ឧត្ដរមានជ័យ ៖ មានករណីរន្ទះបាញ់ប្រជាពលរដ្ឋ នៅចំណុចវាលស្រែទ័ពសៀម ស្ថិតនៅខាងកើត ភូមិត្បែងចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បណ្តាយឲ្យស្លាប់២នាក់ និងរងរបួស ៣នាក់ នៅថ្ងៃអាទិត្យ ទី១៣ ខែឧសភា Continue reading “មហាសែនអាសូរណាស់ ស្លាប់3នាក់ រងរបួស3នាក់ ដោយសាតែ . . .”
Category: ពត៍មាន
គួរអោយអាសូរ ! នារីខារ៉ាអូខេម្នាក់ត្រូវគេធ្វើឃាតដោយមិនដឹងមូលហេតុ
(ខេត្តសៀមរាប) ប្រទះឃើញ សពមនុស្សស្រី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៦និង១០ នាទី នៅចំណុច ការដ្ឋានកាយដី នាយកដ្ឋាន វិស្វកម្មក្រសួងការ ពារជាតិស្ថិតនៅ ភូមិដំណាក់ដំរី ភូមិស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ Continue reading “គួរអោយអាសូរ ! នារីខារ៉ាអូខេម្នាក់ត្រូវគេធ្វើឃាតដោយមិនដឹងមូលហេតុ”
ចិនទៀតហើយ បុកអូសម៉ូតូជាប់ក្រោមរថយន្ត បណ្តាលអោយ . . .
រាជធានីភ្នំពេញ ៖ មានហេតុការគ្រោះថ្នាក់ចរាចរណ៍មួយបង្កងឡើងដោលយរថយន្តកូរ៉ូឡា បើកបរដោយជនជាតិចិន បុកម៉ូតូ បណ្តាលអោយបុរស់ពីរនាក់រងរបួស (ម្នាក់បាក់ជើងឆ្វេង ម្នាក់ទៀតបែកក្បាល ត្រូវបានក្រុមសង្គ្រោះ711
Continue reading “ចិនទៀតហើយ បុកអូសម៉ូតូជាប់ក្រោមរថយន្ត បណ្តាលអោយ . . .”
ទីណាមានទុក្ខ ទីនោះនឹងមានកាកបាទក្រហមកម្ពុជា ផ្តល់អំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារពុលស្រានិងពុលទឹក ចំនួន៣៧៦នាក់
ខេត្តក្រចេះ ៖ នោពីព្រឹកថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ
ក្តៅៗ ! ម្ចាស់ឡាន Highlander បានសុំទោសជាមួយហេតុផលថា “ភ្លេច”
ក្តៅ៖ បន្ទាប់ពីផ្ទុះរឿងចាក់សាំងមិនឲ្យលុយ ពេញហ្វេសបុករួចមក ឥឡូវនេះម្ចាស់ស្ថានីយ៍បានបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់ថា ឡាននោះបានមកសងលុយគាត់វិញហើយដោយប្រាប់ហេតុផលថាភ្លេច។

ម្ចាស់ស្ថានីយ៍បានសរសេររៀបរាប់ថា៖ស្ថានីយ៍តូតាល់វេងស្រេង(១)យើងខ្ញុំសូមជំរាបដល់បងប្អូនមហាជនក្នុងបណ្តាញហ្វេសបុកទាំងអស់ថា ម្ចាស់ឡាន 2AR 6513 បានចូលខ្លួនមកសងថ្លៃសាំង៥០$នោះវិញហើយ។

គាត់បានសុំទោសជាមួយហេតុផលថា “ភ្លេច”!ហើយបើទោះជាគាត់បានពោលថា គាត់មកសងប្រាក់នេះដោយមិនបានដឹងរឺឃើញពត៌មានដែលបានចែករំលែកពេញហ្វេសបុកយ៉ាងណាក្តី ក៏ខាងស្ថានីយ៍យើងមិនបានដេញដោលរកហេតុវែងឆ្ងាយដែរ សំខាន់បុគ្គលិកទើបធ្វើការបាន៤ថ្ងៃ របស់ខ្ញុំ មិនត្រូវបានកាត់ប្រាក់ខែ!

