ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាស​ ឲ្យ​ឈប់​ទទួល​ទាន​កាហ្វេប្រភេទនេះ..

កាលពី​ថ្ងៃ​ទី០៨ ខែ​ឧសភា​ ឆ្នាំ២០១៨​នេះ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​ជម្រាប​ជូន​សាធារណជន​ទាំង​អស់ ឲ្យ​ឈប់​ទទួល​ទាន​កាហ្វេ​ចង្អុល​មេឃ ព្រោះ​មាន​ផ្ទុក​សារធាតុ Sildenafil ដែល​ប្រើ​ប្រាស់​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទ​បុរស ប៉ុន្តែ​សារធាតុ​នេះ​អាច​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ចំពោះ​អ្នក​ប្រើប្រាស់។

ក្រសួង​បាន​ប្រកាស​ទៀត​ថា ​គ្រប់​ផលិត​ផល​របស់​ក្រុមហ៊ុន ​ចង្អុលមេឃ ​ទាំង​អស់​ត្រូវ​ប្រមូល​ចូល​វិញ​ឱ្យ​អស់ ព្រោះ​វា​ជា​ផលិតផល​ប៉ះ​ពាល់​ដល់​សុខភាព​ខ្លាំង។

ដូច​នេះ មុន​ជាវ​កាហ្វេ​យក​ទៅ​ឆុង​ពិសា គួរ​ពិនិត្យ​ម៉ាក​សញ្ញា​ឲ្យ​បាន​ច្បាស់​លាស់ ចៀស​វាង​គ្រោះ​ថ្នាក់​ដល់​ជីវិត ហើយសម្រាប់​ប្រជាជន​ណា​ដែល​កំពុង​ប្រើ​ផលិតផល​របស់​ចង្អុល​មេឃសូម​ឈប់​ជា​បន្ទាន់៕

ប្រភព៖ FB

មន្ត្រីនគរបាលម្នាក់បានស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ករណីគ្រោះថ្នាក់ចរាចណ៍

(ព្រៃវែង) ថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៨នេះ នៅវេលាម៉ោង 6,50នាទីយប់លើផ្លូលំក្រាលកៅស៊ូ ចំនុចភូមិ រកា ឃុំ រកាស្រុ ពារាំង ។ ម៉ូតូ 1គ្រឿង ម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BM 8083 បើកបរដោយឈ្មោះ ឆាំ រ័ត្ន ភេទប្រុស អាយុ 15ឆ្នាំនៅភូមិកំពង់ឫស្សី ឃុំកំង់ឫស្សី ស្រុកពោធិរៀងរួមដំណើជាមួយ ចំនួន 1នាក់ ឈ្មោះ ខេន ប៊ុណ្ណា
ភេទប្រុស អាយុ 23ឆ្មាំ នៅភូមិ ឃុំជាមួយគ្នា( គ្មានពាក់មួកសុវត្ថិភាព ) ធ្វើតំណើពីត្បូង មក
ជើង ។

ស្រាប់តែមកដល់កន្លែងកើតហេតុ ម៉ូតូបានប្តូរគន្លងផ្លូវ ហើយជ្រុលទៅបុកជាមួយម៉ូតូ ១គ្រឿង
ទៀតម៉ាក ស្មាក់ ពណ៌ខ្មៅ ពាកផ្លាកលេខ នគរបាល 1.2165 បើកបរដោយឈ្មោះ ងៀន សៀន
ភេទប្រុស អាយុ 52ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលព្រៃស្នៀត ស្រុកពារាំង នៅភូមិ ស្នាយពល ឃុំ
រកា ស្រុកពារាំង ( គ្មានមួកសុវត្ថិភាព ) ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយបណ្តាលឲ្យឈ្មោះ ងៀន សៀន រងរបួសធ្ងន់ ហើយក្រោយមកបានស្លាប់ នៅពេលបញ្ជូនដល់មន្ទីពេទ្យស្រុក ។
ចំពោះអ្នកបើកបរម៉ូតូឈ្មោះ ឆាំ រ័ត្ន សមត្ថកិច្ចបានកពុងហៅមកសាកសួរ ដើម្បីបំពេញសំណុំ
រឿង ចាត់តាមនិតិវិធីច្បាប់ ។ វត្ថុតាងម៉ូតូទាំង 2គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។

