បុរសម្នាក់បានឆ្លងចរន្ត៍អគ្គីសនីបណ្តាលឲ្យឆក់ស្លាប់ភ្លាមៗ…

ខេត្តកណ្តាល៖​ បុរសម្នាក់បាននៅនិងកន្លែងដោយសារឆ្លងចរន្ត៍អគ្គីសនី(ឧបករណ៍សំរាប់ឆក់ត្រី) វេលាម៉ោង ១៣និង៣០នាទីថ្ងៃទី២៩ ខែមករា.២០១៨ នៅចំណុច បឹងក្រាញ់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

 

ជនរងគ្រោះដែលស្លាប់នោះមានឈ្មោះ ឈ្មោះឈួន សុខឃីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិកំពង់រទេះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

តាមសម្តីស្ត្រីចាប្រពន្ធឲ្យដឹងថា មុនពេលកើតហេតុខាងលើជនរងគ្រោះបានយកឧបករណ៍សំរាប់ឆក់ត្រីរបស់ខ្លួនទៅឆក់ត្រីនៅចំណុចកើតហេតុខាងលើតាំងពីម៉ោង១១ជាង លុះប្រពន្ធបាត់យូរពេករហូតដល់ម៉ោង១៧ជាងដោយមិនឃើញប្តីមកវិញស្ត្រីជាប្រពន្ធបានពរកូនទៅរកដល់ចំណុចកើតហេតុស្រាប់តែឃើញប្តីរបស់ខ្លួនស្លាប់ក្នុងទឹកដោយដៃម្ខាងកាន់កង់តាក់ជាប់និងក្រោយឃើញ ដូច្នេះក៏ផ្អើលឆោឡោ ហើយក៏បានស្រែកហៅគេ ជួយស្រង់សពជនរងគ្រោះឡើងគោក រួចក៍បានរាយការណ៍មកសម្ថកិច្ច ក្រោយទទួលព័ត៌មានភ្លាមនោះកម្លាំងជំនាញនិងប៉ុស្តិបានទៅដល់កន្លែងកើតហេតុដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ពន្ធ័ចូលរួមពិនិត្យយ៉ាងល្អិតល្អន់ឃើញថាជនរងគ្រោះមានស្នាមខ្លោចរលាត់លើម្រាមដៃខាងស្តាំនិងបាតដៃ ។

ការសន្និដ្ឋាន៖ ជនរងគ្រោះពិតបានស្លាប់ដោយសារ ឆក់ពិតប្រាកដមែន ក្រោយពិនិត្យរួចរាល់ចប់ មន្ត្រីជំនាញបានប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ

ស៊យធំ!!! កម្លាំងនគរបាលធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះបានឃាត់ខ្លួនយុវជនពីនាក់…….

ខេត្តបាត់ដំបង៖​ ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្តិភាព លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការ នគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងនគរបាលធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវក្នុង ភូមិសាស្រ្តស្រុកក្នុងនោះបានប្រទះឃើញបុរស ចំនួន ០២ នាក់ដែលធ្វើដំណើរដោយម៉ូតូមួយគ្រឿង។

បើយោងតាមសម្តី លោកវរសេនីយ៍ទោ សុង សុភ័ក្របានមានប្រសាសថា៖ កាលពីយប់ថ្ងៃ អាទិត្យ ១២ កើត ខែមាឃ​ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវ នឹងថ្ងៃទី​២៨ ខែមករា ឆ្នាំ២០១៨ លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការ នគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងនគរបា លធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះតាមដងផ្លូវក្នុង ភូមិសាស្រ្តស្រុក និង អនុវត្តតាមមតិណែនាំជាប់ជាប្រចាំ របស់ឯកឧត្តម ឩត្តមសេនីយ៍ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ផងនោះបានប្រទះឃើញបុរស ចំនួន ០២ នាក់ដែលធ្វើដំណើរដោយម៉ូតូមួយគ្រឿង ហើយពេលត្រួតពិនិត្យបានឃើញអាវុធខ្លីចំនួន ០១ ដើម ម៉ាកឡុក បង់កាំភ្លើងចំនួន ០១ គ្រាប់កាំភ្លើងចំនួន ១៣ គ្រាប់ ដែលដាក់នៅក្រោម កែបម៉ូតូ ។​

 

