សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​ធ្វើ​ត្រាប់​ពី​សកម្មភាព​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​នៅ​ខេត្តសៀមរាប​…

សៀមរាប​​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៨​ កម្លាំង​ជំនាញ​ស្នងការ​ខេត្តសៀមរាប​ បាន​យក​ក្រុម​ជនសង្ស័យ​ដែល​សម្លាប់​ជនសង្ស័យ​ម្នាក់​កាលពី​ថ្ងៃ​២៣​ ខែមេសា​ យក​ទៅ​ធ្វើ​ត្រាប់​អំពី​សកម្មភាព​និង​ការ​រៀបចំ​គម្រោង​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​នៅ​ក្រុង​សៀមរាប​។​

បើតាមសម្តី​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​២​នាក់​មាន​រួ​មាន​ទី​១-​ឈ្មោះ​ សយ​ ឡុ​ន​ ហៅ​ជ្រូក​ អាយុ​២៤​ឆ្នាំ​ ជា​ជន​ដៃដល់​ មាន​មុខរបរ​ជាងដែក​ មានស្រុក​កំណើត​ នៅ​ភូមិ​ដូន​ឡី​ ឃុំ​គៀន​សង្កែ​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​សាលា​កន្សែង​ សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ នឹង​ទី​២-​ឈ្មោះ​ អ៊ុ​ន​ ប៉ូ​ឡូញ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​ភូមិ​ដំ​ដែក​លើ​ ឃុំ​ដំ​ដែក​ សក​រុក​សូទ្រនិគម​ ខេត្តសៀមរាប​ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​សាលា​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ជា​អ្នក​រៀបចំ​គម្រោង​សម្លាប់​ជន​រង​គ្រោះ​។​

​សូម​រឭក​ថា​ បុរស​ម្ចាស់​អាជីវក​លក់​គ្រឿងបន្លាស់​រថយន្ត​ម្នាក់​ ត្រូវ​បាន​ឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច​នា​អំឡុង​ម៉ោង​២១​ ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​២០១៨​ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៨​ដដែល​។​ ជន​រង​គ្រោះ​ឈ្មោះ​ ពិត​ បារាំង​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ផ្ទះ​កើតហេតុ​ភូមិ​គ្រួ​ស​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​យក​ចម្លើយ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Flay.tyty.7%2Fvideos%2F1037937219698463%2F&show_text=0&width=267

ប្រភព៖ FB

ប្តីនៅឆ្ងាយបបួលនាងចូលច្រៀងខារ៉ាអូខេ រួចចូលផ្ទះសំណាក់រំលោភបានសំរេចនិងគំរាមទុករំលោភបន្ត

ភ្នំពេញ ៖ បុរសល្មោភកាមម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨ ត្រង់ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តាមពាក្យបណ្តឹងរបស់នារីរងគ្រោះករណីរំលោភបានសម្រេចច្រើនដង។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ នារី​រងគ្រោះ​មានឈ្មោះ ក​.​ស​.​អ អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ហេង ហួត ហៅ ម៉ាំង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​អីវ៉ា់ន់​រោងចក្រ មាន​ទីលំនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ អំឡុង ខែកក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង​៤​ល្ងាច នារី​រងគ្រោះ នៅផ្ទះ​ម្តាយក្មេក​ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។ ពេលនោះ ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ ដែល​ត្រូវជា​មិត្តភក្តិ​របស់​ជនរងគ្រោះ បាន​ទូរស័ព្ទ​ហៅ​នារី​រងគ្រោះ​ឲ្យ​ទៅ​ផឹកស៊ី​នៅផ្ទះ របស់​ជនសង្ស័យ​។ ដោយនារីរងគ្រោះបានជិះម៉ូតូទៅជាមួយនិងកូនប្រុសអាយុ ៩ឆ្នាំម្នាក់ ទៅជា​មួយ រួច​បាន​ផឹកស៊ី​មាន​គ្នា​ចំនួន​៥​នាក់ ក្នុងនោះ​ក៏មាន​ប្រពន្ធ​របស់​ជនសង្ស័យ​ផងដែរ ។ រហូតដល់​វេលា​ម៉ោង​៧​យប់ ស្ត្រី​រងគ្រោះ​លា​សុំ​ទៅផ្ទះ​មុន តែ​ជនសង្ស័យ និង​អ្នកផឹកស៊ី​ជាមួយគ្នា​ឃាត់​មិន​ឲ្យ​ទៅ ថែមទាំង​បាន​លួច​ដក ក្បាល​ប៊ូស៊ី ម៉ូតូ​របស់​ស្ត្រី​រងគ្រោះ​លាក់ទុក​បាត់​។

