យុវសិស្សម្នាក់លង់ទឹកទន្លេមេគង្គ ក្បែរកន្លែងបូមខ្សាច់ ម្តាយខំស្កាត់មករកកូនតាំងពីភ្នំពេញ

កំពង់ចាម ៖ សិស្សសាលាមួយក្រុមមានគ្នាចំនួន០៤នាក់ដោយទំនេរពីការសិក្សាបាននាំគ្នាទៅងូតទឹកទន្លេមេគង្គលេងត្រង់ចំណុចការដ្ឋានបូមខ្សាច់មួយកន្លែងនៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម បណ្តាលឲ្យលង់ស្លាប់ម្នាក់នៅវេលាម៉ោងជិត៣រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨រហូតដល់វេលាម៉ោងជាង៦និង៣០នាទីល្ងាចហើយនៅតែរកសពមិនទាន់ឃើញទៀត ។

Image may contain: one or more people, mountain, child, outdoor and nature

លោក បាន វណ្ណី អាយុ៥២ឆ្នាំ ត្រូវជាអ៊ុំប្រុសជីដូនមួយរបស់សិស្សដែលលង់ទឹកនោះប្រាប់ថា ក្នុងពេលដែលក្មួយប្រុសលង់ទឹកទន្លេស្លាប់ភ្លាមៗនោះគាត់មិនបានដឹងទេ រហូតដល់វេលាម៉ោង​៤រសៀលទើបមានគេនិយាយប្រាប់ក៏ប្រញាប់មកមើលត្រង់កន្លែងលង់ទឹកនោះដោយបានជួលទូកម៉ាស៊ីន០១គ្រឿងតាមរកក្មួយឈ្មោះ យ៉ន សុធារ៉ា អាយុ១៦ឆ្នាំ ដោយគេបានបង់សំណាញ់ជាច្រើនដងនូវតែមិនទាន់ប្រទះឃើញសពនោះទេ ។

Image may contain: one or more people, ocean, beach, outdoor and nature

លោកប្រាប់បន្តថា រាល់ថ្ងៃនេះក្មួយប្រុសរស់​នៅ​ជាមួយនឹងជីដូនជីតាជរាក្នុងភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកឪពុកម្តាយរបស់គេធ្វើការនៅរាជធានីភ្នំពេញឯណោះ ។ ក្រោយពីបានដឹងពីហេតុការណ៏ខាងលើនេះបានចេញដំណើរមកកាន់ក្រុងកំពង់ចាមហើយ។

Image may contain: one or more people, people sitting, outdoor, nature and water

ក្រោយពីបង់សំណាញ់ជាច្រើនលើកច្រើនសារមិនឃើញសពនោះក៏បានប្តូរយុទ្ធសាស្រ្តប្រើសន្ធូចអូសបណ្តែតដើម្បីតាមរកសពបន្តទៀតរហូតដល់វេលាម៉ោង៦ និង៣០នាទីល្ងាចក៏នូវតែមិនទាន់ឃើញទៀតទោះជាបែបណាក្តីក៏រូបលោករួមនឹងក្រុមសាច់ញាតិបានប្រឹងប្រែងតាមរកបន្តទៀតទាល់តែឃើញសពទៀត ចំណែកក្រុមសមត្ថកិច្ចក៏នៅជាមួយដែរដើម្បីរួមសហការគ្នាតាមរកសពដើម្បីយកទៅធ្វើបុណ្យ ៕

ចូលឆ្នាំខ្មែរ! ជិះឡានក្រុងឥតគិតថ្លៃមើលទេសភាពនៅភ្នំពេញ

ភ្នំពេញ ៖ សម្តេចតេជោរ ហ៊ុន សែន បានប្រកាសជាសាធារណះថា ៖ រថយន្តក្រុងនៅតែបន្តធ្វើសកម្មភាពនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ជាពិសេសមហាជនទូទៅមិនត្រឹមតែកម្មករ កម្មការនីរោងចក្រនោះទេគឺអាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ៕

