ករណីស្រី្តម្នាក់ត្រូវគេសំលាប់ ដាក់ក្នុងធុងទឹកកកសមត្ថកិច្ចកំណត់ថា . . .

ខេត្តកណ្តាល៖ ទីបំផុតករណីសំលាប់ស្រ្តីម្នាក់ហើយដាក់ក្នុងធុងទឹកកកនិងយកទៅប្លុងចោលនៅចំណុច​គល់​ស្ពាន​ព្រែក​តា​អ៊ុ​ង​ទី​២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុងភូមិ​អន្លុង ឃុំ​ព្រែក​តា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចកំណត់ច្បាស់ហើយថាជាករណីឃាតកម្មនិងកំពុងស្រាវជ្រាវ វែកមុខ ឈានដល់ការឃាត់ខ្លួនជនបង្ករដើម្បីយកមកកាត់ទោសតាមច្បាប់តែម្តង។

តាមរបាយការណ៍សមត្ថកិច្ចបានបង្ហាញថា ៖ ក្រោយ​ពី​ប្រជាពលរដ្ឋ​រាយការណ៍ សមត្ថកិច្ច​ក៏​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ឃើញ​ធុង​ទឹកកក ពណ៌​ក្រហម មាន​ចាក់សោ ពណ៌​ខ្មៅ បន្ទាប់​មក សមត្ថកិច្ច​បាន​កាត់​ត្រចៀក​ធុង​ទឹកកក​នោះ ក៏​បាន​ប្រទះ​ឃើញ​សាកសព​មនុស្ស​ស្រី ពុំ​មាន​សម្លៀក​បំពាក់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត ។ នគរ​ចរាចរណ៍​ប្រចាំ​គោលដៅ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ស្រុក ដោយ​មានការ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​បច្ចេកទេស​ខេត្ត និង​នាយកដ្ឋាន​បច្ចេកទេស​កោសល្យ​វិ​ច្ឆ័​យ និង​វិទ្យាសាស្ត្រ (​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​) បាន​ធ្វើការ​ពិនិត្យ​សាកសព​ស្ត្រី​រង​គ្រោះ​។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង​បានឃើញ​មាន​ដូច​ជា សាកសព​មនុស្ស​ស្រី អាយុ​ចន្លោះ​ពី​២៨ ទៅ​៣៥ ឆ្នាំ មាន​កម្ពស់​១,៥០ ម៉ែត្រ ។ នៅ​ក្នុង​ធុង​ទឹកកក​ដាក់​សាកសព​មាន​សម្ភារ​ដូច​ជា មួក​សុវត្ថិភាព​១ កាបូបដៃ​១ មាន​ស៊ី​ម​ទូរស័ព្ទ​១ កាំបិត​ចិត បន្លែ​ចុង​ស្រួច ដង​ធ្វើ​ពី​ឈើ​បាក់​ផ្លែ​១ អាវ​ក្រៅ​ពណ៌​លឿង​១ ខ្សែភ្លើង​មាន​ឌុ​យ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​១ ខ្សែភ្លើង​មាន​ឌុ​យ​១ អាវទ្រនាប់​ពណ៌​ផ្កាឈូក​១ ដប​ទឹកបរិសុទ្ធ​១ រ៉ូ​ប​ពណ៌​ផ្កាឈូក​១ មាន​ប្រឡាក់​ឈាម កន្សែងពោះគោ​ពណ៌​.​ស​ឆ្នូត​១ ម៉ាស​ពណ៌​ខៀវ​១ ស្បែកជើង​ស្រី​១​គូ ស្បៃ​ដុស​ខ្លួន ១ ។

