កីឡាករ Cristiano Ronaldo បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនៅក្នុងបន្ទប់សណ្ឋាគា

កីឡាករ Cristiano Ronaldo បានបដិសេធការចោទប្រកាន់ពីបទរំលោភដែលធ្វើឡើងដោយគាត់ប្រឆាំងនឹងបុរសអាមេរិកម្នាក់ដោយនិយាយថាគាត់មាន “មនសិការយ៉ាងច្បាស់មិនអាចធ្វើរឿងចឹងបានទេ” ។

Kathryn Mayorga និយាយថាកីឡាការិនីព័រទុយហ្គាល់រូបនេះដែលបច្ចុប្បន្នលេងឱ្យក្លឹបអ៊ីតាលី Juventus បានចាប់រំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារនៅឡាសវេហ្គាសក្នុងឆ្នាំ 2009 ខណៈនាងបានស្រែកយំម្តងហើយម្តងទៀតនេះបើយោងតាមពាក្យបណ្តឹងដែលបានដាក់កាលពីថ្ងៃសុក្រនៅ Clark County, Nevada ។

Ronaldo បានសរសេរនៅលើធ្វីតធ័រថា “ខ្ញុំសូមបដិសេធយ៉ាងច្បាស់ពីការចោទប្រកាន់ដែលត្រូវបានចេញផ្សាយប្រឆាំងនឹងខ្ញុំ។ “ការរំលោភគឺជាឧក្រិដ្ឋកម្មគួរឱ្យស្អប់ខ្ពើមដែលប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលខ្ញុំមានហើយជឿជាក់លើ។

“ខ្ញុំគិតថាខ្ញុំអាចបំភ្លេចឈ្មោះរបស់ខ្ញុំហើយខ្ញុំមិនព្រមទទួលយកទស្សនីយភាពនៃប្រព័ន្ធផ្សព្វផ្សាយដែលបង្កើតឡើងដោយមនុស្សដែលស្វែងរកការផ្សព្វផ្សាយដោយខ្លួនឯង។

បុរសវ័យ 33 ឆ្នាំរូបនេះបាននិយាយថា “អ្វីដែលពួកគេបាននិយាយនៅថ្ងៃនេះគឺជាព័ត៌មានក្លែងក្លាយហើយពួកគេចង់ផ្សព្វផ្សាយតាមឈ្មោះរបស់ខ្ញុំវាជារឿងធម្មតា។ ពួកគេចង់ក្លាយជាមនុស្សល្បីល្បាញ។ និយាយថាឈ្មោះរបស់ខ្ញុំមែនប៉ុន្តែវាជាផ្នែកមួយនៃការងារខ្ញុំជាមនុស្សសប្បាយចិត្តនិងទាំងអស់ល្អទាំងអស់ “។

Leslie Stovall ដែលជាមេធាវីរបស់ Mayorga មិនអាចទាក់ទងបានភ្លាមៗទេ។

កាលពីថ្ងៃអង្គារលោក Stovall បានឱ្យដឹងថាពាក្យបណ្តឹងរបស់ Mayorga និងការរងរបួសផ្លូវចិត្តរបស់លោកក៏ដូចជាភ័ស្តុតាងជាក់ស្តែងការដោះស្រាយនិងការចោទប្រកាន់របស់ Ronaldo ចំពោះសំណួរអំពីការវាយប្រហារមិនមែនជាព័ត៌មានក្លែងក្លាយនោះទេ។

ប៉ូលីសទីក្រុងឡាសវេហ្គាសបានបើកការចោទប្រកាន់ពីការរំលោភដែលធ្វើឡើងដោយ Mayorga ប្រឆាំងនឹង Ronaldo ។ មេធាវីរបស់នាងកំពុងរៀបចំសន្និសីទប្រព័ន្ធផ្សព្វផ្សាយមួយនៅថ្ងៃពុធនៅទីក្រុងឡាសវេហ្គាស។

