ទីតាំងក្លិបមួយកន្លែងនៅខេត្តព្រះសីហនុត្រូវបានសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបានឆ្មក់ចូលត្រួតពិនិត្យឆែកឆេរ…(មានវិដេអូ)

ខេត្តព្រះសីហនុ ៖ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​បានអោយដឹងនៅព្រឹកនេះថា​ នៅថ្ងៃទី២៧​ ខែ​ មេសា​ ឆ្នាំ​ ២០១៨​ វេលាម៉ោង១១:៣០នាទី កម្លាំងការិ.ជំនាញផែនប្រឆាំងបទល្មើស បានទទួលព៌ត៌មានថា: មានក្មេងប្រុសចំនួន៣នាក់ បានស្រែកឡូឡារង្វេងស្មារតី បន្ទាប់ពី​​ត្រូវបានបុរស​ម្នាក់ឲ្យទឹកក្រូចផឹក ហើយកំពុងសំរាកនៅ មន្ទីរពេទ្យបង្អែកខេត្ត ។

 

 

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ បានធ្វើការសាកសួរជនសង្ស័យ (អ្នកដែលឲ្យទឹកក្រូចក្មេងផឹក)​​ ឈ្មោះ វ៉ាន់ វុត្ថា ភេទ ប្រុស អាយុ ១៧ ​ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នឹង ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ​​ មុខរបរធ្វើការនៅក្លឹប​បុរស​ ក្នុងក្រុង-ខេត្តព្រះសីហនុ បានសារភាពថា នៅយប់ថ្ងៃទី២៦​ ចូលថ្ងៃទី២៧ ខែមេសា វេលាម៉ោងប្រហែលជា ១២ ជាងរំលងអាធ្រាត រូបគេបានយកសំរាមទៅបោះចោលនៅក្រៅក្លឹប នៅពេលគេត្រឡប់មកពីបោះសំរាមចោលក៍ប្រទះឃើញដបពណ៌មាស​មួយដប ដំបូងគេស្មានតែគ្រាប់កាំភ្លើង ពេលនោះរូបគេក៏បានរើសយកមកទើបដឹងថាមិនមែនជាគ្រាប់កាំភ្លើងទេ រូបគេក៏បានក្រឡុកមើល នឹងចាក់មើលឃើញមានទឹកពណ៌ស្វាយ ហើយដបវាពណ៌មាស ហើយរូបគេក៏មានការសង្ស័យថាជាថ្នាំគ្រវី ភ្លាមនោះក៏ចាក់ចូលក្នុងដបទឹកសុទ្ធសំរាប់ទុកសាកខ្លួនឯង ។​

លុះដល់ម៉ោង ០៥:០០នាទី ទាបភ្លឺ រូបគេក៏ជិះម៉ូតូមកផ្ទះ នឹងយកដបទឹកនោះមកជាមួយ ពេលមកដល់ផ្ទះរូបគេដេកបានប្រហែល ជា ៤ម៉ោងក៏ក្រោកឡើងទៅរកអីញាំ ទិញបារីជក់ នឹងទិញទឹកភេសជ្ជះម៉ាក WURK មួយកំប៉ុង ពេលនោះរូបគេក៏លាយទឹកពណ៌ស្វាយដែលគេរើសបាននោះចូលទៅក្នុងទឹកWURK រួចផឹកបានបន្តិច ក៏មានក្មេងៗ ប្រហែលជា ៣ នាក់ដើរ​មកជិត​រូបគេ នឹងបានសុំទឹកក្រូចនោះផឹក ហើយរូបគេក៏បានអោយពួកក្មេងៗនោះផឹក ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងឃាត់ខ្លួនបណ្តោះអាសន្នបន្តតាមនីតិវិធី​​ ចំណែកក្មេងប្រុសរងគ្រោះទាំង៣នាក់ បានធូស្បើយវិញហើយ ត្រូវបានឪពុកម្តាយយកទៅលំនៅដានរៀងៗខ្លួនវិញ ។