ដូច្នេះករណីនេះ សូមទុកជូនជាមេរៀនសង្គមមួយសំរាប់ជនទូទៅ។ សូមអរគុណដល់មហាជនទាំងអស់ដែលបានផ្សាយបន្ត នឹងបានផ្តល់ជាតំរុយដល់យើងខ្ញុំ! សូមជូនពរឲជួបតែសំណាងល្អគ្រប់គ្នា! សូមជួយ like and share ផង…
(មានវិដេអូ)


ប្រភព៖ khmer Noth Komsan
ល្បីបាត់! គ្រាន់តែគេសួរហើយមិនតថ្លៃ បែជាអ្នកលក់ធ្វើរឿងបែបនេះ…

ភ្នំពេញ៖ កាលពីពេលថ្មីនេះៗដែរ មានការភ្ញាក់ផ្អើលមួយបានកើតឡើងលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញវីដេអូអាជីវកលក់សម្លៀកបំពាក់នៅផ្សារបឹងកេងកងម្នាក់ តាមរករឿងអ្នកសួរតម្លៃការបូបប៉ុន្តែមិនព្រមតថ្លៃក៏ដើរចេញបាត់ទៅ។

បើយើងក្នុងវីដេអូឃ្លីបនេះ ដែលគេបានចែកចាយលើបណ្តាសង្គមហ្វេសប៊ុស គេឃើញថាស្រ្តីជាអ្នកលក់ពាក់អាវពណ៌ផ្កាឈូកបានតាមសួរថា ”អូនឯងសួរតម្លៃការបូបបងហើយត្រូវតែតថ្លៃ”។

បន្ទាប់ពីបានឃើញវិដេអូនេះហើយយើងឃើញថា មានមហាជនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញនៅមតិរិះគន់ស្រ្តីជាអ្នកលក់នោះយ៉ាងចាស់ដៃតែម្តង៕
តោះចង់ដឹងថាយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សុវណ្ណ ដេត
ប្រភព៖ FB
កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៣ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨
កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ១៣ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៨)
ម៉ូតូបញ្ច្រាសទិសគ្នា បុគជាមួយ LUXES RX300 ខ្ទេចអស់ ចំណែកអ្នកបើក…….
(ព្រៃវែង) នៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ថ្ងៃទី13/05/2018វេលាម៉ោង17,30នាទីនៅចំណុចភូមិឈ្នះជ័យក្រោមឃុំរាធរ ស្រុកព្រះស្តេចលើផ្លូវលំមានម៉ូតូម៉ាកHONDA DRAEM
C125ពណ៍ខ្មៅពាក់ផ្លាកលេខព្រៃវែង1I 2337បើកដោយឈ្មោះម៉ាង ឃ្លោកភេទប្រុសអាយុ27ឆ្នាំរស់នៅភូមិតាម៉ៅ ឃុំ
រាធរ ស្រុកព្រះស្តេចខេត្តព្រៃវែង។

បើកក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាស់ទិសគ្នាមកដល់ចំណុចខាងលើបានបុករថយន្តម៉ាកLEXUS RX300ពណ៍ទឹកប្រាក់ផ្លាកលេខភ្នំពេញ2M 3915បើកដោយឈ្មោះសាំ ង៉ុន ភេទប្រុសអាយុ50ឆ្នាំរស់នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ករណីនេះបណ្តាលអោយអ្នកបើកម៉ូតូរងរបួស(មិនពាក់មួកសុវត្ថិភាព)។បច្ចុប្បន្នជនរងគ្រោះបញ្ជូនទៅពេទ្យស្រុកព្រះស្តេចរីឯរថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រាធរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ កែលម្អថ្មីនៅមន្ទីរពេទ្យកុមារជាតិ
នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីរួមគ្នាជាមួយ លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