ពាក្យបណ្តឹងរបស់ Mayorga ចោទប្រកាន់ Ronaldo អាយុ 33 ឆ្នាំនិងក្រុមការងាររបស់គាត់ដែលបានទាញយកអត្ថប្រយោជន៍ពីស្ថានភាពអារម្មណ៍ដែលផុយស្រួយរបស់នាងដើម្បីបង្ខំនាងឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះលែងនិងកិច្ចសន្យាក្នុងឆ្នាំ 2009 ។

អបអរសាទរ!!! ចំពោះបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជធានីភ្នំពេញ ដឹកជញ្ជូនពលរដ្ឋមិនគិតថ្លៃ ជូនពលរដ្ឋទាំងទៅទាំងមកតាមខេត្តបណ្តានានា

(ភ្នំពេញ) នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅខេត្តនានា ក៏ដូចជាត្រឡប់ពីខេត្តនានាត្រឡប់មក រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈ ល្អប្រសើរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូរមួយថ្មីទៀត ជូនដល់ប្រជាពលរដ្ឋ ដោយបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង សាធារណៈ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ​ទៅមកមិនគិតថ្លៃ រយៈពេល៦ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានបញ្ជាក់ថា៖ ការដឹកជូន ប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ រវាងរាជធានីភ្នំពេញ ទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើង នៅរៀងរាល់ម៉ោង៥៖៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។

សេចក្ដីជូនដំណឹងបន្តទៀតថា៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុង ចំនួន៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិន បង់ប្រាក់រយៈពេល០៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅ មកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យ សហគ្រាស និងគ្រឹះស្ថានទាំងអស់ ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ អនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាក់ចំនួន៣ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួល មុនបុណ្យប្រពៃណីនេះផងដែរ។

ក្រៅពីនេះមន្រ្តីរាជការក៏ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀត៕

អបអរសាទ!!! អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នឹងវិលមកប្រកបអាជីពនៅក្នុងតំបន់អាស៊ីវិញ

(ប្រេហ្ស៊ីល) បន្ទាប់ពីបានបំពេញការងារនៅក្នុងប្រទេសកំណើតរបស់ខ្លួនបាន ៦ខែរួចមក មានដំណឹងលេចលឺថា លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើស​ជាតិកម្ពុជា នឹងវិលមកប្រកបអាជីពនៅក្នុងតំបន់អាសុីវិញ​ ប៉ុន្តែមិនមានតម្រុយថាលោកនឹងចេញដំណើរមកកាន់ប្រទេសណាមួយ ឬក្នុងតួនាទីជាអ្វីឲ្យប្រាកដនោះទេ ។

យ៉ាងណាក៏ដោយ ប្រភពមួយចំនួនបានអះអាងថា លោកមានភាគរយខ្ពស់ក្នុងការចូលរួមដឹកនាំបណ្តាក្លឹប ឬក្រុមជម្រើសជាតិណាមួយនៅតំបន់មជ្ឈឹមបូពា៌ជាទីដែលលោកធ្លាប់បំពេញការងារជាគ្រូបង្វឹកនៅក្នុងប្រទេសកាតានាពេលកន្លងមកនោះ ។

តាមការបញ្ជាក់ពីសាមីខ្លួនបានឲ្យដឹងថា លោក Leonardo បានលាឈប់ពីតួនាទីជានាយកបច្ចេកទេសរបស់ក្លឹប Ceará Sporting Club របស់ប្រេសុីលហើយ ដោយលោករីករាយនឹងផ្លាស់ប្តូរមកកាន់ទ្វីបអាសុីជាថ្មីម្តងទៀត ខណៈដែលគ្រូបង្វឹករូបនេះក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្រុម Lanexang United របស់ឡាវ ព្រមទាំងជាមួយក្លឹប Buriram United របស់ថៃផងនោះ ៕ ប្រភពCAMSPORT

ស្លាប់១៣នាក់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតការរួមប្រជុំការបោះឆ្នោតនៅអាហ្វហ្កានីស្ថាន

(អាហ្វហ្កានីស្ថាន) មន្ត្រីក្នុងស្រុកម្នាក់បាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ និង៣០នាក់ទៀតរបួស បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលបានកើតឡើងភ្លាមៗនៅឯការរួមប្រជុំការបោះឆ្នោតមួយក្នុងខេត្តណានហ្គាហារ ប្រទេសអាហ្វហ្កានីស្ថានភាគខាងកើត កាលពីថ្ងៃអង្គារនេះ ។

