ម្តាយស្រែកយំស្ទើរគាំងបេះដូង!!! នាំកូនលេងទឹកជ្រោះតាតៃឲ្យសប្បាយ តែបែរជាជួបរឿងបែបនេះទៅវិញ

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៦:២០នាទីរសៀល មានករណីកុមារីបាត់ខ្លួន ដោយសារលង់ទឹក នៅចំនុចទឹកជ្រោះតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ កុមាររីរងគ្រោះឈ្មោះ ឆាយ សៀវហ្គិច ភេទស្រី អាយុ ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានឪពុកម្តាយឈ្មោះ៖

+ ឆាយ ចន្ធី អាយុ ៣៨ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ត្រូវាជាឪពុក
+ ជួង ទុំ អាយុ ៣៦ឆ្នាំ ជាបុគ្គលិករោងចក្រនៅក្រុងព្រះសីហនុ ត្រូវជាម្តាយ
ថ្ងៃកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ បាននាំគ្នាធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំនុចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកំសាន្តនៅទឹកជ្រោះតាតៃ ហើយជួបឧបទ្វវហេតុនេះតែម្តង។ ក្រោយពីបាត់ខ្លួន កំលាំងយើង បានសហការយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រួសារសពកុមាររីរងគ្រោះ និងប្រជាពលរដ្ឋ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង ០៣:០៣នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅ ចំនុចទីតាំងកើតហេតុខាងលើ ។
ពេលនេះសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បី ដឹកយកទៅគេហដ្ឋាន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើបុណ្យតាមប្រពៃណីសាសនា៕

សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ថ្វាយព្រះពរមហាក្សត្រ ក្នុងឳកាសចម្រើនព្រះជន្ម យាងចូល៦៦ព្រះវស្សា

(ភ្នំពេញ) ថ្ងៃសែ្អកនេះ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨ ជាខួបចម្រើនព្រះជន្ម គម្រប់៦៦ព្រះវស្សា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រកម្ពុជា ។ គ្រប់តំណាងស្ថាប័ និងមន្រ្តីជាន់ខ្ពស់នានា បានថ្វាយព្រះពរព្រះអង្គ ។

គ្រោះថ្នាក់ពិតជាមើលមិនឃើញមែន​ កំពុងតែបើកបរសុខៗស្រាប់តែ….

ប្រទេសចិន៖  បើយើងមើលនៅក្នុងវិដេអូនេះយើងឃើញថា គ្រោះថ្នាក់ពិតជានៅជុំវិញខ្លួនយើងមែន បើសិនជាយើងមានកាប្រុងប្រយ័ត្នទេនោះ យើងប្រាកដជាបាត់បង់ជីវិតតែមួយពព្រិចភ្នែកជាក់ជាពុំខាន ។


នៅក្នុងវិដេអូនេះដែរយើងឃើញថា មានឡានក្រុងមួយបើកដឹកអ្នកដំណើរជាធម្មតា ស្រាប់រំពេជនោះស្រាប់តែមានឡានសតូចមួយមិនដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់មកគៀបណ្តាលឲ្យឡានក្រុងនៅក្រឡាប់តែម្តង ។
ចំពោះហេតុការណ៍នេះដែរយើងអាចបញ្ជាក់បានថា អ្នកដែលបានពាក់ខ្សែក្រវាត់កាពារនោះ មិនមានរងរបួសអ្វីនោះទេ តែអ្នកមិនបានពាក់ខ្សែរក្រវាត់បានខ្ទាតបោករបួសធ្ងន់គួរសម ។

ដូច្នេះហើយ ពេលជិះឡានត្រូវតែពាក់ខ្សែរក្រវាត់កាពារ ពេលជិះម៉ូតូត្រូវតែពាក់មួកសុវត្តិភាព​ដើម្បីកាពារជីវិតអ្នក ថែមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fautobodia%2Fvideos%2F1828772850749835%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

ប្រភព៖ អូតូបូឌៀ – Autobodia

ហួសចិត្ត!! ជិះឡានសុទ្ធតែសេរីទំនើប តែចាក់សាំងមិនឲ្យលុយ សង្ស័យចាក់ចុមសាំង….

