នោះស្លាប់ទៀតហើយ នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ…

ស្រុកព្រៃនប់៖​ នៅវេលាម៉ោង០៥និង៣០ នាទីព្រឹកព្រលឹមថ្ងៃទី១២ខែមេសាឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើដងផ្លូវជាតិលេខ៤​ចន្លោះគីឡូ២០៨ និង២០៩ជិតរង្វង់មូលរាមស្ថិតក្នុងឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាងម៉ូតូមួយគ្រឿងម៉ាកហុងដា១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១BQ ៩៧៨១ ទិសដៅចេញពីក្រុងព្រះសីហនុ មកដល់ចំណុចកើតហេតុបាន បុកពីក្រោយរថយន្តបែនដឹកដី០១គ្រឿងដែល បែកកង់ហើយកំពុងចតឈប់ដើម្បីប្តូរកង់នៅលើចិញ្ចើមថ្នល់បណ្តាលអោយភាគីខាងម៉ូតចំនួន២នាក់ស្លាប់នៅនឹងកន្លែង ។រីឯរថយន្តពណ៌ខៀវនេះពាក់ស្លាកលេខព្រះសីហនុ៣A ៣២៥៩ (អ្នកបើកបរគេចបាត់ ) ។


ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះរួមមាន ទី១ ឈ្មោះសាន់ ម៉ាន ភេទប្រុសអាយុ៦៣ឆ្នាំ ជាអ្នកបើកបរ(ត្រូវជាប្តី) និងទី២ ឈ្មោះ ឃុត លួន ភេទស្រីអាយុ៦៤ឆ្នាំ ជាអ្នករួមដំណើរពីក្រោយ(ជាប្រពន្ធ) ជនរងគ្រោះអ្នកទាំងពីរនាក់ មានមុខរបរកម្មករសំណង់ មានទីលំនៅភូមិល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត។


បច្ចុប្បន្នសាកសពទាំងពីរត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងយកមករក្សាទុកនៅនគរបាល ស្រុក៕

ប្រភព៖ Huy Bunleng

 

ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន

ម៉ាសុីនបាញ់ចំហាយទឹក៦០ម៉ែតចំនួនពីរគ្រឿងមានទំងន់ជិត១០០០kg ជាអំណោយ ឯកឧត្តមអភិបាលខេត្ត សួន បវរ ក្រុមហ៊ុនជីងឡុងនឹងយកមកអោយទាន់ថ្ងៃសង្ក្រានបន្ទាយមានជ័យ ឆ្នាំនេះសង្ក្រានបន្ទាយមានជ័យប្លែកជាងឆ្នាំមុន🙏🏻👍ការដឹកពីរ河南មកដល់广州មានរយះពេល10ថ្ងៃនិង7ថ្ងៃពី广州មកភ្នំពេញនិងពីភ្នំពេញមកបន្ទាយមានជ័យមានរយះពេល២ថ្ងៃ រាល់ការលើកដាក់ត្រូវប្រើឡានស្ទូច ទោះលំបាកយ៉ាងណាខ្ញុំត្រូវតែធ្វើអោយបាននិងអោយទាន់ថ្ងៃសង្ក្រានមានជ័យដែលជាស្រុគំណើតខ្ញុំ( ១នាទីបាញ់ចេញទឹក១២០លីត្រ) ៕

មានវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fro.zet.31%2Fvideos%2F493586611057324%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460921514332%2F&show_text=0&width=269

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchinglong.onetv%2Fvideos%2F986460898181001%2F&show_text=0&width=267

ប្រភព៖​ FB

ទាំងព្រលឹម!!!សោកនាកម្មរថយន្តក្រុងបើកធ្លាក់ស្ពានស្លាប់២នាក់នៅកន្លែង និងរបួសជាច្រើនអ្នក….( អានបន្ត )

សៀមរាប៖ កាលពីវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគឺរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៃក្រុមហ៊ុន”ស៊ុនអូខុង” ដែលផ្ទុកមនុស្សពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍គឺបើកធ្លាក់ពីលើស្ពានបេតុងដោយខ្លួនឯង។

សមត្ថកិច្ចនគរបាលស្រុកជីក្រែង បានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរដែលរងគ្រោះថ្នាក់នេះជារបស់ក្រុមហ៊ុន “ស៊ុនអូខុង” ជាប្រភេទរថយន្តក្រុង៤៥កៅអី ដឹកអ្នកដំណើរ ពណ៌ស ខៀវ ពាក់ស្លាកលេខភ្នំពេញ ៣D ៥២៨០ បានបើកបរក្នុងទិសដៅពីកើតមកលិច ពេលមកដល់កន្លែងកើតហេតុបានជ្រុលចង្កូតធ្លាក់ផ្លូវ គឺធ្លាក់ពីលើស្ពានតែម្ដង បណ្ដាលឲ្យអ្នកដំណើរនិងតៃកុងគាបជាប់ក្នុងរថយន្តស្លាប់និងរបួស។