មន្ត្រីនោះដែលបដិសេធមិនប្រាប់ឈ្មោះ​ ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ឧប្បត្តិហេតុនេះបានកើតឡើង នៅឯលំនៅដ្ឋានបេក្ខជនបោះឆ្នោតសភាមួយរូប នៅប្រហែលពាក់កណ្តាលថ្ងៃក្នុងតំបន់ Sangar Saray នៃស្រុក Kama ខាងកើតទីក្រុងហ្សាឡាឡាបាដ ធានីខេត្ត ។ ព័ត៌មានដំបូងធ្វើឡើងដោយពួកមន្ត្រី ស្រុកបានរកឃើញថា មនុស្ស១៣នាក់បានស្លាប់ និង៣០នាក់ទៀត របួសនៅក្នុងការផ្ទុះនេះ ។

លោកបាននិយាយថា បេក្ខជន អាប់ឌុលណាស៊ៀរ ម៉ូម៉ាន បានរង់របួសបន្ទាប់ពីការផ្ទុះនេះ ហើយអ្នកវាយប្រហារក៏បានស្លាប់នៅនឹងកន្លែងផងដែរ ។
យុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាអាហ្វហ្កានីស្ថានថ្ងៃទី២០ ខែតុលាបានចាប់ផ្តើម កាលពីថ្ងៃសុក្រ នៅទូទាំងប្រទេស ។ បេក្ខជនប្រហែល ២.៦៩១នាក់ មកពីខេត្ត៣៣ នៃខេត្តទាំង៣៤ (ផាត់ចេញខេត្តហ្គាស្នី ) នឹងធ្វើការប្រកួតប្រជែងសម្រាប់អាសនៈ២៤៩របស់សភា ជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្របោះឆ្នោតរបស់ប្រទេសដែលហែកហួរដោយសង្គ្រាមនេះ ។

មនុស្សជាង៥០នាក់ ដែលរួមមានទាំងបេក្ខជនបោះឆ្នោត៧នាក់ផង បានស្លាប់នៅក្នុងការវាយ ប្រហារ ដែលទាក់ទងដល់ការបោះឆ្នោតនៅទូទាំងប្រទេសក្នុងឆ្នាំនេះ ។​ ក្រុមត្រួតពិនិត្យមើលមួយរាយការណ៍ពីព្រឹកថ្ងៃអង្គារនេះថា ជនស៊ីវិលអាហ្វហ្កានីស្ថាន២៤០នាក់ បានស្លាប់ និង៣៥០នាក់ទៀតរបួស នៅក្នុងការប៉ះទង្គិចគ្នានឹងការវាយប្រហារភេរវកម្មក្នុងខែកញ្ញា ៕ប្រភពAKP

ក្រសួងអប់រំ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ចំពោះជនឆ្លៀតឱកាស ដើរសន្យារត់ការប្រឡងចូលចូលគ្រូបង្រៀនគ្រប់កម្រិត

(ភ្នំពេញ) សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំយុវជន និងកីឡា សូមធ្វើការបញ្ជាក់ដាច់អហង្ការថា ដំណើរការប្រឡងជ្រើសរើស គ្រូបង្រៀនគ្រប់កម្រិត នឹងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ តាមច្បាប់ ចំពោះជនឆ្លៀតឱកាសទាំងឡាយណា ដែលដើរសន្យារត់ការឲ្យប្រឡងចូលគ្រូបង្រៀន។

ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នាពេលថ្មីៗនេះនេះ មានការលេចឮព័ត៌មានថា មានករណីបុគ្គលមួយចំនួន បានដើរសន្យា ជួយដល់បេក្ខជនប្រឡង ជ្រើសរើសធ្វើជាគ្រូបង្រៀនគ្រប់កម្រិត ឲ្យបានប្រឡងជាប់ ដោយថ្នូរនឹងថវិកាមួយចំនួន។