​ ជនសង្ស័យទី១ ឈ្មោះ ឈី ឆៃហេង អាយុ ៣២ឆ្នាំរស់នៅឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យទី២ ឈ្មោះ ឌី ឌឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចម្ការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង័្សយទាំងពីរនាក់ត្រូវបានចោទ ប្រកាន់ ពីបទកាន់កាប់អាវុធដោយខុសច្បាប់ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅសា លាដំបូង ខេត្តបាត់ដំបង។

 

 

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង (រូបភាពនគរបាលស្រុកភ្នំព្រឹក )

មិនធម្មតាប្លន់និងលួចជិត ១០ដង តែសមត្ថកិច្ចនៅតែក្របួចបាន

ខេត្តត្បូងឃ្មុំ ៖ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ បានបញ្ជូនមេចោរប្លន់ ០២ នាក់ ដែលមានប្រវត្តិចេញប្លន់ជាច្រើនលើកនៅលើទឹកដីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទៅដាក់ពន្ធនាគារ ……..!

នៅថ្ងៃទី ២៩ ខែ មករា គ.ស ២០១៨ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជូនមេចោរប្លន់ ០២ នាក់ ទៅដាក់ពន្ធនាគាខេត្តត្បូងឃ្មុំ ដែលតុលាការបានចេញដីកាផ្តន្ទាទោសតាមនីតិវិធីច្បាប់ មានឈ្មោះ ៖ ១/ឈ្មោះ ហ៊ន់ បូរា ហៅ ប៉ែល ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិ ខ្មែរ រស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ , ២/ឈ្មោះ សុខ សាន ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិសិរីសុខុម ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកម្លាំងជំនាញព្រហ្មទ័ណ្ឌកំរិតធ្ងន់ ខេត្តត្បូងឃ្មុំ សហការជាមួយកំលាំងជំនាញរបស់ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី ២៦ ខែមករា គ.ស ២០១៨ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី ០៨ ខែ ធ្នូ គ.ស ២០១៨ នៅចំណុចក្នុងឡូត៍កៅស៊ូ ស្ថិតក្នុងភូមិ២៧ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយពួកគេទាំង ០២នាក់ រួមនិងបក្សពួកផ្សេងៗទៀតដែលរត់គេចខ្លួនបាត់ ។

ប្រវត្តិរបស់មេចោឈ្មោះ ហ៊ន់ បូរា ហៅ ប៉ែល នេះធ្លាប់បានចេញលួច និងប្លន់ ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ដើមឆ្នាំ២០១៨ ដែលមានដូចខាងក្រោម ៖
១-បទល្មើសលួច ប្រព្រឹត្តនៅភូមិ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៣១ ខែ មករា គ.ស ២០១០ ក្រោយធ្វើសកម្មភាពរួច ។
២-បទល្មើសលួច ប្រព្រឹត្តនៅភូមិត្រពាំងទា ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៥ ខែ កក្កដា គ.ស ២០១២ ក្រោយធ្វើសកម្មភាពរួចត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ រួចបញ្ជូនទៅតុលាការខេត្តកំពង់ចាម ក៏បានចេញដីកាដាក់ពន្ធនាគារខេត្តកំពង់ចាម រយៈពេល ០២ ឆ្នាំ ។
៣-បទល្មើសលួចស្ថានទម្ងន់ទោសដោយការប្រើអំពើហឹង្សា ប្រព្រឹត្តនៅភូមិបឹងកេតលិច ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៩ ខែ មករា គ.ស ២០១៥ (ក្រោយធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់) ។
៤-បទល្មើសលួចស្ថានទម្ងន់ទោសដោយការប្រើអំពើហឹង្សា ប្រព្រឹត្តនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៦ ខែ ឧសភា គ.ស ២០១៦ (ក្រោយធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់) ។

