន​ឱកាស​​បំប៉ើង​សំណាញ់​ទី​របស់​បារាំង​បាន​​ទៅ​ហើយ​នៅ​ពេល​កីឡាករ​ Martin Caceres ស៊ុត​បាល់​ហ្វ្រីឃីក​ ប៉ុន្តែ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​ Hugo Lloris ។ ជ័យជម្នះ​នេះ​មាន​ន័យ​ថា​បារាំង​បាន​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​ World Cup ជា​លើក​ទី​ ៦ ។

ប្រែ​សម្រួល​ ៖ ភក្ដី

បារាំង​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​ World Cup ជា​លើក​ទី​ ៦

ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​កក់​​កៅអី​​ឡើង​ទៅ​កាន់​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មុន​គេ​សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ នេះ​ បន្ទាប់​ពី​ការ​ផ្ដួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយរ៉ូហ្គាយ​ក្នុង​លទ្ធផល​ ២ គ្រាប់​ទល់​និង​ ០ ។ គ្រាប់​បាល់​បញ្ចូល​ទី​ទាំង​ ២ គ្រាប់​សម្រាប់​បារាំង​គឺ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែ​​​ការពារ​របស់​ក្រុម​ Real Madrid កីឡាករ​ Raphael Varane ខណៈ​ដែល​មួយ​គ្រាប់​ទៀត​ស៊ុត​បាន​សម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Atletico Madrid គឺ​កីឡាករ​ Antoine Griezmann ។ ចំណែក​ក្រុម​មក​ពី​អាមេរិក​ឡាទីន​ អ៊ុយរ៉ូហ្គាយ​ឯណោះ​វិញ​ស្ទើរ​តែ​មាន​ឱកាស​​បំប៉ើង​សំណាញ់​ទី​របស់​បារាំង​បាន​​ទៅ​ហើយ​នៅ​ពេល​កីឡាករ​ Martin Caceres ស៊ុត​បាល់​ហ្វ្រីឃីក​ ប៉ុន្តែ​​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​ Hugo Lloris ។ ជ័យជម្នះ​នេះ​មាន​ន័យ​ថា​បារាំង​បាន​ឡើង​ទៅ​កាន់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពាន​ World Cup ជា​លើក​ទី​ ៦ ។

ប្រែ​សម្រួល​ ៖ ភក្ដី

បារាំង អ៊ុយរុយហ្គាយ នឹងប៉ះគ្នាក្នុងវគ្គ ៨ក្រុមចុងក្រោយ FIFA World Cup 2018 នាម៉ោង ៩យប់នេះ

បារាំង អ៊ុយរុយហ្គាយ នឹង​ប៉ះ​គ្នា​ក្នុង​វគ្គ​ ៨ក្រុម​ចុងក្រោយ FIFA World Cup 2018 នា​ម៉ោង ៩យប់​នេះ។បារាំង ក្រុម​លោក Didier Deschamps នឹង​អវត្តមាន​ខ្សែ​បម្រើ Blaise Matuidi ដោយសារ​ជាប់​បម្រាម។ កីឡាករ​ដែល​ទំនង​ជា​អាច​ជំនួស Matuidi បាន គឺ​ Corentin Tolisso។

អ៊ុយរុយហ្គាយ  ខ្សែប្រយុទ្ធ Edinson Cavani ដែល​ស៊ុត​២គ្រាប់​ទម្លាក់​ក្រុម​ព័រទុយហ្គាល់ កាលពី​វគ្គ ១៦ក្រុម​ចុងក្រោយ ទំនង​ជា​មិន​អាច​ចូល​លេង​បាន​នោះទេ ដោយសារ​របួស​សាច់ដុំ​កំភួនជើង។ Cristhian Stuani ទំនង​ជា​ចាប់​ដៃ​ជាមួយ Luis Suarez ក្នុង​តំបន់​ប្រយុទ្ធ ជំនួស​កន្លែង Cavini។

