អួតថាខ្លួននៅកំលោះបោកកម្មការិនីរោងចក្រម្នាក់ឲ្យលង់អស់ប្រាណទីបំផុតជាប់ខ្នោះ

#បុរសកំហូចអួតថាខ្លួននៅកំលោះបោកនារីកម្មការិនីរោងចក្រម្នាក់ឲ្យលង់ប្រាណអស់ទីបំផុតជាប់ខ្នោះព្រោះតែបែកការ រាជធានីភ្នំពេញ ៖

បុរសជាកម្មកររោងចក្រម្នាក់បានដើរអួចថាខ្លួននៅកំលោះនិងកូនកំព្រាឪពុកម្តាយបោកបញ្ឆោត នារីកម្មការិនីរោងចក្រ ស្រស់ស្អាតម្នាក់ធ្វើឲ្យនាងលង់អស់ប្រាក់ខែនិងខ្លួនប្រាណទីបំផុតទើបបែកការខណះបុរសនោះបានដឹកប្រពន្ធខ្លួនតាមដងផ្លូវប្រទះឃើញនារីរូបនោះក៏ជិះម៉ូតូឌុបតាមចាប់ប្រគល់ឲ្យសមត្ថកិច្ចជួយដោះស្រាយបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២៥ ខែគុម្ភះ ឆ្នាំ២០១៨ ចំនុចស្ពានទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ នារីរងគ្រោះខាងលើមានឈ្មោះចាន់ សុខា អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រAC ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ចំណែកបុរសកំហូចខាងលើមានឈ្មោះស៊ុន រិទ្ធ អាយុ២១ឆ្នាំមុខរបរកម្មកររោងចក្រACស្នាក់នៅជាមួយគ្នាមានស្រុកកំណើតភូមិដើមឬស្សឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះនិងម្តាយបានជិះម៉ូតូឌុបតាមរកបុរសជាសង្សា ខណះមកដល់ចំណុច ម្តុំវត្តស្លែងតាមបណ្តោយផ្លូវជាតិលេខ៣ក៏ប្រទះឃើញបុរសជាសង្សាកំពុង ជិះម៉ូតូមួយគ្រឿងដឹកប្រពន្ធឃើញដូចនេះក៏បានស្រែកហៅអោយឈប់តែបុរសកំហូចខាងលើនោះមិនបានឈប់ទេបានព្យាយាមជិះម៉ូតូរត់គេចពីសង្សារបស់ខ្លួនរហូតដល់ចំនុចស្ពានទឹកថ្លាសង្កាត់ក្រាំងពង្រខណ្ឌដង្កោទើបនារីជាសង្សានិងម្តាយបានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយដេញស្ទាក់ចាប់បានតែម្តង ។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិក្រាំងពង្រដឹកយកមកសាកសួរនៅចំពោះមុខសមត្ថកិច្ចម្តាយនិងនារីកម្មករខាងលើបានប្រាប់សមត្ថកិច្ចអោយដឹងថាដំបូងឡើយកូនរបស់គាត់បានមកពីខេត្តបាត់ដំបងមកធ្វើការរោងចក្រនៅភ្នំពេញនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជយ័នៅរោងចក្រកាត់ដេរក្រុមហ៊ុនACហើយកូនស្រីរបស់គាត់ក៏មានការទំនាក់ទំនងស្នេហាជាមួយបុរសកំហូចខាងលើរយះពេលជិតមួយឆ្នាំមកហើយដោយបុរសរូបនោះបានប្រាប់ថាខ្លួននៅកម្លោះកំព្រាឪពុកម្តាយធ្វើអោយកូនស្រីគាត់អាណិតដាក់ចិត្តស្រលាញ់លើបុរសខាងលើនោះយ៉ាងខ្លាំងហើយជនកំហូចនោះបានសន្យាថានិងចូលស្តីដណ្តឹងនាងរៀបការជាមួយគ្នានៅមុនរដូវចូលឆ្នាំខ្មែរខាងមុខនេះនៅឯស្រុកខាងស្រីនៅខេត្តបាត់ដំបងដើម្បីបំពេញមុខមាត់បងប្អូនខាងស្រី ហើយពួកគេក៏បានរួមរស់នៅជាមួយគ្នារយះពេលជិតមួយឆ្នាំហើយដូចជាប្តីប្រពន្ធទៅហើយ តែនាងមិនដែលឃើញនិងបានចាយប្រាក់ខែបុរសនោះ ទេដោយយកតែប្រាក់ខែនាងបើករៀងរាល់ខែចាយរហូត ទើបនាងចេះតែមានការសង្សយ័តាមដាន ទីបំផុតទើបដឹងថាបុរសកំហូចនោះមានប្រពន្ធ រួចទៅហើយ។ ក្រោយពីសមត្ថកិច្ចនគរបាលក្រាំងពង្រធ្វើការសាកសួរហើយដោយសារតែរឿងនេះកើតឡើងនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជយ័ទើបបញ្ជូនអ្នកទាំង៣មកកាន់ប៉ុស្តិនគរបាលសង្កាត់ចោមចៅ១ចាត់ការបន្តរវិញ៕