បើតាមចម្លើយសារភាពរបស់មេចោរឈ្មោះ ហ៊ន់ បូរា ហៅ ប៉ែល ថាខ្លួនធ្លាប់បានធ្វើសកម្មភាពលួច និងប្លន់ ចំនួន ០៦ លើកផ្សេងៗទៀត គឺលួចម៉ូតូ នៅក្រុងសួងចំនួន ០៣ លើក , លួចម៉ូតូ នៅស្រុកត្បូងឃ្មុំចំនួន ០២ លើក និងលើកចុងក្រោយប្លន់ នៅស្រុកអូរាំងឪ ០១ លើក ។ ហើយធ្លាប់ជាប់ពន្ធនាគាររយៈពេល ៥ ខែកន្លះ (គិតចាប់ពីខែ១០ ឆ្នាំ២០០៩ ដល់ខែកុម្ភៈឆ្នាំ២០១០) ដែលបានប្រព្រឹត្តបទល្មើសប្លន់ នៅស្រុកមេមត់ កាលពីឆ្នាំ ២០០៩ និងធ្លាប់មានអាវុធខ្លី K54 ០១ ដើម បានប្រើប្រាស់ធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា គ.ស២០១៦ នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អ្វីដែលធ្វើអោយសមត្ថកិច្ចយើងទទួលជោគជ័យ និងបានជាបទពិសោធន៍សំរាប់ប្រើប្រាស់ជាវិធានការក្នុងការអនុវត្តបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងលើកក្រោយៗទៀតនោះ គឺលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់នូវវិធានការបែបចំហរផង សម្ងាត់ផង ដោយប្រកាសបើកចំហរលើទំព័រហ្វេសផេក (FB Page) ។ ហើយអ្វីដែលបានសន្យាកាលពីថ្ងៃមុននោះ គឺជូននូវប្រាក់រង្វាន់លើកទឹកចិត្ត និងរក្សាការងារសម្ងាត់ដល់ពលរដ្ឋដែលបានផ្តល់ព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់មេចោរប្លន់ ហ៊ន់ បូរា ហៅប៉ែល រហូតឈានដល់ការចាប់ខ្លួនបាននេះ ៕

អត្ថបទ ៖ កូនដំរីស្រុក

ដំណឹងបឋម ៖ ខណៈ​នេះ​អគ្គិភ័យ​កំពុង​ឆាបឆេះ នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ (ព័ត៌មានបឋម) នៅ​ខណៈ​នេះ អគ្គិភ័យ​កំពុង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជាមួយ​គ្នា​នេះ​ដែរ​សមត្ថកិច្ច​កំពុង​ជួយ​អន្ដរាគមន៍​បាញ់​ពន្លត់ អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​នេះ​។ ជុំវិញ​បញ្ហា​អគ្គិភ័យ​នេះ ពុំ​ទាន់​ដឹង​ពី​មូលហេតុ ក៏​ដូច​ជា​ការ​ខូចខាត​នៅឡើយ​ទេ​៕

 

ពុទ្ធោ!!! ក្មេងស្រីម្នាក់កំពុងជួយលក់ប្រហិតម្តាយនៅមុខផ្ទះស្រាប់តែមានរថយន្តមួយគ្រឿងបើកបុកពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ…..(មានវិដេអូ)

បើស្រវឹងសូមកុំបើកបរ បើបើកបរកុំពិសារគ្រឿងស្រវឹង តែពេលនេះលោកប៉ូលីសព្រំដែនម្នាក់បើកបររថយន្តទាំងស្រវឹងខ្លាំង ក្នុងល្បឿនលឿនដូចហោះ រេចង្កូតទៅបុកក្មេងស្រីលក់ប្រហិតមុខផ្ទះពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ មានករណីប៉ូលីសព្រំដែនម្នាក់បើកបររថយន្តទាំងស្រវឹងខ្លាំងក្នុងល្បឿនលឿនដូចហោះ ហើយក៍បានរេចង្កូតទៅបុកក្មេងស្រីលក់ប្រហិតមុខផ្ទះពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្មេងក្មេងស្រីរងគ្រោះជាសិស្សថ្នាក់ទី១២ រាល់ថ្ងៃរៀនបណ្តើរ ជួយលក់ម្តាយបណ្តើរ ហើយសព្វថ្ងៃនាងរស់នៅតែ២នាក់ម្តាយកូនប៉ុណ្ណោះ ដោយម្តាយនាងជាស្ត្រីមេម៉ាយ តែពេលនេះនាងបានស្លាប់ចោលម្តាយនាងហើយ ទុកអោយគាត់រស់នៅតែម្នាក់ឯង

សូមទស្សនាវិដេអូទាំងអស់គ្នា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FNearyKhmerF4%2Fvideos%2F1075216839297397%2F&show_text=0&width=560

ប្រភព៖ FB

ស្ទីលចោរសម័យថ្មី ! ដាក់ពាក្យធ្វើថៃកុងឡាន បោកយកឡានទំនើប Lexus 570

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្តស៊េរីទំនើប៥៧០ ពណ៌ស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ច ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៨ និងបញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នេះ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ជនសង្ស័យឈ្មោះ អ៊ុក ចាន់ដារ៉ា ហើយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវបានតៃកុង ដែលស៊ីឈ្នួលបើកឡានឲ្យ លួចយករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៥៧០ ហើយគេចខ្លួនបាត់ នៅចំណុចហាងកាហ្វេ ផ្លូវ៣៣៧ ខណ្ឌទួលគោក។ លុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យ បណ្តឹង កម្លាំងជំនាញនៃកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវរហូតរកឃើញរថយន្ដខាងលើ និងឃាត់ខ្លួនជនដៃដល់បាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៧យប់ នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ ។

