យី!!! ឲ្យលេងប៉ាតម្សៅ ជះទឹកបែរជាទៅចាប់ថើបកូនក្រមុំគេទៅវិញ…( មានវិដេអូ )

ឲ្យលេងប៉ាតម្សៅ ជះទឹកបែរជាទៅចាប់ថើបកូនក្រមុំគេទៅវិញ ហូសហេតុ

ប្រទេសថៃ៖ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិថៃបានបញ្ចប់ទៅ នៅឡើយសល់តែអនុស្សាវរីយ៍ នៃដំណើរកម្សាន្ត ក៍ដូចជាកម្មវិធីសង្ក្រាន្តនានា តាមបណ្ដាខេត្ត ក្រុង ។

ទាក់ទងនឹងការលេងទឹកវិញម្ដង អាចមានតាមតំបន់ តំបន់ខ្លះលេងតាមដងវិថី ខ្លះលេងតាមកន្លែងប្រារព្ធពិធី បើយើងក្រឡេកមកមើលនៅនៅប្រទេសថៃវិញមានក្មេងមួយក្រុមគ្នាប្រមាណជាជា ១០ នាក់បានស្ទាក់ក្មេងស្រីនៅតាមដងផ្លូវ ហើយចាបប៉ាតម៉ាសៅ ចាប់ថើប  ស្រីក្រមុំពីរនាក់ដែលជិះម៉ូតូដើរលេងចូលឆ្នាំ។

វិដេអូនេះដែរត្រូវគេថតបាន ហើយបានបង្ហោះជាសាធារណះធ្វើឲ្យកក្រើកអស់បណ្តាញសង្គមទូទាំងប្រទេសថៃ និងស្រុកខ្មែរយើងថែមទៀតផង ។​

បើចង់ដឹងយ៉ាងណានោះសូមទស្សនាវិដេអូទាំងគ្នា

 

 

នោះ!!! បុរសម្នាក់បានលេងទឹកសមុទ្រនៅប្រទេសថៃត្រូវបានត្រីឆ្លាមខាំបណ្តាលឲ្យរងរបួស…( មានវិដេអូ )

នោះ!!! បុរសម្នាក់បានលេងទឹកសមុទ្រនៅប្រទេសថៃត្រូវបានត្រីឆ្លាមខាំបណ្តាលឲ្យរងរបួសត្រូវបានអ្នកដែលនៅលេងទឹកក្បែរនោះបានជួយហើយបញ្ជូនទៅកាន់មន្ទីពេទ្យប្រទេសថៃ​ ។

ប្រទេសថៃ៖ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ មានហេតុការបានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបុរសជាជនបរទេសម្នាក់បានកំពុងតែហែលទឹកសមុទ្រលេងសុខៗស្រាប់តែមានត្រីឆ្លាមមកខាំបណ្តាលឲ្យរងរបួសជើងហូរឈាមតែមិនបណ្តាលឲ្យរងរបួសដល់អាយុជីវិតទេ ។

សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមិនថាក្នុងស្រុក ឫក្រៅស្រុកសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាណាព្រោះយើងមិនអាចដឹងថា នៅក្នុងសមុទ្ររឿងអ្វីកើតឡើងបាននោះទេ។

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkongkea.JC%2Fvideos%2F211990222899709%2F&show_text=0&width=267
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkongkea.JC%2Fvideos%2F211990242899707%2F&show_text=0&width=267

ប្រភព៖FB

ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពី គឺ អាមេរិច និងរុស្សីុ បានគំរាមកំហែងដល់ប្រទេសតូចតាចដែលនៅជុំវិញនោះមានការព្រួយបារម្មណ៍

ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពី គឺ អាមេរិច និងរុស្សីុ បានគំរាមកំហែងដល់ប្រទេសតូចតាចដែលនៅជុំវិញនោះមានការព្រួយបារម្មណ៍ ។