ជាមួយគ្នានេះ ក្រសួងអប់រំ សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងបេក្ខជនទាំងអស់ កុំចាញ់បោកពាក្យភូតកុហករបស់ ជនឆ្លៀតឱកាសណាមួយ ដែលនាំឲ្យខាតបង់ថវិកា និងទ្រព្យសម្បត្តិជាអាសារបង់ និងសូមអំពាវនាវដល់បេក្ខជនទាំងអស់ ខិតខំបញ្ចេញសមត្ថភាព និងគោរពតាមបទប្បញ្ញតិនានា ក្នុងដំណើរការប្រឡងជ្រើសរើស។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល ដើម្បីឈានទៅទប់ស្កាត់នូវបាតុភាពមិនប្រក្រតី និងចាត់វិធានការទាន់ពេលវេលា ចំពោះជនឆ្លៀតឱកាសណាមួយនោះ ក្រសួងស្នើសុំកិច្ចសហការ មេត្តាផ្តល់ព័ត៌មាននិងអត្តសញ្ញាណ ជនប្រព្រឹត្តកំហុសទាំងនោះ មកក្រសួងតាមគ្រប់មធ្យោបាយ ដោយក្រសួងធានាការសម្ងាត់ក្នុងការផ្តល់ព័ត៌មាន។ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះជននោះ ឲ្យមកទទួលទោសតាមច្បាប់ជាធរមាន៕

មុខសញ្ញា​​លួច​ឆក់​យ៉ាង​សកម្ម ចំនួន៣នាក់ត្រូវ​នគរបាល​ខេត្តព្រះសីហនុបង្រ្កាប​បាន​ និង​ស្រាវជ្រាវ​រក​ឃើញ​ទី​កន្លែង​លាក់​ខ្លួន ថែមទាំង…(ចុចអានបន្ត)

ខេត្តព្រះសីហនុ៖ គរបាល​ខេត្តព្រះសីហនុបង្រ្កាប​បាន​ និងបង្ហាញខ្លួនជនសង្សយ័មុខសញ្ញាលួច ឆក់ សកម្មទាំង៣នាក់ កាលពីព្រឹកថ្ងៃ៣តុលា២០១៨នេះ លោក​វរសេនីយ៍​ឯក​ស៊ុត​ សំអុន​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឲ្យ​ដឹងពីហេតុការណ៍​ថា៖ នៅ​វេលា​ម៉ោង​ប្រមាណ​១៨:៣០​ នាទី​ ព្រលប់​ថ្ងៃទី១ខែតុលា ឆ្នាំ២០១៨ នៅផ្លូវកែងអិលវី ភូមិ៤ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ មាន​កេីតឡេីង នូវ​បទល្មើស​ ឆក់​យក​ទូរ​សព្ទ័​ដៃ​ របស់​ស្រ្តី​ ជនជាតិចិន​ម្នាក់​ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ ជនសង្ស័យមាន​គ្នា​ ២នាក់ ជិះម៉ូតូហុងដា​ឌ្រីម ឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-7241។

ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំងជំនាញ​ បាន​ស្វែងរក​ជនសង្ស័យ​ ដែលជិះម៉ូតូ​ដូចមានភិនភាគខាងលើ​ ក៏បាន​ប្រទះឃើញ​ ជន​សង្ស័យ​ដឹងខ្លួន បានជិះម៉ូតូរត់គេច ហេីយ​បោះទូរស័ព្ទ​ចោល​ នៅ​មុន​មន្ទីរ​ពេទ្យ​អន្តរជាតិ​ មាន​គេរើសយកទៅបាត់​ ទៅ។

កម្លាំងសមត្ថកិច្ច​ បានដេញ​មក​ដល់​ មុខ​ហាង​ឌឺ​ភីហ្សាខមភេនី ទើបឃាត់ខ្លួនបានជនសង្ស័យ បាន​២នាក់​ ៖
១-ឈ្មោះ វណ្ណ ច័ន្ទឆានុន ភេទប្រុស អាយុ ១៧ឆ្នាំ​សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ( ជា​អ្នកបើកម៉ូតូ ) ។