ជនសង្ស័យសារភាពថា ដំបូងរូបគេដើរដាក់ CV តាមក្រុមហ៊ុននិងអ្នកមានមួយចំនួន ដើម្បីសុំបម្រើការងារជាអ្នកបើករថយន្ត នៅពេលណាមានឱកាស ទើបលួចយករថយន្ត គេចខ្លួនតែម្តង៕

ដោយ ៖ Sing Ly

ម្ចាស់ផ្ទះសំណាក់ រាយការណ៍ជូនសមត្ថកិច្ចក្តោបបាន ២នាក់ករណីគ្រឿងញៀន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧-០១-២០១៨ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះសំណាក់វិមានថ្មី ផ្លូវ១០០៥ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០២នាក់រួមមាន ៖ ១-ឈ្មោះ ស៊ឹម តហៀក ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចល័ត តាមផ្ទះសំណាក់ ។ ២-ឈ្មោះ កប សិរីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបន្ទប់ជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សម្ភារៈដកហូត ៖ក្រាមសថ្លាចំនួន០២កូនថង់តូច និងឧបករណ៍កែច្នៃប្រើប្រាស់គ្រឿងញៀនចំនួន០១ឈុត ។សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី បានទទួលការសហការពីម្ចាស់ផ្ទះសំណាក់វិមានថ្មី តាមរយៈទូរសព្ទ័ដៃ ថានៅចំណុចខាងលើ មានមនុស្សចំនួន០១ក្រុម កំពុងនាំគ្នាជក់គ្រឿងញៀន ក្នុងបន្ទប់ផ្ទះសំណាក់របស់ខ្លួន និងដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមទាំវត្ថុតាង រួចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

ដោយ ៖ Sing Ly

ចេះមកបង្កើតកន្លែងអាសអាភាសបែបនេះទៅកើត សមត្ថកិច្ចចាប់ខ្ទេច

សៀមរាប ៖ កន្លងទៅថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះបង្រ្កាបករណីរូបភាព និងសម្ភារះអាសអាភាសមួយកន្លែង មានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដឹកនាំសម្របសម្រួលដេាយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលេាកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត។

តាមការបញ្ជក់របស់លេាកវរៈសេនីយ៍ឯក ជា ហេង នាយការិយាល័យជូញដូរមនុស្ស និងការពារអនិតិជន បានឲ្យដឹងថា៖ ក្នុងកិច្ចប្រតិបតិ្តការនេះ បានប្រមូលភ្ញៀវទេសចរ បាន ៧៧នាក់ ស្រី ៣៦នាក់ និងក្រុមអ្នករៀបចំនួន ១០នាក់ (ជនសង្ស័យ) ដែលកំពុងច្រៀងរាំ ជារបៀបអាសអាភាស ក្នុងនោះភ្ញៀវចំនួន ៧៧នាក់ យើងបានយកមកដល់ស្នងការដ្ឋាន ធ្វើការអប់រំ រួចឲ្យគាត់ត្រឡប់ទៅវិញ។


រីឯជនសង្ស័យទាំង១០ ដែលមានឈ្មោះដូចខាងក្រោម៖
១.Hone Daniel Richard ភេទប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥២៦១៣២៦៣១ ។
២.Paul FrancisHarris ភេទប្រុស កើតឆ្នាំ ១៩៨៥ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥១៨០៣៩៤៤១ ។
៣.Thomas alexanderJeffries ភេទប្រុសកើតឆ្នាំ ១៩៩៥ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ GBR៥២៦៤៧៩០៩០ ។
៤.Job robertus ភេទប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែន NR៥២១៩RP៧ ។
៥.Vin centhook ភេទប្រុស កើតឆ្នាំ ១៩៩២ កាន់លិខិតឆ្លងដែនលេខ GBR៥២៨២៥០៧៨៦ ។
៦.Brasch paul Martin ភេទប្រុស កើតឆ្នាំ ១៩៨៥ ជនជាតិញូហ្សឺឡែន កាន់លិខិតឆ្លងដែនលេខ lk៥៣៧០៩៦។
៧.Stevens billy ភេទប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិ អង់គ្លេស ។
៨.ballvrre David Nikolais Alex ភេទប្រុស ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៣២២២២២៨២ ។
៩.drolet Jessica ភេទស្រី កើតឆ្នាំ ១៩៩៣ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ AD២០៩៨១២ ។
១០.Kazoleas Edensaran ភេទស្រី កើតឆ្នាំ ១៩៩៨ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ GF៣២៨៦៥១។ជនសង្ស័យទាំង ១០នាក់នេះ ត្រូវបានឃាត់ខ្លួន តាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលដំបូងខេត្តសៀមរាប ក្នុងករណីនេះកម្លាំងជំនាញយើង កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្ត៕