ពត៍មានអន្តរជាតិ៖  អាមេរិចគំរាមបាញ់មីសុីលទៅលើមូលដ្ឋានទ័ពរបស់សុីរីដោយចោទប្រកាន់ថារដ្ឋាភិបាលសុីរីបានប្រប្រាស់អាវុធគីមី កាគំរាមបាញ់មីសុីលចូលទៅក្នុងប្រទេសសុីរីនេះ ធ្វើឲ្យរុស្សុីប្រត្តិកម្មភ្លាមព្រមទាំងគំរាមអាមេរិចថា បើសិនអាមេរិចហ៊ានបាញ់មីសុីលចូលមកក្នុងប្រទេសសុីរី ខ្លួននិងបាញ់ទំលាក់មីសុីលនោះភ្លាម នេះគឺជាកាគំរាមយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រធានាធិតេយ្យ លោក ពូទីន ។

រីឯប្រធានាធិតេយ្យ លោក ដូណាល់ត្រាំ គាត់បានឆ្លើយតបទៅវិញថាលោកបានត្រៀមខ្លួនរួចហើយក្នុងការបាញ់មីសុីលនោះផងដែរ ។

ប្រភព៖ ក្រៅទេស

 

ព្រឺរោម!!! ពេលដែលគេបើកម្ឈូសមើលមុខសពជាលើកចុងក្រោយមុននឹងសម្រេចចិត្តដុតនោះ ស្រាប់តែ…( មានវិដេអូ )

ប្រទេសឡាវ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានម្ចាស់អាខោនហ្វេសប៊ុកជនជាតិឡាវមួយដែលមានឈ្មោះថា ຄວາມສຸກສ້າງໄດ້ດ້ວຍ ທາງສາຍກາງ បានធ្វើកាផុសរូបភាពនឹងឃ្លិបវីដេអូស្ដីអំពីសាច់ញាត្តិរបស់សពនឹងអ្នកភូមិបាននាំយកសពរបស់លោកយាយម្នាក់ទៅដុត ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះគឺ នៅពេលដែលគេបើកម្ឈូសមើលមុខសពជាលើកចុងក្រោយមុននឹងសម្រេចចិត្តដុតនោះ ស្រាប់តែឃើញសាកសពរបស់លោកយាយនៅស្រស់ញញឹមដូចមនុស្សគេងលក់ ថែមទាំងខ្លួនប្រាណដៃរជើងរបស់គាត់គឺនៅទន់ មិនរឹងដូចសពដ៏ទៃឡើយ ។

បន្ទាប់ពីរឿងរាវនេះបានផុសនៅលើពិភពអនឡាយ ធ្វើអោយមានមហាជនជាច្រើនចូលមកខមិន ខ្លះថាគាត់ដូចមនុស្សគេងលក់ ខ្លះក៏អោយយោបល់ថាកុំទាន់ដុតអី គាត់អាចរស់វិញក៏ថាបាន ( យ៉ាងណាក្ដីយើងក៏មិនបានដឹងថាសពរបស់គាត់ត្រូវគេយកទៅណាបន្តទៀតនោះទេ។

សូមទូស្សនាវីដេអូខាងក្រោម

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216719905742909%2F&show_text=0&width=261

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216720772409489%2F&show_text=0&width=261

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100022147041145%2Fvideos%2F216720452409521%2F&show_text=0&width=261

ប្រភព៖​FB

ទៀតហើយ​! ស្ត្រី​បរទេស​នេះ​ស្លៀកសំពត់​ខើច​ខ្លី អង្គុយបញ្ឈរជង្គង់​បញ្ចេញ​… ដោយ​មិន​ខ្វល់​ភ្នែក​អ្នកដទៃ ខណៈ​ថតរូប​នៅលើ​បង្កាន់ដៃ​វិហារ​ថៃ​….

