សិស្សវិទ្យាល័យរៀនថ្នាក់ទី១១ម្នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​សម្ភារៈ​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​)​ ចំនួន​៣​ករណី​។​
ខ្លួន​ជនសង្ស័យបានឃាតខ្លូនកាលពី​ព្រឹក​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ផ្លូវ​លេខ​៣១៧​ កែង​ផ្លូវ​៥៧៤​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​


​ជន​រង​គ្រោះ​ឈ្មោះ​ សុង​ ម៉ៅ​ ភេទ​ស្រី​ អាយុ​ ៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​៦១០​ ផ្លូវ​បេតុង​ ក្រុម​១០​ ភូមិ​មាន​ជ័យ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​​សម្ភារៈ​បាត់បង់ៈ​ កាបូបស្ពាយ​ ពណ៌​ខ្មៅ​ មួយ​,​ ប្រាក់​រៀល​ ចំនួន​ ៣០០,០០០​ រៀល​,​ ប្រាក់​ដុល្លារ​ ចំនួន​ ៧៣៣​ដុល្លារ​អា​មេ​រិ​ក​,​ កងដៃ​ផ្លា​ក​ទី​ន​ មួយ​,​ ចិញ្ចៀន​ផ្លា​ក​ទី​ន​ មួយ​។​
​ជនសង្ស័យ​ឈ្មោះ​ ឡាយ​ ធី​ឡា​ង​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ថ្នាក់​ទី​ ១១C១​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​១០០៧​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​
​សម្ភារៈ​ចាប់​យកៈ​ទូរស័ព្ទ​ដៃ​ម៉ាក ​IPhone7 Plus​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កម្លាំង​ជំនាញ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕

ស្រី្តម្នាក់ បន្លំ​លួច​កាបូប​លុយគេ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ច..

ស្រី្តម្នាក់ បន្លំ​លួច​កាបូប​លុយគេ ត្រូវប្រជាពលរដ្ឋព្រួតគ្នា ចាប់វាយមួយដៃមួយជើងរងរបួស រួចប្រគល់អោយសមត្ថកិច្ច

ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់កាលពី​វេលា​ម៉ោង ០៨និង៤០នាទី​ព្រឹក ​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ ខណៈជនសង្ស័យជាស្ត្រី​ម្នាក់​បានបន្លំ​លួច​កាបូប​លុយ​ត្រូវ​ម្ចាស់​និង​មិត្តភក្តិ​តាម​ទាន់ នាំគ្នា​ដេញ​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់អោយ​សមត្ថកិច្ច​ខណ្ឌ៧មករា នៅ​ចំណុច​នៅ​ម្តុំ​ស្តុ​ប​អូឡាំពិក តាម​បណ្តោយ​ផ្លូវ​លេខ ២៣៦ សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

ជនសង្ស័យ​នេះមានឈ្មោះ សែម ចន្ទី ភេទ​ស្រី អាយុ ៣១ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ មុខរបរ​មិន​ពិតប្រាកដ។

មុនពេល​កើត​គេ​បានឃើញ​ស្រី ខាងលើ បាន​ដើរ​បន្លំ​ចូល​លួច​កាបូប​លុយ​ដល់​ក្នុងផ្ទះ​ត្រូវ​ម្ចាស់​គេ​ទាន់​ហើយ​បាននាំគ្នា​ស្រែកថា ជួយ​ចាប់​ចោរលួច​កាបូប​លុយ ខណៈពេលដែល​ប្រជាពលរដ្ឋ​នៅក្បែរនោះ​បានលឺ ក៏បាន​នាំគ្នារ​ត់ទៅ​ជួយ​ចាប់​ជនសង្ស័យ​ខាងលើ ពេលដែល​ប្រជាពលរដ្ឋ​រក​ចាប់​ជនសង្ស័យ​នោះ ក៏បាន​នាំគ្នា​ត្រួយ​វាយ​លើ​ជនសង្ស័យ ម្នាក់​មួយ​ដៃ​មួយ​ជើង ផងដែរ ក្រោយពី​ម្ចាស់​កាបូប ក៏បាន​យក​កាបូប​វិញ ៕

