ថ្មីចែស! ខ្លាំងបាត់! ស្រីប្រុស៥នាក់LIVEវីដេអូលក់ផលិតផលអវៈយវៈ ភេទបុរស និងស្រ្តីតាមហ្វេសប៊ុក! ត្រូវជាប់ខ្នោះស្អាត ព្រោះតែ…

(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថការិយាល័យបទល្មើសជួញដូរមនុស្ស នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០១៨ បានចុះឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ លួចលក់ផលិតផលអវៈយវៈភេទបុរស និងស្រ្តី រួមនិងថ្នាំសំរើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាត។
ការចុះបង្ក្រាបជាក់ស្តែង លើករណីលក់ផលិតផលអវៈយវៈ ភេទបុរស និងស្រ្តី រួមនិងថ្នាំសំរើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាតខាងលើនេះ ស្ថិតនៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការសហការពីប្រធានភូមិ ចៅសង្កាត់ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ។


បើតាមមន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ រួមមាន៖
១៖ ឈ្មោះ សម្បត្តិ សំបូរ ហៅរ៉េម ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ


២៖ ឈ្មោះ ប៊ុន ឌីណា ហៅពៅ ជនជាតិខ្មែរ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


៣៖ ឈ្មោះ រឿន ចិត្ត ហៅវិចិត្ត ជនជាតិខ្មែរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


៤៖ ឈ្មោះ យ៉ុង ស្រីណេ ហៅអាណេ ជនជាតិខ្មែរ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


៥៖ ឈ្មោះ ឌុច ចាន់ឌី ហៅស្នា ជនជាតិខ្មែរ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនទៅការិយាល័យ ដើម្បីអនុវត្តតាមនីតិវិធី៕

សមត្ថកិច្ចខេត្តព្រះសីហនុចាប់ចិន៧នាក់ ករណីបើកបរគ្មានប័ណ្ណបើកបរ

ព្រះ​សីហ​នុ​ ៖​ កាលពី​វេលា​ម៉ោង​ ២១​និង​៣០​នាទី​ ថ្ងៃ​សុក្រ​ ១២​រោច​ ខែ​ពិសាខ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃ​១១​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវ​២​ធ្នូ​ ត្រង់​ចំណុច​គោលដៅ​គុ​ជ​អាស៊ី​ ស្ថិត​ក្នុងភូមិ​០១​ សង្កាត់​០៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ដាក់​បញ្ជា​អោយ​កម្លាំង​ជំនាញ​ផែន​សណ្ដាប់ធ្នាប់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យ​ចរាចរណ៍​ រួម​នឹង​កម្លាំង​ចំនួន​១៥​នាក់​ បាន​ចុះ​ត្រួតពិនិត្យ​ រឹត​បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ពិសេស​អ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​ និង​រថយន្ត​គ្មាន​ស្លាក​លេខ​ ។​ ជា​លទ្ធផល​ឃាត់​រថយន្ត​ចំនួន​០៧​គ្រឿង​ មាន​ដូច​ខាងក្រោម​ ៖

រថយន្ត​ទាំងនោះមាន ៖​ LEXUS​ RX300​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-1278​ HYUNDAI​ H1​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-6551​ LEXUS​ RX300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AQ-9438​ HYUNDAI​ H1​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-9932 LEXUS​ RX​ 300​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 2A-8161  CAMERY​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2L-5532 HIGH​ LANDER​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AS-7957​ រថយន្តទាំងនេះត្រូវបានបើកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ប័ណ្ណបើកបរ​

​បច្ចុប្បន្ន​ វត្ថុ​តាង​ទាំងអស់​ ត្រូវ​បាន​យក​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ តទៅ រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មានភ្ជាប់ QR Code ដើម្បីការពារការក្លែងបន្លំ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរទម្រង់នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលគ្រោងនឹងដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃទី០១​ ខែមិថុនា​ ឆ្នាំ២០១៨ តទៅសម្រាប់បម្រើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយទម្រង់ថ្មីនេះ មានភ្ជាប់ QR Code ដើម្បីការពារការក្លែងបន្លំ ។ បើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណុចដែលមានការកែប្រែនិងបន្ថែមថ្មីមាន ៖ បន្ថែមQR Code សម្រាប់សាធារណជនអាចផ្ទៀងផ្ទាត់ព័ត៌មានលើប័ណ្ណ ស្ថិតនៅខាងក្រោមផ្នែកខាងឆ្វេង នៃសន្លឹកវិញ្ញាបនបត្រ។ ត្រូវបានដកចេញនូវពាក្យ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ដែលមានទម្រង់អក្សរតូចៗព្រាលៗនៅលើសន្លឹកវិញ្ញាបនបត្រមុន បន្ថែមលេខរៀងវិញ្ញាបនបត្រី៧ខ្ទង់ទៅ៨ខ្ទង់វិញ៕