នៅពេលកន្លងទៅថ្មីៗនេះបណ្តាញផ្សព្វផ្សាយប្រទេសថៃបានបានចែកចាយព្រោងព្រៀតដោយស្ត្រី​ជា​ភ្ញៀវទេសចរ​ជនជាតិ​បរទេស​ម្នាក់ បានថត​រូប​ភាពមិន​សមរម្យរ​បស់​នាង ដែល​បាន​អង្គុយ​ថត​នៅក្នុង​ទីកន្លែង​ពិសិដ្ឋ​មួយកន្លែង​នៅក្នុង​ប្រទេស​ថៃបានធ្វើ​ឲ្យ​ប្រជាជន​ថៃ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្លា ។​

​តាមរយៈ​រូបភាព​១​សន្លឹក​ដែល​ត្រូវបាន​បង្ហោះ​ឡើង​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Aditha But Adit កាលពី​ថ្ងៃទី​២១ មីនា បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ឡើងទៅ​អង្គុយ​នៅលើ​បង្កាន់ដៃ​វិហារ​នៃ​វត្ត Phra Kaew ក្នុង​កាយវិការ​អង្គុយបញ្ឈរជង្គង់ ស្ថិតក្នុង​សម្លៀកបំពាក់​សិច​ស៊ី ខណៈ​មិត្ត​ប្រុស​របស់​នាង​ថតរូប​ភាព ។​

​នៅក្នុង​រូបភាព ឃើញថា​ស្ត្រី​បរទេស​រូបនោះ បាន​ថតរូប​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​ថា​ខ្លួន​នឹង​លេចចេញ​តំបន់​កេរ្តិ៍ខ្មាស ដោយ​មិន​ខ្វល់ខ្វាយ​នឹង​ភ្នែក​របស់​ភ្ញៀវ​ដទៃទៀត នៅ​ជុំវិញ​នាង​ឡើយ ។​

បើទោះបីជា​រូបភាព​នេះ ត្រូវបាន​ផេ​ក​ខាងលើនេះ​លុបចេញ​វិញ​ក៏ដោយ តែ​វា​ត្រូវបាន​គេ​យកទៅ​បង្ហោះ​ចែករំលែក​តៗ​គ្នា​យ៉ាង​ព្រោងព្រាត​ទៅហើយ ដែល​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា ពី​សំណាក់​ជនជាតិ​ថៃ​ជាច្រើន ។​

​ម្ចាស់​រូបថត​ដើម​នេះ បានសរសេរថា​៖ «​ខណៈ​កំពុង​ចូលទៅ​បួងសួង​នៅក្នុង​វត្ត ក្នុងចំណោម​ភ្ញៀវទេសចរ​ជនជាតិ​ជាច្រើន​នាក់ ខ្ញុំ​ពិតជា​រន្ធត់​ជាខ្លាំង នៅពេល​ក្រឡេក​ទៅ​ឃើញ​ស្ត្រី​នេះ​អង្គុយ​មិន​សមរម្យ​បែបនេះ​» ។​

​គួរ​បញ្ជាក់ថា ជនបរទេស​ជារឿយៗ តែង​បង្ក​ការរិះគន់​នេះ​ឡើង នៅក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ ដែលជា​ទីកន្លែង​មួយ ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ជនបរទេស​ណា​ម្នាក់​នាំគ្នា​ទៅ​ប្រព្រឹត្ត​រឿង​ផ្តេសផ្តាស ឬ ប្រមាថ​ចំពោះ​ទីកន្លែង​ស័​ក្ខិ​សិទ្ធ​របស់​ពួកគេ​ឡើយ ៕ ចន្ទី

ដោយ៖​ ចន្ទី

ប្រភព៖ ​Cambodia Express News

 

ថ្ងៃទិវាសិទ្ធនារី៨មិនា បងប្អូនប្រជាពលរដ្អនាំគ្នាដំណើរកំសាន្តមើលទៅសប្បាយម្យ៉ាង….(ចុចមើលទាំងអស់គ្នា)