ប្រភព​៖ Heng Ly

ស្ពាន​ដែក​បាឡេ​ឆ្លង​ទន្លេសាប​ដំបូង​គេ​បំផុត​នៅ​រាជធានី​ភ្នំពេញ នឹង​បើក​ឲ្យ​ឆ្លង​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ

ស្ពាន​ដែក​បាឡេ​ឆ្លង​ទន្លេសាប​ដំបូង​គេ​បំផុត​នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុងហើយ។ បច្ចុប្បន្ន​ក្រុម​ការងារ​បច្ចេកទេស កំពុង​រៀបចំ​ដំឡើង​ស្លាក​សញ្ញា​ និង​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រម​ទាំង​លាប​គំនូស​ចរាចរណ៍​នៅ​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​ជាតិ​លេខ​ ៥ និង​ស្ពាន​ដែក​បេឡេ​ឫស្សី​កែវ។ ស្ពាន​នេះ​នឹង​បើក​ឲ្យ​ឆ្លង​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើយ។ នេះ​បើ​តាម​សាលា​រាជធានី​ភ្នំពេញ​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០១៨។

ការ​ដាក់​ដំណើរ​ការ​ស្ពាន​ដែក​បាឡេ​នេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​កាត់​តាម​ទន្លេសាប ពី​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ខណ្ឌ​ប្ញស្សី​កែវ និង​ផ្លូវ​ជាតិ​លេខ​៦ ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ ​និង​ជួយ​សម្រួល​ចរាចរណ៍​នៅ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់ ដែល​កំពុង​ដំណើរ​ការ​ជួស​ជុល។

ស្ពាន​ដែក​បាឡេ​នេះ​មាន​ប្រវែង​ប្រមាណ​ជាង​៥០០​ម៉ែត្រ ទទឹង​១២​ម៉ែត្រ ត​ភ្ជាប់​ពី​ខណ្ឌ​ឫស្សី​កែវ មក​ខណ្ឌ​ជ្រោយ​ចង្វារ។ ​ការ​សាង​សង់ ស្ពាន​ដែក​នេះ ត្រូវ​ចំណាយ​ថវិកា ចំនួន​៩​លាន​ដុល្លារ ប្រើពេល​សាង​សង់​៦​ខែ​៕

ប្រភពវីដេអូ ៖ ៣០ដេលី

ប្រុងប្រយ័ត្ន!! អគ្គីភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅខណ្ឌចំការមន..

អគ្គីភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយល្វែងនៅខណ្ឌចំការមនទាំងកណ្តាលអាធ្រាត្រ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ខែឧសភា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញដោយបានឆាបឆេះផ្ទះមួយល្វែងស្ទើរទាំងស្រុងតែម្តង។

បើតាមសម្តីអ្នករស់នៅក្បែរនោះបានប្រាប់ឲ្យដឹងថា​នៅមុនពេលកើតហេតុគេបានឃើញផ្សែងលាយជាជមួយអណ្តាតភ្លើងចេញពីផ្ទះខាងលើភ្លាមនោះបានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានអោយជួយអន្តរាគមហើយកម្លាំងបង្កាពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ បានចេញជួយអន្តរាគមន៍ភ្លាមផងដែរ។

ទោះបីយ៉ាងអគ្គិភ័យបានឆាបឆេះផ្ទះខាងលើស្ទើរតែស្រុងទៅហើយ ដោយបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនផងដែរ តែមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។
ប្រតិបត្តិការជួយពន្លត់ខាងលើកម្លាំងអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន១៣គ្រឿងក្នុងការជួយបាញ់ពន្លត់៕

ប្រភព៖ FB

 

 

ប្រុងប្រយ័ត្ន!! ពស់វែកដាច់ក្បាលក៍អាចសម្លាប់មនុស្សបាន…

ជាការពិតណាស់សត្វពស់គឺជាសត្វមានពិសមួយប្រភេទខុសពីសត្វមានពិសដទៃទៀតដូច្នេះហើយត្រូវមានកាប្រុងប្រយ័ត្តទាំងអស់គ្នាបើទោះបីជាវាដាច់ក្បាលចេញពីខ្លួនហើយក្តីនៅក្នុងរយះពេលមួួយម៉ោងវាក៍អាចសំលាប់មនុស្សបានដូចនេះអ្នកពិសោធជនជាតិចិនម្នាក់បានកាត់ក្បាលពស់វែកចេញពីខ្លូនទោះបីវាដាច់ក្បាលចេញពីខ្លូនពិតមែនក៍វានៅមានចលនាអាចហាមាត់ខាំរបស់ផ្សេងៗដែលយើងយកទៅប៉ះវាឬយកទៅរុកមាត់វា។