ពាក់ព័ន្ធនឹងករណីនេះ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការដឹកនាំផ្ទាល់ពីព្រះរាជអាជ្ញារងមួយរូប បានឆ្មក់ចូលត្រួតពិនិត្យឆែកឆេរក្លិប​ បុរស​ មួយកន្លែងនៅក្រុងព្រះសីហនុ​ ដើម្បីស្រាវជ្រាវរកគ្រឿងញៀន​ ។​

ប៉ុន្តែបន្ទាប់ពីត្រួតពិនិត្យនិងធ្វើតេស្តទឹកនោមបុគ្គលិក​ និង​ ភ្ញៀវ​ដែលកំពុងកំសាន្តក្នុងក្លិបគឺមិនបានរកឃើញសារធាតុញៀនទេ​ ។​

ទោះជាយ៉ាងនេះក្ដី​ សមត្ថកិច្ច​ ស្នងការដ្ឋាននរបាលខេត្តព្រះសីហនុ​ នឹងបន្តស្រាវជ្រាវករណីនេះបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ​ ៕

(សូមទស្សនាវិដេអូខាងក្រោម)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1633616406735165%2F&show_text=0&width=269

ប្រភព៖Vannak Pheng

PM ក្រុងភ្នំពេញ ៖ ល្បិចឆបោកសម័យថ្មី បានសំរេចជិត ១លានដុល្លា . . .


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមុខ អំពាវនាវដល់មហាជន សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកល់ជនខិលខូច ក្នុងសម័យទំនើប បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីឆបោក ០២ករណី ផ្ទួនៗគ្នា ដែលធ្វើឲ្យជនរងគ្រោះបានខាតបង់ប្រាក់ជាង១លានដុល្លារ។

Image may contain: 3 people

សូមពិនិត្យករណី ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន @នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពី ជនរងគ្រោះម្នាក់ សុំមិនបញ្ចេញអត្តសញ្ញាណ បានប្តឹងពីជនសង្ស័យ០៨នាក់ ដែលបានរៀបគម្រោងឆបោកជាប្រព័ន្ធ មកលើរូបគាត់ រហូតធ្វើឲ្យខាតបង់ប្រាក់អស់ចំនួន ៨៣ម៉ឺនដុល្លារ ដោយជនរងគ្រោះបានរៀបរាប់ថា៖ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៧ មានបុរសម្នាក់ឈ្មោះ ប្រុស ម៉ៅ បានទំនាក់ទំនងគាត់ ឲ្យជួយលក់ដីមួយកន្លែងទំហំ ៥៨០ម៉ែត្រការ៉េ ដែលមានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុលេខ 12040808-0033 ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិ៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ លក់ក្នុងតម្លៃទាបជាងទីផ្សារ។

Image may contain: 1 person

ក្រោយពេលទទួលបានព័ត៌មាន ជនរងគ្រោះ បានឲ្យក្រុមការងារចុះទៅ ជួបជាមួយម្ចាស់ដីឈ្មោះផាន ដើម្បីពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ ទើបជនរងគ្រោះ បានសម្រេចចិត្តទិញដីនោះ ដោយ ខ្លួនឯង និងបានកក់ប្រាក់លើកទី១ចំនួន១៥ម៉ឺនដុល្លារ, លើកទី២ ចំនួន១០ម៉ឺនដុល្លារ និងលើកទី៣ ចំនួន១៥ម៉ឺនដុល្លារ សរុបចំនួន៤០ម៉ឺនដុល្លារ។ ក្នុងអំឡុងពេលដំណើរការផ្ទេរកម្មសិទ្ធិ ក្រុមជនសង្ស័យខាងលើបានណែនាំម្ចាស់ដី០៣ក្រុម ផ្សេងទៀត មកជួបជាមួយជនរងគ្រោះ ដើម្បីឲ្យជួយទិញដី ក្នុងនោះរួមមាន៖

