ក្រោយផ្ទុះការរិះគន់ ពួកគាត់បានចូលសារភាពទោសកំហុសនៅថ្ងៃនេះហើយ

ភ្នំពេញ៖  នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ស្ដ្រីដែលបានសម្លាប់សត្វព្រៃ​ជា​ច្រើនប្រភេទ យកធ្វើជាម្ហូបហើយបង្ហោះតាម Youtube និងប្តីរបស់នាងដែលជាអ្នកថតនោះ បានចូលមកក្រសួងបរិស្ថានហើយ ដើម្បីសារភាពទោសកំហុស ដែលរូបគេបានប្រព្រឹត្តកន្លងមក។

ការចូលមកសារភាពទោសកំហុសរបស់ស្ដ្រីរូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបរិស្ថាន ព្រមានចាត់វិធានការតាមផ្លូវច្បាប់ អំពីទង្វើរបស់ស្ដ្រីស្រស់សោភារូបនេះ។

ស្រ្តីរូបនេះ និងប្តីរបស់នាងបានសារភាពថា សត្វទាំងនោះមិនមែនពួកគេជាអ្នកសម្លាប់ឡើយ ពោលទិញតពីគេ ហើយយកមកថតវីដេអូ និងរូបភាពដើម្បីបង្ហោះតាម Toutube និង Facebook គោលបំណងស្វែងរកថវិកាតែប៉ុណ្ណោះ។

នៅរសៀលថ្ងៃនេះពួកគេទាំង២នាក់បានធ្វើកិច្ចសន្យានៅចំពោះមុខមន្រ្តីក្រសួងបរិស្ថានពីទោសកំហុសរបស់ពួកគេ ហើយនឹងបញ្ឈប់ទង្វើបែបនេះទៅទៀត ៕

(មានវិដេអូ)
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Ftenfy.khmer%2Fvideos%2F1738956479517546%2F&show_text=0&width=560

ប្រភព៖ បណ្តាញអ្នកចែកចាយ

អភិបាលរាជធានីភ្នំពេញ : នៅដើមឆ្នាំ២០១៩ នឹងមានតបណ្តាញទឹកស្អាត ទឹកប្រើប្រាស់ សំរាប់ពលរដ្ឋនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ចុះពិនិត្យលទ្ធភាព ដើម្បីតបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋបានប្រើប្រាស់ នៅក្នុងភូមិទាំង៨ នៃសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ នៅមិនទាន់មានទឹកម៉ាស៊ីនប្រើប្រាស់នៅឡើយ ចាប់តាំងពីកាត់ពីខេត្តកណ្តាល មកនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋប្រមាណជិត២០០០គ្រួសារ។លោក ឃួង ស្រេង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងសង្កាត់ទាំងមូលនឹងមានទឹកប្រើប្រាស់នៅដើមឆ្នាំ២០១៩ខាងមុខហើយ។

បន្ទាប់មកលោក ឃួង ស្រេង ក៏បានចុះពិនិត្យប្រឡាយទួលពង្រ២ ដោយបានឲ្យអាជ្ញាធរខណ្ឌ កាយដីដែលបានចាក់បិទមុខទឹក និងបានដាក់លូមុខកាត់ធំជាងមុនផងដែរ៕