បើតាមប្រភពដដែលបន្តថាករណីនេះ បណ្តាលអោយមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតចំនួន២នាក់ រងរបួសធ្ងន់និងស្រាលចំនួន២៧នាក់ ចំណែកតៃកុងរថយន្តបានស្លាប់កៀបជាប់នឹងរថយន្តតែម្តង។
ក្រោយពីសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានជួយសង្គ្រោះយកទៅមណ្ឌលសុខភាពកំពង់ក្តីដើម្បីសង្គ្រោះនិងព្យាបាល។

សមត្ថកិច្ចមិនទាន់បានដឹងពីអត្តសញ្ញាណជនរងគ្រោះទាំងអស់នៅឡើយនោះទេ៕

 

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

 

រថយន្តសេរីទំនើបមួយគ្រឿង បុកជាមួយសត្វ​គោដែលរត់ឆ្លងផ្លូវបណ្តាលឲ្យសត្វគោនោះងាប់តែ​មិន​បណ្តាលអោយមានមនុស្សរងរបួស ឬ​ដល់​អាយុជីវិត​មនុស្ស​ឡើយ …..

ខេត្តកំពង់ឆ្នាំង៖ កាលពីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ក្នុងភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាងរថយន្តសេរីទំនើបមួយគ្រឿង បុកជាមួយសត្វ​គោដែលរត់ឆ្លងផ្លូវបណ្តាលឲ្យសត្វគោនោះងាប់តែ​មិន​បណ្តាលអោយមានមនុស្សរងរបួស ឬ​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​រលាប្អៀរ បាន​ចុះ​មកជួយ​អន្តរាគមន៍ និង​សម្រួល​ចរាចរណ៍​ផងដែរ ។ រថយន្ត​ដែល​រង​ការខូចខាត​ខាងលើ ម៉ាក​តូយ៉ូតា​អាល់​ហ្វា​ត (​ TOYOTA Alphad ) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ-2AR 1568 ។

ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើនេះ​ម្ចាស់​រថយន្ត​មិនបាន​ទាមទារ​អោយ​ខាង​ភាគី​ម្ចាស់​គោ សង​សំណង​ឬ​ជួសជុល​រថយន្ត​ឡើយ តែ​បាន​សំណូមពរ​ដល់​ម្ចាស់​គោ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​តំបន់​នោះ​មេត្តា យកចិត្តទុកដាក់ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​គោ​ដែល​ខ្លួន​បាន​ចិញ្ចឹម ដើម្បី​កុំអោយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដ​ទែ​ផ្សេងទៀត ៕

 

ប្រភព៖ FB

 

ស្ទើរតែទប់ទឹកភ្នែកមិនបាន ពេលបានលឺ លោក ចៅ ចាន់ណារី បានរៀបរាប់រឿងមួយពី នាយ ចាបចៀន ដោយសារតែ… (មានវីដេអូ)

ភ្នំពេញ៖ កាលពីព្រឹកមិញ ថ្ងៃទី ខែមេសា ឆ្នាំ២០១៨ លោក ចៅ ចាន់ណារី បានផ្តល់កិច្ចសម្ភាសន៍មួយដែលពោរពេញដោយទឹកភ្នែក ព្រមទាំងមានការចូលរួមពីសំណាក់ នាយ កុយ និងលោក ហេង ឡុង ផងដែរ នៅក្នុងកិច្ចសម្ភាសន៍មួយនេះ។

លោក ចៅ ចាន់ណារី បានរៀបរាប់ខ្លះៗទាំងទឹកភ្នែកថា៖ ( ខ្ញុំមិនហ៊ានចេញមកជួបមុខតារារួមជំនាន់ និងមិត្តភក្រឡើយ ព្រោះតែខ្ញុំក្រ ហើយខ្ញុំខ្មាសគេណាស់ នៅគ្រាមួយខ្ញុំបានជួបនាយ ចាប ចៀន ហើយលោកបានឲ្យលុយទៅកូនខ្ញុំចំនួន ២ម៉ឺនរៀល ខ្ញុំស្រណោះណាស់ បានលុយនោះហើយអាចឲ្យខ្ញុំចាក់សាំងម៉ូតូ ធ្វើដំណើរទៅមុខទៀត ) ។

 