ដោយឡែក លើ​ផ្ទៃមុខ​សាកសព ខាងស្តាំ​មាន​ស្នាម​បាញ់​ស្ព្រា​យ (​ថ្នាំ​ពណ៌​ខ្មៅ ) មាន​ស្នាម​របួស គុម្ពត្រចៀក​ខាងស្តាំ​មុត​រយះ​ដល់​ថ្ពាល់ ដាច់​រយះ​សៀត​ថ្កា​ខាងស្តាំ រលាត់ស្បែក​ដើមដៃ​ទាំង​សងខាង មាន​ស្នាម​មុត​នៅ​លើ​ទ្រូង និង​លើ​ពោះ​២០​កន្លែង ធ្លុះ​៧​កន្លែង ឈាម​ហូរ​ចេញពី​មាត់ បាក់ឆ្អឹង​ចង្ការ របូត​ធ្មេញ​ដាក់​ខាងក្រោម របួស បបូរមាត់​ខាងស្តាំ​១ កន្លែង របួស​ច្រមុះ​ខាងស្តាំ​១ កន្លែង ស្នាម​រោល​ខ្លោច​រលាត់ ស្បែក​ខាងក្រោយ​ខ្នង ស្នាម​រោល​ខ្លោច​កំ​បះ​គូថ ទាំង​សងខាង ស្នាម​រោល​ខ្លោច​រលាត់ស្បែក​កំភួនជើង​ទាំង​សងខាង ស្នាម​ជាំ​ភ្លៅ​ឆ្វេង​១ កន្លែង រលាត់ស្បែក​ជង្គង់​ខាងស្តាំ​១ កន្លែង ៕

 

ចិត្តងាយម្លេះ? ស្គាល់គ្នា​តាម​ហ្វេ​សប៊ុកណាត់​ជួប​គ្នា ខាងស្រីសន្លប់ ខាងប្រុសចាប់ខ្លួន

កំពត ៖ នេះជាករណីថ្មីតែសំណុំរឿងហាក់ដដែលៗ ស្នេហាវ័យក្មេងខាងប្រុសប្រកែកខាងស្រីប្រកាន់ចុងក្រោយជាប់ចោទពីបទរំលោភ។ បើយោងតាមប្រភពពីសមត្ថកិច្ចស្រុក​ទឹកឈូ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​លួងលោម​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​នារី​ម្នាក់ បានសម្រេច​ពីរដង ហើយ​ធ្វើឲ្យ​នារី​នោះ​សន្លប់​នៅលើ​អង្រឹង កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​បរិវេណ​វត្ត​ព្រៃ​ទប់ ភូមិ​មាត់ពាម ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត​។ ការចាប់ខ្លួន​បុរស​សង្ស័យ​រូប​យោងតាម​ពាក្យ​ប្តឹង​របស់​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

ប្រភពដដែលបានអោយដឹងទៀតថា ៖ ជនសង្ស័យ​ឈ្មោះ ឌឿ​ង ឡា អាយុ​១៧​ឆ្នាំ ជា​កម្មករ​ដាក់​កន្ត្រក​វិល មាន​ទីលំនៅ​នៅ​ភូមិ​បាក់​ត្រា​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ អ​.​ស​.​អ អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។ តាមការសារភាពពីជនសង្ស័យបាននិយាយថា ៖ ពួកគេ​ទាំង​ពីរ​នាក់ បាន​ស្គាល់​គ្នា​តាមរយៈ​ការលេង​ហ្វេ​សប៊ុក និង​ឈាន​ដល់​មាន​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ ហើយ​ដល់​ថ្ងៃទី​១៤ ខែ​មីនា នៅ​វត្ត​ព្រៃ​ទប់ មាន​រៀបចំ​កម្មវិធី​បុណ្យបញ្ចុះសីមា រយៈពេល​បី​ថ្ងៃ ហើយ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​មីនា​នោះ ជនសង្ស័យ​បាន​យក​កន្ត្រក​វិល​មក​ដាក់​នៅ​វត្ត​នៅ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ជួល​ជិះ​លេង​កម្សាន្ត គាប់​ជួន​ផ្ទះ​ក្មេងស្រី​រងគ្រោះ​ក៏​នៅ​ក្បែរ​វត្ត​នោះ​ដែរ ហើយ​ពួកគេ​ទាំង​ពីរ​នាក់​ក៏​បាន​ណាត់​មក​ជួប​គ្នា​ដោយ​ផ្ទាល់​ដើម្បី​បាន​សារ​សង​ស្នេហ៍​ក្មេងខ្ចី​នេះ​ តែជាអកុសលខាងស្រីសន្លប់ទើបមានការឆោឡោឡើង ហើយឪពុកម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ឈានដល់ការចាប់ខ្លួនតែម្តង។ ជនសង្ស័យបានបញ្ជាក់ទៀតថា ពួកគេគ្មានការបង្ខិតបង្ខំអ្វីទេ ពោលគឺគេព្រមព្រៀងតាមសំរួលហើយឈានដល់ការរួមរ័ក្សបានសម្រេច ២ដងឯណោះ៕