២-ឈ្មោះ ខៀវ សុជា ភេទប្រុស អាយុ ១៥ឆ្នាំ សិស្ស​ មានទីលំនៅ ភូមិ៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ( អ្នក​ជិះ​ពីក្រោយ​ ជា​អ្នក​ឆក់ ) និង​ ចាប់យកបាន​ ម៉ូតូ​ហុងដា​ឌ្រីម ឆ្នាំ​២០១៨ មួយ​គ្រឿង​ ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-7241​ មធ្យោបាយធ្វើសកម្មភាព ) ។


ម្ចាស់​ទូរ​សព្ទ័​ជា​ស្ត្រី​ជនជាតិចិន មិនបានមកដាក់ពាក្យបណ្តឹងឡើយ ។ទូរស័ព្ទ​ ដែល​បាត់ម៉ាក IPHONE X ពណ៌ស ។

ទាក់ទង​ទៅ​ នឹង​ ការ​បង្ក្រាប​បទល្មើស​ខាង​លេី​នេះ​ លោក​វរសេនីយ៍​ស៊ុត​ សំ​អុន​ បាន​ឲ្យ​ដឹង​ថាៈ​ ក្រោម​ការ​បញ្ជា​ ដឹកនាំ​ផ្ទាល់​ របស់​លោក​ឧត្តម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ ស្នង​ការ​នគរបាល​ខេត្ត​ បាន​បេីក​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​មួយ​ រក​ឃើញ​ទី​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ចោរ​ លួច​ឆក់​ យ៉ាង​សកម្ម​ ឆែកឆេរ​រក​ឧបករណ៍​សំរាប់​កាច់​សោរ​ម៉ូតូ​ ស្លាក​លេខ​ម៉ូតូ​៥​បន្ទះ​ មាន​ទីតាំង​នៅ​ភូមិ​អូរ​ចំណារ​ ឃុំ​អូរ​អូរ​ឧកញ៉ាហេង ស្រុកព្រៃនប់​ និង​ចាប់​ខ្លួន​​បក្ខពួកបាន​ម្នាក់ នៅ​សល់​៤នាក់​ បាន​រត់​គេច​ខ្លួន​។


ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

ប្រភព៖ Huy Bunleng

ពលរដ្ឋរងគ្រោះដីធ្លី ១៣ ហគមន៍ជាង ៣០០ នាក់ បានប្រមូលគ្នានៅមុខសាលាដំបូងខេត្តព្រះសីហនុ ដើម្បីទាមទារឲ្យតុលាការដោះលែងពលរដ្ឋសហគមន៍អូរខ្សាច់៤នាក់ ពីពន្ធនាគារ

(​ព្រះសីហនុ) តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការរំលោភ ដីធ្លី ផ្ទះសម្បែង ស្រែ​ចម្ការ​ចំនួន ១៣​សហគមន៍ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​បរិវេណ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ទាមទារ​អោយ​សាលា​ល​ដំបូង​ខេត្ត​នេះ ទម្លាក់ចោល​ការចោទប្រកាន់ និង ដោះលែង​សកម្មជន​ដីធ្លី សហគមន៍​អូរ​ខ្សាច់​ចំនួន​៤​នាក់ រស់នៅ​ភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ដាក់​ពន្ធ​ធានា​គា​ខេត្ត​ព្រះសីហនុ អស់​រយ​:​ពេល​ជាង ៤​ខែ​កន្លង​មក​ហើយ​។​

​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ពលរដ្ឋ​ទាំង​៤​នាក់​ពី​បទ «​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​» មាន​ដើម​បណ្តឺង ឈ្មោះ តាន់ តាត់ និង​ឈ្មោះ ឡុញ វណ្ណ​: ដែល​គេ​ស្គាល់​ថា ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ស្កុកស្តម្ភ និង​មាន​ងារ​ជា​ឧកញ៉ា រស់នៅ​ខេត្ត​ព្រះសីហនុ​។​