ស្នាមញញឹមមច្ចុរាជ សំលាប់ហើយថតបង្ហោះយកលុយទៀត

(ភ្នំពេញ)៖  វីដេអូ និងរូបភាពនារីម្នា​ក់ ដែលបានសម្លាប់​​សត្វព្រៃជា​​​​​​​​ច្រើនប្រភេទ យក​​​​​​​​​​ធ្វើជាម្ហូបហើយប​​​​​​​​​​​​​​​​​​​ង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម Facebook និង YouTube ជាដើមបាននាំ​​​​​​​​​​ឲ្យមានការ​​​​​​​​​​ចាប់អារម្មណ៍​​​​​​​​​​ និង រងការិះគន់ជាខ្លាំងពីសំណាក់អ្ន​​​​​​​​​​កលេងបណ្តា​​​​​​​​​ញសង្គម Face​​​​​​​​​​​​book និងទា​​​​​​​​​​​​​​​​​​​មទារឲ្យមានចំណាត់​​​​​​​​​​ការទៅលើស​​​​​​​​កម្មភាពរប​​​​​​​​​​ស់នារីវ័យក្មេងរូ​​​​​​​​​​​​​​​​​​បនេះ។ មិនតែប៉ុណ្ណោះនៅមានមតិរិះគន់យ៉ាងខ្លាំងផងដែរ ដែលអ្នកខ្លះបាននិយាយចំៗទៅលើរូបនាងផ្ទាល់ និង រិះគន់ទៅមន្ត្រីមានសមត្ថកិច្ចដែលបាក់ព័ន្ធផងដែរ តែទោះយ៉ាងណាគេសង្កេតឃើញថា ក្រសួងបរិស្ថានត្រៀមនិងរៀបចំនិងប្រមូលឯកសារពាក់ព័ន្ធសំរាប់ដាក់បន្ទុកនិងប្តឹងទៅ YouTube សំរាប់ដកវីដេអូទាំងនេះចេញផងដែរ។

បើយើងតាមប្រភពលោក សៅ សុភាព អ្នកនាំពា​​​​​​​​​​​ក្យក្រសួងបរិស្ថា​​​​​​​​​​ន បានថ្លែងប្រាប់​​​​​​​​​​​ថា ៖  ក្រសួងបរិស្ថានបានទទួលព័ត៌មាននេះអស់​​​​​​​​​​ហើយ ហើយក៏កំពុ​​​​​​​​​ងប្រមូលព័ត៌​​​​​​​​​មានបន្ថែមទៀ​​​​​​​​​តជុំវិញករណី​​​​​​​​​​​​​នេះ។ លោកបានបន្តទៀតថា ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិ​​​​​​​​​​ស្ថាន លោក ​សាយ សំអាល់ បានបញ្ជា​​ឲ្យចាត់វិធា​​​​​នការបន្ទាន់តែម្តង ។
ជាចុងក្រោយលោកបា​នបញ្ជាក់យ៉ាងដូច្នេះ «ជាគោលកា​​​​​​​​​រណ៍មកគឺឯកឧត្ត​​​​​​​​​មរដ្ឋមន្រ្តី គាត់បា​​​​​​​​​​នបញ្ជាឲ្យ​​​​​​​​​​​​​​​ចាត់វិធានការបន្ទាន់ហើយ។ យើង​​​​​​​​​​នឹងប្រមូលព័​​​​​​​​​ត៌មាន ហើ​​​​​​​​​​យយើងនឹង​ហៅគាត់មកអប់រំណែនាំ​​​​ ហើយប្រសិន​​​​​​​​​​​​​​​​​​​​​​បើរកឃើញថា ការសម្លាប់សត្វនេះមា​​​​​​​​​​នកម្រិតធ្ង​​​​​​​​​​ន់ធ្ងរនឹងឈាន​​​​​​​​​​ទៅចាត់កា​​​​​​​​​រតាមច្បាប់រប​​​​​​​​​​​ស់ក្រសួ​​​​​​​​​​​​ងថែមទៀ​​​​​​​​​​​​​​​​​​​​​​​​​តផង»។ មិនត្រឹមតែ​​​​​​​​​​ចាត់វិធានការចំ​​​​​​​​​​ពោះនារីរូបនេះ​​​​​​​​​​​​​​​​​​​នោះទេ ក្រសួងបរិស្ថាន​​​​​​​​​ ក៏នឹងស្នើទៅ​​​​​​​​​​ខាង You​​​​​​​​​​​​​​​​​​​Tube ដើម្បីដកវីដេអូទាំងនេះចេញពី YouTube ​​​​​​​​​​ថែមទៀតផង។​​​​​

(ទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F492109884457764%2Fvideos%2F633756260293125%2F&show_text=0&width=560

ប្រភព៖ Heng Ly

សម្តេចក្រឡាហោម ស ខេង ជំរុញអោយនគរបាលទាំងអស់ ត្រូវធ្វើអ្វីតាមវិជ្ជាជីវៈរបស់ខ្លួន កុំធ្វើអ្វីអាងតែអំណាច ធ្វើឲ្យខូចឈ្មោះស្ថាប័ន និងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដើម

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់មន្រ្តីនគរបាល ទើបបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ គប្បីធ្វើអ្វីស្របតាមវិជ្ជាជីវៈរបស់ខ្លួន កុំធ្វើអ្វីអាងតែអំណាចដែលជាកត្តាធ្វើឲ្យខូចឈ្មោះស្ថាប័ន និងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាដើម។
នៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកម្រិបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១២ និងប្រកាសតែងតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា ប្រមាណជិតប្រាំរយនាក់ នៅសាលាបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ សម្តេចកក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងនាមជានគរបាលអនុវត្តន៍ច្បាប់ និងការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើអ្វីៗឲ្យស្របតាមតួនាទីរបស់ខ្លួន និងប្រកបដោយគុណធម៌ខ្ពស់។


សម្តេច ស ខេង មានប្រសាសន៍ថា “ក្មួយៗទាំងអស់ត្រូវតែធ្វើអ្វីឲ្យតាមវិជ្ជាជីវៈរបស់ខ្លួន មិនត្រូវប្រើអំណាចណាមួយធ្វើបាបប្រពលរដ្ឋនោះទេ ហើយជាងនេះទៅទៀតត្រូវតែប្រកាន់នូវសីលធម៌ល្អ ដែលជាកត្តាធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងស្រលាញ់ ហើយត្រូវតែហ៊ានតស៊ួដើម្បីសន្តិសុខដល់ពួកគាត់ និងបុព្វហេតុជាតិមាតុភូមិជាដើម ”។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានស្នើរដល់មន្រ្តីនគរបាលទាំងអស់ ត្រូវតែគោរពឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារនូវសន្តិភាព ការពារសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងត្រូវគោរពដាច់ខាតរាល់បទបញ្ជាថ្នាក់លើដែលបានប្រគល់ជូនហើយនឹងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។
សម្ដេចបន្ដទៀតថា “ក្មួយៗទាំងអស់ត្រូវតែធ្វើអ្វីទៅតាមការសច្ចាប្រណិធានរបស់ខ្លួន ហើយត្រូវស្តាប់ជានិច្ចរាល់បទបញ្ជារបស់ថ្នាក់លើ ដែលបានបញ្ជាឲ្យបានគ្រប់ពេលវេលា ហើយនឹងត្រូវតែការពារឲ្យបាននូវសន្តិភាពរបស់ប្រទេសដែលកំពុងមានសព្វថ្ងៃនេះ ”។

ជាមួយគ្នានេះផងដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានជាថ្មីទៀតដែរថា ប្រសិនបើមន្រ្តីនគរបាលណាដែលធ្វើខុសនឹងវិជ្ជាជីវៈ និងច្បាប់នឹងមិនលើកឡែងឲ្យនោះទេ ពោលគឺនឹងអនុវត្តន៍ទៅតាមច្បាប់ជាធរមានយ៉ាងដូច្នេះដែរ៕

ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា ជាង៦លាននាក់ ឆ្នាំ២០១៨នេះ

ភ្នំពេញៈ ក្នុងសិក្ខាសាលាលើកដំបូងមួយនៅខេត្តសៀមរាបលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨នេះ មានជាង៦លាននាក់ ក្នុងនោះមានទេសចរចិន ១.៨លាននាក់។ ក្នុងនោះដែលមានមន្រ្តីទេសចរណ៍មកពីប្រទេស មេគង្គ-ឡានឆាង “កម្ពុជា, ចិន, មីយ៉ាន់ម៉ា, ថៃ, ឡាវ និងវៀតណាម” ចូលរួមពិភាក្សាផ្លាស់ប្ដូរទស្សនៈ បទពិសោធន៍គ្នាទៅវិញទៅមក នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថា តាមការបញ្ជាក់ ពីអង្គការទេសចរណ៍ពិភពលោក ក្នុងចំណោម ទេសចរអន្តរជាតិសរុប មានទេសចរណ៍ចិនប្រមាណ ១០ភាគរយ មានន័យថា ក្នុងចំណោមទេសចរអន្តរជាតិ ១០០នាក់ មានទេសចរចិន១០នាក់។