​លុះ​នៅវេលា​ម៉ោង​៨​យប់ ប្អូនស្រី​ជនសង្ស័យ​បាន បបួល​ស្ត្រី​រងគ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ យីហោ​រ៉ូ​មែន​ទិ​ក ខេ​ធី​វី ហ្វា​មី​លី ស្ថិតនៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ រហូតដល់​វេលា​ម៉ោង​១​និង​៣០​នាទី ក៏​នាំគ្នា​ត្រលប់មក​ផ្ទះ​វិញ​ដោយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ស្ត្រី​រងគ្រោះ មាន​សភាព​ស្រវឹងស្រា​ខ្លាំង ក៏​ឌុប​ចូល​ផ្ទះសំណាក់ ម្តុំ​រង្វង់​មូល​ចោមចៅ ។ មិនបង្អង់យូរគ្រាន់តែចូលដល់ភ្លាមជនសង្ស័យបានប្រើគ្រប់វិធី និងគំរាមនារីរងគ្រោះដើម្បីរំលោភរហូតបានសំរេចនៅពេលនោះទៅ ក្រោយៗមកទៀតគេតែងតែ លួងលោម គំរាមនារីរងគ្រោះបង្ខំរួមភេទជាបន្តបន្ទាប់ចំនួន ៣លើកថែមទៀត ចុងក្រោយជនសង្ស័យបាននិយាយ​លួងលោម និង​គំរាម ស្ត្រី​រងគ្រោះ​ឌុប​យកទៅ​ដេក​នៅផ្ទះ​សំណាក់​នៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល រួមភេទ​បានសម្រេច មួយលើកទៀត​។​ តែដោយដឹងខ្លួនខុស និងពិបាកគេចផុតពីក្រញាំតណ្ហារបស់បុរសល្មោភកាមនេះបាន ម្យ៉ាងខ្លាចប្តីដឹងផងនោះ ក៏ដាច់ចិត្តប្រាប់ប្តីប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់តែម្តង៕

កាន់តែស៊ើប លោក ផែង វណ្ណះ ថាអោយចំៗលើមន្ត្រីដែលត្រូវបណ្តេញរឿងពិន័យលើសកំណត់

ភ្នំពេញ ៖ ថ្មីៗនេះក្រោយផ្ទុះករណីប៉ូលីសចរាចរ ពីរនាក់បានជំរិត ផាកពិន័យជនបរទេសក្នុងបទល្មើសចរាចរ​ជាក់ស្តែង និង បានទាប្រាក់រហូតដល់ ៨០ ០០០៛ លើសពីការផាកធម្មតា ដែលនាំអោយផ្ទុះការរិះគន់និងតាមដានពត៍មានគ្រប់មជ្ឃដ្ធានផងដែរ រហូតដល់មានអន្តរាគមន៍ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និង ជាស្នងការរាជធានីភ្នំពេញ បានបណ្តេញមន្ត្រី ២នាក់នោះចេញពីអង្គភាពទៀតផង។

ជុំវិញការបណ្តេញចេញនេះដែរមានសាធារណះមតិ ២ផ្ទុយគ្នាបានកើតឡើង ដែលមានអ្នកគាំទ្រ និង មិនគាំទ្រចំណាត់ការនេះ ខណះដែលម្ខាងៗមានហេតុផលរៀងៗខ្លួន។

