រថយន្តសេរីទំនើបបើកបុកស្លាកប៉ាណូ បាក់ដាច់ត្រឹមគល់ រីឯរថយន្តក្រឡាប់ផ្ងាជើងឆេះហុយផ្សែង..

ភ្នំពេញ៖ មានរថយន្តសេរីទំនើបមួយគ្រឿង បានបើកបុកស្លាកប៉ាណូដ៍ធំមួយនៅត្រើយខាងកើតស្ពានជ្រោយចង្វា បណ្តាលឲ្យបាក់ដាច់ត្រឹមគល់ និង រថយន្តក្រឡាប់ឆេះគៀបអ្នកបើកបរក្នុងរថយន្តរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។

បើតាមសម្តីអ្នករស់នៅក្បែនោះបានប្រាប់ថា មានរថយន្តសេរីទំនើបមួយគ្រឿងម៉ាក អូឌី(Audi) ពណ៌ស ស្លាកលេខភ្នំពេញ2AF-9229 ដែលបើកដោយបុរសម្នាក់ក្នុងទឹសដៅពី ផ្លូវជាតិលេខ7ចូលក្រុងភ្នំពេញ បុកបាក់ដាច់ត្រឹមគល់ និង រថយន្តក្រឡាប់ឆេះគៀបអ្នកបើកបរក្នុងរថយន្តរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយគាស់ចេញ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsagency18%2Fvideos%2F385610008608536%2F&show_text=0&width=560

ដោយ៖ សុវណ្ណ​​ ដេត

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

គំរាមសម្លាប់រំលោភក្មួយស្រីបានសម្រេច !រាប់សិបដង!តាំងពីនាងអាយុ១៣ឆ្នាំរហូសដល់១៦ឆ្នាំទើបបែកការ

(ព្រៃវែង)៖បុរសម្នាក់ត្រូវបាននគរបាល ស្រុកកញ្ជ្រៀចឃាត់ខ្លួន ករណីគំរាម រំលោភក្មួយស្រីរបស់ខ្លួនបានសម្រេចជាបន្តបន្ទាប់អស់រយៈពេល៣ឆ្នាំ។ ការឃាត់ខ្លួននេះបានធ្វើឡើង នៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨។
ជនសង្ស័យជាឪពុកមា ឈ្មោះ វ៉េង.វិណៃ ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ឯជនរងគ្រោះឈ្មោះ ដា.ណ រ ន ភេទស្រីអាយុ១៦ឆ្នាំ មានទីលំនៅផ្ទះជិតគ្នានិងជនសង្ស័យ និងត្រូវជាក្មួយរបស់ជនសង្ស័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យគេហទំព័រ”ដើមរាំង”ដឹងថា កន្លងមកឪពុកម្តាយជនរងគ្រោះ ចេះសង្យ័យកូនស្រី មានសុខភាពស្គមស្លេកស្លាំង មិនសូវញាំបាយក៏សួរនាំកូនកើតជំងឺអ្វី,,,? ប៉ុន្តែកូនកុហក់ថាមិនមានជម្ងឺអ្វីទេ,,,!។
លុះដល់ថ្ងៃទី១២ខែឧសភា វេលាម៉ោង៦ល្ងាចនេះ ឪពុកបានឃើញជនសង្ស័យ នៅជាមួយកូនស្រីខ្លួន នៅមុខបន្ទប់ទឹក ខាងក្រោយផ្ទះស្ងាត់ៗដោយរៀបចំរួមភេទ,,,។

ភ្លាមនោះខ្លួនក៏ដើរទៅមើលហើយ ជនសង្ស័យបានរត់គេចចេញទៅបាត់ គឺនៅតែកូនស្រីខ្លួនកំពុងលើកខោស្លៀកវិញ។
គួឲ្យសង្ស័យខ្លាំង ទើបបន្តសួរនាំកូនតែកូនពុំបា្រប់សោះ។
ថ្ងៃបន្ឋាប់ឪពុកម្តាយក៏លោងលោមសួរនាំកូនរហូត.ទើបកូនប្រាប់ការពិតថា រូបគេត្រូវបាន ពូ វិណៃ ចាប់រំលោភជាច្រើនលើកច្រើនសារាប់មិនអស់ ក្នុងពេលពុកម៉ែមិននៅ ឬពេលស្ងាត់គ្មានអ្នកណានៅផ្ទះ។
តែរូបនាងមិនហ៊ានប្រាប់គេឡើយ ព្រោះជនសង្ស័យគំរាមថា នឹងមានរឿងធំ អាចនិងសម្លាប់ចោលបើសិនជាប្រាប់គេឯង។
នារីរងគ្រោះបានបន្តប្រាប់ឪពុកម្ដាយថា! រូបនាងត្រូវបាន ជនដៃដល់ចាប់រំលោភ តាំងពីនាងអាយុ១៣ឆ្នាំ រហូតដល់ពេលនេះអាយុ១៦ឆ្នាំ។