ប្រវត្តិថ្ងៃ៨មិនា៖ នៅឆ្នាំ ១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែលមាន​ប្រទេស ១៧ ចូលរួមបាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក បានសម្រេច​យក​ថ្ងៃ ៨ មីនា “​ទិវា​នារី​អន្តរជាតិ​” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា «​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​», «​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​», «​ការពារ​សុខភាព​មាតា និង​ទារក​» ។​

ដូចនេះថ្ងៃ ០៨ មីនា​ជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំ​ឮ​ក​អំពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី​។

បើយើងក្រឡេកមកមើលបច្ចុប្បន្នឯណេះវិញរាល់ពេលដល់ថ្ងៃបុណ្យសិទ្ធនារីម្តងៗយើងបានឃើញបងប្អូនបានឈប់សំរាកពីកាងារហើយបងប្អូនដែលរស់នៅក្នុងស្រុក រឺ ក្រៅស្រុកបាននាំគ្នាទិញវត្ថុអនុស្សាវរីយ៍ជូន បងប្អូន ឳពុកម្តាយ មិត្តភក្កិ រឺក៍អ្នកពិសេស.ល.៕

តែមានប្អូនមួយចំនួនទៀតបាននាំក្រុមគ្រួសារ មិត្តភក្កិ រឺ អ្នកពិសេស ទៅដំណើរកំសាន្តទៅទីជិតទីឆ្ងាយទៅតាមចំណង់ចំណូលរបស់ពួកគេ ​ បើមើលតាមវិដេអូនឹងរូបភាពទាំងនេះហាក់បីដូចជាមានការសប្បាយរីករាយក្នុងការបានទៅដំណើរកំសាន្តក្នុងថ្ងៃឈប់សំរាក

ដោយ៖ វ៉ាន់ ដេត

កុំមើលរំលងត្រឹមសំបកបាវស៊ីម៉ង់ត៍សោះមានតំលៃរហូតដល់ 264$

ប្រភព Elephbo ៖ នៃជាគំនិតឆ្នៃប្រឌិតមួយដែលមិនអាចមើលរំលង និងគួរអោយកោតសរសើរ ពិសេសជាងនេះទៅទៀតគំនិតកែរឆ្នៃនិងការធ្វើអោយបរិស្ថានមានភាពល្អប្រសើរឡើងនេះត្រូវបានគេផ្តល់តំលៃអោយយ៉ាងផុសផុលនៅ អ៊ឺរ៉ុប។

ក្រុមហ៊ុនដែលបានច្នៃបាវស៊ីម៉ង់ត៍ទៅជាសំភារៈប្រើប្រាស់នេះមានឈ្មោះថា  Elephbo ដែលមានលោក Nicolas Huxley គឺជាស្ថាបនិក ។ Elephbo គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ហើយមានទីតាំងផលិតនៅក្នុងប្រទេសកម្ពុជា ។ តាមរយះការបង្ហាញរបស់លោក Nicolas Huxley បានទទួលការសរសើរនិងចាប់អារម្មណ៍ជាខ្លាំង រហូតអាចធ្វើឲ្យគាត់អាចប្រមូលទុនគ្រប់គ្រាន់ក្នុងការបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Elephbo មួយនេះ ។

ជាងនេះទៅទៀតគម្រោងមួយនេះបានធ្វើឲ្យលោក Nicolas Huxley បានទទួលពានរង្វាន់  SML Alumni Award 2016 ពីសកលវិទ្យាល័យ  Zurich University of Applied Sciences (ZHAW) ទៀតផង ។ តាមប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុន Elephbo ដែលមានទីតាំងនៅក្នុងទីក្រុង Zurich ប្រទេសស្វីសនេះ បានតាំងបង្ហាញ ផលិតផល និង សំភារៈប្រើប្រាស់ដែលធ្វើពីបាវស៊ីម៉ង ជាច្រើនប្រភេទ ដែលមានដូចជា កាបូបយួរដៃ កាបូបដាក់លុយ កាបូបស្ពាយក្រោយ និង ស្បែកជើងជាដើមនៅក្នុងប្រទេស្វីស ក៏ដូចជាប្រទេសមួយចំនួននៅតំបន់អ៉ឺរ៉ុប ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការបញ្ចេញវាលក់ទៅកាន់ទីផ្សារប្រទេសជាច្រើនទៀតទាំងនៅអ៉ឺរ៉ុប អាមេរិក ក៏ដូចជាមកកាន់តំបន់អាស៉ី ផងដែរ ។ ចំពោះតំលៃវិញគឺមានតម្លៃចន្លោះពី ៥០ដុល្លារ ទៅ ២៦៤ដុល្លារ ទៅតាមប្រភេទនីមួយៗ៕