លោក ថោង ខុន មានប្រសាសន៍ថា “ តាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ មានជាង៦លាននាក់ ក្នុងនោះមានទេសចរចិន ១.៨លាននាក់។ នៅឆ្នាំ២០១៩ ទេសចរចិននឹងមកទស្សនាកម្ពុជាប្រមាណ ២.៤លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណ ២.៦លាននាក់ កើនលើសការគ្រោងទុក”។

នៅក្នុងឱកាសនោះផងដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ មេគង្គ-ឡានឆាង ក្នុងវិស័យទេសចរណ៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌ អាស៊ាន-ចិន ។

លោកថាក្នុងឆ្នាំ២០១៨នេះ កម្ពុជាក៏ទទួលបានរង្វាន់ពីអាស៊ាន ស្ដីពីសហគមន៍ទេសចរណ៍ចំនួន៣ មានដូចជា សហគមន៍ជីផាត់ (ខេត្តកោះកុង) សហគមន៍កោះទ្រង់ (ខេត្តក្រចេះ) និងសហគមន៍ចំបក់ (ខេត្តកំពង់ស្ពឺ) ។

លោកបន្ដថា កម្ពុជានឹងខិតខំទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន យ៉ាងតិច២លាននាក់ ឬនៅឆ្នាំ២០២០នោះ លោក លី ជី អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានអះអាងថា ភ្ញៀវទេសចរចិន ២លាននាក់ ដែលកម្ពុជាចង់បាននេះ នឹងមកដល់កម្ពុជា មុនឆ្នាំ២០២០ ប៉ុន្តែនៅពេលជើងហោះហើរត្រង់កម្ពុជា-ចិន ត្រូវបានបង្កើន ក៏ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីផងនោះ ចំនួនទេសចរចិនមកកម្ពុជានឹងកើនច្រើនជាងនេះ។

គួររំឭកផងដែរថា កម្ពុជាមានសហគមន៍ទេសចរណ៍សំខាន់ៗជាង៥០កន្លែង ហើយកំពុងបានអភិវឌ្ឍតាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន និងបទពិសោធន៍ល្អៗ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍សហគមន៍។ ដោយឡែក ចំពោះសភាពការទេសចរណ៍ ៣ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ១.៧លាននាក់ កើនឡើង ១៣.៩ភាគរយ ក្នុងនោះមានទេសចរចិនជាង ៥០ម៉ឺននាក់ ដែលឈរលំដាប់លេខ១ កើនឡើងជាង ៨៥ភាគរយ។

បើកបរមិនប្រយ័ត្ន រេចង្កូតដួលខ្លួនឯងបណ្តាល់អោយរងរបួសធ្ងន់

ព្រៃវែង: ថ្ងៃពុធ ១០រោច ខែពិសាខឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ថ្ងៃទី09/05/2018វេលាម៉ោង18,30នាទីនៅចំណុចភូមិ
ពានី ឃុំល្វា ស្រុកព្រះស្តេចលើផ្លូវ៣១២មានម៉ូតូម៉ាកCiti C100 កូរ៉េពណ៍ខៀវពាក់ផ្លាកលេខព្រៃវែង1I 4981បើកដោយឈ្មោះ ឈឹម ភេន ភេទប្រុស អាយុ42ឆ្នាំរស់នៅភូមិសឹង ឃុំកំពង់សឹងស្រុកព្រះស្តេច ខេត្តព្រៃវែង។

បើកក្នុងទិសដៅពីត្បូងទៅជើងមកដល់ចំណុចខាងលើរេចង្កូតដួលខ្លួនឯងបណ្តាលអោយរងរបួស(មិនពាក់មួកសុវត្ថិភាព)៕បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកព្រះស្តេចរីឯម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍ល្វា៕

អភិបាលស្រុកបាភ្នំយកអំណោយកាកបាទក្រហមកម្ពុជា ជួយគ្រួសារដែលរងគ្រោះដោយខ្យល់ព្យុះបាក់ផ្ទះ