Image may contain: 1 person
– នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៥ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ២៨៤៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12051008-0071 ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
– នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានកក់ប្រាក់ចំនួន១៨ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ៤០៩ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12080102-0474 ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
– នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះបានកក់ប្រាក់ចំនួន១០ម៉ឺនដុល្លារ ដើម្បីទិញដីមួយប្លង់ ទំហំ៦១៥៥ ម៉ែត្រការ៉េ មានឯកសារគ្រប់គ្រាន់ និងមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ 12050605-0285 ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ចេញដោយមន្ទីរសុរិយោដីត្រឹមត្រូវ មានទីតាំងនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

Image may contain: tree and outdoor

លុះក្រោយមក ឯកសារផ្ទេរកម្មសិទ្ធិដីទី១ ដែលជនរងគ្រោះកំពុងដំណើរការ ត្រូវបានភូមិបាលខណ្ឌទួលគោក រកឃើញថា ជាប្លង់ដីក្លែងក្លាយ ជនរងគ្រោះក៏ទំនាក់ទំនងទៅម្ចាស់ដីនោះវិញ តែមិនអាចទំនាក់ទំនងបាន ទើបជនរងគ្រោះដឹងថារូបគាត់ត្រូវបានជនសង្ស័យខាងលើបោកប្រាស់។ ខណៈនោះ ជនរងគ្រោះ នឹកឃើញថា គាត់នៅមានដី០៣ប្លង់ផ្សេងទៀត ដែលគាត់កំពុងរត់ឯកសារទិញជាបន្តបន្ទាប់ តាមរយៈការចង្អុលបង្ហាញ ពីក្រុមជនសង្ស័យខាងលើ គាត់ក៏សើរើយកមកពិនិត្យឡើងវិញ ទើបដឹងថាសុទ្ធតែជាឯកសារ ក្លែងក្លាយទាំងអស់ ហើយម្ចាស់ដីទាំងនោះ ក៏មិនអាចទំនាក់ទំនងបានទៀតដែរ ។ នៅទីបំផុតជនរងគ្រោះ ត្រូវខាតបង់ប្រាក់អស់ចំនួន៨៣ម៉ឺនដុល្លារ ក្នុងការទិញដី ក្រោមឯកសារផ្លូវច្បាប់ក្លែងបន្លំ ដែលជនរងគ្រោះនឹកស្មានមិនដល់ ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

Image may contain: one or more people, car and outdoor
ក្នុងករណីនេះ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ក្នុងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ និង បានរកឃើញថាក្រុមនេះ ក៏ជាប់ពាក់ព័ន្ធជាមួយ ជនសង្ស័យ០៣នាក់ ដែលបានឆបោកដោយប្រើរូបមន្តតែមួយ ធ្វើឲ្យជនរងគ្រោះផ្សេងទៀតខាតបង់ប្រាក់អស់៣០ម៉ឺនដុល្លារ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាបបានកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ។ ក្រៅពីនេះនៅមាន ជនជាប់ពាក់ព័ន្ធចំនួន ០៦នាក់ផ្សេងទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួនពីតុលាការ។ តាមព័ត៌មានរបស់អាវុធហត្ថរាជធានីភ្នំពេញទទួលបាន ចំពោះករណីឆបោកដូចគ្នានេះ គឺកំពុងកើតមានជាច្រើនផ្សេងទៀត ដូច្នេះសូមមហាជនទាំងអស់ មុននឹងទទួលទិញអចលនៈទ្រព្យ ចូរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចៀសវាងខាតបង់ទ្រព្យសម្បត្តិ៕

Image may contain: 3 people, people standing and outdoor

ប្រើល្បិចឲ្យការ៉េមក្មេងធ្វើជានុយ រួចនាំមករំលោភក្នុងបន្ទប់ទឹក

ភ្នំពេញ ៖ សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ សៀង សុជាតិ អាយុ៣៨ឆ្នាំ ទៅកា​ន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ១៤ឆ្នាំ នៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានសំរេចជាបន្តបន្ទាប់។

