ហួសចិត្ត!!! សិស្សស្ទាវចាប់រំលោភអ្នកគ្រូក្រមុំរហូតបានសំរេច….( ចុចអានបន្ត )

ខេត្តកំពត៖ ​កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​៥ ខែមេ​សា ឆ្នាំ២០១៨ មានករណី ស្ត្រី​រង​គ្រោះ​ម្នាក់​ជា​គ្រូ​បង្រៀន​​នៅ​សាលា​ចិន​បាន​មក​ដាក់​ពាក្យ​ប្តឹង​ទៅ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត​ថា មាន​សិស្ស​ម្នាក់​បាន​ចាប់​​រំលោភគាត់ ខណៈ​ពេល​នាំ​គ្នាទៅ​ដើរ​លេង ដែលស្ថិត​នៅ​ចំណុច​ជើងភ្នំ​កំពង់ត្រាច ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ហើយស្ត្រី​រង​គ្រោះ​ខាងលើនោះមានអាយុ​ ២៥​ឆ្នាំ ជា​ជនជាតិ​ចិន មុខ​របរ​គ្រូបង្រៀន ចំណែកឯ​ក្មេង​ប្រុស​សង្ស័យនេះ​ឈ្មោះ ទឹម លី​ធាន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ E រៀន​នៅ​សាលា​ចិន​ខាងលើ មាន​ទីលំនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច​។

បើយោង​តាមសំដី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ​ម៉ោង​ប្រហែល​៥​ជាង​ពេល​ល្ងាច ជនសង្ស័យ​បាន​បបួល​រូប​គាត់​ទៅ​ដើរ​លេង រួច​រូប​គាត់ និង​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​របស់​ជនសង្ស័យ​តែ​២​នាក់​ទៅ​ដល់​កែប ក្រោយ​ពេល​ជិះ​ទៅ​ដល់ ស្រាប់តែ​ជនសង្ស័យ​នេះ​បាន​ចាប់រំលោភ​រូប​គាត់​រហូត​បានសម្រេច ក្រោយមក​ជនសង្ស័យ​ក៏​ដឹក​គាត់​មក​ដល់​សាលា​ចិន​វិញ រួច​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​តែ​ម្តង​។

លុះដល់​ព្រឹកឡើងថ្ងៃ​ទី​៦ ខែមេសា​ ឆ្នាំ២០១៨ នេះគាត់​ក៏​មក​ដាក់​ពាក្យបណ្តឹង​ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​​ហើយ ​លោក​អធិ​ការ​ស្រុក​កំពង់ត្រាច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​សារ​ភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​​ចោទ​ប្រកាន់​មែន ។

ក្រោយ​ពី​ជនសង្ស័យ​សារភាព​ហើយ លោក​អធិការ​ស្រុក​កំពង់ត្រាច នឹង​កសាង​សំណុំរឿង​ចាត់ការ​តាមនិតិ​វិធីច្បាប់ ។

ប្រភព៖ ផែននគរបាលព្រហ្មទណ្ឌខេត្តកំពត

 

បុរស និងស្ត្រីពីរនាក់ជាជនជាតិចិន បានបើកបររថយន្តបុកគេហើយមិនព្រមដោះស្រាយ បែរជាលោតឡើងលើរតំបូលរថយន្ត បង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ និងអ្នករស់នៅក្បែរនោះផងដែរ…( មានវិដេអូ )

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបានកើតឡើង ដែលបង្ករឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវ និងអ្នករស់នៅក្បែរនោះ ដោយបុរស និងស្ត្រីពីរនាក់ជាជនជាតិចិន បានបើកបររថយន្តបុកគេហើយមិនព្រមដោះស្រាយ បែរជាលោតឡើងលើរតំបូលរថយន្តថែមទាំងស្រែកអ្នកដែលនៅជុំវិញឲ្យថយចេញឆ្ងាយថែមទៀតផង ។