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ មានហេតុការណ៍ដ៍គួរឲ្យហួសចិត្តមួយបានកើតឡើង ដោយមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក ហាយលែនឌឺ (Higlander) បានបើកចូលចាក់សាំងរួច មិនឲ្យលុយថែមទាំងបើករត់គេចនៅផ្លូវវេងស្រេង ។

បើតាមគណនេយ្យហ្វេសប៊ុកផេក Super Haha បានបង្ហោះថា ឡានចាក់សាំងមិនឲលុយ នៅស្ថានីយ៍វេងស្រេង!!
ព្រឹកនេះ១៣/៥/២០១៨ វេលា ៧:៤០នាទី។
សូមជូនជាដំណឹង និង ជួយយើងខ្ញុំក្នុងការតាមចាប់ជនកំហូចនេះផង!
សូមអរគុណ! ស្លាកលេខ ភ្នំពេញ-2AR 6513 សូមជួយlike and share ផង …
016431666

(សូមទស្សនាវិដេអូខាងក្រោមនេះ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsuperhahakh%2Fvideos%2F440380349746908%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត
ប្រភព៖ Super Haha

សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានមើលអំពីការរីកចម្រើននៃទីក្រុងដែលជារាជធានីរបស់កម្ពុជា

(រាជធានីភ្នំពេញ) នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក ចាវ ឃើជី (Zhao Ke Zhi ) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខ នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក Zhao Ke Zhi បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង ជូនសម្ដេចតេជោ ហ៊ុន សែន ហើយលោកបានជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទីមួយហើយដែលលោកបានមកកាន់ព្រះរាជាណាចក្រកម្ពុជា។

លោក Zhao Ke Zhi បានមើលពីលើយន្តហោះនៅពេលយប់ឃើញទីក្រុងភ្នំពេញមានភ្លើងអគ្គីសនីស្រស់ស្អាត និងនៅពេលថ្ងៃបានឃើញផ្ទាល់ភ្នែកអំពីការរីកចម្រើននៃទីក្រុងដែលជារាជធានីរបស់កម្ពុជា ដែលមានប្រជាពលរដ្ឋរស់នៅធ្វើការ និងប្រកបរបរទទួលទាននៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍគួរជាទីមោទនៈក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោក Zhao Ke Zhi បានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះគឺមានបំណងជំរុញការងារទាំងឡាយណាដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានចុះហត្ថលេខាព្រមព្រៀងជាមួយគ្នាកន្លងមករួចហើយ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអនុវត្តច្បាប់និងសន្តិសុខជាតិអោយកាន់តែមានភាពល្អប្រសើរ។

លោកលោក Zhao Ke Zhi ក៏បានបន្ថែមដែរថា កម្ពុជាគឺជាមិត្តចាស់ គឺជាមិត្តល្អរបស់ចិន ហើយនៅពេលនេះលោកក៏បានគោរពបញ្ជាក់ជូនសម្ដេចតេជោផងដែរថាភាគីចិននឹងបន្តគាំទ្រលើរាល់អ្វីទាំងអស់ដែលជាផលប្រយោជន៍គន្លឹះរបស់កម្ពុជា ហើយក៏គាំទ្រនិងជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអស់ឱ្យស្របទៅតាមស្ថានភាពនិងតម្រូវការជាក់ស្ដែងរបស់កម្ពុជាលើគ្រប់វិស័យទាំងក្នុង ក្របខណ្ឌទ្វេភាគី និងដូចជាពហុភាគីផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណចំពោះការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំចិន ហើយក៏បានផ្តាំផ្ញើសួរសុខទុក្ខនិងជូនពរទៅលោកប្រធានាធិបតីចិន និងលោកនាយករដ្ឋមន្រ្តីចិនផងដែរ ជាពិសេសក្នុងពេលដែលប្រទេសទាំងពីរកំពុងរៀបចំប្រារព្ឋខួប៦០ឆ្នាំនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ សម្តេចតេជោ នឹងអញ្ជើញចូលរួមពិសារភោគជនាហារនៅស្ថាទូតចិនប្រចាំកម្ពុជានៅរាជធានីភ្នំពេញ ដើម្បីរិតចំណងមិត្តភាព សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរអោយកាន់តែល្អរឹងមាំថែមទៀត។