ក្រោយពេលដឹងការពិតឪពុកម្ដាយរបស់នាងបានប្ដឹងសមត្ថកិច្ចនៅព្រឹកថ្ងៃទី១៥ខែឧសភា នេះ ទើបសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលស្រុកកញ្ជ្រៀចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

កម្មពៀមានមែន!ឃាតកដែលចាក់សម្លាប់ ក្មេងប្រុសអាយុ១២ឆ្នាំ ពេលេនះត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅខេត្តកោះកុង

កោះកុងៈ យុវជនជាឃាតកវ័យក្មេង ដែលបានចាក់សម្លាប់ក្មេងប្រុសម្នាក់ ខណៈជនរងគ្រោះដើរទៅទិញនំជាមួយមិត្តភ័ក្ត កាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នួន សុខណា ភេទប្រុស អាយុ១៥ឆ្នាំ នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ វេលាម៉ោង១៖៣០នាទីរសៀល នៅចំណុចភូមិតាចាត ឃុំទទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ នួន សុខណា បានប្រព្រឹត្តអំពើឃាតកម្មចាក់សម្លាប់ក្មេងប្រុសម្នាក់ ឈ្មោះ ចាន់ ហាក់ អាយុ១២ឆ្នាំ កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។គួររំឭកថា កាលពីវេលាម៉ោង៧៖២០នាទីយប់ ថ្ងៃសៅរ៍​ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០១៨នេះ​ ត្រង់ចំណុចភូមិ៤ ស្ថិតក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ ខណៈពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ។សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ហាក់ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។សមត្ថកិច្ចបន្តថា ​ដំបូងឡើយ ក្មេងរងគ្រោះ និងមិត្តភ័ក្ដ២-៣នាក់ទៀត បាននាំគ្នាដើរទៅទិញនំនៅក្បែរផ្ទះមុខសញ្ញា (ជនដៃដល់) ហើយក៏ត្រូវមុខសញ្ញាចេញមកចាក់បណ្ដាលឲ្យរងរបួស។

ភ្លាមៗ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យក្មេងរងគ្រោះបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការចំពោះជនសង្ស័យ ដែលជាឃាតកវ័យក្មេងខាងលើនេះ តាមនីតិវិធីច្បាប់៕

សាហាវណាស់! រថយន្តដាច់ហ្វ្រាំងបុករះរង្វង់មូលគល់ស្ពានគីហ្ស៊ូណា…

ខេត្តកំពង់ចាម៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨នេះ នា វេលាម៉ោង ៦និង៣០នាទីល្ងាច នៅបរិវេណរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករដោយរថយន្តដឹកដំឡូងមីមួយគ្រឿងម៉ាក ហ៊ិនដាយ ពណ៌ស ស្លាកលេខ: ព្រះសីហនុ 3A.3812 បើកបរដោយឈ្មោះ លី គឹមលន់ ប្រុសអាយុ២៩ឆ្នាំនៅភូមិ ថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (បើកចុះពីលើស្ពានពីកើតទៅលិច) និង រថយន្ត ម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ2AJ.7749 បើកបរដោយឈ្មោះ ឈាង គឹមហ៊ាង ប្រុស អាយុ 30ឆ្នាំ នៅភូមិអណ្តូងតាពេជ្រ ឃុំថ្មពួន ស្រុកព្រៃឈ ខេត្តកំពង់ចាម (បើកពីលិចទៅកើត) និង ម៉ូតូម៉ាក:ហុងដាសេ125 ពណ៌ខ្មៅ ស្លាកលេខ: ស្ទឹងត្រែង 1A.2006 បើកបរដោយឈ្មោះ ញ៉ាន ស៊ីណេត ភេទស្រី អាយុ 26ឆ្នាំនៅភូមិ ស្លាបក្តិង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)និងអ្នកអង្គុយពីក្រោយឈ្មោះ​ ហ៊ន់ គា ភេទស្រីអាយុ 24ឆ្នាំនៅភូមិ ឃុំជាមួយគ្នា (របួសស្រាល) និងម៉ូតូម៉ាក:ហុងដាសេ125ពណ៌ខ្មៅស្លាកលេខគ្មាន បើកបរដោយឈ្មោះ ចន សេរី ប្រុសអាយុ24ឆ្នាំ​នៅភូមិត្រពាំងថ្មឃុំក្រឡា ស្រុកកំពង់សៀមខេត្តកំពង់ចាម (គ្មានរបួស)។