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ដឹកនាំដោយលោក ទេព ភារុន អភិបាលនៃគណៈអភិបាលស្រុកបាភ្នំអ្នកស្រី ឯម គឹមមន្ថា អភិបាលរងនិង សហការី មេឃុំ មេភូមិ និងការិយាល័យធម្មការស្រុក ព្រមទាំងលោកអធិការ លោកអធិការរង និងកម្លាំងជាច្រើនរូប ។

បាននាំយកអំណោយកាកបាទក្រហមកម្ពុជានិងថវិការរបស់ក្រុមការងារថ្នាក់ជាតិនិងថ្នាក់ស្រុក ចុះជួយឃុំបឹងព្រះចំនួន៧៥០,០០០៛ ទៅចែកជូនដល់គ្រួសារបងប្រុសឈ្មោះស៊ូ ធឿងភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិក្បាលដំរី ឃុំបឹងព្រះ ស្រុកបាភ្នំ រងគ្រោះថ្នាក់ធម្មជាតិដោយខ្យល់ព្យុះបាក់ផ្ទះ1ខ្នងទំហំ4m×5mម៉ែត បណ្តាលអោយខូចខាតទាំងស្រុង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨។

Update: អគ្គីភ័យឆាបនេះបំផ្លាញភោជនីយដ្ឋាន The BODLEISN ធ្វើអោយបាត់អស់សំភារះមួយចំនួន និងមិនអ្នករងរបួសទេ

ភ្នំពេញៈករណីអគ្គិភ័យឆាបឆេះបំផ្លាញភោជនីយដ្ឋាន The BODLEIAN នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនក្រុងភ្នំពេញ កាលពីម៉ោងជិត១២ថ្ងៃត្រង់នាថ្ងៃទី៩ខែឧសភាឆ្នាំ២០១៨នេះ។

ប៉ូលិសអោយដឹងថា ម្ចាស់ហាងឈ្មោះប៉ាត់ ត្រាប្រណី ភេទស្រីអាយុ៤២ឆ្នាំ។

ភោជនីយដ្ឋានដែលអគ្គិភ័យបំផ្លាញនោះជាប្រភេទសំណង់ថ្មប្រក់ដំបូលសង្ក័សីដែលមានទំហំ១១ម៉ែត្រគុណ១៦ម៉ែត្រ។អគ្គិភ័យបំផ្លាញនៅកន្លែងបន្ទប់ទទួលភ្ញៀវដែលមានទំហំ៤ម៉ែត្រគុណ៨ម៉ែត្រ។គ្មានមនុស្សរងរបួសអ្វីនោះទេ។

ស្ថិតនៅក្នុងហេតុការណ៍នោះក្រុមសមត្ថកិច្ចប៉ូលិសពន្លត់អគ្គិភ័យបានប្រើពេលជាងមួយម៉ោងក្នុងការចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យនេះទើបថមថយរលត់អស់ទៅវិញផងដែរពោលគឺមិនបណ្ដាលឱ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ចំពោះមូលហេតុនៃការឆាបឆេះភោជនីយដ្ឋានខាងលើនេះក្រុមសមត្ថកិច្ចប៉ូលិសជំនាញនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេពោលគឺកំពុងធ្វើការស្រាវជ្រាវនៅឡើយ។

គួររំលឹកផងដែរថានៅមូលដ្ឋានខណ្ឌចំការមនគ្រាន់តែរយៈ៣ថ្ងៃសោះមានករណីអគ្គិភ័យកើតឡើងចំនួន២លើកពោលគឺនៅលើកទី១បំផ្លាញផ្ទះប្រជាជននៅផ្លូវ៩៣សង្កាត់ទន្លេបាសាក់ទាំងកណ្ដាលយប់នាថ្ងៃទី៧ខែឧសភាឆ្នាំ២០១៨នេះនឹងនៅលើកទី២ករណីខាងលើនេះ៕

ក្លិប Pahang FA បានចែកផ្លូវជាមួយនឹង ចាន់ វឌ្ឍនាកា និងជំនួសរូបគេដោយខ្សែប្រយុទ្ធ Issey Nakajima…