ដោយ៖ សុីង​ លី

ករណីរំលោភដោយកម្រ​ កំពុងតែស្រួលធ្លាក់កាំបិុត រត់ប្តឹងប៉ូលីស

កណ្តាល៖ កាលពីម្សិលមិញថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យវ័យ២៤ឆ្នាំ ជនជាតិវៀតណាម បានដើរមកពីកន្លែងផឹកសុីជាមួយមិត្តភក្ក័ ឆ្ពោះមកផ្ទះលើទឹកដោយភ្ជាប់ជាមួយនៅកាំបិតតាំងតោចំនួន ០១ពេលនោះក៍បានជួបជនរងគ្រោះវ័យ ១៣ឆ្នាំកំពុងអង្គុយលេងនៅក្បែរមាត់ផ្លូវ ក៏ល្បួងចូលព្រៃដើម្បីសម្រេចកាម ដោយសន្យាឲ្យលុយ ៥ពាន់រៀល។

ជនសង្ស័យឈ្មោះ ត្រាង កុកណាម ភេទប្រុស បានសួរនាំទៅកាន់ជនរងគ្រោះថា «ម៉េចហ្អែងស្រី ឬប្រុស បើហ្អែងប្រុសបៀមរបស់អញទៅ អញឲ្យលុយ»។ ឮដូចនោះ ជនរងគ្រោះក៏ព្រម លុះបៀមកំពុងតែស្រួល ស្រាប់តែជ្រុះកាំបិតតាំងតោពីហោប៉ៅ ធ្វើឲ្យក្មេងប្រុសជនជាតិខ្មែរនោះ ភ័យយ៉ាងខ្លាំង និងរត់រកឲ្យម៉ែជួយ រហូតដាក់ពាក្យបណ្តឹងឈានដល់ការឃាត់ខ្លួនតែម្តង៕

អុញ ! សូម្បីផាវនៅហាមដុតបែរជាយកគ្រាប់បែកបោកលេង អបអរចូលឆ្នាំថ្មី

កំពង់ធំ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនាពេលកន្លងទៅថ្មីនេះ ពោល នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នៅភូមិក្រែកចាស់ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយប្រជាពលរដ្ធក៏ដូចជាសមត្ថកិច្ចមានការភ្ញាក់ផ្អើលនិងរន្ធត់ជាខ្លាំងដោយសារជនបង្កមានឈ្មោះ ហ៊ុល ដូង ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅកន្លែងកើតបានយកគ្រាប់បែកមួយគ្រាប់មកបោកលេងនៅមុខផ្ទះរបស់ខ្លួន។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ នៅមុនពេលកើហេតុ ដែលជា ថ្ងៃចូលឆ្នាំចិន វៀតណាម  បុរស់ ជនសង្ស័យ ស្រវឹងស្រា យ៉ាងខ្លាំង បន្ទាប់មក ក៏ដើរមកផ្ទះ មកយកគ្រាប់បែកមកគុបដាក់ខាងមុខផ្ទះខ្លួនឯង ធ្វើអោយផ្ទុះផ្អើលប្រជាពលរដ្ធ ព្រលឹងនៅចុងសក់ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

