ជនសង្ស័យ ០២នាក់ត្រូវបានចាប់ខ្លួនករណីហិង្សាក្នុងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ តាមប្រភពពីសម្ថកិច្ចអគ្គស្នងការរាជធានីភ្នំពេញ បានអោយដឹងថា ៖ ជនសង្ស័យប្រើអំពើហឹង្សារ​លើរូបលោក​បណ្ឌិត​ ស៊ុយ​ សារ៉េត​ ចំនួន​ ២ នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីឃាត់ខ្លួនបាន​ហើយនៅរសៀលថ្ងៃនេះ​​ ក្នុងនោះដែរជនសង្ស័យដែលចាប់បានរួមមាន ៖

១.ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់​ទួលសង្កែ២ ខណ្ឌឬស្សីកែវ​ ។

២.ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ធាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក​ ។​សមត្ថកិច្ចកំពុងសាកសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធា​នីភ្នំពេញ​ ចាត់ការតាមច្បាប់​ ។៕

បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត កើតឡើង​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ទី​២០-២២ ខែ​មីនា

សៀមរាប ៖ នៅ​ចន្លោះ​ពី​ម៉ោង​៥ ទៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២០-២២ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខនេះ នឹង​មាន​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​ជា​ថ្មី​ម្តងទៀត ដែល​បាតុភូត​មាន​កើតឡើង​លើ​ទឹកដី​អង្គរ​ក្នុង​១​ឆ្នាំ​ចំនួន​២​លើក​។

​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​១៣ មីនា ២០១៨ បានបញ្ជាក់​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា កើតឡើង​ចំនួន​២​ដង​ជា​រៀងរាល់ឆ្នាំ ដោយ​លើក​ទី​១ នៅក្នុង​ខែ​មីនា និង​លើក​ទី​២ នៅក្នុង​ខែ​កញ្ញា​។ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទ​អង្គរវត្ត​នេះ ស្តែង​ឲ្យឃើញ​ពី​អច្ឆរិយភា​ពនៃ​ប្រាសាទអង្គរដែល​ត្រូវបាន​បុព្វបុរស​ខ្មែរ យើង​កសាង​ដោយ​មាន​ការគិតគូរ​អំពី​ស្ថាបត្យកម្ម និង​ការផ្សារភ្ជាប់​ជាមួយ​នឹង​ធម្មជាតិ​យ៉ាង​ច្បាស់លាស់​គួរ​ឲ្យ​ស្ញប់ស្ញែង​។ នៅ​ឆ្នាំ​នេះ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​កម្ពុជា​អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ទី​២២​ខែ​មីនា​ឆ្នាំ​២០១៨ ចម្លោះ​ម៉ោង​៥​ដល់​ម៉ោង​៧​ព្រឹក​។ ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ តែងតែ​មាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​រង់ចាំ​ទស្សនា និង​ផ្តិត​យក​រូបភាព​រាប់ម៉ឺន​នាក់​។​

 

​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ដ៏​មហស្ចារ្យ​នេះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ការប្រកួតប្រជែង​ថតរូប​ស៊ែ​ល​ហ្វី (Equinox Angkor Selfie Photo contest) លើក​ទី​បី ក្រោម​ប្រធានបទ ៖ “Selfie អង្គរ​អច្ឆរិយៈ​” ដែល​អាច​នឹង​កើតឡើង​នៅ​ចន្លោះ​ថ្ងៃទី​២០ ដល់​ថ្ងៃ​២២ ខែ​មីនា ឆ្នាំ​២០១៨​ចន្លោះ​ម៉ោង ៥ ដល់​ម៉ោង ៧​ព្រឹក ដោយ​ជ្រើសរើស​រូបថត​ដែល​មាន​អ្នកគាំទ្រ​ច្រើនជាងគេ​ពី​លេខ​១ ដល់​លេខ​៣ ដើម្បី​ទទួលបាន​លិខិត​សរសើរ​ចេញ​ដោយ​ក្រសួង​ទេសចរណ៍ និង​រង្វាន់​លើកទឹកចិត្ត​លេខ​១ ចំនួន​១​លាន​រៀល លេខ​២ ចំនួន​៨០​ម៉ឺន​រៀល និង​លេខ​៣ ចំនួន​៥០​ម៉ឺន​រៀល​។​