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនា វីដេអូដូចតទៅ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F854745041347675%2Fvideos%2F980219698800208%2F&show_text=0&width=560

ប្រភព៖ តារាញូស៍-dara news

បុរសម្នាក់អង្គុយស្លាប់នៅក្នុងហាងកាហ្វេមួយកន្លែងបន្ទាប់ពីហូបបាយមួយប្រអប់ រួចបានផឹកកាហ្វេអស់១កែវ…(​ ចុចអានបន្ត​ )

ខេត្តកណ្តាល៖ កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ មានហេតុការណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបុរសម្នាក់អង្គុយស្លាប់ នៅក្នុងហាងកាហ្វេមួយកន្លែង យីហោ   (ហេងសំណាង ) បន្ទាប់ពីបុរសរូបនោះ ហូបបាយមួយប្រអប់ រួចបានផឹកកាហ្វេអស់១កែវ ។

បើយោងតាមសម្តី ម្ចាស់ហាងកាហ្វេ បានឲ្យដឹងថា៖ កាលពីវេលាម៉ោង២រសៀល ជនរងគ្រោះបានចូលមកហាងកាហ្វេរបស់គាត់ ដោយបានទិញបាយ១ប្រអប់ពីខាងក្រៅ យកមកអង្គុយហូបនៅក្នុងហាង នៅលើតុដែលគាត់អង្គុយ។

បន្ទាប់ពីហូបបាយរួច គាត់ក៏បានហៅកាហ្វេ១កែវ យកមកហូបបណ្តើរ រួចអង្គុយមើលវីដេអូបណ្តើរ រហូតដល់ម៉ោងប្រហែល៩យប់ ថ្ងៃដដែល គាត់ក៏បានរៀបចំតុកៅអី ដើម្បីបិទទ្វារហាង តែចម្លែកព្រោះឃើញបុរសរងគ្រោះ ដេកលក់នៅលើកៅអី បន្ទាប់ពីឃើញជនរងគ្រោះ ដេកលក់នៅលើកៅអី ដែលគាត់អង្គុយតាំងពីថ្ងៃនោះ ម្ចាស់ហាងក៏បានដើរទៅដាស់ជនរងគ្រោះ តែគាត់មិនព្រមភ្ញាក់សោះ ទើបហៅគ្នាមកជួយដាស់ នៅតែមិនព្រមភ្ញាក់ទៀត ក៏មានការសង្ស័យ បានរត់ទៅប្តឹងប៉ូលិស ឲ្យចុះមកពិនិត្យមើល ហើយស្រាប់តែប៉ូលិសបានប្រាប់ថា បុរសខាងលើបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក៏បាននាំគ្នា ឆែកមើលកាម៉េរ៉ាសុវត្ថិភាព ក៏បានឃើញជនរងគ្រោះមានកាយវិការ ហាក់ដូចជាត្រដខ្យល់ ហើយបានដាច់ខ្យល់ស្លាប់ តាំងពីម៉ោង៣និង៩នាទី មកម្ល៉េះ ។

បុរសដែលស្លាប់នោះ មានឈ្មោះ ឆឹង សុខុម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាគ្រូបង្រៀនសាលា បឋមសិក្សា ហ.ស ស្ពងវែង នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមសមត្ថកិច្ចនគរបាលជំនាញ និងផ្នែកពិនិត្យវិភាគកោសល្យវិច្ច័យ នៅកន្លែងកើតហេតុ ព្រមទាំងលោកគ្រូពេទ្យផងដែរនោះ បានសន្និដ្ឋានថា នៅលើដងខ្លួនសាកសព មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ហើយគាត់ពិតជាបានស្លាប់ ដោយសារតែគាំងបេះដូង ពិតប្រាកដមែន។

ហើយសាកសពក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

ដោយសារបាត់លុយ២០មុឺនរៀល ប្រពន្ធទាញបំពង់ទីបវាយទៅលើប្តី រីឯប្តីក៍ទាញបានចានបាយរូចគប់ទៅលើប្រពន្ធបណ្តាលឲ្យបែកក្បាលរយះហូរឈាមស្រោចពេញខ្លួន

មួយករណីទៀតហើយ កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ មានករណីឃាតកម្ម ផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល តែម្សិលមិញនេះមានករណីឈ្លោះប្រកែកគ្នាដោយសារបាត់លុយ២០មុឺនរៀល

ខេត្តកំពង់ស្ពឺ៖ កាលពីយបម្សិលមិញនេះ ត្រូវថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨​ មានករណីហិង្សាបានកើតឡើង ស្ថិតនៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុក ស្រុកថ្ពង ខេត្តកំពងស្ពឺ ។