Image may contain: 4 people, people standing and outdoor

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ឈ្មោះ សៀង សុជាតិ អាយុ៣៨ឆ្នាំ មុខរបរលក់ការ៉េម ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តំបូងឡើយកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ នៅពេលដែលកុមារីរងគ្រោះ បានមកលេងនៅក្នុងសាលាបឋមសិក្សាច្បារអំពៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ហើយពេលនោះក៏បានជួបជនសង្ស័យ។

Image may contain: 4 people, people standing and outdoor

បន្ទាប់មកជនសង្ស័យបានឲ្យការ៉េមកី០១កែវ ទៅកុមារីរងគ្រោះហូប ហើយបើកទូរស័ព្ទឲ្យកុមាររីរងគ្រោះមើលរឿងអាសអាភាស បន្ទាប់មកជនសង្ស័យ ក៏បាននាំកុមារីរងគ្រោះចូលទៅក្នុងបន្ទប់ទឹក សាលា (ចំណុចកើតេហតុ) រួចចាប់រំលោភកុមារីរងគ្រោះ បានសម្រេចម្តង និងគម្រាមថា បើហ៊ាននិយាយរឿងប្រាប់គេ នឹងអាកសម្លាប់ចោល។

លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ម៉ោង១២និង០០នាទី កុមារីរងគ្រោះមានសភាពស្លេកស្លាំង មិនសូវហូបបាយ ម្តាយក៏បានសួរ រួចកុមារីរងគ្រោះក៏និយាយរឿងហេតុ ទាំងអស់ប្រាប់ម្តាយ ពេលនោះម្តាយក៏នាំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តកណ្តាល ហើយគ្រូពេទ្យប្រាប់ថា កុមារីរងគ្រោះមានស្នាមដាច់រលាត់ប្រដាប់ភេទ។

Image may contain: 3 people, outdoor

បន្ទាប់មកម្តាយកុមារីរងគ្រោះក៏ទៅឃាត់ខ្លួនជនសង្ស័យ នៅភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ឈាមស្រែកស្បែកហៅ ទោះដោះកាម៉េរាសុវត្ថិភាពចេញក៏នៅតែចាប់ខ្លួនបាន

សៀមរាប៖ ទីបំផុតឃាតកដែលចាក់សម្លាប់បុរសដែលជាម្ចាស់​អាជីវកម្ម​លក់​គ្រឿងបន្លាស់​រថយន្តនៅសៀមរាប ពេលត្រូវកម្លាំងប៉ូលិសខេត្តសៀមរាបចាប់បានហើយ កាលពី​ល្ងាច​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ នៅ​ចំណុច​ក្បែរ​រង្វង់​មូល​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគងខេត្តសៀមរាប។

ជន​សង្ស័យដែលឃាត់ខ្លួននោះឈ្មោះ​ ព្រហ្ម សុ​ព្រឹក្ស ហៅថា​ន ភេទ​ប្រុស​ អាយុ២៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចា​ន់ស ឃុំ​ចា​ន់ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប មានមុខ​របរ គួ​ជេរ​ដី(ជំនួញ​ដីធ្លី)។

ចំណែកជនរងគ្រោះ​មាន ឈ្មោះ​ ពិត បារាំង អាយុ៤៥ឆ្នាំ រស់នៅ​ផ្ទះកើតហេតុ ស្ថិតក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រង់ចំណុច​ខាងត្បូង​ស្តុ​ប​សណ្ឋាគារ​ស៊ី​ធី​អង្គរ ត្រូវ​បានឃាតករ​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច នា​អំឡុង​ម៉ោងជាង ៩ យប់​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ហើយ​ទើប​ភ្ញាក់ផ្អើល​នា​ម៉ោងជាង៧ព្រឹក ថ្ងៃទី២៤ខែ មេសា ឆ្នាំ២០១៨។