សម្ដេចតេជោ បានជម្រាបជូន លោក លោក Zhao Ke Zhi អំពីការគាំទ្រពេញទំហឹងនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខជាតិចិន និងក្រសួងមហាផ្ទៃកម្ពុជា ហើយបានសូមអោយ លោកប្រជុំពិភាក្សា ជាមួយ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាបន្តទៀត ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរចំពោះអនុស្សារណៈ និងកិច្ចព្រមព្រៀង ដែលនឹងចុះហត្ថលេខារវាង ក្រសួងសន្តិសុខជាតិចិន និងក្រសួងមហាផ្ទៃនាពេលល្ងាចនេះ ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណមិត្តចិនដែលបានផ្តល់ជំនួយថវិកា និងបច្ចេកទេសនានា ក្នុងការជួយក្នុងការរៀបចំការបោះឆ្នោតសាកលនៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍។ សម្តេចតេជោ បានជូនពរដល់គណប្រតិភូទទួលបានជោគជ័យ នៅក្នុងដំណើរទស្សនកិច្ចការងារនៅក្នុងប្រទេសកម្ពុជា ហើយទស្សនកិច្ចនេះគឺបានរិតបន្តឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែប្រសើរឡើងមួយកម្រិតធំថែមទៀត៕

គួឲ្យសង្វែកណាស់ សិស្សថ្នាក់ទី២ ចំនួន៣នាក់បាន……..

(កំពត)៖ គួរឲ្យយសង្វែកណាស់ ក្មេងៗសិស្សសាលា៣នាក់ បានលង់ទឹកស្លាប់ទាំង៣នាក់ ខណៈចុះលេងក្នុងស្រះទឹក នៅម៉ោង១២៖៣០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកខាងក្រោយវត្តអណ្តូងប្រេង ស្ថិតក្នុងភូមិ អូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

យោងតាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមាររងគ្រោះទាំង៣នាក់ រួមមានឈ្មោះ៖ ញ៉ែត ចាន់ស្រីនីត ភេទស្រី អាយុ ៨ឆ្នាំ, លី ផាន់រី ភេទស្រី អាយុ ១០ឆ្នាំ, សេង ផានិត ភេទប្រុស អាយុ ៧ឆ្នាំ ហើយកុមារទាំង៣នាក់ជាសិស្សថ្នាក់ទី២ រៀននៅវត្តអណ្តូងប្រេងខាងលើ និងមានទីលំនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

មន្ត្រីនគរបាលដដែល បានបន្តថា ក្មេងរងគ្រោះទាំង៣នាក់នេះ បានទៅរៀននៅសាលា ក្នុងវត្តអណ្តូងប្រេង តែមិនទាន់ដល់ម៉ោងចូលរៀនផង កុមាររងគ្រោះ ក៏ឆ្លៀតពេលបបួលគ្នាចុះងូតទឹកលេងក្នុងស្រះ ដែលមានជម្រៅ ៤ម៉ែត្រ ដោយសារមិនចេះហែលទឹក ក៏បណ្តាលឲ្យលង់ស្លាប់ដំណាលគ្នាទាំង៣នាក់តែម្តងទៅ។

បច្ចុប្បន្នសាកសពក្មេងរងគ្រោះទាំង ៣នាក់ ត្រូវបានក្រុមគ្រួសារនីមួយៗ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយ៕

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន បានជួបសំណេះសំណាល ជាមួយ មេភូមិ សមាជិកភូមិ លោកមេឃុំក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋដែលមកពី ៤ ភូមិ

ព្រៃវែង៖ នាព្រឹកថ្ងៃសៅរ៍ ១៣ រោច ខែ ពិសាខ ឆ្នាំ ច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨នៅ ឃុំ ពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ពិធីសំណេះសំណាល ជាមួយ មេភូមិ សមាជិកភូមិ លោកមេឃុំក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋមកពី៤ ភូមិ គឺភូមិ ពោធិរៀងខាងជើង
ភូមិ ពោធិរៀងខាងត្បូង ភូមិ វាលព្រៅ និងភូមិ យាយសល់ ក្នុងឃុំពោធិរៀង ស្រុក ពោធិ៍រៀង ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ពោធិរៀង ។