 

មិនដឹងខុសខាងណា ខឹងហក់មកក្រញ៉ៅ ទះអុកគូទប៉ូលីសចាប់ខ្លួន

ក្រុងតាខ្មៅ ៖ កាលពីថ្ងៃទី ១៤​ ខែកុម្ភះ ឆ្នាំ ២០១៨ មានករណីហឹង្សាដោយចេតនាមួយបានកើតឡើង ហើយជនល្មើសត្រូវបានចាប់ខ្លួនផងដែរ។

បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នៅម៉ោងប្រមាណ ១៦.៣០ នាទី ចំណុច ផ្សារដឺលុច្យភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មានករណីបង្ករហឹង្សាមួយដែលបង្ករឡើងដោយជនសង្ស័យឈ្មោះ ប៉ៅ ចាន់ដារ៉ា និង ជនរងគ្រោះ ឈ្មោះ ហួ ឆៃរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរ ផ្ញើរ-ម៉ូតូ។

តាមប្រភពដដែលបានអោយដឹងថា ៖ លពីវេលាកើតហេតុខាងលើ ជនរងគ្រោះ បានកំពុងឈរកិបកង់ម៉ូតូគេ ក៏ស្រាប់តែជនជនសង្ស័យបានជិះម៉ូតូ Honda wave RSX ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ 1DC-7414 ចូលកន្លែងផ្ញើរម៉ូតូដោយមិនបានផ្ញើរម៉ូតូឡើយពេលនោះខាងជនរងគ្រោះបានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នាចុះឡើងក៏កើតជាទំនាស់ឡើង ពេលនោះជនរងគ្រោះក៏បានស្ទុះមកក្រញ៉ៅ ជនល្មើសចំ ដៃខាងឆ្វេងបណ្តាលឲ្យមានរបួសស្នាម ទើបជនល្មើសខឹងក៏បានទះជនរងគ្រោះបីបួនដៃបណ្តាលឲ្យដួលអុកគូទនៅលើដី ហើយក៏ ត្រូវសមត្ថកិច្ច ចុះមកនាំខ្លួនយកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕

 

គួរឲ្យរន្ធត់!!! មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយស្លាប់មនុស្សប្រុសស្រី២នាក់នៅនឹងកន្លែងកើតហេតុភ្លាម…..

ស្រុកស្អាង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងមនុស្សប្រុសស្រី២នាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

 

ហេតុការនេះបានកើតឡើងនៅថ្ងៃអាទិត្យ ទី១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០០,៥០នាទី ចំណុចផ្លូវលេខ២១ស្ថិតក្នុងភូមិផ្កូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ បើតាមសម្តីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ថា៖ មានរថយន្តម៉ាក លុចសុីស RX300 ពណ៍ ស ពាក់ផ្លាកលេខភ្នំពេញ1AE-5120 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកបុរសឈ្មោះចាន់ សុភា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរតន្ត្រីសម័យនាយ ឆ្លាម មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅនិងកន្លែងកើតហេតុ) និងជ្រុលមកបុកក្មេងស្រីម្នាក់ទៀតឈ្មោះអន ស្រីអូន ភេទស្រី អាយុ១៤ឆ្នាំ មុខរបរតន្ត្រីសម័យ មានទីលំនៅភូមិ គរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល(ស្លាប់នៅនិងកន្លែងកើតហេតុ)ដែលកំពុងឈររើដែករោងអកកន្ដង់នៅមុខផ្ទះរបស់ឈ្មោះហៃ ឃាន ខាងផ្លូវជាតិលេខ២១ ចំណែករថយន្តបានបន្តរល្បឿនទៅបុកផ្ទះប្រជាពលរដ្ឋឈ្នោះអាំង ស្រី ភេទប្រុស អាយុ៧០ឆ្នាំមុខរបរៈកសិករ មានទីលំនៅភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលអោយខូចខាតផ្ទះ០១ខ្នងនិងសំភារៈមួយចំនួនធំ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ តែម្ដង ។