ជាទូទៅអ្នកដឹងហើយថាសត្វពស់វែកគឺជាសត្វអសិរពិសដែលប្រជាជនទូទាំងពិភពបានស្គាល់ហើយបានដឹងពីសត្វនេះកាលណាមនុស្សដែលត្រូវវាចឹកឬខាំហើយបើមិនបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីពេទ្យទាន់ពេលវេលាទេនោះនឹងត្រូវបាត់បង់អាយុជីវិតជាក់ជាពុំខានដូច្នេះគួរយើងត្រូវប្រុងប្រយ័ត្តទាំងអស់គ្នាកាលណាឃើញវាហើយយើងគួរតែគេចចេញឲ្យឆ្ងាយជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។

ចំណាំ៖ នៅពេលណាដែលមានពស់ចឹកយើងត្រូវយកក្រណាត់ទៅរុំលើមុខរបួសដើម្បីឃាត់ពិសតាមឈាម និងត្រូវនាំជនរងគ្រោះទៅកាន់មន្ទីពេទ្យឲ្យបានលឿនបំផុតដែលយើងអាចធ្វើទៅបាន។

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fphumkhmergroup%2Fvideos%2F1268187153282068%2F&show_text=0&width=560

ដោយ៖ សុវណ្ណ ដេត

បុកឥតល្ហែដោយសារចិន សមត្ថកិច្ច​ រកឃើញជនជាតិចិនភាគច្រើន​នៅខេត្តព្រះសីហនុ​បើកបរ​ គ្មានឯកសារត្រឹមត្រូវ

ខេត្តព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍​ទោ​ ជូន​ ណារិន​ ស្នងការ​នគរបាលខេត្តព្រះសីហនុបានអោយដឹងថា​ នៅ​ថ្ងៃសៅរ៍ ៦រោច​ខែ​ពិសាខ​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​ឧសភា​​ ឆ្នាំ​២០១៨ វេលាម៉ោង ២:៣០នាទី​យប់​ កម្លាំងជំនាញផែនសណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​ព្រះសីហនុ​ បានចុះត្រួតពិនិត្យ​រឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជាពិសេស​ អ្នកបើកបររថយន្តគ្មានបណ្ណបើកបរ​ នៅ​គោលដៅ​​ចំនួន២ ៖
១-គោលដៅ​លើផ្លូវវិថី២ធ្នូ​ ត្រង់ណុច​ ច្រមុះ​ជ្រូក​គុជអាស៊ី​ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ។
២-គោលដៅ​លើផ្លូវ​វិថីឯករាជ្យ​ ត្រង់ចំណុច​ P6 រង្វង់​មូល​តោ ស្ថិតនៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ។

ជាលទ្ធផល ​ឃាត់រថយន្តបានចំនួន​ ០៧គ្រឿង​ មានដូចខាងក្រោម​ ៖
១-រថយន្តម៉ាក​ HYUNDAI ពណ៌​ ស​ ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-7593។
២-រថយន្តម៉ាក​ HIGHLANDER ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2S-0691 ។
៣-រថយន្តម៉ាក​ HIGHLANDER​ ពណ៌​ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-1456 ។
៤-រថយន្តម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AQ-2076 ។
៥-រថយន្តម៉ាក​ HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ​ព្រះសីហនុ​2A-9673 ។
៦-រថយន្តម៉ាក​ HYUNDAI H1 ពណ៌ ប្រផេះ​ គ្មានផ្លាកលេខ​ ។
៧-រថយន្តម៉ាក​ LEXUS​ RX​300 ពណ៌ ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AF-9312 ។
រថយន្ត​ទាំងអស់​ បើកបរ​ដោយ​ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​ និង​មាន​ប័ណ្ណ​​បើក​បរ​ មិន​ត្រឹម​ត្រូវ​តាម​ច្បាប់​កំណត់​ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ជា​បណ្ដោះ​អាសន្ន​​ដើម្បី​អនុវត្ត​បន្ត​ ៕

