កាប់ស្រស់ៗម៉ង មន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខ គ្រាន់តែដេកសំរាកព្យាបាល៨ថ្ងៃ អស់ជិត៣ពាន់ដុល្លារ

មានរឿងកើតឡើងមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើល តាមបណ្តាញសង្គមហ្វេកប៊ុក តាមគណនីហ្វេសបុកឈ្មោះ Serey Song បានបង្ហោះសារហួសចិត្តមួយ ដោយក្នុងសារនោះបានសរសេរថា “ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ បងស្រីខ្ញុំគាត់បានចេញពីមន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខហើយ ដោយគ្រួសារយើងខ្ញុំបានស្នើរសុំចេញ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយសារមកព្យាបាលជម្ងឺនៅទីនេះគឺមានការយកថ្លៃព្យាបាលថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយះពេល៨ថ្ងៃអស់ ចំនួន៨,៥២០,០០០៛ ធ្លាប់តែឮបងប្អូននិយាយតៗគ្នាឥឡូវទើបបានដឹងច្បាស់។អាស្រ័យហេតុនេះសូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តមកព្យាបាល” ៕

 

គួរឲ្យរន្ធត់..! រថយន្តមួយបើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យភាគីម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង…(ចុចអានបន្ត)

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត និងម៉ូតូ ខណះភាគីខាងម៉ូតូត្រូវបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រឿងហេតុដ៏សោកសៅនេះកើតឡើងនៅចំណុច ក្រុមទី២ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០២:៤០នាទីរសៀល។

ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានឈ្មោះ វណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជិះម៉ូតូ ម៉ាកហុងដា Today ពណ៌ស្លាទុំ គ្មានស្លាកលេខ ចំណែករថយន្តបង្កម៉ាក អីស៊ុយហ្សុយ ពណ៌ក្រហមលាយស ពាក់ស្លាលេខ 3B-9982 ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។

បើតាមអ្នកដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថាមុខពេលកើតហេតុមាន រថយន្តម៉ាកអីស៊ុយហ្សុយ ធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើង លើផ្លូវលេខ៥៩ ពេលដល់កន្លែងកើតហេតុក៏បានប៉ះជាមួយម៉ូតូ ដែលធ្វើដំណើរចេញពីផ្លូវតូច ឡើងមកផ្លូវធំ បង្កជាហេតុការណ៍នេះតែម្តង។

ក្រោយពីវាស់វែងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សព អោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ រីឯរថយន្ត និងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកកំរៀង រងចាំការដោះស្រាយ៕

ប្រភព៖ FB

សម្តេចតេជោ ប្រកាសពីការលុបចោលការបង្កើតខេត្តថ្មី២ ដែលបាននិងកំពុងសិក្សា ក្រោយពីមានសំណើរ

(ភ្នំពេញ) នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងមហាផ្ទៃបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីចំនួនពីរ ដែលគ្រោងបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី។

សម្តេចតេជោ បានបញ្ជាក់ថា ការប្រកាសឲ្យបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារតែដំណឹងសិក្សានេះត្រូវបានបែកធ្លាយ ពិសេសមានមន្ត្រីមួយចំនួនបានរត់ការដើម្បីសុំតំណែងសម្រាប់ខេត្តថ្មី ដែលមិនទាន់បានបង្កើតផងនោះ។

គូររំលឹកថា បើយោងតាមសំណើររបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ជូនសម្តេចនាយករដ្ឋមន្រ្តី ស្នើបង្កើតខេត្តថ្មីចំនួន២ទៀត ដោយខេត្តមួយ កាត់ចេញពីខេត្តកណ្ដាល និងខេត្តមួយទៀត កាត់ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងស្រុកលំផាត់ ខេត្ដរតនគិរី។

​យោងតាមលិខិតសំណើររបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ការសម្រេចស្នើបង្កើតខេត្តពីរថ្មីនេះ គឺដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

បើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង នោះខេត្តថ្មីទាំងពីរនេះ ខេត្តមួយត្រូវកាត់ចេញពីខេត្ដកណ្ដាល និងខេត្តមួយទៀត ត្រូវកាត់ចេញពីស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងស្រុកលំផាត់ នៃខេត្តរតនគិរី។

 

សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា​ បន្ទាប់ពីសម្ដេចឯកភាពរួចហើយ ក្រសួងមហាផ្ទៃនឹងចាត់មន្ដ្រីបច្ចេកទេស ដើម្បីសហការជាមួយក្រសួង និងខេត្តពាក់ព័ន្ធ ចុះធ្វើការសិក្សាស្រាវជ្រាវជាក់ស្ដែង ដើម្បីរាយការណ៍សុំយោបល់ដឹកនាំជាបន្ដបន្ទាប់ ពីសម្ដេចតេជោ ហ៊ុន សែន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គម្រោងនៃការបង្កើតអោយមានខេត្តបន្ថែម២ទៀតដោយបំបែកចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរីនេះ ត្រូវបានសម្តេចតេជោ ប្រកាសពីការលុបចោលទាំងស្រុងហើយ នាព្រឹកនេះ ៕

ជនសង្ស័យប្រុសស្រី ០៨នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ពីបទបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ នៅម៉ោង០៨:០០នាទីព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៨នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រួម និងក្រាមពណ៍សថ្លា ៦៧កញ្ចាប់(ប្រភេទម៉ាទឹកកក)។

ជនសង្ស័យទាំងប្រុសស្រីទាំង ០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៨:១៥នាទី នៅចំណុច ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពួកគេទាំង ០៨នាក់នេះរួមមាន៖

១/ ឈ្មោះ រ័ត្ន ឧត្តម ហៅឧត្តម ភេទប្រុស អាយុ ២២ឆ្នាំ
២/ ឈ្មោះ ចាន់ សុឃឿន ហៅខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ
៣/ ឈ្មោះ ជា គា ភេទប្រុស អាយុ ២៨ឆ្នា
៤/ ឈ្មោះ ស៊ឺម វណ្ណា ហៅធីង ភេទប្រុស អាយុ ៣៤ឆ្នាំ
៥/ ឈ្មោះ មួង សុខទី ហៅទី ភេទប្រុស អាយុ ២៩ឆ្នាំ
៦/ ឈ្មោះ រិន រ៉ុត ហៅតួ ភេទប្រុស អាយុ ២៥ឆ្នាំ
៧/ ឈ្មោះ កែវ កល្យាណ ហៅសិលា ភេទស្រី អាយុ ២០ឆ្នាំ
៨/ ឈ្មោះ ខ្លូត វាសនា ហៅស្នា ភេទស្រី អាយុ ២៥ឆ្នាំ

តាមការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០៨នាក់ ខាងលើ បានប្រាប់ឲ្យដឹងថា គ្រឿងញៀនទាំង ៦៧កញ្ចប់(ប្រភេទម៉ាទឹកកក) គឺពិតជារបស់ពួកគេប្រាកដមែន ហើយគ្រឿងញៀនទាំងនោះ

គឺសម្រាប់ពួកគេយកទៅលក់បន្ត និងប្រើប្រាស់ខ្លួនឯងផង បន្ទាប់ពីទទួលបានចម្លើយពីពួកគេខាងលើហើយ ទើបមន្រ្តីជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿង និងបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ប្រភព៖ Phnom Penh Gendarmerie

រថយន្តលុចស៊ីស៣៣០ពណ៌ស ពន្លះម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០០៧ មួយគ្រឿងបណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅមន្ទីពេទ្យឯកជន…

ស្រុកព្រៃនប់៖ នៅវេលាម៉ោង១២,៣០នាទីថ្ងៃទី០៤,១០,២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ១៦៣.១៦៤ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តនិងម៉ូតូ ដែលមានទិសដៅបញ្ច្រាសគ្នា។

បើតាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា រថយន្តលុចស៊ីស៣៣០ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AS-75 84 បើកបរដោយឈ្មោះ ឡាំ លីហួ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មានទីលំនៅ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ ក៍បានបុកម៉ូតូ ម៉ាកសេ១២៥ពណ៌ខ្មៅ សេរី២០០៧ពាក់ផ្លាកលេខព្រះសីហនុ1B -32 60 បើកបរដោយឈ្មោះ ខាន់ ថេង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកែវផុស ឃុំ កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ចំពេលដែលភាគីខាងម៉ូតូបត់ឆ្វេងឆ្លងផ្លូវ បណ្ដាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបងប្អូនបញ្ជូនទៅមន្ទីពេទ្យឯកជនតានៃ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលឃុំតានៃ រង់ចាំការដោះស្រាយបន្ត៕