​ក្រសួង​បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​សាធារណជន ទស្សនា និង​ផ្តិត​យក​រូបភាព​ក៏​មហស្ចារ្យ​នេះ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នេះ ឲ្យបាន​ទូលំទូលាយ​ដើម្បី​ចូល​រួមដល់​យុទ្ធនាការ “​កម្ពុជា ៖ ព្រះរាជា​ណាចក្រ​អច្ឆរិយៈ ប្រកប​ដោយ​ភាគ​កក់ក្តៅ​”៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

ប្រភព៖​Cambodia Express News

ទាំងអ្នកវាយប្លន់យកម៉ូតូ ទាំងអ្នកទទួលផលចោរកម្មសរុប ១២នាក់ ត្រូូវជាប់ជុងសមត្ថកិច្ច..

ដើម្បីរក្សានៅសុវត្តិភាពជូនប្រជាពលរដ្ឋគ្មានចោរកម្ម គ្មានគ្រឿងញៀននោះសមត្ថកិច្ចខេត្តកណ្តាលបានចុះធ្វើអន្តរាគមន៍បង្រ្កាបមុខសញ្ញាជនសង្ស័យទាក់ទិនករណីវាយប្លន់យកម៉ូតូ០៦នាក់​ និង​  ៦នាក់ទៀតទទួលផលចោរកម្ម សរុបទាំងអស់ឃាត់ខ្លួនបាន ១២នាក់។

ខេត្តកណ្តាល៖​ ក្នុងអំឡុងរយះពេល៣ថ្ងៃ បើគិតចាប់ពីថ្ងៃទី១១-១៣ ខែមិនា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌធ្ងន់ និង​ ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០៦នាក់

ទាក់ទិនករណីវាប្លន់យកម៉ូតូ និង បន្តពន្លាតសមត្ថកិច្ចបើកទីតាំងទទួលផលចោរកម្មចំនួន០៥កន្លែងនៅខេត្ត កំពង់ស្ពឺ និង​ កំពង់ឆ្នាំង ហើយព្រមទាំងឃាត់បានមុខសញ្ញាដែលទទួលផលចោរកម្មបានចំនួន០៦នាក់ថែមទៀតផង គឺសរុបទាំងអស់១២នាក់ ។

 

 

កិច្ចប្រតិបត្តិការណ៍នេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាលលោកឧ.ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តា…។

ប្រភព៖ Eav Chamroeun

ចោរប្លន់ AK នៅផ្លូវទំនប់កប់ស្រូវ ឥឡូវត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានគ្រប់ចំនួនអស់ហើយ សរុបមានគ្នា០៦នាក់!

ក្តៅៗកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ ឥឡូវត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានគ្រប់ចំនួនអស់ហើយ សរុបមានគ្នា០៦នាក់!

ភ្នំពេញ៖​ កាលពីពេលកន្លងទៅថ្មីៗនេះយើងទាំងអស់គ្នាប្រាកដជាបានជ្រាបហើយថា កាលពីកាលពីយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨  មានករណី ចោរប្លន់ AK នៅនៅចំណុចផ្ទះលក់ប្រេង តាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកាខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។

 

ក្នុងពេលកើតហេតុនោះកងរាជអាវុហត្ថរាជធានីភ្នំពេញបានចុះបង្រាបរួចបានបាញ់ត្រូវមួយគ្រាប់ចំណែកបក្សពួក៥នាក់បានរត់គេចខ្លួន តែមកទល់ពេលនេះកម្លាំងកងរាជអាវុហត្ថបានបន្តតាមរកមុខសញ្ញាជនសង្ស័យរហូតឈានដល់កាចាប់ខ្លួនបានគ្រប់ចំនួនអស់មានគ្នាសរុបចំនួន6នាក់៕