សេចក្តីប្រកាស​ព័ត៌មាន របស់​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ១៣​សហគមន៍ បានឲ្យដឹងថា គម្រោង​ជួបជុំគ្នា នៅមុខ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ចាប់ផ្តើម​ពី​ម៉ោង ៨​ព្រឹក​តទៅ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏​បាន​គោរព​អញ្ជើញ​តំណាង​អង្គការ សមាគម និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ មក​ចូលរួម​តាមដាន​ឃ្លាំមើល និង​យក​ព័ត៌មាន នៃ​ការជួបជុំ​គ្នា របស់​តំណាង​ពលរដ្ឋ​សហគមន៍​មាន​ទំនាស់​ដីធ្លី​ទាំង ១៣​សហគមន៍ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដោយ​អនុគ្រោះ​។ ពួក​គេ​ចាត់ទុកថា វត្តមាន របស់​តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ជាដើម ថា​ជា​ក្តី​សង្ឃឹម សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការរំលោភ​ដីធ្លី​ទាំង​អ​យុត្តិធ៌ម ពី​សំណាក់​អ្នកមាន​អំណាច​បុណ្យស័ក្តិ និង​អ្នក​មាន​ទ្រព្យធន​។​

​កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​លើកយក​សំណុំរឿង​សកម្មជន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់​ចំនួន​៤​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​មក​បើកសវនាការ ប៉ុន្តែ​សវនាការ​នោះ​មិន​ទាន់​បាន​បញ្ចប់​ទេ ដោយ​លើក​ពេល​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨​នេះ​ជា​បន្ត​ទៀត​។​

​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ទាំង​៤​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាង ៤​ខែ​មកនេះ រួមមាន ៖ លោកស្រី ឡុច ទូច តំណាង​សហគមន៍​អូរ​ខ្សាច់ លោក ញ៉ាញ់ ជាតិ លោក មែន ខេន និង​លោក កៅ ហេង​។ ប្រជាពលរដ្ឋ​ទាំង ៤​នាក់​នេះ ត្រូវ លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​កម្លាំង​ក្រោម​ឱវាទ​ចុះ​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ខ្នោះ​ភ្លាមៗ​បញ្ជូនទៅ​ទីបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត ហើយ​ក្រោយមក​បាន បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ត​ព្រះសីហនុ តាម​បណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ​។ ក្រោយ​មក​ពលរដ្ឋ​ទាំង ៤​នាក់​នេះ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់ និង​សម្រច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ខេត្តព្រះសីហនុ​ជា​បណ្តោះអាសន្ន ដោយ​ចោទ​ពីបទ “​ជន​ប្រើ​អំពើហឹង្សា​លើ​អ្នកកាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត​” កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​វិវាទ​ដីធ្លី​ខាងលើ​នេះ ប្តឹង​ដោយ លោក​ឧកញ៉ា តាន់ តាត់ និង​លោក ឡុញ វណ្ណ​: ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នក​មាន​លុយ​ដ៏​សម្បើម​នៅ​ខេត្ត​ព្រះសីហនុ​។​

​ទាក់ទិន​បញ្ហា​នេះ លោក ញ៉ឹល ភាព ដែល​អះអាង​ជា​តំណាង​ឲ្យ​សហគមន៍ព​ល​រដ្ឋ​រង​គ្រោះ​ដីធ្លី​ចំនួន ១៣​សហគមន៍ នា​ខេត្ត​ព្រះ​​សីហនុ អះអាងថា នីតិវិធី​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់​ពន្ធនាគារ​ថា​ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ការងារ​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​

លោក ញ៉ឹល ភាព ចាត់ទុកថា ការឃុំ​ខ្លួន​ទៅ​លើ​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ជាពិសេស លោកស្រី ឡុច ទូច របស់​តុលាការ គឺ​មិន​បាន​ធ្វើ​ទៅ​តាម​នីតិវិធី​ច្បាប់​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​។​

​លោក​បន្តថា បើ​ផ្អែក​ទៅ​តាម​ឯកសារ​ផ្លូវច្បាប់ គឺ​បុគ្គល តាន់ តាត់ និង ឡុញ វណ្ណៈ ដែល​ជា​ដើមបណ្តឹង បាន​ប្តឹង​ចោទ លោកស្រី ឡុច ទូច និង​ពលរដ្ឋ​៣​នាក់​ទៀត ពី​បទ​ប្រើ​ប្រើ​ហិង្សា​ទៅលើ​អ្នក​កាន់កាប់​អចលនវត្ថុ គឺ​មិន​ត្រឹមត្រូវ​ទេ​។​