ដោយឃើញនិងទង្វើរបែបនេះស្រ្តីម្នាក់ជាជនជាតិចិនដូចគ្នាបានទៅលួងលោមបរសនោះឲ្យចុះមកក្រោមវិញ និងបានទាញដៃបុរសជនជាតិចិននោះឲ្យចូលទៅក្នុងឡាន​ កុំឲ្យមានហិង្សាថែមទៀត ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ឬ​ឯ​តៃកុង​រថយន្ត​រួម​នឹង​រថយន្ត​បង្ក​រថែម​ទាំង​រថយន្ត​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

សូមទស្សានាវិដេអូ
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fra.dy.900%2Fvideos%2F1672688306180423%2F&show_text=0&width=560

ប្រភព៖ FB

ឃាតកម្មផ្តើមចេញពីរឿងរ៉ាវបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តី កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើតខ្លួនឯង ….

ស្រុកល្វាឯម ៖ កាលពីល្ងាចម្សិលមិញ ត្រូវថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង ៤:៣០នាទី ស្ថិតនៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល មានករណីឃាតកម្ម ផ្តើមចេញពីរឿងបាត់លុយ៣,០០០រៀល ក្លាយជារឿងក្តីឃាតកម្ម កូនស្រីបង្កើតកាប់សម្លាប់ឪពុកបង្កើត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។

ជនរងគ្រោះឈ្មោះ ឯម រឿន ភេទប្រុស អាយុ៦៦ឆ្នាំ ( ត្រូវជាឪពុកបង្កើតជនសង្ស័យ ) ហើយជនសង្ស័យឈ្មោះ ឃុត ចាន់នីអាយុ៣១ឆ្នាំភេទស្រី ( ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ ) ។

ដើមហេតុនៃការសម្រេចចិត្ត ទាញកាំបិតមកសម្លាប់ឪពុកបង្កើតខ្លួនឯងនេះក៏ដោយសារក្រោយពីនាងមកពីលក់ឆៃថាវវិញពេលដល់ផ្ទះក៏រាប់លុយហើយក៏រាប់ទៅបាត់ ៣.០០០រៀល គិតថាមានតែឪពុកទេអ្នកយក។

ពេលឪពុកមកពីកន្លែងកាត់សក់វិញនាងចាន់នីក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង។

ក្រោយពេលមន្ត្រីប៉ុស្តិរដ្ឋបាលល្វាសទទួលបានពត៍មានពីប្រជាពលរដ្ឋក្បែរខាងកំលាំងក៏ចុះដល់កន្លែងកើយហេតុនិងស្វែងរកចាប់បានជនសង្សយ័រួចបញ្ជូនមកប៉ុស្តិដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម – Police Inspectorate Of Lvea Aem District

 

 

គួរឲ្យអាណាស់!!! ក្មេងប្រុសស្រីពីនាក់បងប្អូនបានដើតាមម្តាយទៅរើសកំប៉ុងអេតចាយតាមរោងការ… ( មានវិដេអូ )

ក្មេងប្រុសស្រីពីនាក់បងប្អូនបានដើតាមម្តាយទៅរើសកំប៉ុងអេតចាយតាមរោងការ ឃើញហើយពិតជាគួរឲ្យអាណិតណាស់ ។

ភ្នំពេញ៖ បើតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសស្រីពីនាក់បងប្អូននេះរស់នៅម្តុំព្រែកលាប ហើយមានឪពុកជាមនុស្សពិកាដោយសារតែជីវភាពខ្វះខាតបានជំរុញឲ្យម្តាយគេព្រមទាំងពួកគេដាច់ចិត្តដើររើសកំប៉ុងអេតចាយតាមរោងការដើម្បីបានប្រាក់បន្តិចបន្តួចយកមកដោះស្រាយជីវភាពក្នុងគ្រួសារ ។

ឃើញរូបភាពនិងវិដេអូនេះហើយ ខ្ញុំពិតជាមានអារម្មណ៍អាណិតគាត់ខ្លាំងណាស់ សង្ឃឹមថាពេលនេះប្អូនលំបាក តែទៅថ្ងៃក្រោមសូមឲ្យប្អូនជួបតែសំណាងល្អ និងមិនលំបាកដូចជាពេលនេះទៅចុះ ៕

មានវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fchenda.pen.169%2Fvideos%2F1926328637683960%2F&show_text=0&width=560