ក្រោយ​ធ្វើ​សកម្មភាព ឃាតករ​បាន​ដោះកាមម៉េរ៉ាសុវត្តិភាព រត់គេច​ខ្លួន​បាត់ ករណីនេះ​សមត្ថកិច្ច​អះអាងថា ជា​អំពើ​ឃាតកម្ម ប្លន់​សម្លាប់។

ទន្ទឹមនិងនោះសមត្ថកិច្ច​ក៏បាន​នាំខ្លួន បុរស​ម្នាក់​ដែលជា​កម្មករ​បំរើការ​នៅផ្ទះ​ខាងលើ យកទៅ​សាកសួរ​ផងដែរ ដែលមាន​ឈ្មោះ​លឿ ភិ​រ៉ូ ឆ្នាំ​កំណើត១៩៨៣ មាន​ទីលំនៅ​ភូមិ​ធិបតី ឃុំ​ត្រី​ញ័រ ស្រុក​ពួក​ខេត្តសៀមរាប។
ករណីឃាតកម្ម​ខាងលើ ហាក់បីដូចជា​មានការ​រៀប​គំរោង​ទុក ពីព្រោះ​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​ដោះចេញ​ជាមុន ឯ​ទូរ​សព្ទ័​ដៃ​របស់​ជនរងគ្រោះ ក៏ត្រូវ​ឃាតករ​យកទៅ​បាត់​ផងដែរ ៕

ប្រភព៖ ដើមរាំង-Dermrang

ឧកញ៉ា ដួង ឆាយ បង្ហាញការឈឺចាប់ខណះរឿងរបស់អាមេរិកមើលងាយប្រាង្គប្រាសាទខ្មែរ

នេះចាត់ទុកជាលើកទីមួយដែលឧកញ៉ា ដួងឆាយ ចេញមុខទទួចអោយគ្រប់បណ្តាញអង្គភាព សារពត៍មាន ជនរួមជាតិ ក៏ដូចជាសមត្ថកិច្ចនិងបណ្តាអង្គទូតមេត្តាភ្ញាក់រលឹក ក្រលេកមើលតថភាពនៃសង្គមដែលត្រូវគេជាន់ឈ្លី រហូតដល់ថ្នាក់ថតជាសាច់រឿង ហើយយកតំបន់ប្រាង្គប្រសាទអង្គរ និង ប្រទេសកម្ពុជាជាតំបន់គ្រឿងញៀនទៅវិញ។

តាមប្រភព Live វីដេអូរបស់លោកបានបន្តទៀតថា សូមអ្នកដឹកនាំរឿងលោក Matthew Vaughn ក្នុងរឿង Kingsman : The Golden Circle របស់ផលិតកម្ម 20th Century Fox សូមចេញការបកស្រាយ និង អោយហេតុផលអោយបានសមរម្យព្រោះថា ប្រាង្គប្រាសាទរបស់ខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយត្រូវបានឃុំគ្រងនិងបន្តដោយបុព្វបុរសខ្មែរគ្រប់ជំនាញ ការដែលលោកហៅតំបន់ដែលមានប្រាង្គប្រាសាទទាំងនេះសុទ្ធតែ Poppy land ដោយលោកបានបញ្ជាក់ទៀតថា ពាក្យថា Poppy ជាពាក្យសំដៅដល់សត្វចិញ្ចឹម (សុនខ) ចុះហេតុអ្វីបានហៅប្រទេសកម្ពុជាថា Poppy Land ទៅវិញ?

ជាចុងក្រោយលោកបានអំពាវនាវហើយអំពាវនាវទៀតថា ៖ សូមពុកម៉ែបងប្អូនទាំងអស់ជួយចែករំលែកដំណឹងនេះអោយបានទូលំទូលា និង សូមអោយក្រសួងដែលពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ មន្រ្តីអង្គទូតរបស់កម្ពុជាដែលប្រចាំនៅសហរដ្ធអាមេរិកមេត្តាពិនិត្យ និងសូមការពន្យល់បកស្រាយអំពីរឿងនេះផង។ ពិសេសខ្លួនលោកផ្ទាល់និងសរសេរជាលិខិតទៅកាន់លោក Matthew Vaughn ដោយផ្ទាល់ផងដែរ៕