ប្រភព៖ FB

សូមបងប្អូនស្រីៗទាំងអស់ប្រុងប្រយ័ត្ន.! មិនដឹងថាមានមនុស្សស្រីប៉ុន្មាននាក់ទេដែលចាញ់បោកបុរសម្នាក់នេះ សូមស្តាប់វិដេអូនារីរងគ្រោះទាំងអស់គ្នា…(មានវិដេអូ)

កាលពីថ្មីៗនេះមានការចែករំលែកជាច្រើននៅលើបណ្ដញសង្គមហ្វេសប៊ុក ដោយមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Re Ya បានចេញវិដេអូចែករំលែកដល់មិត្តៗនារីទាំងឡាយ អោយមានការប្រុងប្រយ័ត្ន ក្នុងការរើសគូស្រករ កុំមានជួបករណីដូចគាត់ ដោយនារីខាងលើបានជួបជនឆបោកម្នាក់ ដោយគាត់បានបោកប្រាស់ យ៉ាងសហាវដែរមិនធ្លាប់បានជួបពីមុនមកទេ រហូតដល់ជ្រុលជ្រួសមានកូនជាគ្នា ដោយសារតែចាញ់ពាក្យលួងលោម និងការអង្វរកររបស់ខាងបុរសបោកប្រាស់ម្នាក់នោះ ដោយតាមពិតបុរសម្នាក់នោះមានកូន៣ និងប្រពន្ធរួចមកហើយ ហើយបុរសនោះក៏ធ្លាប់បានដើរបោកប្រាស់ស្រីអស់ជាច្រើនមកហើយ ។

ដោយម្ចាស់គណនីខាងលើបានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា៖ “ថ្ងៃនេះនាងខ្ញុំយករឿងពិតរបស់នាងខ្ញុំដែលរងគ្រោះដោយសារជួបជនឆោរបោក មកចែករំលែកដល់មិត្តៗនារីអោយបានដឹងកុំអោយជួបរឿងដូចនាងខ្ញុំក្នុងការជ្រើសរើសជីវិតគូរ” ។

បន្ទាប់ពីបានស្ដាប់ហើយមានមិត្តក្នុងហ្វេសប៊ុកជាច្រើនសែនអាណិតដល់ប្អូនស្រីយ៉ាងខ្លាំង ហើយនៅក្នុងនោះក៏មានការជូនពរអោយ បងស្រីតស៊ូដើម្បីអនាគតកូនស្រីរបស់បងថ្ងែក្រោយបងគង់តែជួបមនុស្សល្អទេកុំអោយបងស្រីជួបអាប្រុសតិច្ឆារចឹងទៀត ពិតឈឺចាប់ជំនួសបងស្រីណាស់ ជូនពរអោយបងជួបតែសំណាងល្អក្នុងជីវិត។

បើចង់ជ្រាបកាន់តែច្បាស់សូមទៅទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fly.huong.16906%2Fvideos%2F2007272782896200%2F&show_text=0&width=267

ប្រភព៖ Re Ya

មានទំនាស់គ្នារឿងលេងបាល់ យកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួស…(ចុចអានបន្ត)

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៨:៤៥ នាទីល្ងាច ថ្ងៃអង្គារ ០៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ មួយកើតឡើង នៅចំណុចតារាងបាល់ចំណានប៉ៃលិលិន។

មន្ត្រីជំនញនគរបាលបានឧ្យដឹងថា ជនរងគ្រោះឈ្មោះ សុឹម ​សារុី ភេទប្រុស អាយុ ៣២ឆ្នាំ​ មានទីលំនៅ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសដៃខាងឆ្វេង។

ជនសង្ស័យឈ្មោះ ឡុង ម៉េងហាវ ភេទប្រុស អាយ ១៩ឆ្នាំ​ រស់​នៅ​ភូមិ​អូពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ​ខេត្ត​ប៉ៃលិនបានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួស ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនដើម្បីធ្វើការព្យាបាល រីឯជនសង្ស័យបានរត់គេចខ្លួន។ ករណីខាងលើបណ្ដាលមានទំនាស់គ្នារឿងលេងបាល់។

ប្រភព៖ FB

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រងការរិះគន់ ក្នុងបណ្តាញសង្គមFacebook…(ចុចអានបន្ត)

ខេត្តសៀមរាប៖ មានការរិះគន់ ក្នុងបណ្តាញសង្គមFacebookដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីមានរបស់ប្រើមិនចេះថែ ខណៈយករថយន្តពន្លត់អគ្គិភ័យទៅទុកចោលក្នុងភក់ ហាលថ្ងៃ ហាលភ្លៀង អាងតែមិនមែនជាកម្មសិទ្ឋិផ្ទាល់ខ្លួន !!