ក្រោយពីបានចាប់ក្រុមចោរ AK នោះបានហើយប្រជាពលរដ្ឋមានសប្បាយរីករាយ ហើយក៍ជាភាពកក់ក្តៅរបស់ប្រជាជនទូទាំងរាជាធានីភ្នំពេញនេះផ្ទាល់តែម្តង​ ។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fgrkpp%2Fvideos%2F918223111685852%2F&show_text=0&width=560

ប្រភព៖ Phnom Penh Gendarmerie ​#PhnomPenhGRK

 

 

មុខសញ្ញាដែលបានវៃលោកបណ្ឌិត ស៊ុយ សារ៉េត នោះកាពិតជាគឺជាសន្តិសុខខណ្ឌដូនពេញសោះ…..( មានវិដេអូ )

ភ្នំពេញ៖ បន្ទាប់ពីលោក ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយតាមចាប់ជនដៃដល់ប្រើហឹង្សារប៉ងសម្លាប់​ លោក​ ស៊ុយ​ សារ៉េត​ ពេលនេះកាន់តែច្បាស់ទៅៗហើយពីមុខសញ្ញាជនដៃដល់ ។

ហើយមុននេះបន្តិចលោកផែង វណ្ណៈ ដែលត្រូវបងប្អូនភាគច្រើន ជាពិសេសតាមបណ្តាញសង្គមហ្វេសបុកបានស្គាល់ ដោយសារតែលោកជាញឹកញាប់ចូលចិត្តជួយដោះស្រាយបញ្ហាអយុត្តិធម៌នានាតាមរយៈគណនីហ្វេសបុករបស់លោកផ្ទាល់ ដែលបានបង្ហោះទាក់ទងនឹងជនបង្ករដែលបានវៃ លោកបណ្ឌិត ស៊ុយ សារ៉េតថា៖

កាពិតជនដៃដល់ដែលវៃ លោក​ បណ្ឌិត​ ស៊ុយ​ សារ៉េត​ គឺជាសន្តិសុខខ័ណ្ឌដូនពេញសោះ បើយោងតាម ហ្វេសប៊ុក ផេក របស់លោក Vannak Pheng បានសសេរថា៖ (

មុខសញ្ញាដែលធ្វើសកម្មភាពវាយប៉ុនប៉ង​សម្លាប់​លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ គឺជាសន្តិសុខខណ្ឌដូនពេញ​ ។

សន្តិសុខរូបនេះសាហាវខ្លាំងណាស់​ ប្រហែលជាមានខ្សែអគ្គហើយមើលទៅ​ ។ )

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsophea.sin.16%2Fvideos%2F1583658505087847%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1584384048325068%2F&show_text=0&width=560

ប្រភព៖ Vannak Pheng

 

 

គ្រោះថ្នាក់និងហឹង្សាមិនគួរអោយកើតមាន ស្តែងពីអសីលធម៍ក្នុងសង្គម

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរនិងអំពើហឹង្សាដ៏កំរោលដែលបានកើតឡើងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ដោយបានបុករះជាបន្តបន្ទាប់តាមដងផ្លូវ ចាប់ពីម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ រហូតដល់ម្តុំមន្ទីរពេទ្យលោកសង្ឃទើបប្រជាពលរដ្ធបានស្ទាក់ចាប់និងប្រើហឹង្សាមកលើភាគីម្ចាស់រថយន្តយ៉ាងឃោឃៅត្រូវបាន ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយតាមចាប់ជនដៃដល់ប្រើហឹង្សារប៉ងសម្លាប់​ លោកបណ្ឌិត​ ស៊ុយ​ សារ៉េត​ហើយ។

បើតាមប្រភពពីឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ ដែលបានផ្តល់សំភាសន៍ដល់បណ្តាញសារពត៍មានបានអោយដឹងថា ៖ ករណីគ្រោះថ្នាក់នេះ អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។ ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម​ ។ ក្នុងករណីនេះដែរ ជនល្មើសដែល​បានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបាន​រត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្ករ​ដែរ។

ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ …ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោស​លើជនបង្ករ ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»៕

ដោយ ៖ Sing Ly

 

អីក៏ហ៊ានម្លេះ លូកដៃចូលព្រីភ្លើងសំលាប់ខ្លួន?