មានការអញ្ជើញចូលរួមពី សំណាក់ ប្រធានក្រុមការងារជាតិថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុក ប្រធាន អនុប្រធានក្រុមការថ្នាក់ជាតិចុះជួយឃុំពោធិរៀង លោកមេឃុំ ក្រុមប្រឹក្សាឃុំ
លោកប្រធាន អនុប្រធានភូមិ សជិកភូមិទាំង ៤ ភូមិ សរុបចំនួន ៦៨ នាក់ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សន្តិបណ្ឌិត អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ពោធិរៀង ថ្លែងអំណរគុណ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានអញ្ជើញចូលរួមក្នុង ពិធីសំណេះសំណាល នេះ និងបានសម្តែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយស្មារតី យកចិត្ត ទុកដាក់មិនខ្លាចនឿយហត់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ដែលបាន ចូលរួមចំណែកក្នុងបុព្វហេតុនៃការលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ក្នុងនោះដែរ ឯកឧត្តម សន្តិបណ្ឌិត ក៍បានលើកឡើងពីស្ថានភាពនយោបាយយនាពេលបច្ចុប្បន្ន ជូនដល់ លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកប្រធាន អនុប្រធានភូមិ សជិកភូមិដែលអញ្ជើញមកទាំង ៤ ភូមិ ក្នុងឃុំពោធិ៍រៀង ។ ឯកឧត្តម បានជំរុញឲ្យថ្នាក់ដឹកនាំស្រុក ឃុំ និងថ្នាក់ដឹកនាំភូមិ ត្រូវបង្កើនការ យកចិត្តទុកដាក់ ពីសុខទុកប្រជាពលរដ្ឋជាប្រចាំ ហើយឆ្លៀតឱកាស សួរសុខទុកពួកគាត អំពីជវភាព ការរស់នៅប្រចាំថ្ងៃ និងតម្រូវការរបស់ពួកគាត់ ត្រូវអប់រំណែនាំ អំសារៈសំខាន់ នៃការបោះឆ្នោត និងជំរុញឲ្យពួកគាត់ចេញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាៗ។

បន្ទាប់មកឯកឧត្តម បានអញ្ជើញ អញ្ជើញ ទៅពិនិត្យ សាលាបឋមសិក្សា យាយសល ដែលទើបនឹងសាងសង់ និងបន្តរដំណើរមក ឃុំព្រៃកន្លោង ពិនិត្យ សាលាអនុវិទ្យាល័យ ព្រៃកន្លោង ដែលកំពុងសាងសង់ជិតហើយជាស្ថាពរ៕

រដ្ឋបាលរាជធានី សូមថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា

រដ្ឋបាលរាជធានី សូមថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដ៏មហានក្ខត្តឬក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថា ធនធានមនុស្សគឺជាកត្តាសំខាន់ ដែលមិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ

ថ្លែងទៅកាន់សិក្ខាកាមនៃកម្មវិធី អភិវឌ្ឍន៍ភាពជាអ្នកដឹកនំានយោបាយ>ពីវគ្គទី ៧ ដល់វគ្គទី១១ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៦១៦នាក់ នាព្រឹកថ្ងៃសៅរ៍នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគូសបញ្ជាក់ថា ធនធានមនុស្សគឺជាកត្តាមិន អាចខ្វះបាន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។      