តាមម្ចាស់អាខោនមួយបានរៀបរាបថា ៖សព្វថ្ងៃរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រៀបដូចជាកូន អត់មានឪពុក ម្តាយ មើលថែទាំ (គ្មានទីតាំងចំណតខ្លួនឯង ដើរសុំដីគេឯង ចត ទុកហាលថ្ងៃ ហាលភ្លៀង ដោយចាត់ទុកជាសម្ភារះរបស់រដ្ឋដែលគ្មានតំលៃសោះឡើយ ដែលកត្តាទាំងនេះធ្វើអោយមជ្ឈពលរដ្ឋ រិះគន់ថ្នាក់ដឹកនាំខេត្ត ពិសេស ស្នងការនគរបាលខេត្តតែម្តង ដែលមិនបានយកចិត្តទុកដាក់ក្នុងបញ្ហានេះ។

តាមមន្រ្តីប៉ូលីសនៃស្នងការនគរបាលខេត្តបានទទួលស្គាល់ថា កន្លងមករថយន្តពន្លត់អគ្គិភ័យពិតជាគ្មានទីកន្លែងខ្លួនឯងមែន កន្លងមក ត្រូវបានសុំទីតាំងចតនៅក្នុងបរិវេណ មន្ទីរទេសចរណ៍ចាស់ បន្ទាប់មកក្រោយបោះឆ្នោតរួចហើយ ត្រូវផ្លាស់ប្តូរ ទៅសុំទីតាំងថ្មី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប តែទីតាំងចំណតនេះ អត់សាកសម ទៅលើឈ្មោះ ជាអ្នកបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ឡើយ។

ចៃដន្យបើមានភ្លើងឆេះអីវិន … តើអោយរថយន្តទាំងអស់នេះលូនកាត់ភក់យ៉ាងម៉េចទៅជួយសង្គ្រោះប្រជាពលរដ្ឋទាន់ទាន់ពេលវេលាទៅ ??? ៕

ប្រភព៖ Heng Ly

អនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយស្ដីពី ការលើកទឹកចិត្តលើផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព រាជរដ្ឋាភិបាល។

 

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ យោងតាមអនុក្រឹត្យស្ដីពីគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ដល់អ្នកផលិតនិងអ្នកលក់ក្នុងស្រុក ដែលបើកអាជីវកម្ម គោលដៅក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើតកាងារ និងបង្កើតសមត្ថភាពផលិតកម្មក្នុងស្រុក  ស្របតាមយុទ្ធសាស្រ្ត និងទិសដៅរបស់រាជរដ្ឋាភិបាល៕

សម្រាប់ព័ត៌មានលម្អិត សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជាទាំងស្រុង៖

ប្រភព៖ អគ្គនាយក ដ្ឋាន ពន្ធដារ general department of taxation

រថយន្តដឹកស៊ីម៉ងត៍ ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យក្រឡាប់ ពេញថ្នល់

ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨ នៅវេលាម៉ោង 11-30 នាទីព្រឹកមានករណីគ្រោះថ្នាក់ចរារណ៍ 1 លើក បង្កឡើងដោយរថយន្តដឹកស៊ីម៉ងត៍ ក្រឡាប់ដោយខ្លួនឯង នៅចំណុចចន្លោះបង្គោលលេខ 141-142 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោកុង។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា រថយន្តម៉ាក HYUNDAI .v1 ពាក់ស្លាកលេខ ភ្នំពេញ 3D1915 ដឹកសុីម៉ងត៍ចេញពី កំពង់ផែស្រែអំបិល ទៅកំពង់សោម បើកបរដោយឈ្មោះ សាក់. គន្ធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ (រងរបួសស្រាល) ។ មូលហេតុ ៖ រថយន្តចុះចំណោត រួចហើយបួងចង្កូត ជាន់ហ្វ្រាំងអត់សុី បណ្តាលអោយរថយន្ក ក្រឡាប់តែម្តង៕ ប្រភពFB