ស្វាយរៀង ៖ មានករណីស្រីជាភរិយាមួយដែលបានក្បត់ចិត្តប្តីលួចទៅមានសាហាយ ចុះចោលគ្រួសារអស់ ៥ខែទៅតាមប្រុសថ្មី ដល់គេឆ្អែតឆ្អន់ លុយក៏អស់ទើបត្រលប់មកផ្ទះវិញសូមរួមរស់ជាមួយប្តីវិញ តែប្តីមិនព្រមក៏សំរេចចិត្តលូកដៃចូលព្រីភ្លើងបំណងសំលាប់ខ្លួនបញ្ជាក់ចិត្តស្មោះ។

ករណីនេះបានកើតឡើងនៅថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ ក្បាលថ្នល់ ឃុំ កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង​។ តាមប្រភពបុរសជាប្តីបានអោយដឹងថា ៖ ​រូបគាត់​មានឈ្មោះ ជិ​ង ចំណាន អាយុ ៦១​ឆ្នាំ​ស្រុកកំណើត​ភូមិ​ឃុំ​ខាងលើ​ហើយ​ស្ត្រី​រងគ្រោះ​មានឈ្មោះ ជិន សារ៉ន អាយុ ៥៤​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ ឈ្លូង​២ ឃុំ ស្គ​ន ស្រុក មេមត់ ខេត្ត ត្បូងឃ្មុំ ហើយ​រូបគាត់​បាន​រៀបការ​ជាមួយ​ប្រពន្ធ​របស់គាត់​២០​ឆ្នាំ​ជាង​ទៅហើយ មានកូន​១០​នាក់​និង​ចៅ ចៅទួត​១៥​នាក់ មិនដែល​បានការ​ឈ្លោះប្រកែក​គ្នា​ទេ លុះ​មកដល់​ចុងឆ្នាំ​២០១៧​ខែ​១១​មិនដឹងថា គេ​មាន​ស្នេហា​ជាមួយ​ប្រុស​ផ្សេង​នោះទេ ស្រាប់តែ​នាំគ្នា​រត់តាម​បុរស​ម្នាក់ ឈ្មោះ មោក បាត់​ជិត​៥​ខែ ដោយ​យក​មាស​ទៅតាម​ខ្លួន​១​តម្លឹង​ចាយ​អស់​ ហើយបានត្រលប់មកវិញសូមត្រូវគ្នាវិញ តែគាត់មិនព្រមទេព្រោះមិនអាចទទួលយកភាពអាម៉ាស់នេះបានទេ និយាយមិនទាន់ចប់ផងស្រីអតីតប្រពន្ធបានដើរចូលបន្ទប់ទឹក យកដៃរុកចូលព្រីភ្លើងក្នុងបំណងសំលាប់ខ្លួនតែម្តង។

​បច្ចុប្បន្ន​ជនរងគ្រោះ​រួច​ពី​សេចក្តីស្លាប់​ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ប្រសូតិ​៕

 

ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេសមិនបានស​ម្រេច ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​

យុវសិស្សម្នាក់រៀនថ្នាក់ទី១០ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនបរទេសមិនបានស​ម្រេច ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​

ភ្នំពេញ៖ យុវជនម្នាក់បានធ្វើសកម្មភាព​ ឆក់ទូរស័ព្ទដៃពីជនបរទេស មិនបានសម្រេច បណ្តាលអោយជនសង្ស័យដួលម៉ូតូទៅលើជនរងគ្រោះរងរបួសជើងធ្ងន់ ភា្លមៗនោះជនសង្ស័យត្រូវពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃស្រុក ៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ នឹងថ្ងៃទី ខែមីនា ឆ្នាំ២០១៨នេះ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ហេង លី ជាសិស្សវិទ្យាល័យផ្សារដើមថ្កូវ ថ្នាក់ទី១០ ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ជនរងគ្រោះ ឈ្មោះ GARY SMITH ​ភេទ ប្រុស ជាជនជាតិអង្គគ្លេស ស្នាក់នៅអូតែល ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