Image result for រថយន្តក្រុងសាធារណៈ

Related image

Image result for រថយន្តក្រុងសាធារណៈ

ប្រភពវីដេអូ ៖ 60 Buzz
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKohSantepheap60Buzz%2Fvideos%2F1683529665100542%2F&show_text=0&width=476

​អនុសេនីយ៍ឯក ប្រើហឹង្សាលើសង្សាត្រូវបានចាប់ខ្លួន

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជូន​ខ្លួន​មក​តុលាការ ពាក់​ពន្ធ័ បាន​ធ្វើ​ទារុណកម្ម​ទៅលើ​នារី​ជា​សង្សារ​របស់​ខ្លួន យក​ខ្សែ និង​កន្សែង​ចង ដៃ​ចងជើង ចង​ក​ព្រមទាំង​ចាក់សោ​បង្ខាំង​នៅក្នុង​បន្ទប់​ជួល​។​

តាមប្រភពបានអោយដឹងថា៖ ជនសង្ស័យ​មាន​ឈ្មោះ អឹ​ក សំអាង អាយុ​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​ពេទ្យ​យោធា ពាក់​ស័ក្តិ​៣ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត នៅ​ឃុំ​រាម​អណ្តើក ស្រុក​គិរីវង្ស ខេត្តតាកែវ ពី​បទ​ហិង្សា​ដោយ​ចេតនា​និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។

ប្រភពដដែលបានបន្តថា ៖ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ បុរស​ជា​មន្ត្រី​យោធា​ពេទ្យ​ម្នាក់នេះ បាន​ធ្វើ​ទារុណកម្ម​ទៅលើ​នារី​ជា​សង្សារ​របស់​ខ្លួន ដោយ​បាន​ប្រើ​អំពើហិង្សា​ដោយ​បាន​យក​ខ្សែ និង​កន្សែង​ចងដៃ​ចងជើង ព្រមទាំង​ចាក់សោ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ជួល រួច​រត់គេចខ្លួន នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​

ព្រះសង្ឃមួយអង្គប្រកាសលក់ឡាន Lexus570 ព្រោះតែរឿងហ្នឹងសោះ !

ព្រះសង្ឃមួយអង្គដែលគង់នៅវត្តឧណ្ណាលោម ប្រកាសលក់ឡាន Lexus570ទើបជិះបានជាងមួយខែដែលមានតំលៃជាង២០ម៉ឺនដុល្លារព្រោះតែយកបញ្ច័យទៅកសាងស្ពានដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា…។

រាជធានីភ្នំពេញ៖ ព្រះសង្ឃមួយអង្គព្រះនាម ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសលក់រថយន្ត Lexus 570 ទំនើបកប់ស៊េរីមួយគ្រឿង ពណ៌ខ្មៅដែលញាតិញោមបានប្រគេនដើម្បីយកបច្ច័យមកកសាងស្ពានមួយកន្លែងនៅខេត្តបាត់ដំបង។ ព្រះតេជគុណ រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ ដែលគង់នៅវត្តឧណ្ណាលោម បានប្រកាសថា ព្រះអង្គមានរថយន្ត Lexus 570 មួយគ្រឿងមានស្លាកលេខ 6789 ដែលញាតិញោមប្រគេនអោយ ដើម្បីយកបច្ច័យមកកសាងស្ពាន(តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m)ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។