ប្រភពពីអ្នករស់នៅក្បែរនោះបានឲ្យដឹងថា៖ តំបូងឡើយមានករណីបាត់លុយ២០មុឺនរៀល ពេលនោះក៍កើតជារឿងហើយបានឈ្លោះប្រកែកគ្នារហូតដល់ប្រពន្ធខឹងទាញបំពង់ទីបវាយទៅលើប្តី ហើយប្តីក៍ទាញបានចានបាយរូចគប់ទៅលើប្រពន្ធបណ្តាលឲ្យបែកក្បាលរយះហូរឈាមស្រោចពេញខ្លួន ។

ភ្លាមៗនោះកូនរបស់ស្ត្រីសងគ្រោះបានដឹកម្តាយបញ្ជូនទោះកាន់មន្ទីពេទ្យឧដុង្គ ខេត្តកំពង់ស្ពឺ ។

បុរសជាប្តីមានឈ្មោះ ចិន​​ វិន អាយុ៤៥ឆ្នាំ

រីឯប្រពន្ធឈ្មោះ កែលសុខ អាយុ៤២ឆ្នាំ ។

 

ក្រោយមកបុរសជាប្តីត្រូវបាននគបាលឃាត់ខ្លួន ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់ ៕

 

 

ឪ​ពុង​ចុង​ចាប់រំ​លោភ​កូនស្រី​ ពេល​ប្រពន្ធ​តាមទាន់​បែក​ការណ៍​ក៏​បាន​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​….

ខេត្តរតនគិរី ៖ កាលពីថ្ងៃ​សុក្រ​ ទី០​៦ ខែមេសា ឆ្នាំ​២០១៨​ ម្សិលមិញនេះ​ មានករណីឪពុកចុង​ចាប់រំលោភ​កូនដើមដែលជា​អនីតិជន​ស្ថិត​ក្នុង​ចម្ការ​ម្រេច​ក្បែរ គុម្ព​ចេក នៅ​ក្នុងភូមិ​ជ្រៀក ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ខេត្តរតនៈគិរី​ ។

បើតាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា៖ គាត់​មានការ​សង្ស័យ​ថា ត្រូវជា​ប្តី​របស់​ខ្លួន​នោះ បានរំ​លោភ​កូនស្រី​ជា​ច្រើន​លើក​មក​ហើយ​ទើប​គាត់​លួច​តាមដាន​ក៏​ទៅ​ទាន់​ឃើញ​ប្តី​របស់​ខ្លួន​កំពុង​រំលោភ​កូនស្រី​នៅ​ក្បែរ​គុម្ព​ចេក​ក្នុង​ចម្ការ​នោះ​តែ​ម្តង​។

ជនសង្ស័យ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​រំលោភ​រួច​ក៍បានរត់គេច​ខ្លួន​បាត់​ភ្លាម​ៗ នៅ​ល្ងាច​កើតហេតុ​នោះ​តែ​ម្តង​។

ជនសង្ស័យ​ឈ្មោះ នួន សាំង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ខ្មែរ (​ត្រូវជា​ឪពុកចុង​) មាន​ទីកន្លែង​កំណើត​ភូមិ​ផ្សារ​ដំបង ឃុំ​ដើម​ដូង ស្រុក​ទូក​មាស ខេត្តកំពត មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ

រីឯក្មេង​ស្រី​រង​គ្រោះជា​អនីតិជន​ឈ្មោះ ស​-​ច​-​ន អាយុ​១១​ឆ្នាំ ជនជាតិ​ខ្មែរ (​ ត្រូវជា​កូនដើម ​)​។

បន្ទាប់មក​គាត់​នាំ​កូនស្រី​មក​ប្តឹង​សមត្ថកិច្ច​នៅ​អធិការដ្ឋាន​ស្រុក​បរ​កែវ ដើម្បី​តាម​រក​ចាប់ខ្លួន​បុរស​ជា​ល្មើស​ត្រូវជា​ប្តី និង​ត្រូវជា​ឪពុកចុង​នោះ​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​។

ហើយ​កម្លាំង​ជំនាញ​ស្រុក​ក៏​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បីចាត់ការ​តាម​នីតិវិធី​៕

អគ្គីភ័យឆាបឆេះនៅខាង​មុខ​សណ្ឋាគារ Holiday Villa នៅ ខេត្តព្រះសីហនុ….