 

ដោយ ៖ Sing Ly

 

អ៊ី​រ៉​ង់​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​ខ្លួន ដែលគួរអោយខ្លាច

ប្រទេស​អ៊ី​រ៉​ង់​ ៖ ទីភ្នាក់ងារ​ព័ត៌មានអ៊ី​រ៉​ង់​ FARS រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ ថា អ៊ី​រ៉​ង់​បាន​បង្ហាញ​សាធារណជន​នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​ខ្លួន​ធុន QADER មាន​រហស្ស
នាម​ថា KHORRAMSHAHR នា​ឱកាស​នៃ​ព្យុហយាត្រា​យោធា​ប្រារព្ធ​ខួប​លើក​ទី​៣៩​នៃបដិវត្ត​ន៍​អ៊ី​រ៉​ង់​។ នេះ​ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​អុ​ី​រ៉​ង់​ផលិត​ដោយ​ខ្លួនឯង ។

មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់អ៊ី​រ៉​ង់​នេះ​អាច​បាញ់​បាន​ចម្ងាយ​២.០០០​គីឡូម៉ែត្រ ហើយ​អាច​បំពាក់​មី​ស៊ី​ល​មួយ​ដែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​បញ្ជា​ឆ្ពោះទៅ​កាន់​បណ្តា​គោល​ដៅ​ខុស​គ្នា ។ មី​ស៊ី​ល​នេះ​អាច​បាញ់​តាម​ជើង​ទម្រ​ចល័ត ឬ​ចេញពី​ជើង​ទម្រ​អ​ចល័តមួយ ។ ក្នុង​ពេល​ព្យុហយាត្រា​យោធា​នេះ សា​ធារណ​ជន​ក៏​អាច​ឃើញ​នូវ​មី​ស៊ី​ល​រយៈ​ខ្លី​ថ្មី​ធុន FAJR-5 និង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ទូរបញ្ជា​ធុន TOUFAN 2-M ។

ម្យ៉ាងវិញទៀត គេ​អាច​ឃើញ​នាវាមុជទឹក​អ៊ី​រ៉​ង់​ FATEH ទើប​បញ្ចប់​ដំណាក់កាល​ចុង​ក្រោយ​នៃ​ការ​សាកល្បង​មុន​ពេល​យកទៅ​បំពាក់​ឱ្យ​កង​ម៉ា​រី​ន​អ៊ី​រ៉​ង់​៕

គួរឲ្យរន្ធត់‌‌‌!!! គ្រោះរញ្ជួយដីនៅកោះ​តៃវ៉ាន់បានសម្លាប់មនុស្ស២នាក់ នឹង​ ជាង២០០នាក់ទៀតបានរងរបួស….(មានវិដេអូ)

កោះតៃវ៉ាន់៖ ក្រុមមន្ត្រីត្រួតពិនិត្យកោះតៃវ៉ាន់បានបានឲ្យដឹងថា មនុស្សនាក់បានស្លាប់ នឹង​ ជាង២០០នាក់បានរងរបួស ក្រោយពីមានគ្រោះរញ្ជួយដីដ៏​ខ្លាំងមួយបានវាយប្រហារ​លើទីក្រុង ហួលៀន (Hualien) នៃកោះ​តៃវ៉ាន់។ នេះបើយោងតាម​ការចេញ​ផ្សាយ​ដោយ សារព័ត៌មាន (BBC) នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