 

ឈាមស្រែកស្បែកហៅ!!! ទីបំផុតឃាតករដែលអារ​.ក សម្លាប់បុរសម្នាក់អោយដេកស្លាប់នោះត្រូវចាប់បានហើយ….( មានវិដេអូ )

ភ្នំពេញ៖​ ឈាមស្រែក ទីបំផុតឃាតករដែលអារ​.ក សម្លាប់បុរសម្នាក់អោយដេកស្លាប់ឱបគល់ឈើក្នុងថ្លុកឈាមនោះត្រូវចាប់បានហើយ ។

កាលពីពេលកន្លងទៅថ្មីៗនេះមានហេតុការណ៍បានកើតឡើងដោយជនដៃដល់បានបានសម្លាប់បុរសម្នាក់បានដេកស្លាប់ឱបគល់ឈើ នៅវេលាម៉ោង ៦ព្រឹក​ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុង សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

ហើយជនដៃដល់ជាឃាតករនោះឈ្មោះ អាន​ សុភាព អាយុ២៥ឆ្នាំ​ មានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ​ ។

សពជនរងគ្រោះត្រូវបានឃាតករអារ.កសម្លាប់ នៅក្នុងដីឡូដ៍មួយកន្លែង ជិតការដ្ឋានសង់ផ្ទះល្វែងក្នុងភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

មូលហេតុដែលបង្កឲ្យមានករណីឃាតកម្មនេះ ជនសង្ស័យបានសារភាពថា៖ ខ្លូន និង​ ប្រពន្ធមិនទាន់បានលែងលះគ្នាដាច់ស្រាច់ផង ហើយក៍ខឹងជនរងគ្រោះដែលមកចូលស្តីដណ្តឹងប្រពន្ធខ្លួន ហើយក៍លួងជនរងគ្រោះយកទៅអារ.រសម្លាប់ចោលតែម្តងទៅ ៕

តោះបើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100010373880394%2Fvideos%2F562260424129749%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvuth.sok.35%2Fvideos%2F1647012288741439%2F&show_text=0&width=269

ដោយ SVD

CR៖​ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និង កញ្ចក់ ទិព្វ

ពុទ្ធោ ! សាហាវម្លេះ ស្រីម្នាក់ត្រូវបានគេកាប់ចិញ្ច្រាំឡើងសុះ ដាក់ក្នុងធុង

ដំណឹងបឋម ៖ នៅរសៀលថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ នេះតាមប្រភពពីលោក Heang EamHuy បានបង្ហោះអោយដឹងថា ៖ ពុទ្ធោ!! ! ឃោឃៅណាស់! សពស្រ្តីម្នាក់ត្រូវឃាតកកាប់ចិញ្រ្ចាំឡើងសុះ រួចញាត់ចូលក្នុងធុងទឹកកក ទម្លាក់ចោលនៅក្បែរស្ពានព្រែកតាម៉ាក ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ ។

ពេលនេះសមត្ថកិច្ចមិនទាន់បានកំណត់មុខសញ្ញា និង អត្ថញ្ញាណជនរងគ្រោះនៅឡើងទេ ៕ សូមរងចាំការរាយការណ័បន្តទៀត