បណ្តាលអោយរបួសមនុស្ស 02នាក់ស្រី (ធ្ងន់01នាក់) និងខូចខាតរថយន្ត 2 គ្រឿង កំរិតធ្ងន់ និងខូចខាតម៉ូតូ 2គ្រឿង (ធ្ងន់01)។

របាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ថា មូលហេតុបណ្តាលអោយគ្រោះថ្នាក់ រថយន្ត ហ៊ិនដាយ បើកចុះពីលើស្ពាន ដាច់ហ្វាំង ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់អ្នកបើកបររថយន្ត ហ៊ិនដាយ និងបានប្រទះឃើញមានម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ០៣ កញ្ចប់តូច ក្នុងរថយន្តទៀតផង ដែល បច្ចុប្បន្នយើងកំពុង បន្តចងក្រងសុំណុំរឿងតាមនីតិវិធី៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fcnc.news.kh%2Fvideos%2F1026320870874040%2F&show_text=0&width=560

ប្រភព៖ ព័ត៌មានថ្មី ទាន់ហេតុការណ៍

ប្រធានអង្គការយុវជនកិច្ចការសង្គម បានធ្វើអោយសិស្សានុសិស្សនៅជើងភ្នំឱរ៉ាល់​ ពោរពេញដោយស្នាមញញឹម

កំពង់ស្ពឺ៖ ប្រធានអង្គការយុវជនកិច្ចការសង្គម និងជាតារាថ្មីនៅលើវិថីសិល្បៈ ក្នុងការកាន់តំណែងជ័យលាភី The Runner Up កញ្ញា ធី សុវណ្ណថា មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានចិត្តល្អ ចូលចិត្តជួយទុក្ខធុរៈជនក្រីក្រ ហើយនៅមួយរយៈចុងក្រោយនេះ គេបានឃើញនូវសកម្មភាពរបស់កញ្ញា ក្នុងការកសាងផ្លូវជាច្រើនខ្សែរ នៅឃុំត្រើយស្លា ស្រុកស្អាង។ គ្រប់សកម្មភាពទាំងអស់របស់កញ្ញា ធី សុវណ្ណថា បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការពេញចិត្តជាខ្លាំង និងគាំទ្រនូវគោលការណ៍របស់កញ្ញា គ្រប់សកម្មភាពផ្សេងៗ។

ពាក្យចាស់ពោលថា «ធ្វើល្អបានល្អ ឫ អំពើល្អ ពិតមិនសាបសូន្យ» បានធ្វើឱ្យនារីម្នាក់ ក្រោកឈរឡើងតស៊ូក្រោមទង់ជ័យសន្តិភាព ជួយជ្រោមជ្រែងដល់បងប្អូនដែលកំពុងតែជួបកាលំបាកក្នុងជីវៈភាពប្រចាំថ្ងៃ។ ជាក់ស្ដែង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ កញ្ញា ធីសុវណ្ណថា បានដឹកនាំក្រុមការងារ ចុះចែកអំណោយដល់សិស្សានុសិស្ស នៅក្នុងសាលារៀនមួយកន្លែង ដែលស្ថិតនៅ​ជើងភ្នំឱរ៉ាល់​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។

បើប្រភពពីកញ្ញា ធី សុវណ្ណថា បានឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍ចុះអំណោយនោះ គឺជាសម្ភារៈសិក្សា សម្រាប់ចែកជូនសិស្សក្រីក្រ ដែលកំពុងខ្វះខាតថវិកា ក្នុងការទិញសម្ភារៈទាំងនោះ។ អំណោយដែលកញ្ញានាំយកទៅចែកជូនសិស្ស នៅទីនោះរួមមាន សៀវភៅ ប៊ិច ខ្មៅដៃ និងថវិការមួយទៀត សម្រាប់អោយសិស្សបន្តការសិក្សា។ ក្រោយពីការចែកអំណោយរួចមក កញ្ញា ធី សុវណ្ណថា និងក្រុមការងារ សំណេះសំណាលលេង និងសួរសុខទុក្ខ បងប្អូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដើម្បីសាងភាពស្និទ្ធស្នាលបន្ថែមផងដែរ៕