នេះបើតាមមជ្ឈមណ្ឌល​ប្រព័ន្ធរញ្ជួយដី​របស់ប្រទេសចិន (CENC) បានបញ្ជាក់ថាគ្រោះរញ្ជួយដីនេះមាន​កម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារ​ទីក្រុង (Hualien) នៅ​ម៉ោងប្រហែលជាជាង ២៣៖៤៨នាទីយប់ កាលពី​ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ដោយមាន​ជម្រៅេហូតទៅដល់ ១០គីឡូម៉ែត្រ នឹងស្ថិតចំងាយជាង២០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើត​កោះ​តៃវ៉ាន់ លើសពីនេះទៅទៀត គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យសណ្ឋាគារ​មួយកន្លែងដែលមានឈ្មោះ (Marshal Hotel) បានដួលរលំ​ផងដែរ ខណៈមកទល់​ពេលនេះមនុស្ស ១៥០នាក់ ត្រូវ​បានជួយ​សង្រ្គោះ ចេញពី​គំនរបាក់បែក​នៃ​អាគារនោះ។

 

ហើយទីក្រុងនេះ (Hualien) មានប្រជាជន​រស់នៅជាង ១០០,០០០នាក់ និងជា​គោលដៅ​​ទេសចរណ៍​​ដ៏សំខាន់ផងដែរ។

 

 

នេះបើយោងតាម​ក្រុមមន្ត្រីត្រួតពិនិត្យកោះតៃវ៉ាន់បានបញ្ជា់ថា៖  សាលារៀន​ជាច្រើនកន្លែងត្រូវបានបិទទា្វរ​នៅថ្ងៃពុធ រីឯ ក្រុមអ្នកជួយ​សង្រ្គោះនៅតែ​បន្តស្វែងរក​ដែលគេជឿជាក់ថាបានជាប់​នៅក្រោមគំនរ​អគារ​ដែលបានដួលរលំនោះ៕

បើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTiinTiin.net%2Fvideos%2F181586152613541%2F&show_text=0&width=267

ដោយ៖ SVD

ប្រភព៖ FB

ចម្លែក!!! កុមារម្នាក់រស់នៅក្នុងប្រទេសថៃកើតមកគ្មានអវយវភេទដូចជាកុមារដទៃទៀត…

ប្រទេសថៃ៖​ កុមារម្នាក់រស់នៅក្នុងប្រទេសថៃ ដែលកើតមកមានអាយុ១ឆ្នាំហើយតែគ្មានអវយវភេទដូចជាកុមារដទៃទៀត ដូចនេះម្តាយឪពុករបស់កុមារនោះបានយកមកកាន់មន្ទីពេទ្យមួយនៅក្នុងប្រទេសថៃដើម្បីអោយគ្រូពេទ្យពិនិត្យប៉ុន្តែជំងឺនេះគឺជាជំងឺដ៍ចំឡែកដែលបានកើតមកលើកុមារនេះតាំងពីកណើតមកម៉្លេះ៕

ដូចនេះគួរតែម្តាយគ្រប់រូបត្រូវទៅពិនិត្យសុខភាពអោយបានទៀងទាត់នឹងស្តាប់នៅគ្រូពេទ្យជំនាញដែលគាត់បានណែនាំឲ្យយើងចេះថែរក្សានៅសុខភាពវាអាចកាត់បន្ថយនូវគ្រោះថ្នាក់ ទាំងម្តាយនឹងកូនបានច្រើន។

ការណែនាំ៖ ក្នុងអំឡុងពេលមានផ្ទៃពោះសូមកុំសេព គ្រឿងញៀន រឺគ្រឿងស្រវឹង ព្រោះវាអាចនឹងងាយឆ្លងជំងឺ នឹងកុំអោយមានវិបដិសារី ដូចករណីខាងលើ
ដោយ៖​ Sam Aun
ប្រភព៖ ប្រទេសថៃ