ដោយ ៖ Sing Ly

បង្រ្កាបបទល្មើសដឹកឈើទៅស្រុកយួន ខ្លាំងត្រង់មានងារជាយោធានិងអ្នកកាសែតទៀត !

ស្រុកមេមត់ ៖ មន្ត្រីយោធា និងជាអ្នកកាសែតម្នាក់ ត្រូវបាននគរបាលសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ព្រោះតែដឹកឈើគ្រញូងនាំចេញឆ្លងដែនទៅវៀតណាមដោយខុសច្បាប់។

យោងតាមប្រភពពីសមត្ថកិច្ចស្រុកមេមត់បានអោយដឹងថា ៖
កំលាំងជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឃាត់រថយន្ត០១គ្រឿង ម៉ាក camry បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9013 ដោយមានការសង្ស័យពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ នៅចំនុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វេលាម៉ោង ១១ និង ៤៥ នាទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ ។


ក្រោយពីឃាត់រថយន្តខាងលើហើយកម្លាំងជំនាញយើងសួរនាំអ្នកបើកបរ និងបានឆែកឆេររកឃើញឈើក្រញូងប្រហែល ៣០០ គីឡូ នៅនឹងគូថរថយន្តនោះ ដែលដឹកពីទឹកដីខេត្តព្រះវិហារបំរ៉ុងដឹកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់មកបានដឹងទៀតថាជនស្ស័យដែលជាអ្នកបើកបររថយន្តនោះជាមន្រ្តីយោធា និងជាអ្នកយកព័ត៌មានដោយមានឈ្មោះពីរផ្សេងគ្នា ពោលនៅខាងយោធាមានឈ្មោះ ហាក់ ប៉ូលីស (ពាក់ស័ក្តិ២) និងខាងវិស័យព័ត៌មានវិញមានឈ្មោះ សួស ណៃ អ្នកយកព័ត៌មានឲ្យកាសែត «សេរីភាពខ្មែរ» ។


យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឲ្យកំលាំងជំនាញនាំខ្លួនជនសង្ស័យ និងវត្ថុតាងទាំងអស់នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ៕

ដោយ ៖  Sing Ly

 

 

អាណិតម្តាយបានត្រឹមសម្រក់ទឹកភ្នែកអាណិតកូនពីចំងាយ

ប្រទេសថៃ ៖ ថ្មីៗមានការចែករំលឺកបន្តគ្នាយ៉ាងផុសផុលអំពីរូបថតបង្ហាញអំពីកម្មកសំណង់២នាក់បានធ្លាក់ពីលើអគាកំពស់រហូតដល់ ៣៩ជាន់ ហើយបានស្លាប់ភ្លាមៗនៅនិងកន្លែង។
តាមប្រភពពីមិត្តរួមការងារបានប្រាប់អត្ថញ្ញាណជនរងគ្រោះអោយនៃឧបទ្ទវហេតុនោះបានអោយដឹងថា យុវជន២នាក់បានស្លាប់ភ្លាម ដោយមានឈ្មោះដូចខាងក្រោម

១-ឈ្មោះ ភឿង សេន អាយុ ២២ឆ្នាំ
២-ឈ្មោះ សម ប៊ួន អាយុ ២២ឆ្នាំ ដោយអ្នកទាំងពីរ ជាពលករខ្មែរដែលត្រូវចាកស្រុកមកធ្វើកម្មករសំណង់នៅប្រទេសថៃ ហើយបានជួបហេតុការណ៍មិនគួរអោយកើតមាននេះតែម្តង។ គ្មានប្រភពណាមួយបង្ហាញលំអិតអំពីជនរងគ្រោះនៅឡើងទេ ព្រោះឯកសារផ្សេង និង រឿងហេតុនៃគ្រោះថ្នាក់ត្រូវបានប៉ូលីសថៃកំពុងស៊ើបអង្កេត។