Update: លោក សាំ ពិសិដ្ឋ ថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុម នេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ទៅក្នុងទឹក

(ភ្នំពេញ)៖លោក សាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អះអាងថាមិនមានករណីចោរលួចកាត់ដែកស្ពានបេឡេទេ។
លោក សាំ ពិសិដ្ឋ ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៩ឧសភា ថា ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេទេ ក្រុម នេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ក្នុងទឹកហើយបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានទេ យ៉ាងណាបន្ថែមទៀតសមត្ថកិច្ចបាននឹងកំពុងធ្វើការងារនេះហើយ។
លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយគឺចរាចរណ៍ បានជាធម្មតា ។
គួររំលឹកថា កាលពីវេលាម៉ោង១ៗ២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩មានការណីភ្ញាក់ផ្អើល ដោយមានក្រុមជនសង្ស័យមួយក្រុម មានគ្នាប្រមាណជាង២០ទូក បានធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនជនជាតិឥស្លាមបានចំនួន៤នាក់ ដកហូតទូកចំនួន៣គ្រឿងជាបន្តបន្ទាប់ តាមមាត់ច្រាំងទន្លេ រហូតមកដល់មុខវត្តចាស់ និងឆែកឆេររកឃើញម៉ាស៊ីនកាត់ដែក និងដែកមួយចំនួន ដែលជនសង្ស័យបោះទម្លាក់ចូលទៅក្នុងទឹកនៅក្បែរនោះផងដែរ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

វីដេអូក្រុមចោរអុកឡុក និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ, កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមក្របួចបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនក្រុមចោរអុកឡុកអ្នកភូមិ នៅសង្កាត់ជ្រោយចង្វារ ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចឲ្យដឹងថា ក្រុមជនសង្ស័យទាំង៣នាក់៖

ទី១៖ ឈ្មោះ ឯល រីសាត ហៅ អែល រីសាត ភេទប្រុស អាយុ៣៧ឆ្នាំ
ទី២៖ ឈ្មោះ ឡាប រ៉ូស្សេត ហៅ ខុងភេទប្រុស អាយុ១៧ឆ្នាំ
ទី៣៖ ឈ្មោះ រ័ត្ន វណ្ណដេត ភេទប្រុស អាយុ២១ឆ្នាំ។

ក្រុមជនសង្ស័យបាន ធ្វើសកម្មភាពគាស់ទ្វារបស់ផ្ទះប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១៩អេហ្វ ផ្លូវទន្លេសាប ភូមិ៣ ក្រុម៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីយប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨។

សមត្ថកិច្ចបញ្ជាក់ថា ដោយមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ ជាវ វិបុល ប្រធានការិយាល័យ បានបើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន ក្រុមជនសង្ស័យបាន៣នាក់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។

ប្រជាពលរដ្ឋរស់នៅសង្កាត់ជ្រោយចង្វារ បានសម្តែងការសាទរចំពោះចំណាត់ការរបស់ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដែលបានជួយដកបន្លាពីក្នុងទ្រូង របស់ពួកគាត់នាពេលនេះ។

ពលរដ្ឋសង្ឃឹមថា តុលាការនឹងមានចំណាត់ការលើក្រុមចោរទាំងអស់នេះ ឲ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsagency18%2Fvideos%2F382518655584338%2F&show_text=0&width=560

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកូនក្មួយកម្មករនៅក្រុងបាវិត នឹងអញ្ជើញកាត់ខ្សែបូសម្ពោដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មី មួយទៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ២៨.៥៨៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