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FDuongChayPage%2Fvideos%2F616485352032470%2F&show_text=0&width=560
ដោយ ៖ Sing Ly

ប្រភព ៖ FB Duong Chay ឌួង ឆាយ

ក្លីបវីដេអូ សន្តិសុខថៃវាយដុំមកលើកម្មករខ្មែរ នៅច្រកឡែមកំពុងទទួលការរិះគន់

ច្រកឡែម-បាត់ដំបង ៖ កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ម្ចាស់អាខោន ហ្វេសប៊ុក King Samol បានបង្ហោះសារជាវីដេអូក្លីបមួយប្រមាណ ២នាទី ដែលបង្ហាញអំពីការវាយដុំរបស់សន្តិសុខថៃមកលើបុរសម្នាក់យ៉ាងខ្លាំង ហើយហេតុការណ៍នោះទៀតសោតមិនមានការឃាត់ ឬ ចូលរួមពីសមត្ថកិច្ច ឬ ប្រជាពលរដ្ធនៅនៅជិតៗនោះទេ ដែលជាហេតុនាំអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការរិះគន់យ៉ាងខ្លាំង។

Image may contain: one or more people

តាមរូបភាពបង្ហាញទៀតថា បុរសម្នាក់នោះព្យាយាមរត់គេច និង លើកដៃរងផងដែរ តែដោយសន្តិសុខមានគ្នាច្រើន និងមានដំបងដែកផងនោះធ្វើអោយបុរសនោះមិនអាចទប់ទល់បាន ក៏បានត្រូវគេវាយចំក្បាល ដេកដួលតែម្តង។ មិនអស់ចិត្តសន្តិសុខទាំងនោះបាន វាយបន្ថែមទោលើបុរសនោះរហូតដល់មានរបួសជាទំងន់។

Image may contain: one or more people, people sitting and indoor

ដោយក្រុមការងារមិនទាន់ទទួលបានពត៍មានគ្រប់ជ្រុងជ្រោយ សូមរងចាំអានបន្តនៅពេលក្រោយ៕

ប្រភព ៖ King Samol

ជនជាតិចិនថៅកែKTV ប្រើអំពើហឹង្សាលើនារីខ្មែរ២នាក់ផ្អើលទាំងកណ្តាលយប់

ភ្នំពេញ៖ នារីពីនាក់បានរងនូវអំពើហឹង្សាពីបុរសជនជាតិចិន​ម្នាក់ ជាថៅកែហាងខារ៉ាអូខេដែលបង្ខំឲ្យនារី២នាក់នោះ ទៅអង្គុយជាមួយមិត្តភក្រ្ត័ខ្លួន តែនាងមិនព្រម ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០៖៥០នាទីយប់ ត្រូវថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសម្តីនារីរងគ្រោះទាំងពីអ្នកនោះបានប្រាប់ថា៖ នៅមុនពេលកើតហេតុ មានមិត្តភក្រ្ត័ ម្នាក់ដែលជាបុគ្គលិក(នារីកំដរភ្ញៀវ) បានខលហៅនាង មកជួយកំដរភ្ញៀវ ដែលជាមិត្តភក្រ្តថៅកែ ពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់​ ខណៈមកដល់ក្នុងបន្ទប់ ពួកនាងក៏ដើរចេញមកក្រៅវិញ ព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗ ដែលជាដៃគូរទៅដេកជាមួយ បន្ទាប់មកស្រាប់តែថៅកែមកសួនាំ ហើយបានធាក់នាងពីក្រោយបណ្តាលឱ្យដួល ហើយចាប់ទះកំភ្លៀងចំនួន២ដៃ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។

          សាក្សីបានបន្តទៀតថា ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើ បានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម ទើប នាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល បឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់ ៕

(សូមទស្សនាវិដេអូខាងក្រោម)

 