“អគារមិត្តភាពកម្ពុជា-កូរ៉េ” ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧កន្លងទៅ។ អគារនេះមានកម្ពស់ ៣ជាន់ បណ្តោយ ៦៣ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែលបំពាក់ដោយជណ្តើរយន្តទំនើប។ “អគារមិត្តភាពកម្ពុជា-កូរ៉េ” នេះទាំងការបំពាក់គ្រឿងសង្ហារឹម និងសំភារៈបរិក្ខារពេទ្យថ្មីៗទៀត ការកែលម្អឡើងវិញនេះ ចំណាយថវិកាសរុបប្រមាណ ៧,២៨០,០០០ ដុល្លារអាមេរិក។ អគារដែលកែលម្អសារជាថ្មីនេះអាចបម្រើសេវាដូចជា:- ពិគ្រោះជំងឺទូទៅ និងឯកទេស, សង្គ្រោះបន្ទាន់, ឱសថស្ថាន, វិទ្យុនិងអេកូសាស្ត្រ, ព្យាបាលជំងឺធ្ងន់ធ្ងរ, ព្យាបាលជំងឺទារក, ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជំងឺក្រពេញនិងជំងឺតម្រងនោម, ព្យាបាលជំងឺលោហិតវិទ្យា និងជំងឺមហារីក។ អគារនេះក៏មានសេវាផ្នែកមន្ទីរពិសោធន៍ទំនើប និងព្យាបាលជំងឺគ្រុនឈាម និងជំងឺឆ្លងផងដែរ។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ “អគារមិត្តភាពកម្ពុជា-កូរ៉េ” ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំពោះ “អគារមិត្តភាពកម្ពុជា-កូរ៉េ” នេះ សម្តេចតេជោបានអញ្ជើញមកចូលរួមដាក់សម្ពោធជាលើកទី២ហើយ ដែលលើកទី១គឺសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ មករាឆ្នាំ២០០៧ ក៏ប៉ុន្តែដោយអគារនេះមានសភាពចាស់ទ្រុតទ្រោមក៏ខាងភាគីកូរ៉េបានផ្តល់នូវការជួសជុលកែលម្អឡើងវិញដែលត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ។ ការសម្ពោធអគារនេះក៏ជាការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អជាមួយគ្នាគឺចាប់ផ្តើមពីឆ្នាំ ១៩៩៦ មក។ តាមរយៈទំនាក់ទំនងនេះក៏បានពង្រឹង នូវកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកជាច្រើនផងដែរដើម្បីបម្រើនូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីកូរ៉េដែលកន្លងមកតែងតែបានផ្តល់នូវជំនួយផ្សេងៗដល់កម្ពុជាលើកផ្នែកមួយចំនួនដូចជា ផ្នែកធនធានមនុស្ស ផ្នែកសុខាភិបាល ការកសាងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រជាដើមហើយនៅពេលខាងមុខនេះ សម្តេចតេជោ ចង់ឃើញមានការកសាង ស្ពានឆ្លងទន្លេមួយខ្សែដែលជាចំណងនៃកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា-កូរ៉េ ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរទៅចំពោះ ស្ថានភាពល្អនៅឧបទ្វីបកូរ៉េដែលតាមរយៈជំនួបរវាងមេដឹកនាំកូរ៉េទាំង២កាលពីពេលថ្មីៗកន្លងមកនេះ។ ទន្ទឹមនិងនេះដែរ សម្តេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះប្រទេសកូរ៉េដែលបានផ្តល់នូវជំនួយឥតសំណងក្នុងការជួយជួសជុលឡើងវិញនូវអគារមិត្តភាពកម្ពុជា-កូរ៉េនេះ។ អគារនេះនឹងបានចូលរួមចំណែកបម្រើវិស័យសុខាភិបាលក្នុងមន្ទីពេទ្យកុមារជាតិនេះ ហើយសម្តេចតេជោក៏សូមជំរុញឲ្យបុគ្គលិកពេទ្យទាំងអស់ត្រូវបង្កើនសមត្ថភាព និងការយកចិត្តទុកដាក់ ចំពោះអ្នកជំងឺគ្រប់ប្រភេទជាពិសេសត្រូវគោរពក្រមសីលធម៌វិជ្ជជីវៈពេទ្យអោយបានត្រឹមត្រូវ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ទោះបីមន្ទីរពេទ្យមានបរិក្ខាទំនើប តែមនុស្សអត់ទំនើបគឺនៅតែប៉ុណ្ណឹងដដែល។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីទៀតចំពោះសិស្សដែលជាប់បាក់ឌុប ហើយចង់ប្រឡងចូលខាងផ្នែកវេជ្ជសាស្ត្រ គឺអាចដាក់ប្រលងចូលរៀនបានគ្រប់និទន្ទេសទាំងអស់ មិនចាំបាច់បាននិទ្ទេស A, B ឬ C នោះទេ។ ប៉ុន្តែសម្រាប់ការសំណូមពរឲ្យមានការបន្ធូរបន្ថយវិញ្ញាសារ ប្រឡងវិញនោះ គឺមិនអាចទៅរួចនោះទេ សំខាន់លើសមត្ថភាពពិតប្រាកដ ចេះទើបជាប់។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលកូរ៉េដែលបាន ចូលរួមចំណែកក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សិរយយសជូនដល់មន្ត្រីសុខាភិបាលមានស្នាដៃល្អ រួមទាំងដៃគូជាតិ និងអន្តរជាតិដែលបានរួមចំណែកក្នុងការកសាងអគារមន្ទីពេទ្យមិត្តភាពកម្ពុជា-កូរ៉េនេះ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន និង លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែរបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវ“អគារមិត្តភាពកម្ពុជា-កូរ៉េ” ក្នុងមន្ទីពេទ្យកុមារជាតិនេះចាប់ពីពេលនេះតទៅ៕ ប្រភពផេកសម្តេចតេជោ