ក្រុម​ទាំង២ ធ្លាប់​ជួបគ្នា ៦ដង ដែល​ជា​លទ្ធផល​គឺ​អ៊ុយរុយហ្គាយ ឈ្នះ ២ដង និង​ស្មើ​គ្នា ៤ដង។ ជួបគ្នា​ចុងក្រោយ ក្នុង​ជំនួប​មិត្តភាពឆ្នាំ ២០១៣ គឺ​អ៊ុយរុយហ្គាយ ឈ្នះ បារាំង ១-០ ស៊ុតបញ្ចូលទី​ដោយ Luis Suarez។ បើ​គិតតែ​នៅ World Cup គឺ​ក្រុមទាំង២ ធ្លាប់​ជួបគ្នា ៣ដង​រួចមកហើយ (World Cup 1966, 2002, 2010) ជាលទ្ធផល​គឺ អ៊ុយរុយហ្គាយ ឈ្នះ១ដង និងស្មើ២ដង (ប្រកួត​ក្នុង​ពូលទាំង ៣ប្រកួត)។

អ៊ុយរុយហ្គាយ ឡើង​វគ្គ ៨ក្រុម ២ដង​ចុងក្រោយ គឺ​ឈ្នះ​ទាំង២ដង ((១៩៧០ និង ២០១០)។ លើក​ចុងក្រោយ​ដែល​ក្រុម​នេះ ចាញ់​វគ្គ ៨ក្រុមចុងក្រោយ គឺ​កាលពី​ឆ្នាំ ១៩៦៦។

បារាំង ខកខាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ចាប់តាំង​ពី​ឆ្នាំ ២០០៦ មក។

បារាំង មិន​ធ្លាប់​ចាញ់​ក្រុម​មក​ពី​អាមេរិក​ខាងត្បូង​នោះទេ ក្នុង ៩ប្រកួត​ចុងក្រោយ (ឈ្នះ៥ ស្មើ៤) ដែល​ក្នុង​នោះ មាន ៧ប្រកួត​ដែល​បារាំង អាច​ទប់​មិន​ឲ្យ​គេ​ស៊ុត​បញ្ចូលទី (clean sheet)៕

សំណាង លើសំណាងមែន!!! FIFA បានបង្ហាញក្តីអាណិតអាសូរ ដល់ក្មេងៗទាំង១២នាក់ និងអញ្ជើញឱ្យចូលទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup

នេះបើ​តាម​លិខិត​របស់​លោក Gianni Infantino ផ្ញើទៅ​កាន់​សមាគម​បាល់ទាត់​ថៃ កាលពី​ថ្ងៃទី៥ ខែ​កក្កដា ឆ្នាំ​២០១៨។ក្នុង​លិខិត​នោះ លោក​ប្រធាន FIFA បាន​បង្ហាញ​ក្តី​អាណិត​អាសូរ ដល់​ក្មេងៗ​ទាំង១២​នាក់ និងគ្រូ​បង្វឹក​របស់​ពួកគេ ដែល​បាន​ជាប់​ខ្លួន​ក្នុង​ល្អាងភ្នំ​នោះ តាំងពី​ថ្ងៃទី២៣​មិថុនា​មក។

លោក Gianni Infantino ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បាន​អញ្ជើញ​ក្មេងៗ​កីឡាករ ១២​នាក់ និង​គ្រូបង្វឹក​ពួកគេ ដែល​កំពុង​ជាប់ខ្លួន​ក្នុង​ល្អាងភ្នំ​ថាមហ្លួង ឱ្យ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ World Cup 2018 នៅ​ប្រទេស​រុស្ស៊ី ប្រសិន​បើពួកគេ​អាច​ចេញពី​ល្អាងភ្នំ​នោះ​ទាន់ពេល។

លោក​សង្ឃឹម​ថា ​ក្មេងៗ​និង​គ្រូ​បង្វឹក​ទាំងនោះ នឹង​អាច​វិល​មក​ជួបជុំ​គ្រួសារ​របស់​ពួកគេ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ហើយ​ថែម​ទាំង​នៅមាន​សុខភាព​ល្អ ដែលអាច​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ក្នុងនាម​ជា​ភ្ញៀវ​កិត្តិយស​របស់ FIFA ទៀត​ផង៕

ទីបំផតុត អង់គ្លេស ជាកូនពៅដែលបានឡើងទៅវគ្គ៨ក្រុម ត្រូវប៉ះស៊ុយអែត ក្រោយយកឈ្នះកូឡុំប៊ី ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រ