Image may contain: 4 people, people standing and crowd

ក្នុងនោះដែរយើងឃើញលោក ផែង វណ្ណះ ដែលជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកដ៏ល្បីល្បាញ និង រិះគន់មិនសំចៃមាត់ទៅលើបុគ្គល អង្គភាព និង ជនអាងអំណាចមាសប្រាក់ បុណ្យស័ក្ក គៀបសង្កត់ប្រជារាស្រ្តស្លូតត្រង់បានចេញមុននិយាយចំៗថា​ ៖ មន្ត្រីចាប់ជំរឹតរាស្ត្រជាជនរងគ្រោះឬ​ ?​

Image may contain: 2 people, eyeglasses and closeup

ខ្ញុំពិតជាហួសចិត្តនៅពេលអ្នកខ្លះប្រើមនោសញ្ចេតនាអាណិតមន្ត្រីចាប់ជំរឹតថាជាជនរងគ្រោះទៅវិញ​ ?​ តើមន្ត្រីចាប់ជំរឹត​រាស្ត្រ​ ធ្វើអោយរាស្ត្រក្ដៅក្រហាយរហូតឈានទៅដល់ខឹងគោទៅវាយទេះ​ ជាមន្ត្រីរងគ្រោះឬ​ ?​ ខ្ញុំសួរថា​ តើពេលដែលមន្ត្រីទាំងនោះចាប់រាស្ត្រក្រីក្រមកពីខេត្តបើកបរ​មានកំហុសបន្តិចបន្តួចជំរឹត​យកលុយ​ អ្នកមានអារម្មណ៍ឈឺចាប់អាណិតរាស្ត្រទេ​ ?​
សូមមេត្តាឈប់យកមនោសញ្ចេតនាផ្ទាល់ខ្លួនមកឡូកឡំនឹងការអនុវត្តន៍ច្បាប់ទៅ​ វាដល់ពេលដែលត្រូវកាត់សាច់ស្អុយចោលហើយ​ ។​ តើទុកអោយរាស្ត្រស្រែកជេរដល់ណាទើបធ្វើ​ ?​
ម្យ៉ាងវិញទៀត​ ការដាក់កំហុសទៅលើមន្ត្រីថ្នាក់ក្រោមមិនគ្រប់គ្រាន់ទេ ប្រធានអង្គភាពក៏ត្រូវតែរួមចំណែកទទួលខុសដែរ​ ៕

 

នេះជាលើកទី១ហើយ ដែលឃើញរន្ទះបាញ់ ឆេះ​ផ្ទះ​វីឡា យ៉ាងសន្ធោសន្ធៅដូចនេះ

សៀមរាប ៖ គ្រោះធម្មជាតិមួយ (រន្ទះបាញ់) បានធ្វើអោយផ្ទះវីឡាឈើ​របស់​ថៅកែ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំងស្រុង នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត​នៅក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។​

យោងតាមប្រភពនរគបាលខេត្តសៀមរាបបានអោយដឹងថា ៖ ម្ចាស់ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​មានឈ្មោះ ហូ ឡិច ភេទ​ប្រុស អាយុ ៤២​ឆ្នាំ ជនជាតិ​ឥណ្ឌូណេស៊ី មុខរបរ​ថៅកែ តារាង​វាយកូនគោល​អង្គរ​ហ្គោល រី​សត រស់នៅ​ក្នុង​ក្រុម​ទី​៤ ភូមិរ​កា​ធំ សង្កាត់​ស្រ​ង៉ែ ក្រុង​ខេត្ត​សៀមរាប​។ ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះហើយមិនអាចស្រោចស្រង់បាននោះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​១០​ម៉ែត្រ​។ យើងតាមកម្លាំង​ជំនាញ បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​ខេត្ត​និង​កងរាជអាវុធហត្ថ​ខេត្ត​និង​រថយន្ត​អង្គភាព​បេតិកភណ្ឌ បាន​ចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ដោយសារ​ជា​ផ្ទះ​ឈើ ទើប​ភ្លើង​ឆេះ​លឿន​អស់​តែ​ម្តង​។