ក្រៅពីជួបសំណេះសំណាលជាមួយកម្មករ និយោជិតហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញកាត់ខ្សែបូសម្ពោដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្ទ្រី ខមផ្លេកស៍ ( Intervia Automobile Industry Complex) និងរោងចក្រដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) (Daehan Auto Cambodia) ស្ថិតនៅក្នុងក្រុងបាវិតនេះផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា នៅក្រោមការដឹកនាំរបស់ពូ គឺពូមានគោលនយោបាយយុទ្ធសាស្រ្តច្បាស់លាស់សំខាន់២ដើម្បីប្រែក្លាយជីវភាពរស់នៅរបស់បងប្អូនកូនក្មួយពីភាពក្រីក្រ អោយមានជីវភាពធូរធារប្រសើរឡើង ហើយបង្កើនទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងក្នុងតំបន់ អោយកាន់តែប្រសើរឡើង៖១)ប្រែក្លាយអតីតតំបន់សមរភូមិទាំងអស់នៅក្នុងប្រទេស អោយក្លាយទៅជាតំបន់ទីផ្សារ ដែលជួយជំរុញដល់ការងារ និងមុខរបរប្រជាពលរដ្ឋ និងក្មួយៗអោយកាន់តែប្រសើរឡើង។ ២)ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ អោយក្លាយជាតំបន់សន្តិភាព សហប្រតិបត្តិការ មិត្តភាព និងអភិវឌ្ឍន៍។ នេះមិនត្រឹមតែជាមួយតែប្រទេសជិតខាងប៉ុណ្ណោះទេ គឺជាមួយប្រទេសក្នុងក្របខ័ណ្ឌតំបន់អាស៊ានទាំងអស់ និងជាមួយប្រទេសដទៃទៀតដូចជាប្រទេសចិនជាដើម ដែលយើងអាចភ្ជាប់ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មលើផ្នែកដឹកជញ្ជូន និងកំពង់ផែជាដើម។ នេះជាផែនការរយៈពេលវែងដែលពូបានគិតគូច្បាស់លាស់ចំពោះការងារអភិវឌ្ឍប្រទេសជាតិយើង។ សម្តេចហ៊ុនសែនបានអរគុណកូនក្មួយកម្មករ និអរគុណពាណិជ្ជករ ព្រមទាំងជនរួមជាតិ ដែលបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីពូមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកលូតលាស់ទៅមុខ។

សម្តេចតេជោសូមអរគុណកូនក្មួយកម្មករទាំងអស់ ដែលបានស្វាគមន៍ទទួលរាក់ពូយ៉ាង កក់ក្តៅនៅទីក្រុងបាវិតថ្ងៃនេះ។ តាមរយៈនៃការឱប ថើប និងថតសែលហ្វី (Selfie) ជាមួយគ្នា គឺបង្ហាញអោយឃើញពីការគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ និងគាំទ្ររបស់ក្មួយៗមកលើរូបពូ និងរាជរដ្ឋាភិបាលកម្ពុជា។ ពូពិតជារីករាយក្នុងការផ្តល់អោយក្មួយៗបានឱប ថើប ឱយសែលហ្វី ដោយសេរី ដើម្បីបង្ហាញពីការស្រឡាញ់ពីពូចំពោះក្មួយៗជាទីស្រឡាញ់ទាំងអស់។ សម្តេច បានជូនពរក្មួយៗមានការងារធ្វើជាប់លាប់ល្អៗ មានសុខភាពល្អ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ អរគុណក្មួយៗដែលបន្តបោះឆ្នោតអោយតែ គណបក្សប្រជាជនកម្ពុជា៕

ភោជនីយដ្ឋាន The BODLEIN កំពុងឆាបឆេះ ក្នុងខណ្ឌចំការមន

ភ្នំពេញ ខណះពេលនេះ អគ្គីភ័យកំពុងឆេះ ក្នុងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅម៉ោង១១ និង២០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៨នេះ ។

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០៨ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨)

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ០៨ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៨)

ពលរដ្ឋ០៦នាក់ត្រូវកងរាជអាវុធខេត្តព្រះសីហនុឃាត់ខ្លួនទាក់ទងនឹងទំនាស់ដីធ្លី ជាមួយឧកញ៉ា តាន់ តាត់​! ស្នើសុំឲ្យសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍

ព្រះសីហនុ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា! ប្រជាសហគមន៍អូរខ្សាច់ នៅភូមិ៤ ឃុំអូរត្រេះ​ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន០៦នាក់ ត្រូវបានចាប់ខ្លួនតាមបណ្តឹង របស់ឧកញ៉ា តាន់​ តាត ដោយចោទថា ពួកគេប្រើអំពើហិង្សា លើអចលនទ្រព្យ និង បំផ្លាញដំណាំរបស់អ្នកដ៏ទៃ​កាលពីប៉ុន្មានខែមុន ។