គួរឲ្យរន្ធត់!! ឈូសឆាយដីប៉ះចំគ្រាប់ផ្ទុះបណ្តាលឲ្យបើុងតៃកុងខ្ទាតចេញក្រៅរងរបួសធ្ងន់…

ភ្នំពេញ៖ (ដំណឹងបឋម)  នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ មានករណីផ្ទុះគ្រាប់ដោយបង្ករឲ្យមានកាភ្ញាក់ផ្អើលមួយបានកើតឡើងនៅម្តុំក្រោយវត្តទួលសុភាឃួន  ដែលស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសម្តីដែលអ្នករស់នៅក្បែរនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់កំពុងតែបើកអាប៊ុលឈូសឆាយដី ហើយក៍ឈូសចំគ្រាប់មិនទាន់ផ្ទុះបណ្តាលឲ្យ ផ្ទុះប៉ើងតៃកុងចេញអាប៊ុលនោះបណ្តាលឲ្យរងរបួសធ្ងន់ ។

ហើយភ្លាមៗនោះក៍មានរថយន្តសង្រ្គោះបន្ទាន់៧១១ក៍មកដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យ កុសមះ ហើយមកដល់ពេលនេះជនរងគ្រោះមានសភាពធ្ងន់ធ្ងរយ៉ាងណានោះយើងពុំអាចដឹងច្បាស់ឡើយ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F835122476692778%2F&show_text=0&width=560

ប្រភព៖ FB

លោក ជួន សុវណ្ណ : បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការអនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​សម្ភាសន៍​ជនល្មើស និង​ផ្សាយ​ផ្ទាល់​វីដេអូ (បង្ហោះ​ក្នុង​បណ្តាញ​សង្គម)

ភ្នំពេញ៖ ​ចាប់ពីពេលនេះតទៅ គ្រប់បណ្តាអធិការនគរបាល​ខណ្ឌ​ទាំង១២ក្នុង​រាជធានី​ភ្នំពេញ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការអនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​សម្ភាសន៍​ជនល្មើស និង​ផ្សាយ​ផ្ទាល់​វីដេអូ (បង្ហោះ​ក្នុង​បណ្តាញ​សង្គម) នេះបើយោងតាមខ្លឹមសារ​នៃ​ការណែនាំ​មួយ​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អធិការ​ខណ្ឌ​ទាំង១២ កាលពី​ថ្ងៃទី៥ខែឧសភា ឆ្នាំ២០១៨នេះ។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​សង្កត់ធ្ងន់ថា ការចូល​សម្ភាសន៍​ជនល្មើស​ដែល​សមត្ថកិច្ច​ចាប់ខ្លួនបាន គឺជា​ការមិន​ត្រឹមត្រូវ​ទេ គួរ​អធិការនគរបាល​ខណ្ឌ​ទាំង១២ ពិនិត្យ​លើ​ការងារ​នេះ​ឡើងវិញ។ ជាពិសេស​ជនសង្ស័យ​ដែល​ទើបតែ​ឃាត់ខ្លួន​បាន មិនទាន់​ក្លាយទៅជា​ទណ្ឌិត​ទេ។ដូច្នេះ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់គេ​មាន។បើសិនជា​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​សង្គម​ធ្វើការ​ឡាញ​វីដេអូ​ឬក៏​ចូលទៅ​សម្ភាសន៍​ជាមួយ​ជនល្មើស​នោះ​គឺ​យើង​មិន​គោរព​សេចក្តីថ្លៃថ្នូរ​និង​កិត្តិយស​របស់គេ​ទេ ។សូម​អធិការនគរបាល​ខណ្ឌ​ទាំង១២ ពិនិត្យ​ពិចារណា​ហើយ​ធ្វើការ​កែប្រែ​បញ្ឈប់​ជាបន្ទាន់​នៅ​ករណីនេះ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​បាន​បញ្ជា​ឲ្យ​អធិការនគរបាល​ខណ្ឌ​ទាំង១២ក្នុង​រាជធានី​ភ្នំពេញ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការអនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​ចូល​សម្ភាសន៍​ជនល្មើស និង​ផ្សាយ​ផ្ទាល់​វីដេអូ (បង្ហោះ​ក្នុង​បណ្តាញ​សង្គម)នៅក្នុង​កន្លែង​សមត្ថកិច្ច (ប៉ុស្តិ៍នគរបាល​ឬ​អធិការ​ខណ្ឌ)។លោ​កថា​សកម្មភាព​នេះ ជា​ការមិន​ត្រឹមត្រូវ និង​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ។