(​​ សូមទស្សនាវិដេអូ )

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkompheak.meun%2Fvideos%2F1460956134034030%2F&show_text=0&width=560

ដោយ៖​SVD

ប្រភព៖ Meun Kompheak

 

រំភើប!!!​ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ ប៉ូលិសស្រីម្នាក់នេះថែមទាំងយកចិត្តទុកដាក់អំពីសុវត្តិភាពបងប្អូនប្រជាពលរដ្ឋងែមទៀតផង

ភ្នំពេញ៖ ជាកាពិតណាស់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រាកដជាបានយល់ច្បាស់អំពីគ្រោះថា្នក់ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីយើងដែលមានធ្វេសប្រហែសតែមួយវិនាទីក៍អាចអោយស្លាបបាត់បង់ជីវិតបានដែរ ៕

ដូច្នេះហើយដើម្បីកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរណ៍យើងទាំងអស់គ្នាសូម បើកបរឲ្យមានកាប្រុងប្រយ័ត្ន  ចេះគោរពសិទ្ធិអ្នកដទៃ បើកបរយាន្តយន្តសូមពាក់ខ្សែរក្រវាត់ ជិះម៉ូតូសូមពាក់មួកសុវត្តិភាព ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ។

 

 

ជាក់ស្តែងដូចជារូបភាពខាងលើនេះបានបញ្ជាក់អោយឃើញថា​ នារីជាប៉ូលិសជាប៉ូលិសចរាចរណ៍ម្នាក់មិនត្រឹមតែមានរូបសម្រស់ស្អាតតែម្យ៉ាងនោះទេ ថែមទាំងយកចិត្តទុកដាក់អំពីសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋអោយចេះការពារអាយុជីវិតរបស់ពួកគាត់ថែមទៀតផង។

ជាចុងសូមផ្តាំផ្ញើជូនបងប្អូប្រជាពលរដ្ខមិនថានៅក្នុងឬក្រៅស្រុក សូមកុំពាក់មួកឬដាក់ខ្សែក្រវ៉ាត់សុវត្តិភាពដើម្បីតែខ្លាចប៉ូលិសផាកអស់លុយនោះទេ គឺ យើងត្រូវគោរពច្បាប់ដើម្បីកាពារអាយុជីវិតរបស់យើងទាំងអស់គ្នា៕ (សូមអគុណ)

ដោយ៖ SVD

 

សមត្ថកិច្ចបង្ហាញសមត្ថភាពតាមប្រម៉ាញ់ចោរ តាមកាម៉េរ៉ាសុវត្តិភាព

រាជធានីភ្នំពេញ ៖ កាលពីកន្លងទៅថ្មីៗនេះ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើងនៅ កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម បាន​ដើរចូល​ប្លន់​ដល់​ក្នុង​ផ្ទះ​លក់​ការ​ហ្វេ​យីហោ Wring Cafe ដែល​ស្ថិតនៅ​ន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ក្រុងភ្នំពេញ​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ដើរ​ចូល​មក​ផឹក​កាហ្វេ លុះ​មិនទាន់​ផឹក​អស់​ផង ក៏​ដើរ​សំដៅ​ទៅ​អ្នក​លក់ ហើយ​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ប្លន់ ដោយ​យក​ម៉ូតូ​ធំ​មួយគ្រឿង ទូរស័ព្ទ​១ និង​លុយ​មួយចំនួន។

តាមរយះរូបភាពពីកាម៉េរ៉ាសុវត្តិភាព សមត្ថកិច្ចបានកំណត់មុខសញ្ញាបាន ហើយតាមចាប់បាននៅព្រឹកថ្ងៃទី ៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ជនសង្ស័យឈ្មោះ ហូ ម៉េង​ហ័រ អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម និង​បាន​ស្នាក់​នៅ​កន្លែង​ចាប់ខ្លួន​ខាងលើ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕

ដោយ ៖  Sing Ly