របាយការណ៍បឋម ៖ ករណីឆេះផ្សាច្បារអំពៅ និង ការខូចខាត

ភ្នំពេញ ៖ ភ្លើងដែលបានឆាបឆេះផ្សាច្បារអំពៅ ត្រូវបានគ្រប់គ្រងនិងពន្លត់បានហើយ ពត៍មានបឋមតាមការពិនិត្យនៅកន្លែងកើតហេតុផ្ទាល់មានការខូចខាតយ៉ាងច្រើន ដែលក្រុមសារពត៍មានយើងមិនទាន់ទទួលបានពត៍មានលំអិតនៅឡើង តាមរបាយការណ៍របាយការណ៍បឋមរបស់ អាជ្ញាធរ បង្ហាញថា តូប ចំនួន ៦៤៦ ក្នុងចំណោម តូប ១៤៤៧ ត្រូវបាន អគ្គិភ័យ ឆាបឆេះតែពុំបណ្តាលឱ្យមនុស្សស្លាប់ ទេ ។


ព្រឹក ថ្ងៃទី ១៦ ខែមីនានេះ អាជ្ញាធរ បាន គ្រប់គ្រង ស្ថានការណ៍ ទាំងស្រុង គ្រាន់តែ នៅសល់ គំនរ កម្ទេច ភ្លើង បន្តិចបន្តួច ប៉ុណ្ណោះ ។
ផ្សារ ច្បារអំពៅ ត្រូវបាន អគ្គិភ័យ លេប ត្របាក់ ជាង ៨ ម៉ោង ពោលគឺ ឆាបឆេះ ឡើង នៅវេលា ម៉ោង ១១ និង ៤០ នាទី ថ្ងៃទី ១៥ ខែមីនា នៅ ចំណុច តូប ខាងកើត មួយកន្លែង នៅតាម ផ្លូវ ៣៦៣ កែង និង ផ្លូវ ៦២២ ដែល ស្ថិតក្នុង សង្កាត់ ច្បារអំពៅ ទី ២ខណ្ឌ ច្បារអំពៅ ៕

តារត់ទៅចូលរោងការជាមួយស្រីក្មេង ខណះប្រពន្ធកូនបានត្រឹមមើលរូបថត

ភ្នំពេញ ៖ នេះចាត់ទុកជាករណីដ៏កម្រមួយផងដែរដែលបុរសវ័យចំណាស់ម្នាក់អាយុខ្ទង់ ៥០បានលួចទៅរៀបការប្រពន្ធក្មេងទើបតែអាយុ ២០ជាង តែអ្វីដែលគ្រប់គ្នាហួសចិត្តនោះ គឺបុរសនោះបាននិយាយប្រាប់ប្រពន្ធកូនថា ប៉ាទៅការគេ។