ចំណែក​សម្ភារៈ​នៅ​ក្នុងផ្ទះ​បណ្តាលឲ្យ​មាន​ការខូច​ខាត​ទាំងស្រុង តែ​ពុំ​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្សជីវិ​ត​ឡើយ ហើយនេះក៏ជាមេរៀនមួយសំរាប់គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្ន និង រៀបប្រព័ន្ធសុវត្តិភាពការពារផ្ទះរបស់លោកអ្នកផង មិនថាបានផលប៉ុណ្ណានោះទេ តែជាការការពារ​៕

ប្រភពពត៍មាន ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ព្រោះតែជីវភាពលោកយាយអាយុ៦២ឆ្នាំម្នាក់បានចេញពីផ្ទះទៅកាប់អុសរហូតខ្យល់គរស្លាប់

(ព្រៃវែង) ៖ ស្ដ្រីវ័យចំណាស់ជាអ្នកដើរ កាប់អុសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅ ជាប់ទំនប់ទឹកប្រាំង ខណៈរូបគាត់កាប់អុសហេវហត់រួចសំរាកស្លាប់តែម្ដង។

Image may contain: one or more people, people standing, hat, outdoor and nature

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅចំណុចទំនប់ពោធិបូរី ស្ថិតក្នុងភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០១៨។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីឈ្មោះ យ៉ុង ហ៊ាប បានរាយការណ៍ថាមានមនុស្សស្លាប់ នៅចំណុចខាងលើ។
នគរបាលប៉ុស្តិ៍និងស្រុក បានចុះពិនិត្យភ្លាមៗឃើញថាជនរងគ្រោះដែលស្លាប់ ឈ្មោះ អ៊ួន ស៊ុត ភេទស្រី អាយុ ៦២ឆ្នាំ មានទីលំនៅភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

Image may contain: one or more people, outdoor and nature

មូលហេតុ ជនរងគ្រោះបានចេញដំណើរពីផ្ទះនៅវេលាម៉ោង១១ និង ៤០នាទី ទៅកាប់អុសនៅចំណុចខាងលើពេលហេវហត់ បានខ្យល់គរស្លាប់តែម្ដង។
ហើយសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យរួចរាល់សពបានប្រគល់អោយទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Image may contain: one or more people, people standing, hat, outdoor and nature

កក្រើករឿងជាថ្មី ! ចតលើផ្លូវសាធារណះត្រូវបង់ប្រាក់គ្មានទៀតទេ គឺលុបបំបាត់ទាំងស្រុងតែម្តង

ភ្នំពេញ ៖ ក្រោយផ្ទុះសាធារណះមតិយ៉ាងកក្រើករឿង ចតលើផ្លូវសាធារណះត្រូវបង់ប្រាក់ចូលក្រុមហ៊ុនកន្លងមក នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ
វត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃវត្តភ្នំ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់​ ជាពិសេសនៅពេលដែលបងប្អូនប្រជាពលរដ្ឋដែលបានយកកូនមកពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី៤នោះតែម្តង ពោលអោយតែឈប់ អោយតែចត មិនថាយូរឬឆាប់ទេគឺត្រូវតែបង់លុយ បើមិនអោយទេគឺដាក់ច្រវាក់ ហើយផាកពីន័យថ្លៃមួយគុណជាពីរ ឬ បីតាមចិត្តចង់។
ដើម្បីឆ្លើយតបទៅនឹងភាពអសកម្មទាំងនោះសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ អង្គារ៍ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ចេញជាគោលការណ៍ដល់មន្រ្ដីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អនុវត្តដូចខាងក្រោម៖