តាមរយៈការបង្ហោះនៅលើ Facebook របស់ព្រះតេជគុណ បានអោយដឹងថា៖

“ខ្ញុំព្រះករុណា អាត្មាភាព រក្ខិត្តមុនីវង្សោ ឃុត ដារ៉ូ ( គុណម្ចាស់បុទុម ) គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ និងលក់ឡានLX 570 ស្លាក់លេខ A67 89 ដែរញ្ញោមប្រគេន ដើម្បីយកបច្ច័យមកកសាងស្ពាន ( តម្លៃសាងសង់ស្ពាន20000$ ដែលមានទំហំធំ 4mx30m ) ដើម្បីអោយប្អូនៗសិស្សានុសិស្ស ឆ្លងកាត់នារដូវវស្សាសម្រាប់មកសិក្សានៅក្នុងសាលា។ ព្រោះថានារដូវវស្សាគឺស្ពាននេះត្រូវទឹកលិចហើយសិស្សានុសិស្សទាំងអស់ពុំអាចឆ្លងមកសាលាបាន ហើយមានប្អូនៗមួុយចំនួុនគឺឆ្លងកាត់ទឹកអូរនេះដោយការ ជិះធុង កានទឹក គល់ឈើជាដើមដើម្បីឆ្លងទឹកមកសាលា ណាមួុយស្ពាននេះក៏ទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ ជម្រើសចុងក្រោយរបស់ខ្ញុំគឺមានតែសម្រេចចិត្តលក់ឡាននេះ ដើម្បីជួុយអោយប្អូនៗទាំងអស់បានបន្ដការសិក្សាទៅមុខទៀត ។

សម្រាប់ទាក់ទងទិញរថយន្ដ tel: ០៩០៤៤៤៤៣៥/ ០៩៧៤៤៤៤១៨៥  សូមអគុណ ( ស្ពាននេះស្ថិតនៅក្នុងភូមិអន្លុងក្រូច ឃុំបួុរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង )

សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnun.daro.3%2Fvideos%2F938360893004067%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnun.daro.3%2Fvideos%2F937946829712140%2F&show_text=0&width=560

ប្រភព៖ Heng Ly

ដូចក្នុងរឿងចឹង​! បន្លំជាយោធានិងដឹកជញ្ជូនអាវុធខុសច្បាប់ ចាយលុយក្លែងក្លាយ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនបុរស០២នាក់ដែលបានបន្លំខ្លួនប្រើប្រាស់ ស្ថាប័នកងយោធពលខេមរភូមិន្ទ និងប្រើប្រាស់ប្រាក់ដុល្លារក្លែងក្លាយព្រមទាំងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ ជនសង្ស័យទី១ឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរយោធាតែក្លែងបំន្លំ ( ម្ចាស់អាវុធ និងលុយដុល្លារក្លែងក្លាយ )
និងទី២ឈ្មោះ សន ប៊ុនថេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឬស្សីកែវ មុខរបរយោធា ក្លែងបន្លំ ( ជាអ្នកកាន់អាវុធ ) ។

ប្រភពសមត្ថកិច្ចមូលដ្ឋានដដែលបានបន្តទៀតថា ការឃាត់ខ្លួនពួកគេនៅវេលាម៉ោងប្រមាណ ១១៖៤៥នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ០៥ ក្រុមទី០៤ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណៈដែលកម្លាំងសមត្ថកិច្ចចំរុះ ចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ដកហូតវត្ថុតាងរបស់ជនសង្ស័យមានដូចជា៖
ទី១ អាវុធខ្លីជ័រប្រើហ្គាស់មួយដើម ប្រាក់ដុល្លារខ្មៅចំនួន១៥សន្លឹក ប្រាក់ដុល្លារចំនួន១០៨០ដុល្លារ ប្រាក់រៀលចំនួន២៥០០០រៀល ម៉ូតូមួយគ្រឿងម៉ាកFZ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BW-8627 អត្តសញ្ញាណប័ណ្ណយោធា២សន្លឹក។
បញ្ជាក់ក្រុមជនសង្ស័យខាងលើ ធ្លាប់បានដើរបោកប្រាស់គេជាច្រើនលើកច្រើនសាមកហើយ ទើបតែពេលនេះត្រូវជាប់ខ្មោះតែម្តង៕
ប្រភព៖​​ FB

មិននឹកស្មាន ! ចោរជិតដាច់បាយប្រើល្បិចបោកលោកឧកញ៉ាបានសំរេច

ភ្នំពេញ ៖ លោកឧកញ៉ា ម៉ុង ឫទ្ធី គឺជាសេដ្ឋីកសិកម្មដ៏ល្បីឈ្មោះម្នាក់នៅប្រទេសកម្ពុជា ពិសេសលោកមិនដែលធ្វើខ្លួនជាសេដ្ធីម្តងណានោះទេ លោកតែងហូបចុក រស់នៅ និងធ្វើគ្រប់សកម្មភាពក្នុងនាមជាមនុស្សសាមញ្ញ។