ក្លិប Pahang FA បានចែកផ្លូវជាមួយនឹង ចាន់ វឌ្ឍនាកា និងជំនួសរូបគេដោយខ្សែប្រយុទ្ធ Issey Nakajima ស្របពេលដែល Austin Amutu នឹងវិលទៅកាន់កន្លែងរបស់គេវិញដើម្បីជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Francis Forkey Doe ដែលមានបញ្ហារបួស។

តារាឆ្នើមអន្តរជាតិកម្ពុជា វឌ្ឍនាកា ត្រូវបានអនុញ្ញាតឲ្យចាកចេញកាលពីថ្ងៃអង្គារ ដោយក្លិប Pahang FA ដែលបាននាំយកខ្សែប្រយុទ្ធកាណាដា Issey Nakajima-Farran មកជំនួសវិញភ្លាមៗ ដើម្បីពង្រឹងក្រុមនេះ និងដើម្បីប្រជែងយកពានក្របខ័ណ្ឌម៉ាឡេស៊ី Super League។

លោក Dollah Salleh គ្រូបង្វឹករបស់ក្រុម Pahang បានឲ្យដឹងថា៖ «យើងសង្ឃឹមថា វត្តមានកីឡាករទាំង២នេះ នឹងបង្កើនគុណភាពក្នុងក្រុមរបស់យើង។ Amutu អាចនឹងមានបញ្ហាមួយចំនួនក្នុងការសម្របខ្លួនក្នុងក្រុមនេះ ប៉ុន្តែ ខ្ញុំប្រាកដចិត្តថា បទពិសោធរបស់គេនឹងជួយដល់យើង»។

ការចាកចេញរបស់វឌ្ឍនា ត្រូវបានរំពឹងទុកជាមុនទៅហើយ ក្រោយពីខ្សែបម្រើស្លាបរូបនេះ បានបង្ហាញពីទម្រង់លេងដ៏គួរឲ្យទាក់ទាញតិចតួចបំផុតក្នុងការចំណាយពេលដ៏ខ្លីរបស់គេជាមួយនឹង Pahang។

លោក Dollah បានប្រាប់បណ្តាញសារព័ត៌មាន FOX Sports Asia ថា លោកចង់ឲ្យមានការបង្ហាញពីទម្រង់លេងកាន់តែល្អប្រសើរជាងមុនពី វឌ្ឍនាកា ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុម Kuala Lumpur FA កាលពីថ្ងៃទី១៥ ខែមេសា។

ប៉ុន្តែ ទោះបីជាយ៉ាងណា វឌ្ឍនាកា មិនបានរកគ្រាប់បាល់បញ្ចូលទីឡើយ ក្នុងការបង្ហាញខ្លួន ១០លើករបស់គេ បើទោះបីបានជួយឲ្យមិត្តរួមក្រុមរកបានគ្រាប់បាល់ដ៏ច្រើនក៏ដោយ៕

ចិនទៀតហើយ!! បុរសជនជាតិចិន បើករផ្តាច់ព្រលឹង រេចង្កូតក្រឡាប់ជាច្រើនត្រឡប់ ផ្ងាជើង…

ស្រុកព្រៃនប់៖​​ រថយន្តមួយគ្រឿង ម៉ាកTACOMAពណ៌ទឹកប្រាក់គ្មានផ្លាកលេខ បើកបរដោយឈ្មោះLIMING XIN ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកសណ្ឋាគារ នៅខេត្តកោះកុង ជាជនជាតិចិន មកពីខេត្តYunnanប្រទេសចិន។

ហេតុកានេះបានកើតឡើងកាលពីវេលាម៉ោង០២៖១៥នាទីរសៀល ត្រូវនិងថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៨ នៅចំណុចចន្លោះបង្គោលគីឡូ១៥៧, ១៥៨ ស្ថិតនៅក្នុងភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថយន្តនេះបើកបរទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ពេលមកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿនរេចង្កូតក្រឡាប់មកខាងឆ្វេងដៃ តែពុំបណ្តាលអោយរងរបួសឬគ្រោះថ្នាក់ដល់អ្នកដ៍ទៃឡើយ ចំណែករថយន្តខូចខាតប្រហែល៥០% ៕

ប្រភព៖ Huy Bunleng