លោក​បាន​ន្ថែ​ម​ទៀតថា “…ខ្ញុំ​បាន​តាមដាន​ព័ត៌មាន​តាម​បណ្តាញ​ព័​ត៍​មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​ជូន​យោបល់​មួយ ដូច​ករណី​ជាក់ស្តែង​នៅ​ខណ្ឌ​ច្បារអំពៅ ខ្ញុំ​បាន​ពិនិត្យឃើញថា មានការ​អនុញ្ញាត​ឲ្យ​ក្រុម​ឡាញ​វីដេអូ​ចូល​សួរ​ព័ត៌មាន ហើយ​និង​ឡាញ​វីដេអូ​ក្នុង​បណ្តា​ព័ត៌មាន​សង្គម​ជាមួយ​ជនល្មើស​ដែល​អធិការ​ខណ្ឌ​បាន​ចាប់ខ្លួនបាន។ ខ្ញុំ​គិតថា នេះ​គឺជា​ប្រការ​មិន​ត្រឹមត្រូវ​ទេ​គួរ​លោក​អធិការ​ខណ្ឌ​ទាំង១២ពិនិត្យ​លើ​ការងារ​ជំនាញ​ឡើងវិញ…បើសិនជា​អនុញ្ញាត​ឲ្យ​បណ្តាញ​ព័ត៌មាន​សង្គម​ធ្វើការ​ឡាញ​វីដេអូ ឬក៏​ចូលទៅ​សម្ភាសន៍​ជាមួយ​ជនល្មើស​ដែល​យើង​ឃាត់ខ្លួន​បាន​នោះ គឺ​យើង​មិន​គោរព​នៅ​សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​របស់គេ​ទេ សូម​អស់លោក​អធិការ​ខណ្ឌ​ទាំង១២ ពិនិត្យ​ពិចារណា ហើយ​ធ្វើការ​កែប្រែ​បញ្ឈប់​ជាបន្ទាន់​នៅ​ករណីនេះ”៕

 

រថយន្ត​ដឹក​កុងតឺន័រ​២គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា​ នៅ​ចំណោត​រាម​យប់មិញ​ និង​មាន​រថយន្ត​មួយ​ទៀត​ បាន​បុក​មនុស្ស​ស្លាប់​ នៅ​ទឹក​សាប​ ហេីយ​បេីក​រត់​បាត់