លោក ញ៉ឹល ភាព ស្នើ​ឲ្យ​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពិចារណា​សម្រេ​ចក្តី លើ​សំណុំរឿង​ដីធ្លី​ខាងលើ​នេះ ឲ្យមាន​យុត្តិធ៌ម ស្រប​តាម​មាន​វិជ្ជាជីវៈ របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។​

​កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៨ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ គឺ លោក ហេង ប៊ុន​ទី បាន​បញ្ជា​ឲ្យកម្លាំង​ក្រោម​ឱវាទ របស់​ខ្លួន​ចុះ​ចាប់​ពលរដ្ឋ​ខាងលើ​ដាក់​ខ្នោះ​ភ្លាមៗ ទៅ​តាម​ពាក្យបណ្តឹង របស់​លោក​ឧកញ៉ា តាន់ តាត់ និង លោក ឡុញ វណ្ណៈ នៅ​ពេល​​ពលរដ្ឋ​ទាំង​នោះ កំពុង​ត្រួសត្រាយ​សំអាត​ស្មៅ និង​កាប់ឆ្ការ​ព្រៃ​នៅលើ​ដី​មាន​ជម្លោះ​នោះ​។​

​ក្រោយមក​សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏បាន​ចោទប្រកាន់​ពលរដ្ឋ​ចំនួន ៤​នាក់​ពី​បទ “​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុច្ចរិត​” តាម​ដើមបណ្តឹង​ឈ្មោះ តាន់ តាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ឈ្មោះ ឡុញ វណ្ណៈ ដែល​គេ​ស្គាល់​ថា ជា​អ្នក​មាន​ទ្រព្យធន​ដ៏​សម្បើម និង​ជា​ឈ្មួញ​រកស៊ី​ដីធ្លី​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ព្រះសីហនុ​៕ប្រភពCEN

រថយន្តបាឡែនដឹកឈើ បើកល្បឿនលឿន ជ្រុលចង្កូតធ្លាក់ផ្លូវ តែ……..

(រតនគិរី) កាលពីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ មានរថយន្តបាឡែន ដឹកឈើមួយគ្រឿងពណ៌ប្រផេះ អត់ស្លាកលេខ​ បានជ្រុលចង្កូត ធ្លាក់ផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចឡើងទួល ហួសវរៈនគរបាលការពារព្រំដែនគោក លេខ៦២៣ ស្ថិតនៅភូមិ ភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។

បើតាមការឲ្យដឹង ពីតៃកុងរថយន្តបាឡែន ដឹកឈើនេះថា រូបគេបានបើកបរក្នុងទិសដៅ ពីលិចទៅកើតក្នុង ល្បឿនយ៉ាងលឿន ហើយផ្លូវកោងទៀតផង ពេលនោះមានមេឃចុះអាប់ យ៉ាងខ្លាំងមើលផ្លូវមិនឃើញ ក៏ជ្រុលចង្កូតធ្លាក់ផ្លូវតែម្តង ។

តៃកុងរថយន្តបាឡែនបន្តថា រូបគេប្រញាប់ទៅសាងឈើ ពីរថយន្តមួយទៅ រថយន្តមួយទៀតក៏ជួប គ្រោះថ្នាក់ចៃដន្យបែបនេះ ទៅតែសំណាងល្អមិនប៉ះ នឹងបង្គោលភ្លើងកុំអីងាប់ បាត់ទៅហើយ ។ បន្ទាប់មកក្រោយកើតហេតុ ពុំមានវត្តមានសមត្ថកិច្ច ណាម្នាក់ចុះមកមើលនោះឡើយ ។ អ្នកបើកបររថយន្តបាឡែន បានទូរស័ព្ទទៅថៅកែរបស់ខ្លួន ឲ្យយករថយន្តមកស្ទួច យករថយន្តបាឡែន ដឹកបទល្មើសនោះទៅជួសជុល នៅឯក្នុងខេត្តដើម្បីនឹងបន្ត
ដឹកជញ្ជូនឈើបន្តទៀ ។