លួងលោមក្មួយស្រីយកទៅរំលោភសេពសន្ថវៈបានសំរេចជាង១០ថ្ងៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

បាត់ដំបង ៖ យុវជន​ចិត្តស្លុយម្នាក់​បាន​ល្បួង​ប្អូនស្រី​ជីដូន​មួយ​អាយុ​១២​ឆ្នាំ នាំ​ទៅ​សេពសន្ថវៈ​នៅ​ផ្ទះសំណាក់អស់ពេលជាង១០ថ្ងៃ ហើយត្រូវអាណាព្យាបាលស៊ើបដឹងនិង​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនតែម្តង កាលពី​រសៀល ថ្ងៃទី​១០ ខែ​ឧសភា នៅក្នុង​ផ្ទះរ​បស់​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​កែវ​មុនី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង។

បើយោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ពេជ្រ រតនៈ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តាមឹ​ម ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា កូនស្រី​របស់​គាត់ បាត់​ខ្លួន​តាំងពី​យប់ ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​គ្មាន​ទ​ទទួលបាន​ដំណឹង​អ្វី​បន្តិច​សោះ ហើយ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​របស់​នាង​ទើប​បាន​ប្តឹង​សមត្ថកិច្ច សុំឲ្យ​ជួយ​អន្តរាគមន៍ ព្រមទាំង​ស្វែងរក​កូនស្រី អស់​រយៈពេល​ជាង​មួយ​សប្ដាហ៍ ទើប​មាន​តម្រុយ​ថា ក្មួយប្រុស​របស់​គាត់ បាន​នាំ​កូនស្រី​របស់​គាត់​ទៅ​លាក់ទុក ដើម្បី​ចាប់​រំលោភ​សេពសន្ថវៈ​ ទើបនៅ​ព្រឹក ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ គាត់​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រុក​សង្កែ និង​សមត្ថកិច្ច​ស្រុក​រុក្ខ​គិរី ចុះ​ឃាត់ខ្លួន​ក្មួយប្រុស​កំហូច​រូបនោះ​តែម្ដង​។

ប្រភពពីសមត្ថកិច្ចស្រុករុក្ខគិរីបានអោយដឹងថា ៖ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ​អនីតិជន ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ឈ្មោះ ង៉ា​ម កុក​ងឺ ហៅ ពេជ្រ សោភា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កែវ​មុនី ឃុំ​បាសាក់ ស្រុក​រុក្ខ​គិរី​។ រី​ឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ក ល អាយុ​១២​ឆ្នាំ ហើយ​ពួកគេ​ទាំង​២​នាក់ ត្រូវជា​បងប្អូន​ជីដូន​មួយ​និងគ្នា​។ សមត្ថកិច្ចបានបន្តទៀតថា ៖ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​អាណាព្យាបាល​របស់​ជនរ​ង​គ្រោះ និង​មាន​ការ​ប្រាប់​តម្រុយ​ពី​ទីតាំង​លាក់​ខ្លួន​របស់​ជនសង្ស័យ​រួចមក សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ​តាម​នីតិវិធី​ និង ​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្តាទោស​តាមច្បាប់​។

ចំណែកជនសង្ស័យឈ្មោះ ង៉ា​ម កុក​ងឺ ហៅ ពេជ្រ សោភា បានសារភាពថា  រូបគេ​ពិតជា​បាន​ពង្រត់​ប្អូនស្រី​ជីដូនមួយ នាំ​មក​លាក់ទុក នៅក្នុង​ផ្ទះ​ខ្លួន​មែន ហើយ​រូបគេ​បាន​រួមភេទ​ជាមួយ​នាង ជាច្រើន​លើក​ច្រើន​សា​ទៀត​ផង​។៕ Sing Ly

ឪពុកតិរឆ្ឆាន កាប់កូនស្រីរហូតប៊ិះស្លាប់…

ក្រុងស្ទឹងសែន៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ មានករណីឳពុកយកកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯងបង្កើតបណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរ ដែលស្ថិតនៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ។

បើតាមសម្តីម្តាយកុមារីរងគ្រោះបានបញ្ជាក់ថា រូបគាត់និងប្តីជាឃាតករនេះ បានឈ្លោះគ្នា ហើយបានព្រម ព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។
ហើយមូលហេតុដែលឪពុកតិរឆ្ឆានរូបនេះហ៊ានលើកដៃកាប់សម្លាប់កូនស្រីបង្កើតខ្លួនឯងនោះ គឺបណ្តាលមកពី ខឹង នឹងខ្ញុំ(ប្រពន្ធ)មិនព្រមឲ្យ យកកូនទៅលេងជាមួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។

-កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រី អាយុ០២ឆ្នាំ រងរបួសត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាដ៏ក្បាល)និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក

ជនបង្កឈ្មោះ តាន់ គឹមសាន ភេទប្រុសអាយុ៣៤ ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប ។
– ប្រពន្ធឈ្មោះផុន វុទ្ធី អាយុ ៣១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។

ក្រោយពីកាប់កូនរួច ជនបង្ករបានផឹកថ្នាំធ្វើអត្តឃាតខ្លួន តែត្រូវសង្គ្រោះទាន់នៅពេទ្យឯកជន៥១៥ (គ្លីនិចវៀតណាម)
– ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕

ប្រភព៖ FB

 

មហាជន បានរិះគន់ចំពោះ សាំងស៊ុបពែរសម្រាប់អ្នកមាន អ្នកក្រចាក់តែសាំងធម្មតា …..

ភ្នំពេញ៖ មហាជនប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រពលរដ្ឋខ្មែរទូទៅ កំពុងប្រតិកម្មយ៉ាងខ្លាំង ចំពោះលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បន្ទាប់ពីមានការផ្សព្វផ្សាយរបស់ព័ត៌មានមួយ ដោយដាក់ចំណងជើងថា “រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា សាំងស៊ុបពែរសម្រាប់អ្នកមាន អ្នកក្រចាក់តែសាំងធម្មតាទៅ”។ ការផ្សព្វផ្សាយដោយភ្ជាប់ចំណងជើងនេះ នាំឲ្យមហាជនរិះគន់លោករដ្ឋមន្ត្រីថា មាននិន្នាការបែងចែករវាងអ្នកមាន និងអ្នកក្រ ក្នុងការប្រើប្រាស់សាំង។

តម្លៃប្រេងសាំងលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈនានាបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃរអ៊ូរទាំ និងស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យមើល និងស្វែងរកដំណោះស្រាយបញ្ចុះតម្លៃប្រេងសាំងឲ្យនៅទាបវិញ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ពាក់ព័ន្ធនឹងតម្លៃប្រេងសាំងនេះដែរ ក្រសួងពាណិជ្ជកម្មបានកំណត់តម្លៃជារៀងរាល់១០ថ្ងៃម្ដង និងតាមដានតម្លៃប្រេងសាំងនៅតាមស្ថានីយនានាជាប្រចាំផងដែរ ក៏ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថា តម្លៃប្រេងសាំងនៅតែខ្ពស់ មិនស្របតាមការកំណត់របស់ក្រសួងឡើយ ។

ខ្លឹមសារដើមរបស់លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន តាំងពីនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងវិទិកាស្តីពីបញ្ហាម្រេច។ អ្នកព័ត៌មានបានចោទសួររូបលោក ពាក់ព័ន្ធការកំណត់ថ្លៃសាំង នៅតាមស្ថានីយប្រេងឥន្ធនៈនានា ដែលក្នុងក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធបានកំណត់តែថ្លៃសាំងធម្មតា និងម៉ាហ្សូតប៉ុណ្ណោះ ហេតុអ្វីមិនកំណត់តម្លៃលក់សម្រាប់សាំងស៊ុបពែរ?

ឆ្លើយតបនឹងសំណួរនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ក៏បានពន្យល់ថា ការកំណត់តម្លៃសាំងធម្មតា ក្នុងទិសដៅជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋមានជីវភាពខ្សត់ខ្សោយ ព្រោះពួកគាត់ភាគច្រើនប្រើប្រាស់ សាំងធម្មតាសម្រាប់ចាក់យានយន្ត។ ដោយឡែកសាំងស៊ុបពែរវិញ ភាគច្រើនអ្នកមានធនធាន អ្នកមានយានយន្តទំនើបជាអ្នកប្រើប្រាស់ ដូច្នេះក្រសួងមិនបានកំណត់តម្លៃនោះទេ គឺទុកឲ្យស្ថានីយប្រេងនីមួយៗ ជាអ្នកកំណត់ដោយខ្លួនឯង តាមរបបទីផ្សារសេរី។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ “នៅស្រុកខ្មែរគឺជាទីផ្សារសេរី ហើយដោយប្រជាពលរដ្ឋខ្មែរ ភាគច្រើនប្រើប្រាស់មធ្យោបាយម៉ូតូ និងយានយន្តតូចៗ ហើយបានចាក់សាំងធម្មតា ។ ដោយសាំងធម្មតាយើងកុងត្រូល ហើយនិងមើលតាមទីផ្សារផងដែរ ប៉ុន្តែសាំងស៊ុបពែរ យើងអត់កុងត្រូលទេ ព្រោះវាសម្រាប់ចាក់សាំងឡង់គ្រីស័រ និងប្រភេទឡានថ្លៃៗ សុទ្ធតែអ្នកមាន យើងទៅជួយអ្នកមានធ្វើអ្វី យើងជួយអ្នកក្រដើម្បីលើកតម្កើងជីវភាព ឲ្យបានប្រសើរ ដើម្បីកុំឲ្យមានបញ្ហា ចាក់សាំងឲ្យមានគុណភាពត្រឹមត្រូវ ដែលមានការការកំណត់តម្លៃសាំងធម្មតានៅលើទីផ្សារ។ ជាយុទ្ធសាស្រ្តសម្រាប់ជួយអ្នកក្រ ព្រោះអ្នកក្រភាគច្រើន ប្រើប្រេងសាំងធម្មតា ចំណែកអ្នកមានឡានទំនើបៗ គេចាក់សាំងល្អ ដើម្បីឲ្យម៉ាស៊ីនឡានដំណើរការល្អ ដូចនេះយើងមិនព្រួយពីការឡើងថ្លៃ លើប្រភេទសាំងស៊ុបពែរទេ”។

ពាក់ព័ន្ធករណីនេះនៅព្រឹកថ្ងៃទី១១ខែឧសភានេះ នៅក្រសួងពាណិជ្ជកម្ម បានសន្និសីទសារព័ត៌មានស្ដីពីយន្តការកំណត់តម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។ តំណាងក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីគោលបំណងដើម្បីបញ្ជាក់ឲ្យមហាជនឲ្យបានជ្រាប ពីសកម្មភាពរបស់ក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ព័ន្ធមួយចំនួនដែលបានធ្វើកន្លងមក ពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកន្លងទៅមានដំណើរការរលូនល្អ ប៉ុន្តែនាពេលនេះតម្លៃសាំងមានការកើនឡើង ដែលធ្វើឲ្យមហាជនមួយចំនួននិយាយរិះគន់ ដែលជាធម្មតាប្រជាពលរដ្ឋចង់បានតម្លៃប្រេងឥន្ធនៈទាប ។ នាពេលថ្មីនេះ មានបញ្ហាមួយចំនួនដែលផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញសង្គម មានការបកស្រាយមិនពិតរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ហើយស្នើសុំដល់អស់លោក លោកស្រី បកស្រាយនូវរឿងមិនពិតនេះឲ្យបានអស់ទៅដល់មហាជនទូទៅ កុំឲ្យមានការភាន់ប្រចាំតទៅទៀត។
មន្រ្តីជំនាញបានបញ្ជាក់ថា តម្លៃប្រេងសាំងឡើងតាមទីផ្សារអន្តរជាតិ តម្លៃសាំងឡើងលឿន ប៉ុន្តែពេលចុះមកវិញ ចុះយឺត ហើយក្រសួងពាក់ព័ន្ធបានជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហានេះធ្វើម៉េចដើម្បីឲ្យតម្លៃប្រេងដែលកំពុងលក់ក្នុងប្រទេសកម្ពុជា មានតម្លៃសមរម្យ និងឲ្យអ្នករកស៊ីមានប្រាក់ចំណេញផង ហើយជួយសម្រួលដល់អ្នកប្រើប្រាស់ផង៕

ជិះម៉ូតូប្រញាប់ពេក ទៅជ្រុលបុករថយន្ត CAMRY កំពុងបត់ ពេញទំហឹង បណ្តាលឲ្យ…..

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ត CAMRY បត់ឆ្លងផ្លូវជិតផុតហើយ ស្រាប់តែមានម៉ូតូមួយគ្រឿង ជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនបុកយ៉ាងពេញទំហឹងតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចស្តុប ផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ដែលស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍ CHN ដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក CAMRY បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AJ-4009 ធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស លុះដល់ស្តុបផ្លូវបែកជាបួន ក៏បានបត់ចូលផ្លូវ៣៦០ ស្រាប់តែមានបុរស៣នាក់ជិះម៉ូតូម៉ាក Click ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CC-9020 ទំនងអកសឺជាមួយរថយន្ត កាច់ចង្កូតចាប់ហ្រ្វាំមិនទាន់ ក៏ជ្រុលទៅបុករថយន្តពេញទំហឹងតែម្ដង បណ្តាលឱ្យបុរស២នាក់រងរបួសស្រាល ចំណែកបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះឯកសុខ លាភ មេត្រី ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង រថយន្តនិងម៉ូតូ រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបានខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