បន្ទាប់ពីទទួលបានពត៍មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចយើងបានចុះទៅដល់ទីកន្លែងកើតហេតុ យើងអាចសន្និដ្ឋានបានថា ហេតុកានេះបង្ករឡើងដោយ អ្នកបើកបរស្រវឹង ហើយបើកក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន ទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងតែម្តង ។
ចំពោះសាកសពទាំង០២សមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ រីឯរថយន្តបង្កបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ។

ដោយ៖ SVD

ប្រភព៖អធិការដ្ឋាននគរបាលស្រុកស្អាង – Police Inspectorate Of S’ang District

រថយន្តមួយគ្រឿងដែលបើកបរដោយជនជាតិចិន បានរេចង្កូតទៅបុកដើមឈើបណ្តាលសងខាងផ្លូវបណ្តាលអោយមនុស្សម្នាក់​ស្លាប់​និងមនុស្ស២នាក់..

ខេត្តព្រះសីហនុ៖​ មាន​ជួបគ្រោះថ្នាក់ចរាចរណ៍បង្ករ​ដោយខ្លួនឯង​ បណ្តាលអោយមនុស្សម្នាក់​ស្លាប់​និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់និងស្រាល​ កាលពីនៅវេលាម៉ោង១៨៖៣០នាទីល្ងាច ថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០១៨​ នៅចន្លោះគីឡូម៉ែត្រ១០៧-១០៨​ ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា៖​  រថយន្តដែលបើកបរដោយជនជាតិចិននេះម៉ាក​ ណាវ៉ារ៉ា​ ពណ៌ខ្មៅ​ ស្លាកលេខ ភ្នំពេញ២U១២៦២​ មានទិសដៅពី​ កើត​ ទៅ​ លិច​ (ភ្នំពេញ-ព្រះសីហនុ)​លុះដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកដើមឈើបណ្តាលសងខាងផ្លូវបណ្តាលអោយមនុស្សម្នាក់​ស្លាប់​និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់និងស្រាល។

ហើយជនរងគ្រោះដែលបានស្លាប់និងរងរបួសធ្ងន់ ស្រាលនោះមានទី១.ឈ្មោះ​ ស៊ុង​ លី​ ភេទប្រុស​ អាយុ៤០ឆ្នាំ​ របួសស្រាល​ (អ្នកបើកបរ)
២.ឈ្មោះ​ សុី​ អិនឈិន​ ភេទប្រុស​ អាយុ៣៩ឆ្នាំ ស្លាប់នៅនឹងកន្លែង
៣.ពុំទាន់ស្គាល់ឈ្មោះរងរបួសធ្ងន់​

ក្រោយហេតុអ្នករងរបួស ត្រូវបានសមត្ថកិច្ចជួយចាត់ចែងបញ្ជូនទៅសង្រ្គោះ​នៅមន្ទីរពេទ្យ រីឯ សាកសពជនរងគ្រោះខាងលើបានប្រគល់អោយក្រុមគ្រួសារ ចំណែករថយន្តយកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកកំពង់សីលា​ ៕

ប្រភព៖ លោក Huy Bunleng 

ជនល្មើសទាំង៦នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី រសៀលថ្ងៃនេះត្រូវបានបញ្ជូនទៅកាន់តុលាការហើយដើម្បីកាត់ទោសតាមផ្លូវច្បាប់…..(មានវិដេអូ)

