ប្រវត្តិថ្ងៃ៨មិនា៖ នៅឆ្នាំ ១៩១០ សន្និបាតអន្តរជាតិនារីដែលមានប្រទេស ១៧ ចូលរួមបានធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃ ៨ មីនា “ទិវានារីអន្តរជាតិ” ថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសាកលលោក ដើម្បីសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយភ្ជាប់ជាមួយនឹងពាក្យស្លោកថា «មួយថ្ងៃធ្វើការប្រាំបីម៉ោង», «ធ្វើការស្មើគ្នា បៀវត្សស្មើគ្នា», «ការពារសុខភាពមាតា និងទារក» ។
ដូចនេះថ្ងៃ ០៨ មីនាជាថ្ងៃបុណ្យអន្តរជាតិនារី ដែលរំឮកអំពីការតស៊ូរបស់នារីពលករទូទាំងសកលលោក ដែលប្រឹងប្រែងដើម្បីរំដោះនារី ដោយទាមទារឱ្យអនុវត្តសិទ្ធិស្មើភាពរវាងបុរស និងនារី។

បើយើងក្រឡេកមកមើលបច្ចុប្បន្នឯណេះវិញរាល់ពេលដល់ថ្ងៃបុណ្យសិទ្ធនារីម្តងៗយើងបានឃើញបងប្អូនបានឈប់សំរាកពីកាងារហើយបងប្អូនដែលរស់នៅក្នុងស្រុក រឺ ក្រៅស្រុកបាននាំគ្នាទិញវត្ថុអនុស្សាវរីយ៍ជូន បងប្អូន ឳពុកម្តាយ មិត្តភក្កិ រឺក៍អ្នកពិសេស.ល.៕






តែមានប្អូនមួយចំនួនទៀតបាននាំក្រុមគ្រួសារ មិត្តភក្កិ រឺ អ្នកពិសេស ទៅដំណើរកំសាន្តទៅទីជិតទីឆ្ងាយទៅតាមចំណង់ចំណូលរបស់ពួកគេ បើមើលតាមវិដេអូនឹងរូបភាពទាំងនេះហាក់បីដូចជាមានការសប្បាយរីករាយក្នុងការបានទៅដំណើរកំសាន្តក្នុងថ្ងៃឈប់សំរាក




ដោយ៖ វ៉ាន់ ដេត
















ក្រុមហ៊ុនដែលបានច្នៃបាវស៊ីម៉ង់ត៍ទៅជាសំភារៈប្រើប្រាស់នេះមានឈ្មោះថា Elephbo ដែលមានលោក Nicolas Huxley គឺជាស្ថាបនិក ។ Elephbo គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ហើយមានទីតាំងផលិតនៅក្នុងប្រទេសកម្ពុជា ។ តាមរយះការបង្ហាញរបស់លោក Nicolas Huxley បានទទួលការសរសើរនិងចាប់អារម្មណ៍ជាខ្លាំង រហូតអាចធ្វើឲ្យគាត់អាចប្រមូលទុនគ្រប់គ្រាន់ក្នុងការបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Elephbo មួយនេះ ។
ជាងនេះទៅទៀតគម្រោងមួយនេះបានធ្វើឲ្យលោក Nicolas Huxley បានទទួលពានរង្វាន់ SML Alumni Award 2016 ពីសកលវិទ្យាល័យ Zurich University of Applied Sciences (ZHAW) ទៀតផង ។ តាមប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុន Elephbo ដែលមានទីតាំងនៅក្នុងទីក្រុង Zurich ប្រទេសស្វីសនេះ បានតាំងបង្ហាញ ផលិតផល និង សំភារៈប្រើប្រាស់ដែលធ្វើពីបាវស៊ីម៉ង ជាច្រើនប្រភេទ ដែលមានដូចជា កាបូបយួរដៃ កាបូបដាក់លុយ កាបូបស្ពាយក្រោយ និង ស្បែកជើងជាដើមនៅក្នុងប្រទេស្វីស ក៏ដូចជាប្រទេសមួយចំនួននៅតំបន់អ៉ឺរ៉ុប ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការបញ្ចេញវាលក់ទៅកាន់ទីផ្សារប្រទេសជាច្រើនទៀតទាំងនៅអ៉ឺរ៉ុប អាមេរិក ក៏ដូចជាមកកាន់តំបន់អាស៉ី ផងដែរ ។ ចំពោះតំលៃវិញគឺមានតម្លៃចន្លោះពី ៥០ដុល្លារ ទៅ ២៦៤ដុល្លារ ទៅតាមប្រភេទនីមួយៗ៕
























ដោយ៖ SVD