ខេត្តព្រះសីហនុ​ ៖ នៅថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​២០១៨​ វេលាម៉ោង​២១នឹង៣០​នាទី​ លើ​ផ្លូវជាតិ​លេខ​៤ (ចន្លោះ​ពី​ចំណោត​រាម​ទៅ​ស្មាច់​ដែង)​ គីឡូម៉ែត្រ​ ២១០-២១១ ស្ថិត​នៅ​ក្នុង​ភូមិ​ចំណោត​រាម​ ឃុំបិតត្រាំង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​​​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ រវាង​ រថយន្ត​​ម៉ាក​ ​Hyundai​ ពណ៌​ក្រហម​ លេខ​ភ្នំពេញ 3C-5657 ​(របស់​ក្រុមហ៊ុន​T.M) មាន​ទិសដៅ​ចេញ​ពី​ខេត្ត​ព្រះសីហនុ​​​ ទៅ​ភ្នំពេញ​​​ លុះដល់ចំណុច​ខាងលើ​ ក៏​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA​ Click ពណ៌ទឹកប្រាក់ លេខ​ព្រះសីហនុ 1C-7718 បើកបរ​ដោយ​ឈ្មោះ​ ស្រឿ គឹមស្រេច ភេទ​ ប្រុស​ អាយុ​ ៤០ ឆ្នាំ​ មុខរបរ​ បើកបរ ទីលំនៅខេត្តត្បូងឃ្មុំ ដែល​មាន​ទិសដៅ​ស្របគ្នា​។ ភ្លាម​ៗ​នោះ​ ក៏មាន​រថយន្តមួយ​គ្រឿងទៀត​ ម៉ាក​ ​Hyundai​ ពណ៌​ស លេខ​ភ្នំពេញ 3C-6345​  (របស់​ក្រុមហ៊ុន​ ហុង ឡេងហ៊ួរ) បាន​បុក​ពី​ខាងក្រោយ​រថយន្ត​ មុន​បន្ថែម​ទៀត​។   គ្រោះថ្នាក់​នេះ​ ខាង​ភាគី​ រថយន្ត​ដឹក​កុងតឺន័រ​ មិន​មាន​រង​របួស​នោះទេ​ ព្រម​ទាំង​បាន​គេច​ចេញ​ ពី​កន្លែង​កើត​ហេតុ​ ផងដែរ។ ​ រីឯ​ អ្នកបើកបរម៉ូតូ រងរបួសស្រាលម្នាក់។ ដូចគ្នានេះដែរកាលពីយប់មិញ​នេះ​ ក៏​មាន​គ្រោះ​ថ្នាក់​ ដាច់​ដោយ​ឡែក​មួយ​ទៀត​នៅ​តំបន់​ទឹក​សាប​ ឃុំ​រាម​ផងដែរ​ មាន​រថយន្ដ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​បុក​មនុស្ស​ម្នាក់​ស្លាប់​ ហេីយ​បេីក​រត់​គេច​បាត់​ តែម្តង​៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

មិនត្រឹមតែកាហ្វេថ្មពិត សូម្បីប៊ីចេង អំបិល សុទ្ធតែម៉ាកល្បីៗក៏មានក្លែងក្លាយដែរ សូមប្រយ័ត្ន

វៀតណាម ៖ ថ្មីៗកន្លងទៅនេះមានករណីកាហ្វេផលិតពីថ្មពិល ដែលធ្វើអោយមហាជនគ្រប់ស្រទាប់ និងបណ្តាញសារពត៍មាននានាមានការចាប់អារម្មណ៍
យ៉ាងខ្លាំង មិនតែប៉ុណ្ណោះប៉ូលីសវៀតណាមបានកាត់ទោសស្រី្តជាមេខ្លោងនិងអ្នកដែលពាក់ព័ន្ធជាគុកជិត ២០ឆ្នាំ។
មិនទាន់ផុតកន្លងទៅប៉ុន្មានផង ស្រាប់តែមានផ្ទុះករណី អំបិល ប៊ីចេង និង គ្រឿងទេសនានាសុទ្ធតែម៉ាកល្បីដែលឈ្មួញទុច្ចរិតផលិតក្លែងក្លាយទៅវិញ

ជាពិសេសផលិតផលខ្វះស្តង់ដា គ្មានគុណភាព ព្រមទាំងលាយនូវសារធាតុគីមីច្រើនប្រភេទដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ពិសេសស្រ្តីមានផ្ទៃពោះ កុមារ និង មនុស្សចាស់ជាដើម។ ហេតុដូចនេះហើយសូមមានការប្រុងប្រយ័ត្នក្នុងការទិញយកមកបរិភោគ គួរណាស់តែទិញផលិតផលដែលមានការទទួលស្គាល់និងវេចខ្ចប់ត្រឹមត្រូវ និងត្រូវបាននាំចូលនិងផលិតដោយក្រុមហ៊ុនដែលមានច្បាប់ត្រឹមត្រូវទើបអាចធានារក្សាបាននូវអនាម័យនិងគុណភាព។

តាមរយះរូបភាពឯកសារពីប៉ូលីសវៀតណាម ដែលត្រូវបានអ្នកលេងបណ្តាញសង្គមចុះផ្សាយនាពេលកន្លងមក យើងឃើញថាសកម្មភាពបង្រាបរបស់ប៉ូលីស ហាក់យឺតពេលបន្តិចទៅហើយព្រោះថាផលិតផលក្លែងក្លាយទាំងនោះបានចែករំលែកទៅលើទីផ្សាររួចទៅហើយ៕