ក្រោយពីសួរនាំជនល្មើសទាំង៦នាក់ ដែលបានពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃនេះត្រូវបានបញ្ជូនទៅកាន់តុលាការហើយដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

មណ្ឌលគិរី៖​ នៅរសៀលប្រហែលម៉ោង ២៖២០នាទី​ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ  ជនល្មើសទាំង៦នាក់ រួមទាំងជនដៃដល់ម្នាក់ឈ្មោះ ផល ពេញ ត្រូវជានាយនគរបាលប៉ុស្តិ៍អូររលែផងនោះបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់ បន្ទាប់ពីបានសាកសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តមណ្ឌលគីរី។

​បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅតាមដងផ្លូវដែលបញ្ជូនជនសង្ស័យទាំង៦នាក់ ពីទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ទៅកាន់អយ្យការអមសាលាតុលាការខេត្តមណ្ឌលគីរី មានការយាមកាមយ៉ាងតឹងរ៉ឹង ដើម្បីសុវត្ថិភាពពេលបញ្ជូនជនសង្ស័យទៅកាន់តុលាការ។ ជនដៃដល់ និងជនពាក់ព័ន្ធក្នុងរឿងឃាតកម្មបាញ់សម្លាប់មនុស្ស៣នាក់នេះកើនឡើងរហូតដល់៦នាក់ រួមមាន៖ ទី១​ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ
ទី២៖ ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន
ទី៣៖ ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន
ទី៤៖ ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំដែន
ទី៥៖ ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍អូររលែ
ទី៦៖ ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F135342853908624%2Fvideos%2F170994343676808%2F&show_text=0&width=261

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F232955647207307%2Fvideos%2F340561599780044%2F&show_text=0&width=560

ដោយ៖ SVD

ប្រភព៖ FB

គួរឲ្យអស់សំណើច!!! រៀបចំនិងជល់ហើយស្រាប់តែ សមត្ថកិច្ចទៅដល់រត់សឹងតែរបូតខោ….(មានវិដេអូ)

ភ្នំពេញ៖ រៀបចំនិងជល់ហើយស្រាប់តែ សមត្ថកិច្ចទៅដល់នាំគ្នារត់បាតជើងសរព្រៀត ហេតុការណ៍នេះកើតឡើងនោះវេលា ម៉ោង៩និង៣០នាទីព្រឹកនេះ ថ្ងៃព្រហស្បតិទី១ខែកុម្ភៈ​ឆ្នាំ​២០១៨ ស្ថិត​នៅខាងក្រោយកុងសុីកាប់ជ្រូកក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ិស្តិស្ទឹងមានជ័យ៣ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងកាលពីវេលាម៉ោង៩នង៣០នាទីព្រឹកថ្ងៃព្រហស្បតិទី១ខែកុម្ភៈ​ឆ្នាំ​២០១៨ស្ថិត​នៅខាងក្រោយកុងសុីកាប់ជ្រូកក្នុងភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ខមានជ័យរាជធានីភ្នំពេញ។ ដោយមានកាបញ្ជាពីលោកវរៈសេនីយ៍ឯក​ តេង​ សុីណូ​ អធិការនគរបាលខណ្ឌមានជ័យអោយលោក​ ឯម​ ភារី​ នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣បានដាក់កម្លាំងចុះទៅបង្រ្កាបទីតាំងជល់មាន់ខាងលើនេះកម្លាំងនគរបាលបានធ្វើកាដកហូតមាន មាន់ចំនួន២ក្បាល ជញ្ជី១​ ស្គុតសម្រាប់រុំមួយចំនួនដុំ។