  លោកជំទាវបានបន្តថា ប្រទេសនីមួយៗអាចរីកចម្រីនទៅមុខបានដោយសារតែមាន>បញ្ញវន្ត ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដើម្បីធ្វើការគិតគូរដោះស្រាយរាល់បញ្ហា និងដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ។ បញ្ញវន្តជាអ្នកផ្តល់នូវចំណេះដឹង ជំនាញ ការអប់រំ ដល់ប្រជាជនទាំងឡាយ តាមរយៈ មេរៀន សៀវភៅ អក្សរសិល្ប៍ ឯកសារស្រាវជ្រាវ បច្ចេកទេស និងរបកគំហើញវិទ្យាសាស្ត្រនានា។ ភាពសម្បូរបែបនៃបញ្ញវន្តរបស់ប្រទេសនីមួយៗ ជាកំលាំងចលករដ៏ខ្លាំងក្លា រួមចំណែកក្នុងការដឹកនាំសង្គមជាតិខាងផ្នែកបញ្ញាញាណ និងជាកត្តាធានានូវសមត្ថភាពដណ្តើមប្រៀបឈ្នះរបស់ប្រទេសជាតិ និងនាំប្រទេសទៅរកវិបុលភាព។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ថា វគ្គបណ្តុះបណ្តាលនៃកម្មវិធី  >អភិវឌ្ឍន៍ភាពជាអ្នកដឹកនំានយោបាយនេះ ជាការរៀបចំបែបថ្មីមួយដែលមានប្រធានបទ>ប្រទាក់ក្រឡាគ្នា និងមានខ្លឹមសារស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដែលអាចផ្តល់ឱកាសឱ្យគ្រាប់ ពូជថ្មីក្រេបជញ្ជក់យកនូវចំណេះដឹង ពីឥស្សរជនរាជរដ្ឋាភិបាល តំណាងគណបក្ស ថ្នាក់ដឹកនំារាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ ដែលមានបទពិសោធន៍ខ្ពស់ ទំាងផ្នែកចំណេះដឹង និងការងារអនុវត្តផ្ទាល់កម្រិតបណ្ឌិត និងមានចំណេះដឹងជ្រៅជ្រះ ដែលបាន និងកំពុងបម្រើកិច្ចការមាតុភូមិ និងលើឆាកអន្តរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ទេរនូវពុទ្ធិ និងប្រព័ន្ធគំនិតថ្មីៗសម្រាប់សិក្ខាកាមទំាងអស់។ ការរៀបចំវគ្គនេះធ្វើឡើងស្របគ្នាជាមួយវគ្គអប់រំនយោបាយ ដែលរៀបចំឡើងដោយគណៈកម្មាធិការកណ្តាល គណបក្ស ដើម្បីបំពេញបន្ថែម និងផ្តល់ឱកាសឱ្យយុវជនរបស់យើងបានរៀនសូត្រកាន់តែ ច្រើនឡើងបន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការងារនយោបាយរបស់ជាតិនាពេលខាងមុខ និងធានាឱ្យបានស្ថិរភាពនយោបាយរបស់ប្រទេសនាពេលបច្ចុប្បន្ន និងថ្ងៃអនាគតឱ្យបាន  ។

  ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញថ្លែងថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនៃកម្មវិធី នេះ គឺផ្តល់ឱកាសឱ្យសកម្មជនយុវជនបន្តវេនយល់ ដឹងអំពីទិដ្ឋភាពនយោបាយ មានសមត្ថភាពវិភាគ វាយតម្លៃព្រឹតិ្តការណ៍នយោបាយ ចេះបកស្រាយពន្យល់ ដល់សាធារណៈមតិ និងយល់ដឹងច្បាស់លាស់អំពីគណបក្ស ដើម្បីកសាងកម្លាំងយុវជនគាំទ្រគណបក្សពិតប្រាកដ៕

នគរបាលខណ្ឌដូនពេញបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន១នាក់ ពីបទជួញដូរសារធាតុញៀន

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០១និង ៥០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជន សង្សយ័ចំនួន០១នាក់ពីបទ: ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្សយ័ត្រូវឃាត់ខ្លួន មានឈ្មោះ ទូច ស្រីលក្ខ័ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តុហាងបារាំង ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងដែលត្រូវចាប់យក៖ -ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន០៦ កញ្ចប់តូច -លុយខ្មែរ៤០០០រៀល -ទូរសព្ទ័ដៃ០១គ្រឿងម៉ាកសាំសុងពណ៌ស -ទូរសព្ទ័ដៃ០១គ្រឿងម៉ាកណូគាខៀវ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