ខេត្តព្រះសីហនុ៖ កាលពីយប់ថ្ងៃ ទី០៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាប្រហែលម៉ោង២៣៖២៥នាទី មានអគ្គីភ័យឆាបឆេះនៅខាង​មុខ​សណ្ឋាគារ Holiday Villa ( ហូលី​ដេរ​វីឡា ) នៅបណ្តោយផ្លូវ​៥០២ ស្ថិត​ក្នុង​ក្រុម​១៥ ភូមិ៤​សង្កាត់​៤ ខេត្តព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុ​បាន​អោយ​ដឹង​ថា ខណះ​ពេល​ដែលទី​តាំង​សណ្ឋាគារមានការដាច់​ភ្លើង​ ហើយ​បុគ្គលិក​ក៍បានទៅ​បញ្ឆេះ​ម៉ាស៊ីនភ្លើងតែដោយសារការបញ្ឆេះម៉ាសុីនភ្លើងនោះយូរៗពេកធ្វើពេកទើប​ធ្វើ​ម៉ាស៊ីនភ្លើ​ក្តៅក៍​ផ្ទុះ​ឆេះ​តែ​ម្តងទៅ ។

​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុបាន​ឲ្យដថា អគ្គីភ័យ​ឆាបឆេះនេះ​បណ្ដាល​អោ​យ​ខូចខា​តមានដូចជា​៖
ទី១ ខូច​ខាត​ម៉ាសុីន​ភ្លើង​ចំនួន ០១​គ្រឿង ទាំង​ស្រុ​ង
ទី២​ ខូច​ខាត​ទូរ ATM ធនាគារANZ ចំនួន ០១​គ្រឿ​ង​ទាំង​ស្រុង
ទី៣ ខូច​ខាត​រថយន្ត​ចំនួន ០៣​គ្រឿងទាំង​ស្រុង

-​រថយន្ត​ម៉ាក Tuntdra (ធុនត្រា) ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ខេមរះ​ភូមិន្ទ 09 2-5​6​44 ម្ចាស់​( ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញាណ)

-​រថយន្ត​ម៉ាក(លុច្ស​សុិស) Lexes RX 33​0 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ​2AF​-492​3 ម្ចាស់​ឈ្មោះ ទីន កាម៉ាល់ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ បុគ្គលិក​ក្រុម​ហ៊ុន​កាត​ទូរស័ព្ទ QB មាន​ទី​លំ​នៅ ភូមិ​ព្រែក​តាពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ

-រថយន្តម៉ាក Ranger ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-​54​02 ម្ចាស់​( ពុំ​ទាន់​ស្គាល់​អត្ត​សញ្ញណ) ។
ខូច​ខាត​ផ្នែក​ខាង​មុខ​សណ្ឋាគារមួយ​ចំនួន មិន​មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​ឡើយ ។​

 

ករណីនេះសមត្ថកិច្ចចម្រុះមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តនិងកងរាជអាវុធហត្ថខេត្ត ចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ជួយសង្គ្រោះពន្លត់ បាន រលត់ ១០០% នៅវេលាម៉ោង ០០:២០នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃ៧មេសា២០១៨៕

សូមទស្សនាវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fhuybunleng2017%2Fvideos%2F2109596745942908%2F&show_text=0&width=560

ប្រភព៖​ Huy Bunleng

 

កុមារីល្អហួស បានឡើងសម្តែងក្បាច់រាំ បទ Make It happend របស់តារាសម្ដែងថៃ យ៉ាយ៉ា ធ្វើឲ្យមានការចាប់អារម្មណ៍ថែមទាំងមានអ្នកសសើរថាពិតជាឡូយមិនធម្មតានោះទេ…( មានវិដេអូ )

តើបងប្អូននៅចាំកុមារី យ៉ាយ៉ាទីពី ដែលអ្នកគ្រប់គ្នាបានស្គាល់នៅតាមបណ្តាញសង្គមហ្វេសប៊ុក (​ facebook ) ដែលមានមុខមាត់ដូចទៅនិងតារាថៃគឺ កញ្ញា យ៉ាយ៉ា ដែរឫទេ ។

ថ្មីៗនេះកូនស្រីរបស់អ្នកនាង ចោមច័ន្ទ គឺកុមារីល្អហួស បានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍សារជាថ្មី ដោយលេចមុខមកលើកនេះ កុមារីល្អហួស បានឡើងសម្តែងក្បាច់រាំ បទ Make It happend របស់តារាសម្ដែងថៃ យ៉ាយ៉ា ធ្វើឲ្យមានការចាប់អារម្មណ៍ថែមទាំងមានអ្នកសសើរថាពិតជាឡូយមិនធម្មតានោះទេ។

ដូច្នេះបើចង់ឃើញកាន់តែច្បាស់សូមទស្សនាវិដេអូដូចតទៅ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Faumazin.san%2Fvideos%2F2069253193314793%2F&show_text=0&width=560