បើតាមសម្តី លោក ឯម ភារី នាយប៉ុស្តនគរបាលស្ទឹងមានជ័យ៣បានអោយដឹងថា៖

ក្នុងការចុះបង្ក្រាបក្រុមអ្នកញៀនល្បែងទាំងនេះស្រាប់តែឃើញសមត្ថកិច្ចបាននាំគ្នារត់សឹងតែល្បូតខោដោយមិនបានងាកក្រោយនោះទេរត់យកតែរួចខ្លួន។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FYobminh%2Fvideos%2F1517574471612457%2F&show_text=0&width=560

ប្រភព៖ យប់មិញ – Yobminh

ខឹងខុសខឹងខាត!!! ព្រោះតែខឹងប្តី ស្ត្រីជាម្តាយបានយកថ្នាំបំពុលដាក់លាយជាមួយបាយឲ្យកូនតូចៗ២នាក់ហូបពុលស្លាប់

ខេត្តកំពត៖ ស្រ្តីម្នាក់ព្រោះតែខឹងប្តី យកថ្នាំបំពុលដាក់លាយជាមួយបាយឲ្យកូនតូចៗ២នាក់ហូប ហើយខ្លូនក៍បានហូបតាមក្រោយប៉ងធ្វើអត្តឃាតសំលាប់ខ្លួន តែមិនបានសំរេចត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវទាន់ពេល ចំណែកកូនទាំង២នាក់ត្រូវបានស្លាប់នៅតាមផ្លូវ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ភ្លាមនោះសមត្ថកិច្ច ក៍បានចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរទៅម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះសំណាក់ក៏បានប្រាប់សមត្ថកិច្ចថា មានស្រីម្នាក់ និងកូន២នាក់ មកស្នាក់នៅចំនួន២ថ្ងៃហើយ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ ហើយរឿងគាត់ខឹងប្តីក៍គាត់មិនបានដឹងដែរ គាប់ជួនប្តីជនរងគ្រោះ និងជាឪពុកក្មេងៗ ក៏បានមកដល់កន្លែងកើតហេតុដែរ ហើយក៏ដឹកប្រពន្ធ និងកូនៗ ទៅសង្រោះនៅមន្ទីរពេទ្យ ខេត្តតាកែវ តែអកុសល្យ ពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ កូន២នាក់ បានដាច់ខ្យល់ស្លាប់តែម្តង នៅតែម្តាយកំពុងតែជួយសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ។

 

 

ជនរងគ្រោះ ម្តាយ និងកូនៗដែលបានស្លាប់នោះរួមមាន៖ ទី១ ឈ្មោះ ប៉ាក សុហេង អាយុ២៤ឆ្នាំ (ម្តាយ) ទី២កូនមានឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និងទី៣កូនឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ៕

បន្ទាប់ពីបានសាកសួរជនរងគ្រោះក្រោយមកស្ត្រីជាម្តាយបន្តរសំរាកព្យាបាលនៅមន្ទីពេទ្យ ចំណែកកូនៗបានប្រគល់អោយទៅក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។

 

ប្រភព៖ FB

នាយឧត្តមសេនីយ៍ សៅ សុខា ចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់

ខេត្តមណ្ឌលគីរី៖ ករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់ នៅចំណុចជិតព្រំដែនកម្ពុជា-វៀតណាម កាលពីវេលាម៉ោងចន្លោះ៤-៥ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ករណីផ្ទុះអាវុធនេះកើតឡើងរវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែនបានធ្វើឲ្យមានមនុស្សស្លាប់៣នាក់។

ជនរងគ្រោះដែលស្លាប់ទាំង៣នាក់នោះរួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថ (ស្លាប់) ទី២៖ ឈ្មោះ កើត​ សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់)  និងទី៣៖ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ)។

តាមសម្តីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្តាញព័ត៌មាន ក្នុងស្រុកបានឲ្យដឹងថា៖ នៅយប់ថ្ងៃទី៣០​ ខែមករា ឆ្នាំ២០១៨នេះឲ្យដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់ នៅចំណុចជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី។

ប្រភព៖ FB