តាមប្រភពគណនីហ្វេសប៊ុក Ricky Bella Xz បានសរសេររៀបរាប់ទាំងអួលដើមករថា ៖ ឪកំពុងចូលរោងការជាមួយប្រពន្ធថ្មីលួចលាក់ប្រពន្ធកូនដើមប្រាប់ថាទៅសុីការគេនៅខេត្តតែការពិតទៅធ្វើកូនកំលោះខ្លួនឯងសោះ…!!ទុកកូនអោយចាំផ្ទះ យកលេសថាខ្លួនពោះម៉ាយកដើម្បីការប្រពន្ធថ្មី លុយខំសន្សំ មិនដែលអោយលុយកាកទំនប់បំរុងបែបជាយកលុយដែលប្រពន្ធកូនដើមជួយសន្សំទៅការស្រីថ្មីអាយុទើបតែ 28យកមកចិញ្ចឹមគេអោយសុទ្ធខ្លួងវិញអាយុជិត50លូវហើយប្រពន្ធកូននៅផ្ទះបានត្រឹមដេកមើលឪចូលរោងការទាំងហូរទឹកភ្នែក ម្ដាយចាស់នៅផ្ទះគ្មានអ្វិីរស់ដោយសារកូនចិញ្ចឹមបានត្រឹមទឹកភ្នែកនិយាយតែពាក្យ(ប្ដីខ្ញុំមិនដូចប្ដីគេ)ចៅយំរកតា…សួររកតាទៅណាធ្លាប់តែបីចៅដើរលេងអីលូវនេះតា រវល់ចូលរោងការប្រពន្ធថ្មីគ្មានអាលៃសម្បីរចៅស្រីអាយុមិនទាន់បាន2ខួបផងចេះនិយាយបិរបឹកសួររកតែតា (តានៅណាតាទៅណា)អីលូវបានត្រឹមមើលរូបថតការឪពុកខ្លួនឯងចូលរោងការ មានតែជូនពរប៉ារពីចំរាយអោយមានក្ដីសុខនឹងប្រពន្ធថ្មីដែលអាយុបងកូនឯង3 4ឆ្នាំសង្ឃឹមថាប្រពន្ធថ្មីប៉ាចិត្តបាននឹងប៉ាមិនដូចប្រពន្ធកូនដើមប៉ាដែលនៅមួយគ្នានជិត40ឆ្ត្នាំត្រូវប៉ាដោះបង់នេះចុះ…😊🙂🙏🏻

 ទោះជាយ៉ាងណានេះគ្រាន់តែពត៍មានបឋមនៅមិនទាន់មានប្រតិកម្មពីសាមីភាគីនៅឡើយទេ៕
ប្រភព ៖ Ricky Bella Xz

ភ្លើងកំពុងឆាបឆេះយ៉ាងខ្លាំង នៅផ្សារច្បារអំពៅទាំងយប់

ភ្នំពេញ ៖ ខណ:ពេលនេះកំពុងមានអគ្គីភ័យឆាបឆេះផ្សារច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ វេលាម៉ោង១១នឹង៥០នាទីយប់ ថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០១៨ ក្នុងហេតុការនេះផងដែរយើងសង្កេតឃើញថាមានវត្តមានលោក ឯកឧត្តម ឃួន ស្រេង និង ឯកឧត្តម ជួន សុវណ្ណ ផងដែរដោយលោកបានចុះទៅដល់ទីកើតហេតុផ្ទាល់ ដើម្បីពិនិត្យស្ថាការណ៍ និង បញ្ជារកំលាំងដោយផ្ទាល់ទៅលើការការពារជនឆ្លៀតឱកាស និង កងកំលាំងពន្លក់អគ្គីភ័យផងដែរ។

ជាក់ស្តែងយើងឃើញថាទាំងប្រជាពលរដ្ធ រួមនិងសមត្ថកិច្ចបានកំពុងដុតដៃដុតជើងជួយគ្នាក្នុងការពន្លក់អគ្គីភ័យនេះផងដែរ។ នៅមិនទាន់មានប្រភពណាមួយបញ្ជាក់អោយច្បាស់អំពីហេតុការឆេះនេះបណ្តាលមកពីអ្វី ឬ មានទំហំខូចខាតប៉ុណ្ណាណោះទេ។

កំពុង​ដេករួមរ័ក​គ្នា​ត្រូវប៉ូលិស​ទៅ​ឃាត់ ដកហូត​បាន​គ្រឿងញៀន​៣៤​កញ្ចប់​

ភ្នំពេញ​៖ ប៉ូលិស​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ពីរ​នាក់​ជាមួយនឹង​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៣៤​កញ្ចប់ កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ច្រក​លក់​ធ្យូង ផ្លូវ​លេខ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទូល​គោក​។ ពេល​សមត្ថកិច្ច​បង្ក្រាប ជនសង្ស័យ​កំពុង​ដេករួមរ័ក​គ្នា នៅក្នុង​បន្ទប់​ផ្ទះជួល​។​