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

ករណីនេះមិនមែនជាករណីលើកទី១ទេ ដូច្នេះហើយគួរតែម្តាយគ្រប់រូបត្រូវប្រុងប្រយ័ត្ន ជៀសវាងមានការសោកស្តាយ…

គួរឲ្យសង្វេគ!!! កុមារអាយុ១០ខែ ធ្លាក់ចូលលូបង្គន់លង់ស្លាប់ ខណៈម្តាយធ្វេសប្រហែសរវល់ធ្វើការងារ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង១៥នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចលូបង្គន់ក្រោយផ្ទះ ស្ថិតក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

(ពោធិ៍សាត់)៖ មានហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង ក្រោយកុមារា១០ខែម្នាក់ បានធ្លាក់ចូលក្នុងលូបង្គន់ដែលគ្មានគម្រប បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈម្តាយធ្វេសប្រហែស រវល់ធ្វើការងារនៅខាងមុខផ្ទះ។

ករណីក្មេងលង់ទឹកស្លាប់ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង១៥នាទីរសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចលូបង្គន់ក្រោយផ្ទះ ស្ថិតក្នុងភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ ឌី រតនា អាយុ១០ខែ រស់នៅជាមួយឳពុឈ្មោះ ឌឿន ឌី អាយុ២៦ឆ្នាំ និងម្តាយឈ្មោះ ហុន ស៊ុម អាយុ២៥ឆ្នាំ ក្នុងភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបន្តថា ក្មេងប្រុសរងគ្រោះខាងលើនេះ បានវាលេងយ៉ាងសប្បាយ រួចក៏រអិលធ្លាក់ចូលក្នុងលូបង្គន់គ្មានគម្របក្បែរផ្ទះ ខណៈដែលម្តាយធ្វេសប្រហែស កំពុងរវល់ធ្វើការងារនៅខាងមុខផ្ទះ មួយសន្ទុះក្រោយមកក៏បាត់កូន ក៏នាំគ្នាផ្អើលឆោឡោរកមើល តែឃើញសព អណ្ដែតក្នុងលូបង្គន់តែម្តង។

ក្រោយស្រង់សាកសពមក សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័

ថ្ងៃមុនចោរឆក់ទូរស័ព្ទគេបានថតបង្ហោះអួតតាមហ្វេសប៊ុក ឥលូវករណីថ្មីមួយទៀតលក់ថ្នាំញៀនបង្ហោះតាមហ្វេសប៊ុកវិញម្តង…( ចុចអានបន្ត )

កាលពីពេលកន្លងទៅថ្មីៗនេះ មនាការផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមានយុវជនមួយក្រុមជាមុខសញ្ញាឆក់យ៉ាងសកម្មត្រូវបានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបង្ក្រាបបានចំនួន០៣នាក់ ក្រោយពេលក្រុមពួកលោកចោរឆក់វ័យក្មេងទាំងនោះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះបានសម្រេចហើយថែមទាំងថតរូបបង្ហោះអួតគេឯងពេញបណ្តាញសង្គមហ្វេសប៊ុក ។

 

ឥលូវយើងងាកមកមើលរឿងរាវស្រដៀងគ្នានេះដែរ​ ដោយកាលពីពេលថ្មីៗនេះ មានករណីថតរូបង្ហោះអួតតាមហ្វេសប៊ុកមួយទៀត ដែលករណីលើកនេះជាករណីលក់ថ្នាំញៀនវិញម្តង ។ យោងតាមម្ចាស់គណនីមួយបានបង្ហោះថា ”ខ្ងុំមានលក់ទឹកកករនៅច្បារអំពៅទីតាំងនៅផ្ទះបងរុំ” ។

ក្រោយពីសសេរសារបង្ហោះមិនទាន់បានប៉ុន្មានផង សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជននោះបានតែម្តង ៕

 

ដោយ៖ SVD

ប្រភព៖ FB

ចោរឆក់០២នាក់ត្រូវបានកំលាំងនគរបាលខណ្ឌទួលគោកចាប់បានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទរួចមក… ( ចុចអានបន្ត )