Image may contain: 6 people, outdoor

ថ្មីៗនេះនៅលើបណ្តាញទំនាក់ទំនងសង្គមយើងបានទទួលពត៍មានហួសចិត្តមួយដែលបានកើតមានឡើង។ បើតាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី នៅលើទំព័រហ្វេសប៊ុករបស់លោកឧកញ៉ាថា “ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់មុឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ពេលនេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោបាន​ខ្ចីម៉ូតូ​មាកលែតតម្លៃ1.450$​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។ ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​ ១,០០០$ បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែ​រ”៕

Vigo Vigo

ពិតទេចិនបើកក្រុមឆ្នោតអោយខ្មែរក្លាយជាសេដ្ធី?

ភ្នំពេញ​ ៖ ក្រុមហ៊ុន​ឆ្នោត សេដ្ឋី​ដែលជា​ការវិនិយោគ​​រប​ស់ជន​ជាតិចិន​​បាន​បើកសម្ពោធ ដាក់​ដំណើរការ​​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​​ហើយ​កាល​ពី​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៨ នា​សណ្ឋាគារ ហ៊ី​ម៉ា​វា​រី បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។​

​បើតាម​លោក ច​ន​នី វង់ (Johnnie Wong)​អគ្គនាយក​ក្រុមហ៊ុន ឆ្នោត​សេដ្ឋី បាន​មានប្រសាសន៍​នៅ​ក្នុងឱកាស​បើកសម្ពោធ​ជា​ផ្លូវការ​ថា​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​គោលបំណង​នៃ​ការបង្កើត​ឆ្នោត​សេដ្ឋី​នេះ​នៅ​កម្ពុជា​គឺ​ដើម្បី​ជួយ​បង្កើន​ភាពសប្បាយ​រីករាយ​ក្នុង​ជីវ ភាព​រស់នៅ ប្រចាំថ្ងៃ​របស់​ប្រជាជន ក៏ដូចជា​ចូលរួមចំណែក លើកកម្ពស់​សេដ្ឋកិច្ច ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

​លោក​បាន​បន្ត​ថា ​«​ក្រុមហ៊ុន​មាន​គោល​គំនិត​មួយ គឺ​យក​អតិថិជន​ជាធំ គ្រប់គ្រង​ប្រកប ដោយ​ភាពស្មោះត្រង់ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ សុច្ចរិត យុត្តិធម៌ និង​ធានាថា មានការ​ផ្តល់ជូន​ជា​រង្វាន់ ពិតៗ ទៅដល់​អតិថិជន ដែល​បានឈ្នះ​រង្វាន់​ឆ្នោត​ពី​ក្រុមហ៊ុន​ឆ្នោត សេដ្ឋី​» ។​

