ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់អោយដឹងនៅមុននេះបន្តិចថា ព័ត៌មានដែលថាក្រុមចោររាប់សិបនាក់ជិះទូកទៅកាត់ដែកស្ពានបេឡេឬស្សីកែវនោះ ការពិតមិនមែនចោរលួចកាត់ស្ពានបេឡេឬស្សីកែវទេទេក្រុមនេះបានមកមុជទឹកចូលទៅយកកំណាត់កម្ទេចដែកដែលសេសសល់ធ្លាក់ក្នុងទឹក និងបានឆ្លៀតលួចកាត់ដែកប៉ារ៉ាស់ការពារជើងស្ពានពីកាណូត កប៉ាល់ទេ យ៉ាងណាបន្ថែមទៀតសមត្ថកិច្ចបាននឹងកំពុងធ្វើការងារនេះហើយ។លោកបានសង្កត់ធ្ងន់ថា ចំពោះស្ថាភាពស្ពាន និងគុណភាពស្ពាននៅល្អដដែលទេ មិនប៉ះពាល់អ្វីឡើយ ការចរាចរណ៍បានជាធម្មតាទេ។ចំណែកលោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វាវិញក៏បានបញ្ជាក់មិនខុសប៉ុន្មានពីលោកសាំ ពិសិដ្ឋដែរ ដោយលោកបញ្ជាក់ថា តាមពិតវាជារឿងមិនធំតែ តែមានព័ត៌មានបំប៉ោង ធាតុពិតក្រុមនេះមិនមែនមកកាត់ដែកស្ពានទេ គឺពួកគេលើកគ្នាមកដណ្តើមយកបំណែកដែលសេសសល់នៅច្រាំងទន្លេនិងនៅក្នុងទឹក។

ប្រដាប់ដោយម៉ាស៊ីនកាត់ដែក និងជណ្ដើរឡើងផង បានធ្វើដកម្មភាព លួចកាត់ដែកស្ពានបេឡេឬស្សីកែវ ដែលទើបសម្ភោធដាក់ឲ្យប្រើមិនបានប៉ុន្មានម៉ោងផងនោះ។ តែសកម្មភាពនេះត្រូវសន្តិសុខដែលយាមជិតនោះឃើញទាន់ ររាយការណ៍ឲ្យសមត្ថកិច្ចចុះអន្តរាគមន៍ចេញកាណូត ម៉ារីន តាមឃាត់បាន៣ទូក និងឃាត់ខ្លួន៤នាក់ រកឃើញវត្ថុតាងមួយចំនួន បញ្ជូនទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១០និង៣០នាទី យប់ ស្ពានបេឡេឬស្សីកែវ ទល់មុខឃ្លាំងសាំង ខណ្ឌឬស្សីកែវ និងខណ្ឌជ្រោយចង្វា។ជនសង្ស័យទី១មានឈ្មោះ មោះ ម៉ូត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក។ជនសង្ស័យទី២មានឈ្មោះ ម៉ាត់ គ្រីយ៉ា ភេទប្រុស ជនជាតិឥស្លាម អាយុ៥៦ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅលើទូក ស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ជនសង្ស័យទី៣មានឈ្មោះ ទី ស្មាន់កោះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឥស្លាម មុខរបរនេសាទត្រី ស្នាក់នៅលើទូក ។ និងជនសង្ស័យទី៤មានឈ្មោះ ទៀត អាតុ ភេទប្រុស ជនជាតិឥស្លាម មុខរបរនេសាទត្រី អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។

បើតាមការឱ្យដឹងពីក្រុមសន្តិសុខដែលយាមនៅគល់ស្ពានបានឱ្យដឹងថា ទូកដែលមកធ្វើសកម្មភាពលួចកាត់ដែកក្រោមស្ពាន គឺមានរហូត២០ទៅ៣០ទូកឯណោះ តែសមត្ថកិច្ចឃាត់បានភ្លាមៗតែមួយទូកប៉ុណ្ណោះ និងមានដែកដែលកាត់រួចនៅក្នុងទូកមួយចំនួន ចំណែកទូកផ្សេងទៀតហើយគេចខ្លួនបាត់ ។ ក្រោយពីកើតហេតុ សមត្ថកិច្ចនៅតែបន្តតាមរកនៅតាមមាត់ច្រាំងទន្លេរហូតមកដល់មុខវត្តចាស់ ទើបឃើញទូកពីរគ្រឿង ដែលមានជនសង្ស័យបួននាក់ ដោយមានសង្ស័យទើបឃាត់សួរនាំនិងឆែកឆេរក៏ឃើញម៉ាសុីនកាត់ដែកនិងដែកមួយចំនួន ដែលជនសង្ស័យបោះទំលាក់ចូលក្នុងទឹក នៅក្បែរនោះ រួចនាំខ្លួនជនសង្ស័យទាំងនោះយកទៅសួរ នាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រដើម្បីចាត់តាមនិតិវិធីច្បាប់៕












បើតាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថា៖ជនរងគ្រោះបានបើកបរក្នុងទឹសដៅពីត្បូងមកជើង ពេលមកដល់ចំណុចកើតហេតុលើបានគេចក្រលុកទាក់មែកឈើដែលនៅចិញ្ចើមផ្លូវធ្លាក់លូតែម្ដង បើមើលតាមស្ថានភាពសពទំនងជាស្រវឹង ទើបបណ្ដាលអោយឈ្លក់ទឹកស្លាប់តែម្ដង។
សាកសព្វជនរងគ្រោះមានឈ្មោះ ពៅ សំណាង (ហៅឃឿន)ភេទប្រុសអាយុ ៥២ឆ្នាំនៅភូមិ ត្រពាំងបារគូ ឃុំ ត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយមូតូដែលជនរងគ្រោះជិះនោះម៉ាកសង់C១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១FY-៣១៥៤។
ចំពោះសាកសពនិងវត្ថុតាងម៉ូតូត្រូវបានកម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕






