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fkhmernews.net%2Fvideos%2F769303923265835%2F&show_text=0&width=560

ប្រភព៖ TVFB

រន្ធត់ណាស់​!!! នារីម្នាក់ត្រូវប្តីលបកាប់បណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែង…

ខេត្តកណ្ដាល៖  ( ដំណឹងបឋម ) នៅរសៀលម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១៩ មេសា ២០១៨នេះ មានករណីហិង្សារមួយបានកើតឡើងដោយបុរសជាប្ដីម្នាក់បានកាប់សម្លាប់ប្រពន្ធខ្លួនឯងស្លាប់ក្នុងថ្លុកឈាមយ៉ាងអានោចអាធ័ម ដែលស្ថិតនៅចំនុចអនុវិទ្យាល័យកំពង់ចម្លង ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

 

បើតាមសេចក្តីរាយការណ៍ជាជំហានដំបូង របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះ ទន់ ស្រីណយ (ត្រូវជាប្រពន្ធ) អាយុ២០ឆ្នាំ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ។


បន្ទាប់ពីសម្លាប់ប្រពន្ធរបស់ខ្លួនរួចមក បុរសជាប្តីចិត្តឆៅរូបនេះ បានបើកម៉ូតូរួចទៅលោតទឹកពីលើស្ពានអ្នកលឿនដើម្បីបញ្ចប់ជីវិតរបស់ខ្លួន។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងជួយអន្តរាគមន៍ស្វែងរកបុរសជាប្តីដែលលោតទឹកសម្លាប់ខ្លួននោះ និងថាភ្លាមៗគេមិនទាន់ដឹងពីមូលហេតុដែលនាំអោយមានសោកនាដកម្មនេះនៅឡើយ៕

ប្រភព៖ FB

គ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើងនៅខាងត្បូងផ្សារពន្លៃតាមបណ្ដោយជាតិលេខ៥ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំងបណ្តាលអោយមនុស្សរងរបួសពីរនាក់និងស្លាប់មួយនាក់…

គ្រោះថ្នាក់ដ៏រន្ធត់មួយកើតឡើងនៅខាងត្បូងផ្សារពន្លៃតាមបណ្ដោយជាតិលេខ៥ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំងបណ្តាលអោយមនុស្សរងរបួសពីរនាក់និងស្លាប់មួយនាក់

ខេត្តកំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨៖៣០នាទីពេលព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយកង់ដប់ដឹកជ្រូកមួយគ្រឿងបានបើកបុករះម៉ូតូ៥គ្រឿងនិងបន្តទៅបុករថយន្តម៉ាកហាយលែនឌ័រមួយគ្រឿងទៀតបណ្តាលអោយមនុស្សរងរបួសពីរនាក់និងស្លាប់មួយនាក់ ។

បើយោងប្រភពពីក្រុមសមត្ថកិច្ចនិងប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានប្រាប់ថា៖ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយកង់ដប់ពាក់ស្លាកលេខតាកែវ.3A.0844 បើកដឹកជ្រូកចេញពីសាលាលេខប្រាំឆ្ពោះទៅស្រុកមោងឬស្សីមកដល់ចំណុចកើតហេតុក៍ជួបគ្រោះថ្នាក់តែម្តង ហើយភ្លាមៗនោះតៃកុងឡានកង់ដប់នោះព្យាយាមបើកធ្វារឡានបំរុងរត់គេចខ្លួនតែសំណាងអាក្រក់ត្រូវកម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថស្រុកបរិបូណ៌ចាប់បានភ្លាមៗនោះតែម្តង ។

តៃកុងឡានដែរបង្ករគ្រោះថ្នាក់នោះមានឈ្មោះ ប៊ុន លីន អាយុ៣១ឆ្នាំ រស់នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង រីឯជនសង្ស័យដែរស្លាប់ និងរងរបួយសនោះមិនទាន់បានស្កាល់អត្តសញ្ញាណនោះទេ ។