១-អនុញ្ញាតិឲ្យធ្វើការលុបបំបាត់ទាំងស្រុងរាល់ការយកភាស៊ី លើសេវាទទួលផ្ញើរយានយន្ដគ្រប់ប្រភេទ របស់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទស្សនាកម្សាន្ដនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ សួនកុមារវត្តភ្នំ សួនគោព្រៃ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ចាប់ពីថ្ងៃនេះតទៅ ។
២-ចំពោះចំណតបង់ប្រាក់របស់ក្រុមហ៊ុនសូណាត្រាខាងលើ នៅចំណុចសួនគោព្រៃ ផ្លូវលេខ១០២ ផ្លូវលេខ១៩ ជុំវិញសួនកុមារវត្តភ្នំ និង ក្រោយសណ្ឋាគារឡឺរ៉ូយាល់ ត្រូវបានក្រុមហ៊ុនឯកភាពលុបបំបាត់ទាំងស្រុង ដោយពុំអនុញ្ញាតិឲ្យមានចំណតបង់ប្រាក់តទៅទៀតឡើយ ដើម្បីសម្រួលដល់ការឈប់ចតយានយន្ដរបស់បងប្អូនប្រជាពលរដ្ឋមកទស្សនាកម្សាន្ដនៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ និង ដើម្បីសោភ័ណ្ឌភាពនៅក្នុងទីក្រុង ។

ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជាក្នុងនាមប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្ដីជំនាញពាក់ព័ន្ធទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ទទួលយក និងដោះស្រាយរាល់សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋក្នុងខណ្ឌដូនពេញ ក៏ដូចជារាជធានីភ្នំពេញទាំងមូល បានទាន់ពេលវេលា និងឆាប់រហ័ស ។
សូម ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការក្រោមឱវាទទាំងអស់ ទទួលបាននូវសេចក្ដីសុខ សុភមង្គល និងបានសម្រេចគ្រប់ភារកិច្ច ក្នុងការដឹកនាំ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងដែលប្រកបដោយសោភ័ណភាព ផាសុខភាព និងជាទីទាក់ទាញបំផុតវិនិយោគិន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បន្ថែមទៀត ៕

ប្រភព៖ រដ្ឋបាល ខណ្ឌដូនពេញ

 

នេះជាការព្រមានមួយ ! ដល់មន្ត្រីចរាចរផ្សេងៗដែលប្រើតួនាទីគៀបសង្កត់ ពុករលួយ បង្ករបាតុភាពអសកម្មក្នុងសង្គម

ភ្នំពេញ ៖ បន្ទាប់ពីមានមតិរិៈគនពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម facebook ចែករំលែកតៗគ្នាកាលពីពេលកន្លងមកពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូបដែលបានទារប្រាក់ពីជនបរទេសដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍។ ដោយមន្ត្រីនគរបាលទាំង២នាក់ទារប្រាក់ចំនួន២០ដុល្លារជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ។

 

លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០១៨នេះ ថាមន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះត្រូវ ផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។

ចំពោះចំណាត់ការយ៉ាងនោះលោកបានសុំគោលការណ៍ពីឯកឧត្តម នាយឧត្ដមសេនី យ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី ភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។

លោកនាយការិយាល័យបានបន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ខាងលើបានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ ០០៦ របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍និងមិនបានចេញវិក័យបត្រ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។

បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹងព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញផងដែរ ។

ក្នុងនោះដែរ ឯកឧត្តមនាយ ឧត្តមសេនីយ៍ បានមានប្រសាសន៍បន្ថែម ថាមន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញត្រូវបានទទួលនូវការលើកទឹកចិត្ត និងឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និង ឯកឧត្តមអភិបាល នៃ គណៈភិបាល រាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពី ឯកឧត្តមនាយ ឧត្តមសេនីយ៍ស្នងការផងដែរ ។

ជារួម ឯកឧត្តមនាយ ឧត្តមសេនីយ៍អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ មិនអនុញ្ញតអោយមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ ។

ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ ឯកឧត្តម មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺ ឯកឧត្តម គោរពស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍សណ្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង ៕

ប្រភព៖ cambodiapolice.com

កុមារាម្នាក់ បានស្លាប់នៅកន្លែង ក្នុងហេតុការរន្ទះបាញ់ពេលមេឃភ្លៀង នៅព្រៃវែង

ព្រៃវែង ៖ គ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់ មួយបានកើតឡើង បណ្តាលអោយស្លាប់ កុមារាម្នាក់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ០២ រសៀល នៅចំនុចភូមិតាអូក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ក្នុងរបាយការណ៍របស់នគរបាលខេត្ត បានអោយដឹងថា កុមារាដែលស្លាប់ឈ្មោះ ហុន ខុត អាយុ ១២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។

Image may contain: people sitting and text
តាសម្តីអ្នកភូមិបានប្រាប់ថា នៅវេលាខាងលើ គឺមេឃកំពុងភ្លៀង កុមាររងគ្រោះបានទៅប្រមូលចំបើងនៅវាលស្រែ ពេលនោះ ក៍មានរន្ទះបាញ់ ចំកុមារខាងលើ បណ្តាលអោយរងគ្រោះស្លាប់តែម្តង ។

ដូច្នេះ នៅពេលមេឃរកកលភ្លៀង និងចាប់ផ្តើមភ្លៀង សូមបងប្អូន ពិសេសអ្នកនៅស្រែចំការ សូមមានការប្រុងប្រយត្ន័ គួរគប្បី មិននៅកណ្តាលវាល មិនត្រូវនៅក្បែរ វត្ថុដែលមានចំណាំងផ្លាត មិនត្រូវជ្រកក្រោមដើមឈើរដែលធំពេក មិនត្រូវកាន់លោហះធាតុ មានចប ពូថៅ ។ល។
គឺបើមានផ្គរន្ទះ គួរគប្បីអង្គុុយស្ងៀម ក្នុងផ្ទះ នោះជាការប្រសើរ ៕

Highlander បើកដូចហោះ ផ្ទប់ជាមួយកុងទីន័រស្លាប់ពីរនាក់

ខេត្តព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយទៀតហើយ បានកើតឡើងវេលាម៉ោង ១១យប់ ថ្ងៃទី៣០ មេសា ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១២៥-១២៦ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយបង្កអោយមានមនុស្សពីរនាក់បានស្លាប់ភ្លាមៗ ដោយសារ Highlander ១គ្រឿង បានបើកក្នុងល្បឿនយ៉ាងលឿន ហើយព្យាយាមវ៉ារថយន្ត១គ្រឿងទៀត ដែលជិះស្របទិសគ្នា តែអកុសលរថយន្តបានបែកកង់ ហើយរថយន្តកុងទីន័រ ២គ្រឿង ដែលបើកបញ្ច្រាស់ទិសគ្នា បានមកដល់ល្មម ក៏បានបុកផ្ទប់រថយន្ត Highlander យ៉ាងពេញទំហឹងលាន់ដូចរន្ទះតែម្តង។

តាមប្រភពរបស់សមត្ថកិច្ចបានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ នៅក្នុងហេតុការណ៍នេះ ទី១ឈ្មោះ កែវ ផល្លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី (ជាអ្នកបើកបររថយន្ត ហាយលែនឌឺ) មានទីលំនៅក្នុងភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងទី២ ឈ្មោះ AN YAN ភេទប្រុស ជនជាតិចិន មានទីលំនៅក្នុងខេត្ត Jiangxi ប្រទេសចិន។


សមត្ថកិច្ចបានបន្តទៀតថា ៖ ជនរងគ្រោះទាំង២នាក់ បានជិះរថយន្តម៉ាក ហាយលែនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4503 ចំណែករថយន្តកុងទីន័រពីរគ្រឿងទៀតមានស្លាកលេខ ភ្នំពេញ 3A-0486 ភ្នំពេញ 3B-4172 អ្នកបើកបររត់គេចខ្លួនបាត់ដូចគ្នា និងបើកបរក្នុងទិសដៅខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញដូចគ្នា។