កាលពីយប់នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២០:០០នាទីយប់ មានយុវជនម្នាក់ឈ្មោះ នៅ សុផាននី បានជិះម៉ូតូចេញពីផ្ទះម្ដុំស្ទឹងមានជ័យ ក្នុងគោលបំណងទៅទទួលបងប្រុសចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ លុះពេលជិះមកដល់ចំណុចមុខផ្ទះលេខ ៤៧៤ ផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ជនរងគ្រោះក៏ឈប់ម៉ូតូរួចយកទូរស័ព្ទដៃមកនិយាយទៅកាន់បងស្រីរបស់ខ្លួន ស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 មកអែបជិតជនរងគ្រោះ រួចអ្នកជិះខាងក្រោយបានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច ហើយព្យាយាមជិះបត់ក្រោយគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏ជិះម៉ូតូដេញតាមពីក្រោយ ស្របពេលដែលកំលាំងនគរបាលខណ្ឌទួលគោក កំពុងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះពេលយប់នៅក្បែរនោះក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ភ្លាមៗតែម្តង និងបានដកហូតយកទូរស័ព្ទដៃរបស់ជនរងគ្រោះមកវិញផងដែរ ។


ហើយជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះរូមមានឈ្មោះ៖
ទី១ ឈ្មោះ ឯក សុវណ្ណដន ហៅ ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ទី២ ឈ្មោះ ឌុល សុខាលីដេន ហៅដេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៣៧ ផ្លូវលំ ភូមិទ្រា សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


ហើយវត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូមួយគ្រឿងម៉ាក Honda C110 (សង់ប៊ិច ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0293 ដែលមានលេខតួនិងលេខម៉ាស៊ីន: 8011237 , ទូរស័ព្ទមួយគ្រឿងម៉ាក I phone 6S plus ពណ៌ខ្មៅ (ចាប់យកពីឈ្មោះ ឯក សុវណ្ណដន ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាព ) ។
២.ទូរស័ព្ទដៃមួយគ្រឿងម៉ាក I phone 7 Plus ពណ៌ខ្មៅ បែកអេក្រង់ ( ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពឆក់ ចាប់យកពីឈ្មោះ ឌុល សុខាលីដេន ) សមត្ថកិច្ចយើងបានធ្វើការប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

 

​បញ្ជូនស្នងការរង​ខេត្តតាកែវ​ម្នាក់និង​មន្ត្រី​នគរបាល​០៤​នាក់​ទៅ​តុលាការ ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ស្រស់​ម្នាក់​….

រាជធានីភ្នំពេញ៖ ​ប្រភព​បាន​បញ្ជាក់ថា​រហូតមក​ដល់​ម៉ោង​១១​ព្រឹក នា​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ស្នងការរង​ខេត្តតាកែវ លោក ឡាយ ណា​រិទ្ធ និង​ជនសង្ស័យ​៥​នាក់ ជា​មន្ត្រី​នគរបាល​ខេត្តតាកែវ ក្នុងចំណោម​៨​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​រូបស្រស់​ម្នាក់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​។​

មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា នៅ​ព្រឹក​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ជនសង្ស័យ​៥​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ទាំង​៥​នាក់​នេះ គឺ​ស្ថិត​ក្នុង​ចំណោម​៨​នាក់ ដែល​ត្រូវបាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​សួរនាំ​ករណី​ស្ត្រី​រូបស្រស់​ម្នាក់​ស្លាប់ នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៨ បន្ទាប់​ពី​ករណី​ស្លាប់​នេះ មាន​ហេតុផល​មិន​សមរម្យ​មួយចំនួន​។​

​ករណី​ស្ដ្រី​រូបស្រស់ វ័យ​៣៦​ឆ្នាំ ចែវ សុ​វឌ្ឍនា ត្រូវបាន​គេ​ប្រទះឃើញ ចង​ក​សម្លាប់​ខ្លួន​នៅ​ក្រុង​ដូន​កែវ​នោះ មិនមែន​ជា​អំពើ​អត្តឃាត គឺ​វា​ជា​អំពើ​ឃាតកម្ម​។ មន្ដ្រីនគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ថា ករណីនេះ មន្ត្រីនគរបាលចំនួន​៨​នាក់​ បាន​សារភាព​។​