បច្ចុប្បន្នតៃកុងឡានដែរបង្ករនោះត្រូវបានកម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថស្រុកបរិបូណ៌ចាប់បញ្ជូនខ្លួនទៅសាកសួរនឹងចាត់ការតាមនិតិវិតិនិធី ៕

ពុទ្ធោ!!! ត្រឹមតែមួយប៉ព្រិចភ្នែកសោះ ធ្វើឲ្យអ្នកម្តាយមានវិប្បដិសារីអស់មួយជីវិត…( មានវិដេអូ )

ភ្នំពេញ ៖​ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេ​សា ​ឆ្នាំ២០១៨ ក្មេង​ស្រី​ម្នាក់​ត្រូវ​រថយន្ត​កាម​រី​ឆ្លាម​កិន​ក្បាល​ស្លាប់​ភ្លាម​ៗ​​ ខណៈ​នាង​បាន​រត់​ចេញ​ក្រៅ​ផ្ទះទៅ​​តាម​បងប្រុស​ពីក្រោយ ស្រប​ពេល​នោះរថយន្ត​បាន​បើក​រ៉ឺ​យែ​ថយ​ក្រោយ​កិន​តែ​ម្តង ​ហេតុការណ៍​ដ៏​រន្ធត់​មួយនេះបានកើតឡើង​ ស្ថិត​ត្រង់​ចំណុច​ផ្លូវលំ​មួយ​​ក្បែរ​អាង​ទឹក​ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​អ្នកបើកបរ​បង្កត្រូវ​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ។

មុនពេល​ហេតុ​ម្តាយ​ក្មេង​ស្រី​រងគ្រោះ​​ឱ្យ​ដឹង​ថា៖ គាត់​បាន​ប្រើ​ឱ្យ​កូនប្រុស​ច្បង​ម្នាក់ចេញ​ទៅ​ទិញ​ម្រេចនិង​ដូរ​ហ្គេ​ស ដើម្បី​​ធ្វើ​ម្ហូប ពេល​នោះ កូនស្រី​តូច​នេះ (​ក្មេង​ស្រី​រង​គ្រោះ​) បាន​រត់​ចេញ​ទៅ​តាម​បងប្រុសនាង​ ភ្លាម​ៗ​នោះ រថយន្ត​ខាងលើ​​ក៏​​កំពុង​​បើក​រ៉ឺ​យែ​ថយក្រោយដែរ​ ព្រោះ​តែ​​មាន​រោង​ការ​គេ​នៅ​ខាង​មុខ​ទៅ​អត់​រួច តែ​មិនដឹង​អ្នកបើកបរ​ មើល​មិនឃើញ​កូន​ស្រី​តូចគាត់​យ៉ាង​ណា​ទេ បែរមក​​កិន​កូន​​​ស្លាប់​នៅ​លើ​ផ្លូវ​តែ​​ម្តង ។

ក្មេង​ស្រី​ដែល​ស្លាប់នោះមាន ​ឈ្មោះ​អ៊ុត ល​ក្ខិ​ណា អាយុ​ជាង​១​ឆ្នាំ មាន​ម្តាយ​ឈ្មោះ ​គង់ ស៊ី​ចាន់ អាយុ​២៦​ឆ្នាំ និង​ឪពុក​ឈ្មោះ​ប៊ុត ប៊ុ​ន​ថន អាយុ​២៨​ឆ្នាំជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី មាន​ទីលំនៅក្នុង​កន្លែង​​កើតហេតុ​ ។

ចំណែងឯអ្នកបើកបរ​បង្ក​ឈ្មោះ​សាន់​នី អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម មាន​ទីលំនៅ​កន្លែង​កើតហេតុ​ដែរ មានស្រុក​កំណើត​នៅ​ខេត្តកំពត បើក​រថយន្ត​មានពាក់ស្លាកលេខភ្នំពេញ 2Q-4513  ។

មានវិដេអូ

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FTVOfficialChannel%2Fvideos%2F826781467526879%2F&show_text=0&width=560

ប្រភព៖ FB