សូមបញ្ជាក់ថា ពីទីរួមក្រុងបានលុងរហូត ដល់ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវមានសមត្ថកិច្ចប្រមាណ ៥០កន្លែងឈរបណ្តាក់គ្នា ដូចខ្យងតែបើប្រជាពលរដ្ឋ មានជួបគ្រោះផ្សេងៗ កម្រឃើញពួកគាត់ជួយអន្តរាគមន៍ ណាស់ពោលគឺក្រុមគេ (សមត្ថកិច្ច) ប្រចាំការក្នុងគោលបំណង តែម្យ៉ាងគឺធ្វើមេខ្មូចស៊ីឈើតែប៉ុណ្ណោះ ៕ប្រភពFB

ផ្អើលទាំងព្រឹកព្រលឹម ខណៈបុរសម្នាក់បើករថយន្តបុកទំលុះរបាំង​ថ្ម​ចែក​ទ្រូងផ្លូវ បាក់​អស់៤កង់ នៅផ្លូវជាតិ​លេខ៥

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង៦និង២០នាទី​ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨មាន រថយន្ត​ម៉ាក CHEVROLET ស៊េរី​ទំនើប​មួយគ្រឿង បោះពួយ​យ៉ាង​លឿន ក៏​ជ្រុល​ចង្កូត​ទៅ​របាំង​ថ្ម​ចែក​ទ្រូ​វ​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​ខ្ទាតរ​បាត់​របាយ​ពេញ​ផ្លូវ​អស់៤កង់ ចំណែក​រថយន្ត​ខ្ទេច​ផ្នែក​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​ផ្នែក​ខាងមុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង ហើយ​ជាប់​កល់​បើក​ទៅមុខ​លែងរួច ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។

នៅមុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា សល់​ចំហាយ​តាំងពី​យប់ បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក CHEVROLET ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-3516 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​រថយន្ត​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​ខ្ទាតរ​បាត់​របាយ​ពេញ​ផ្លូវ​អស់៤កង់ ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ចំហៀង​ខាងស្ដាំ​យ៉ាងដំណំ និង​ផ្នែក​ខាងមុខ​ខ្ទេច​ស្ទើរ​ទាំងស្រុង ហើយ​ជាប់​កល់​បើក​ទៅមុខ​លែងរួច តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មនុស្ស​រងរបួស​នោះទេ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ ចុះមក​វាស់វែង រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​លើ​ការខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ ៕

រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះសម្អាតអនាម័យបិរស្ថាន សំរាម កាកសំណល់ផ្សេងៗ ដើម្បីរំដោះទឹក

(ព្រះសីហនុ) នៅថ្ងៃទី ២​ ខែសីហា ឆ្នាំ ២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននិងសហការគ្នា ធ្វើការសម្អាតអនាម័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងរាវ និងសំរាមជាប្រចាំព្រមទាំងកាយ និងស្តារប្រឡាយផ្សេងៗដើម្បីរំដោះទឹកឱ្យបានឆាប់រហ័ស។ ជាមួយគ្នា នៅច្រកក្នុងក្រុង និងនៅតាមតំបន់ឆ្នេរ អ្នកសម្អាតអនាម័យបរិស្ថានបានបោសសម្អាត វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវដើម្បីរក្សាសោភ័ណភាពទីក្រុង និងឆ្នេរសមុទ្រកម្ពុជាឱ្យស្រស់ស្អាត។ ការសម្អាតអនាម័យបរិស្ថាន គ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា មិនមែនជាតួនាទីដាច់ដោយឡែករបស់ ស្ថាប័នណាមួយឡើយ។

ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថាន បានអំពាវដល់ប្រជាពលដ្ឋ ដើម្បីរក្សាអនាម័យបរិស្ថានរបស់យើងឱ្យល្អស្អាត សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ញែកសំរសមតាមបច្ចេកទេស និងកុំបោះចោលសំរាមពាសវាលពាសកាលដែលងាយនឹងបង្កឱ្យខ្យល់គួច ឬទឹកភ្លៀងហូរនាំយកចូលទៅក្នុងសមុទ្រ។ សូមចូលរួមសម្អាតបរិស្ថានយើងទាំងអស់គ្នា ព្រោះវាជាតួនាទី និងការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា៕