​សូមបញ្ជាក់​ថា អ្នកស្រី ចែវ សុ​វឌ្ឍនា មានកូន​៣​នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង​ក​ក្នុង​បន្ទប់ដេក នៃ​ផ្ទះជួល​ដ៏​ធំ​របស់​ខ្លួន ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨៕

ប្រភព៖ FB

ចេញឆក់ទូរស័ព្ទបានហើយផុសអួតក្នុង Facebook ទៀតតែមិនបានប៉ុន្មានថ្ងៃផងសមត្ថកិច្ចចាប់វាយខ្នោះបាន០៣នាក់…( ចុចអានបន្ត )

សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំណត់មុខសញ្ញាឈានទៅបង្ក្រាបជនសង្ស័យ០៣នាក់ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)នៅភូមិព្រែកតាឡុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨វេលាម៉ោង១៨៖២០នាទីនៅផ្លូវបេតុង ក្រុម១ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានជនសង្ស័យគ្នា០៤នាក់ជិះម៉ូតូ០២គ្រឿងម៉ាកHONDA C125ពណ៌ព្រីងទុំ ស្លាកលេខកណ្តាល1I-6954 និង មួយគ្រឿងម៉ាកScoopy ពណ៌ក្រហមមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨ វេលាម៉ោង១៤៖៤៥នាទី ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ហើយជនសង្ស័យទាំង០៣នាក់នោះរួមមានឈ្មោះ ៖

ទី១ឈ្មោះ គង់ សុវឌ្ឍនាហៅរ័ត្ឋ ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សសាលាឯកជនស្នាក់នៅផ្ទះលេខ១៦ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ(មានសារធាតុញៀន)។
ទី២ឈ្មោះ ណៃ វិសាល ភេទប្រុស អាយុ១៨ឆ្នាំជាសិស្ស ស្នាក់នៅភូមិមិត្តភាពសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ(មានសារធាតុញៀន)។
ទី៣ឈ្មោះ សួន ច័ន្ទនាភេទប្រុសអាយុ១៧ឆ្នាំជាសិស្ស ស្នាក់នៅភូមិចុងព្រែកសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ(គ្មានសារធាតុញៀន)និងបក្ខពួក០១នាក់ទៀតគេចខ្លួន។

ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ៖ ​SVD

ទីបំផុត ជនសង្ស័យដែលលោកឧកញ៉ាប្រកាសស្វែងរកចាប់ខ្លួនអស់ផ្លូវរត់ហើយ…(ចុចអានបន្ត)

មុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ ។

កាលពីព្រឹកថ្ងៃទី ៣០ខែមិនា​ ឆ្នាំ២០១៨ នេះ មុខសញ្ញាដែលលោកឧកញ្ញ៉ា ម៉ុង ឬទ្ធី ប្រកាសដល់សមត្ថកិច្ចអោយជួយស្វែងរកនោះ ត្រូវបានកំលាំងជំនាញ ព្រ.ទរបស់អធិការក្រុងកំពតចាប់បានហើយ។ មុខសញ្ញាខាងលើនេះគឺបានលួចយកម៉ូតូពីក្រុមហ៊ុនរបស់លោកឧកញ្ញ៉ា ។ មុខសញ្ញ្ញាខាងលើនេះ ត្រូវបានលោកឧកញ្ញ៉ាអាណិតបានអោយចូលធ្វើការ ចូលធ្វើការមិនបានប៉ុន្មានផងក៏លួចម៉ូតូពីក្រុមហ៊ុនរបស់លោក ។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០១៨ នេះ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រកាសចាប់ជនដែលមានរូបដូចក្នុងរូបថតនេះមកផ្តន្ទាទោស ដោយឯកឧត្ដម បានសរសរនៅលើទំព័រផេកហ្វេកប៊ុករបស់លោកថា “ខ្ញុំជួយយកអាសាមនុស្សរាប់ម៉ឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក។ ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំរកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពុងតែដាច់បាយជិតស្លាប់ហើយ។ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត

ប្រភព៖ ដែនជម្រក បេះដូង អភព្វ័