យ៉ាងណាក៏ដោយ លោក​អគ្គនាយក ក្រុមហ៊ុន​បាន​អះអាង​ថា ក្រុមហ៊ុន​ឆ្នោត សេដ្ឋី​និង ធ្វើខ្លួន​ជា​ក្រុមហ៊ុន​ឆ្នោត​មួយ ដែល​ផ្តល់​សេវាកម្ម ឲ្យបាន​ល្អ ជូន​អតិថិជន ដើម្បី​ទទួល​បាន​ការស្រលាញ់​ចូលចិត្ត និង គាំទ្រ​ដ៏​ច្រើន​លើសលប់ ពី​អតិថិជន​គ្រប់រូប នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក ច​ន​នី វង់ បានបញ្ជាក់​បន្ថែមទៀត​ថា ក្រុមហ៊ុន​មាន​សេវាកម្ម​ទិញ និង​ប្ដូរ​រង្វាន់​តាមរយៈ អន​ឡាញ ដែល​អាច​ទិញ តាមរយៈ​ទូរស័ព្ទ​ដៃ​ផ្ទាល់ និង​តាមរយៈ​ភ្នាក់ងារ របស់​ក្រុមហ៊ុន សេដ្ឋី ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយ​ជំហាន​ដំបូង ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី បាន​សហការ ជាមួយ ក្រុមហ៊ុន អ៊ី​ម៉ា​នី ដែល​អាច​ឲ្យ​អតិថិជន បញ្ចូល​ទឹកប្រាក់ ក៏ដូចជា​ប្ដូរ​យក​រង្វាន់ ជា​សាច់ប្រាក់​ផ្ទាល់ តាមរយៈ​ក្រុមហ៊ុន អ៊ី​ម៉ា​នី ហើយ​ជំហាន​បន្ទាប់ ក្រុមហ៊ុន​ឆ្នោត សេដ្ឋី នឹង​សហការ​ជាមួយ​ក្រុមហ៊ុន ផ្តល់​សេវាកម្ម​ផ្ញើ​ប្រាក់​ដទៃ​ទៀត ឲ្យ​អតិថិជន កាន់​តែ​មាន​ភាព​ងាយស្រួល​៕

ប្រភពអត្ថបទ៖ កម្ពុជាថ្មី

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការ បង្ហាញមុខជាសាធារណៈ ក្រុមចោរលួចកាច់សោម៉ូតូដែលធ្វើសកម្មភាពឆ្លងខេត្ត នាមួយរយៈកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង …( មានវិដេអូ )

ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបករណីអំពើលួចមានស្ថានទម្ងន់ទោស ចោរកាច់សោរ ក ម៉ូតូ យ៉ាងសកម្មនៅក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ជាក់ស្ដែង ថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៦និង ៣០ នាទី នៅចំណុចក្រុមទី ១៨ ភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង លោកវរៈសេនីយ៍ត្រី ឈឿង គឹមសុង បានដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីអំពើលួច ( ចោរកាច់សោរម៉ូតូ )  ១ករណី ឃាត់ខ្លួនបានជនសង្ស័យចំនួន៣ នាក់ ។


ទី១ឈ្មោះ ឡាំ បូរី ហៅ ពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត ។
ទី២ឈ្មោះ ឡាំ សុភ័ក្រ ហៅឡុយភេទប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោងស្រុកបន្ទាយមាស ខេត្តកំពត។
ទី៣ឈ្មោះភឹម ពៅ ភេទប្រុសអាយុ ៣៥ ឆ្នាំមានទីលំនៅភូមិព្រៃពោន ឃុំព្រៃពោន ស្រុកកំពង់ត្របែកខេត្តព្រៃវែង ។
📍វត្ថុតាងដកហូតរួមមាន៖
– សោរម៉ូតូម៉ាកហុងដាចំនួន ៣
– សោរសម្រាប់កាច់សោរម៉ូតូចំនួន៧
– ដែករាងអក្សរ T សម្រាប់កាច់សោរម៉ូតូចំនួន 1
– សោរសម្រាប់ដោះស្លាកលេខចំនួន២
– គ្រាប់សម្រាប់កិបស្លាកលេខចំនួន៤ គ្រាប់
– ស្លាកលេខចំនួន ២ សន្លឹក
– រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ ស ស៊េរីឆ្នាំ ២០០៣ ពាក់ស្លាកលេខ ភ្នំពេញ ២O ០៩៨០


បច្ចុប្បន្នការិយាល័យជំនាញកុំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FbattambangPL%2Fvideos%2F819347694919547%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FbattambangPL%2Fvideos%2F819353681585615%2F&show_text=0&width=560

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ឯកឧត្តម ខៀវ កញ្ញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រតិកម្មនឹងការថតផ្សាយ រឿងនារីស្រវឹងដេកក្នុងរថយន្តតាមចិញ្ចើមផ្លូវថា ខ្វះសីលធម៌ក្នុងនាមជាអ្នកសារព័ត៌មាន….