លោកស្រីឡុចទូច តំណាងសហគមន៍បាននិយាយថា! ប្រជាសហគមន៍បានមករស់នៅកាប់ឆ្ការ និងដាំដំណាំលើដី ទំនាស់នោះតាំងពីឆ្នាំ​១៩៩២ រហូតដល់ឆ្នាំ​២០០៣ លោកស្រីនិងប្រជា​សហគមន៍ បានដាក់ពាក្យសុំកាន់កាប់ដី​តាមរយ:មេភូមិ-មេឃុំ ។

លោកស្រីថា នៅពេលថ្មីៗនេះ​លោកឧកញ៉ា តាន់តាត ចេញមុខថា ជាដីរបស់គាត់មានលិខិតកាន់កាប់ តាំងពីឆ្នាំ១៩៩៥ ។
អ្នកទាំង៦នាក់ត្រូវឃុំខ្លួន នៅឡើយនៅយប់ថ្ងៃទី​៧ឧសភានេះ​ ដើម្បីបញ្ជូន​ទៅតុលាការ,,,៕

ប្រភព៖ ដើមរាំង-Dermrang

កុមារីម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីឪពុកម្តាយ ទៅធ្វើរោងចក្របាត់ ដោយបណ្តោយឲ្យកូនបងអាយុ២.៣ឆ្នាំនៅមើល​

ខេត្តកណ្តាល៖ មានករណី កុមារី ម្នាក់បានលង់ទឹកស្លាប់ នៅប្រឡាយទឹកជិតផ្ទះ ដែលហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើល កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង១២ថ្ងៃត្រង់មាន ស្ថិតនៅភូមិ ព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

កុមារីរងគ្រោះមានឈ្មោះ ចន្ច័ថា ស្រីរដ្ឋ អាយុ ១៥ខែ

បើតាមសម្តីស្រ្តីជាម្តាយបានប្រាប់ឲ្យដឹងថា ជារៀងរាល់ថ្ងៃ រូបគាត់ប្តីបានទៅធ្វេីការរោងចក្រ ហើយបណ្តោយទុកអោយកូនបងអាយុ២.៣ឆ្នាំនៅ មេីល។

បើតាមប្រភពដដែលបានបន្តទៀតថា​ កុមារីរងគ្រោះនេះមិនដឹងជាដើរចូលប្រឡាយទឹកហើយលង់ស្លាប់តាំងពីពេលណានោះឡើយ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fdomnak.ompel%2Fvideos%2F766949713692627%2F&show_text=0&width=267

ប្រភព៖ FB

ជនជាតិចិនទៀតហើយ!! បើករថយន្តបុករ៉ឺម៉កម៉ូតូកង់បីស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់…

ខេត្តស្វាយរៀង៖ ហេតុការណ៍នេះបាន
កើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង១០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៦ លេខ១៦៧ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះជា ឈុនលី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិកណាល សង្កាត់ប្រាសាទ ក្រុងបាវិត ចំណែកម៉ូតូរ៉ឺម៉កកង់បីម៉ាកហុងដា C125 ពណ៌ខ្មៅ មិនចាំស្លាកលេខខូចខាតយ៉ាងដំណំ។

ប្រភពបន្តថា ចំពោះអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដោយដឹងថា ជាជនជាតិចិនបើកបររថយន្ត ម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AR-1968 ។

យោងតាមសមត្ថកិច្ចបញ្ជាក់ទៀតថា មុនកើតហេតុមាន មានរថយន្ត០១គ្រឿងម៉ាកRAPTOR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-1968 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ស្រាប់តែទៅបុកនឹងរ៉ឺម៉កកង់បីម៉ាកហុងដា C125 ដែលបើកស្របទិសគ្នាបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ជួយយកអ្នកបើករថយន្តដែលរងរបួសធ្ងន់មកកាន់មន្ទីរពេទ្យ ចំណែកបុរសអ្នកបើករ៉ឺម៉កកង់បីដែលស្លាប់ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី និងវាស់វែងព្រមទាំងអូសយកវត្ថុតាំងទាំង០២គ្រឿង ដែលខូចខាតធ្ងន់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅតាមច្បាប់ ៕

(វិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F100024512205359%2Fvideos%2F181127622714310%2F&show_text=0&width=846 ប្រភព៖ Heng Ly