សម្ថកិច្ចចុះបំបែកក្រុមជួញដូរសត្វព្រៃ ខណ្ឌ​សែន​សុខ

ភ្នំពេញ៖ កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ ស្បែក និង​ឆ្អឹង​សត្វព្រៃ មានតម្លៃ​ជាច្រើន​គីឡូក្រាម ត្រូវបាន​កម្លាំងចម្រុះ ក្រោម​ការដឹកនាំ និង​បញ្ជា​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ឆែកឆេរ​ផ្ទះ២ល្វែង នៅមុខ​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ។

ប្រតិបត្តិ​ការចុះ​ឆែកឆេរផ្ទះ២ល្វែង​នេះ សមត្ថកិច្ច​បាន​រកឃើញ​សំណល់​ស្បែក​ខ្លា ឆ្អឹង​ខ្លា កន្ទុយ​ខ្លា ភ្លុក​ដំរី និង​កម្ទេចកម្ទី​សត្វព្រៃ​ជាច្រើន​ប្រភេទ សរុប​ជាច្រើន​គីឡូក្រាម។ ហើយ​សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ទាំងពីរ​នោះ យកមក​សួរនាំ ព្រមទាំង​ដកហូត​ម៉ូតូ​មួយគ្រឿង និង​សម្រេច​បិទទ្វារ​ផ្ទះ​ទាំង២នេះ ជា​បណ្ដោះអាសន្ន​ផងដែរ។ ប្រតិបត្តិការ​រួច ស្បែក និង​ឆ្អឹង​សត្វព្រៃ​ទាំងនោះ អង្គភាព​ប្រតិបត្តិការ អន្ដរាគមន៍​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ចល័ត យកទៅ​រក្សាទុក​រង់ចាំ​ចាត់​បន្ត៕

ប្រភព៖Heng Heng LY

អភិបាលរាជធានី ថា កីឡាជាឧសថនៃសុខភាព ហើយអាចនាំជាសផុតពីជំងឺផ្សេងៗបាន

ភ្នំពេញ៖លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖កីឡា គឺជាថ្នាំនៃសុខភាព ហើយ កីឡាអាចនាំជាសផុតពីជំងឺផ្សេងៗបាន។ ការថ្លែងខាងលើនេះនារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pierre BAILLET លេខាអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។

ក្នុងឱកាសនោះដើម្បីបង្កភាពងាយស្រួលក្នុងចំណងទំនាក់ទំនងសំរាប់សមាគមអភិបាលក្រុងនិយាយភាសាបារាំង លោកអភិបាលរាជធានីភ្នំពេញ បានឯកភាពតាមសំណើរបស់ភាគីបារាំងផងដែរ ដែលមានបំណងបង្កើតកីឡាអន្ដរជាតិនៅរាជធានីភ្នំពេញ ព្រោះកម្ពុជានឹងធ្វើម្ចាស់ផ្ទះក្នុងកម្មវិធីកីឡាស៊ីហ្គេមនាឆ្នាំ២០២៣៕

ប្រធានក្រុមប្រឹក្សារាជធានីជំរុញអោយអាជ្ញាធរគ្រប់ស្ថាប័ន ត្រូវផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋរឿងការលើកលែងពន្ធប្រថាប់ត្រាច្រើនដង មកនៅត្រឹមតែ១ដងចុងក្រោយ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកម៉ប់ សារិន បានស្នើអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធ្វើការ
ផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងលើកលែងពន្ធប្រថាប់ត្រាច្រើនដង មកនៅត្រឹមតែ១ដងចុងក្រោយ ។
ការស្នើបែបនេះរបស់លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្សតិ៍ ១១រោជខែពិសាខ ឆ្នាំច ត្រូវនិងថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សមាជិកក្រុមប្រឹក្សានិងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកបញ្ជាក់ផងដែរថា តាមរយៈការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុន សែន បានសម្រេចទៅតាមការស្នើសុំនេះ ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋហើយ ។

ដូច្នេះ ក្នុងនាមយើងជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការ ផ្សាព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធរឿងលើកលែងពន្ធប្រថាប់ត្រា ដោយសារតែការលើកលែងនេះមានសុពលភាពដល់បំណាច់ឆ្នាំនេះប៉ុណ្ណោះ៕