ករណីគ្រោះថ្នាក់នេះបណ្តាលមកពីកត្តាល្បឿនដែលស្រដៀងគ្នាទៅនិងគ្រោះថ្នាក់ដែលកើតមានឡើងនៅកោះកុងកាលពីកន្លងទៅនេះដែរ។ ក្រោយពីសមត្ថកិច្ចចុះទៅវាស់វែងនៅកន្លែងកើតហេតុរូចមក រថយន្តទាំង៣គ្រឿង បានអូនយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក កំពង់សីលា ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ។

ចំណែកសាកសពជនជាតិខ្មែរ ត្រូវបានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសាកសព ជនជាតិចិន សមត្ថកិច្ចកំពុងទាក់ទង ស្ថានទូតសាម៉ី ដើម្បីទទួលយកសាកសពទៅចាត់ចែងបន្ត៕

 

 

 

 

អ្នកខ្លះនិយាយថា ខ្ញុំមិនប្រើគ្រឿងញៀនទេ ខ្ញុំលេងតែ K តើ? ចង់ដឹងថា K មានន័យយ៉ាងណា?

នេះជាឥទ្ធិពលនៃប្រភេទថ្នាំម្យ៉ាងដែលមានឈ្មោះថា K រឺ K56 ដែលក្នុងវេជ្ជសាស្ត្រមានឈ្មោះថា Oxycodone hydrochloride។ Oxycodone hydrochloride ចំនួន10mg គឺជាសារធាតុដែលត្រូវបានគេយកមកលាយជាមួយសារធាតុផ្សេងទៀត ដើម្បីបង្កើតបានជា ថ្នាំK នេះឡើង។ K56 ត្រូវបានគេចាត់ថ្នាក់ជាប្រភេទថ្នាំញៀន ដែលត្រូវបានយកមកប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រ។ K56 ជាថ្នាំសណ្ដំដែល ត្រូវបានគេយកមកប្រើប្រាស់ទៅលើអ្នកជំងឺដែលមានការឈឺរាុំរៃ ឈឺចាប់ពិបាកទ្រាំ ដើម្បីសណ្ដំអ្នកជំងឺអោយភ្លេចខ្លួនថាកំពុងឈឺចាប់។

សព្វថ្ងៃK ត្រូវបានយុវវ័យមួយចំនួនយកមកប្រើប្រាស់ជាការសប្បាយ ដូចបានឃើញក្នុងរូបភាពនេះស្រាប់ នៅពេលដែលជាតិថ្នាំចូលជ្រាបពេញខ្លួន ធ្វើអោយប្រព័ន្ធប្រសាទ បាត់បង់ការគ្រប់គ្រង ដែលជាហេតុធ្វើអោយខ្លួនយើងមានអារម្មណ៌ថាចេះហោះ ស្រាលខ្លួន ហើយដឹងតែពីសប្បាយ រហូតដល់ការប្រព្រឹត្តអំពើអានាចារ ផ្សេងៗ។


ផលប៉ះពាល់របស់វាគឺអាចធ្វើអោយយើងមានបញ្ហា ដល់ប្រព័ន្ធប្រសាទរបស់យើងទៅថ្ងៃអនាគត ប្រសិនបើប្រើប្រាស់លើសកំរិត។

ពាក់ព័ន្ធនិងរឿងគ្រឿងញៀនប្រភេទ K នេះផងដែរ ត្រូវបានចរាចរយ៉ាងកុះករផងដែរ ដែលភាគច្រើននៃអ្នកយកមកប្រើប្រាស់តែងតែប្រើនៅតាមបណ្តាក្លឹបនានា ដែលស្ថិកក្រោមរូបភាពកំសាន្ត ឌីស្កូ ខារ៉ាអូខេ ជាដើម៕