ហ៊ីយ៉ាន់ដាយបើកលឿនរេចង្កូតជ្រុលបុកបង្គោលភ្លើងនិងបង្គោលសញ្ញា ធ្លាក់ផ្លូវបង្កការខូចខាត!
ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បានកើតឡើងនៅពេលរថយន្តធំបើកលឿនជ្រុលបុកបង្គោលភ្លើងធ្លាក់ផ្លូវ នៅលើផ្លូវក្រាលកៅស៊ូ ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេចខេត្តព្រៃវែង កាលពី១១យប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨។
ប្រភពបានឲ្យគេហទំព័រ”ដើមរាំង”ដឹងថា!នៅមុនពេលកើតហេតុ មានរថយន្តបង្កមួយគ្រឿងម៉ាក HYUNDAI ពណ៌សគ្មានស្លាកលេខបើកដោយជនមិនស្គាល់ឈ្មោះព្រោះ គេចបាត់។
ដោយបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចខាងលើរថយន្តបានរេចង្កូតធ្លាក់ពីលើផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ចូលវត្តតាគោក១ ហើយជ្រុល
ទៅបុកបង្គោលសញ្ញាប្រាប់ទិស១ បណ្ដាលឲ្យរងការខូចខាតជាដំណំ ករណីនេះមិនបណ្តាលអោយមានអ្នករងរបួសទេ ។ ចំណែករថយន្តបានស្ថិតនៅកន្លែងកើត
ហេតុដដែលរងចាំមន្ត្រីមានសមត្ថកិច្ចចាត់វិធានការណ៍បន្ត៕