រាជធានីភ្នំពេញ៖ ថ្មីនេះក្រោយផ្ទុះនៅព្រឹត្តិការណ៍ជជែកវែកញែក និង ស៊ែរបន្តគ្នាអំពីករណី ស្រីម្នាក់ស្រវឹងឈប់រថយន្តដេក ជាមួយអ្នកសារពត៍មានដែលបានថតបង្ហោះពេញបណ្តាញសង្គម Facebook

នៅថ្ងៃទី២២ ព្រឹកមិញនេះដែរ ឯកឧត្តម ខៀវ កញ្ញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រតិកម្មនឹងការថតផ្សាយ រឿងនារីស្រវឹងដេកក្នុងរថយន្តតាមចិញ្ចើមផ្លូវថា ខ្វះសីលធម៌ក្នុងនាមជាអ្នកសារព័ត៌មាន ។

​ដឹង​ខ្លួន​ស្រវឹង​ឈប់​ដេក​ក្នុង​ឡាន​គឺ​គួរ​អាណិត​និង​សរសើរ​ព្រោះ​យល់​ពី​កំរិត​សមត្ថភាព​ខ្លួន​ តែ​បើ​យើង​នាំ​គ្នា​ទៅ​ថត​ចុះ​ផ្សាយ​តើ​ដើម្បី​ជំរុញ​អោយ​គាត់​បើក​បុក​គេ​ឯង​ដើម្បី​ខ្លួន​ឯង​មាន​អត្ថបទ​ផ្សាយ​ឬ​យ៉ាង​ណា​ ? បើមិន​និយាយ​ដល់​វិជ្ជាជីវៈ​ទេ​ យ៉ាង​ហោចណាស់​យើង​គិត​ពី​កំរិត​សីលធម៌​ សុជីវធម៌​ និង​ ការ​អប់រំ​ទៅ​ចុះ​ ។

 

ពាក់ព័ន្ធនឹងករណីនេះដែរឆ្លើយតបទៅនឹងសំនួរដែលមហាជនជាច្រើនចង់ដឹង ចំពោះសំនួរដែរថា៖ ​

លោកពូ តើអ្នកកាសែតពិតជាមានសិទ្ធិក្នុងការថតផ្សាយរឿងបែបនេះដែរឬអត់បើគិតតាមផ្លូវច្បាប់ ?

​ ឯកឧត្តម Kanharith Khieu​ បានថ្លែងតបទៅនឹងសំនួរមហាជនថា៖​ អត់​ទេ​ បើគិត​តាម​វិជ្ជាជីវៈ​

 

ជាចុងក្រោយសំុសំនូមពរឲ្យអ្នកសារពត៍មានទាំងអស់ត្រូវតែមាន​វិជ្ជាជីវៈ យ៉ាង​ហោចណាស់​យើង​គិត​ពី​កំរិត​សីលធម៌​ សុជីវធម៌​ និង​ ការ​អប់រំទៅថ្ងៃក្រោយ ៕

ប្រភព៖  ឯកឧត្តម ខៀវ កញ្ញារិទ្ឋ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

 

ពុទ្ធោញញឹមស្រស់ទៀត!!!​​​ ១០ថ្ងៃចុងក្រោយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ៩៨នាក់ ស្រី ៩នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ដើម្បីរក្សានៅសុវត្តិភាពជូនប្រជាពលរដ្ឋគ្មានចោរកម្ម គ្មានគ្រឿងញៀននោះសមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍បង្រ្កាបបានឃាត់ខ្លួនជនសង្ស័យ ៩៨នាក់ ស្រី ៩នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៨ នេះផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសជាសាធារណះថា៖ ត្រឹម១០ថ្ងៃចុងក្រោយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ៩៨នាក់ ស្រី ៩នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចគោលដៅផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១១៤.៦១ក្រាម ម៉ូតូ ២៧គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង,ប្រាក់ដុល្លារ ៤០៣$, ប្រាក់ខ្មែរ ២៩៥,៦០០៛ និងសម្ភារៈវត្ថុតាងមួយចំនួនទៀត។

 

ប្រភព៖​ផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