(ម៉ូស្គូ) ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស ជាកូនពៅដែលបានឡើងទៅវគ្គ៨ក្រុម ត្រូវប៉ះស៊ុយអែត ក្រោយយកឈ្នះកូឡុំប៊ី ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង ស្មើគ្នា ១-១ ដែលទើបបញ្ចប់មុននេះនៅ FIFA World Cup 2018 ដែលមានរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ។

១គ្រាប់បាល់ប៉េណាល់ទី ១១ម៉ែត្ររបស់កីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥៧ តែត្រូវបាន Yerry រកគ្រាប់តាមស្មើវិញនៅនាទីទី៩០+៤ ក៏នៅតែធ្វើអោយអង់គ្លេស ឡើងទៅប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ស៊ុយអែត នៅវគ្គ៨ក្រុមនៃ World Cup លើកទី២១នេះ។

១គ្រាប់ប៉េណាល់ទី ១១ម៉ែត្រ ក៏បានធ្វើអោយកីឡាករមកពីក្លឹប មានខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៦គ្រាប់ច្រើនជាងគេ ក្នុងឈ្នះស្បែកជើងមាសនៅ World Cup 2018 នេះ ខណៈ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក ទើបរកបាន ៤គ្រាប់ដូចគ្នា។

វគ្គ១៦ក្រុមត្រូវបានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេល៥ថ្ងៃមកនេះ ដោយមានក្រុមឈ្នះកៅអីវគ្គ ៨ក្រុមរួមមាន បារាំង ប៉ះអ៊ុយរ៉ាហ្គាយ, ក្រូអាត ជួបម្ចាស់ផ្ទះរុស្ស៊ី, ប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក និងអង់គ្លេស ប៉ះស៊ុយអែត ចាប់ផ្តើមប្រកួតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ តទៅ៕

កាំភ្លើងធំ​ Arsenal បាន​​សម្រេច​ប្ដូរ​លេខ​​អាវ​ឲ្យ​ Ozil ហើយ​ ចង់​ដឹង​ថា​លេខ​ប៉ុន្មាន​អត់​!!!

ខ្សែ​បម្រើ​ Mesut Ozil បាន​ក្លាយ​ជា​កីឡាករ​​​ពាក់​លេខ​ ១០ ថ្មី​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ Arsenal បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Jack Wilshere ដែល​​បាន​និយាយ​ថា​ខ្លួន​នឹង​មិន​មាន​អនាគត​ទេ​ បើ​នៅ​តែ​បន្ត​លេង​នៅ​​កីឡដ្ឋាន​ Emirates ។ Ozil បាន​ផ្លាស់​មក​ Arsenal ពី​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កាល​ពី​ឆ្នាំ​ ២០១៣ និង​ចូល​លេង​បាន​​ជិត​ ២០០ ប្រកួត​ហើយ​ឲ្យ​ក្រុម​​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។

ហើយ​​ជាមួយ​​ចំនួន​នៃ​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ដ៏​ច្រើន​នេះ​ដែរ​ Ozil កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៣៧ គ្រាប់​ និង​បញ្ចូន​ឲ្យ​មិត្ត​រួម​ក្រុម​​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ ៧១ លើក​រហូត​ដល់​គេ​ឲ្យ​រហស្សនាម​គាត់​ថា​ជា​ស្ដេច​បញ្ចូន​បាល់​។ Ozil ក៏​បាន​ឈ្នះ​ពាន​ FA Cup ចំនួន​ ៣ ដង​ និង​ Community Shield មួយ​ដង​ផង​ដែរ​​ជាមួយ​ Arsenal ។​ ដោយ​ឡែក​​ទាក់ទង​ជាមួយ​ការ​ប្ដូរ​លេខ​អាវ​របស់​ Ozil ​នេះ​ដែរ​គឺ​ក្លិប​ Arsenal បាន​ប្រកាស​​ឲ្យ​ដឹង​​ថា​​អ្នក​គាំទ្រ​​ណា​ដែល​បាន​ទិញ​អាវ​រដូវកាល​ថ្មី​​ ២០១៨/១៩ របស់​ Arsenal និង​ដែល​មាន​​​បោះពុម្ព​ឈ្មោះ​ Ozil និង​​លេខ​ ១១ រួច​ហើយ​នោះ​នឹង​ទទួល​បាន​ការ​ប្ដូរ​​ជូន​អាវ​ថ្មី​ជំនួស​​វិញ​។

ប្រែ​សម្រួល​ ៖ ភក្ដី