​លោក​ស៊ឹម ពិសិដ្ឋ អធិការរង​ប៉ូលិស​ខណ្ឌទួលគោក​ទទួល​បន្ទុក​ផែន​យុត្តិធម៌ បានឱ្យដឹងថា ជនសង្ស័យ​ជា​បុរស​ឈ្មោះ ចាន់ វាសនា អាយុ​៣៥​ឆ្នាំ និង​ម្នាក់​ជា​ស្ត្រី​ឈ្មោះ​ជា ស្រី​ណែ​ត អាយុ​៣០​ឆ្នាំ ស្នាក់​បន្ទប់​ផ្ទះជួល​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ជាប់​សង្ស័យ​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។​

​ជនសង្ស័យ ពេលនេះ​កំពុង​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​៕

ប្រភព ៖ រស្មីកម្ពុជា

មនុស្សអើយមនុស្ស សាហាវទៅៗហើយ សំលាប់ទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានហេតុការណ៍គួរអោយរន្ធត់មួយបានកើតឡើងទាំងព្រឹកព្រលឹម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ដោយប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ ត្រូវគេអារ.កសម្លាប់ឱបជាប់នឹងគល់ឈើ ស្ថិតក្នុងដីឡូដ៍មួយកន្លែង ជិតការរដ្ឋានសាងសង់បុរីផ្ទះល្វែង ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

នៅវេលាព្រឹកនោះដែរសមត្ថកិច្ចជំនាញបានកំពុងដុតដៃដុតជើងធ្វើកោសល្យវិនិច្ឆ័យ និង កំណត់មុខសញ្ញាអំពីជនល្មើសផងដែរ ទោះយ៉ាងណាក៏ដោយសមត្ថកិច្ច មិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុដែលនាំឲ្យមានឃាតកម្មនេះនៅឡើយទេ ខណៈកំពុងស្រាវជ្រាវស្វែងរកជនដៃដល់ផងដែរ៕

លោក​ឧកញ្ញា ម៉ុង ឫទ្ធី ធ្វើជាគំរូអោយកម្មករពិនិត្យរកសារធាតុញៀន

ខេត្តព្រះសីហនុ ៖ កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨ លោក​វរសេនីយ៍ទោ​សួស សីលា នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ព្រះសីហនុ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ នគរបាល​ស្រុក​ព្រៃនប់ ចុះ​ផ្សព្វផ្សាយ​អប់រំ​អំពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿ​ញៀន ចំពោះ​បុគ្គលិក កម្មករ នៅ​រោងចក្រ​ចំរាញ់​ដូងប្រេង មនោ​រម្យ​ទី​១ និង​ទី​២ នៅ​តំបន់​អន្លង់​ក្រពើ ដែល​ជា​ចំការ​ដូងប្រេង របស់ លោក​ឧកញ្ញា ម៉ុង ឫទ្ធី ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ជាលទ្ធផលដែលទទួលបានកម្លាំង​ជំនាញ ក៏​បាន​ធ្វើតេស្ដ​ទឹកនោម ចំពោះ​បុគ្គលិក​កម្មករ​ចំនួន ៩៦ នាក់ (​ប្រុស​) ដើម្បី​រក​មើល​អ្នក​សេព​គ្រឿងញៀន ហើយ​ជា​លទ្ធផល​បាន​រកឃើញ​មាន​កម្មករ​ប្រុស ៣ នាក់ មាន​ប្រើប្រាស់​គ្រឿងញៀន ឬ​មាន​សញ្ញា​វិជ្ជមាន​។ លោក ស៊ុន សុផាត បន្តថា នឹង​បន្ត​ចុះ​អនុវត្ត​ការងា​អប់រំ​ពី​ផលប៉ះពាល់ នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ដូចគ្នានេះ ទៅ​លើ​បុគ្គលិក​នៅ​តាម​ក្រុមហ៊ុន ឬ​រោងចក្រ​ផ្សេងៗ​ទៀត​នា​ថ្ងៃ​ខាង​មុខ​ទៀត​៕