 

ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំកំពុងបើកឆ្លងផ្លូវ បាន……

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តធុនធំកំពុងបើកឆ្លងស្តុបពីចហៀងពេញទំហឹងបណ្ដាលឲម៉ូតូខ្ទៀតចូលក្រោមរថយន្តកិនអូសជិត១០ម៉ែត្រ ឯម្ចាស់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងនេះ​ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ កែងនិងផ្លូវណត Continue reading “ជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំកំពុងបើកឆ្លងផ្លូវ បាន……”

ស្ងាត់ៗយួនចង់បោះទុនដាំបន្លែនៅស្រុកខ្មែរតែម្តង កុំអោយលំបាកនាំចូល !

ភ្នំពេញ ៖ ប្រទេសកម្ពុជាគឺជាប្រទេសកសិកម្មដ៏ធំមួយ ដែលមានប្រជាពលរដ្ឋជាង៧០ភាគរយប្រកបរបរកសិកម្ម
ប៉ុន្តែសព្វថ្ងៃប្រជាពលរដ្ធពឹងផ្អែកខ្លាំងទៅលើបន្លែ ផ្លែឈើ នាំចូលទៅវិញដែលនេះជាប្រធានបទក្តៅសំរាប់មហាជនទូទៅផងដែរ។
ជាក់ស្តែងនាពេលកន្លងទៅ​ បន្លែ ផ្លែឈើ ជាច្រើនត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្រាបព្រោះប្រភពបន្លែផ្លែឈើទាំងនោះប្រើប្រាស់ជាតិគីមីហួសកំរិត ដែលនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសុខភាពប្រជាពលរដ្ធ។ ហើយក៏មានចោទជាសំនួរផងដែរថា ប្រជាពលរដ្ឋជាង៧០ភាគរយប្រកបរបរកសិកម្ម ចុះហេតុអ្វីត្រូវពឹងផ្អែកទៅលើដំនាំផ្សេងៗពីការនំាចូលទៅវិញ? តើហេតុអ្វីបានជាក្រសួងពាក់ព័ន្ធមិនយកចិត្តទុកដាក់សុខុមាភាពប្រជាពលរដ្ធ?

ថ្មីៗនេះដែរកាលពីថ្ងៃទី ១០ ខែ ឧសភា ​ឆ្នាំ ២០១៨នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង នេសាទ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនវៀតណាម FLC Group ដែលមានបំណងចង់បោះទុនវិនិយោគ១ពាន់លានដុល្លាលើវិស័យកសិកម្ម  ទេសចរណ៍  អាកាសចរណ៍ និង សណ្ឋាគារ បានចូលជួបពិភាក្សាការងារ ។
ដោយកិច្ចពិភាក្សានោះ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន ៖
១- ការបោះទុនវិនិយោគលើការដាំដុះបន្លែ ម្ទេស និង ផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និង ការផ្គត់ផ្គង់ទេសចរក្នុងស្រុក ។
២-ការកែឆ្នៃ និង វិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ ។
ក្នុងការដែលវៀតណាមមានបំណងចុះទុនលើផ្នែកកសិកម្មនៅកម្ពុជានេះផងដែរប្រជាពលរដ្ធហាក់មិនពេញចិត្តនិងសំណើរនេះទេ ហើយវាផ្ទុះពីអនុសាន៍របស់ប្រមុខរាជរដ្ធាភិបាលកន្លងមកដែលបានជំរុញអោយបង្កើនការដាំបន្លែក្នុងស្រុកដើម្បីទប់ស្កាត់ការហូរចូលបន្លែពិបរទេសផងដែរ៕

សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច

សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច

សកម្មភាពបង្រ្កាបនាពេលកន្លងមករបស់សមត្ថកិច្ច

 

ឃើញគ្រាប់បែកចាស់ស្មានតែខូចគុណភាព រើសគប់ចោលក្បែរនោះពេលដឹងការពិតស្ទើស្លុតស្មារតី

ភ្នំពេញ​: ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់ ជា​គ្រាប់​ប្រភេទ​បុំ​ប៊ុ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០១៨ នៅក្នុង​ដី​ឡូ​មួយកន្លែង ក្នុងភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ​។​

​ប្រភព​ពត៌មាន​ពី​បុរស​ម្នា​ក់បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​កាលពី​បួន​ប្រាំ​ថ្ងៃមុន មាន​ក្រុម​ជាង​ជីកដី ដើម្បី​បុកគ្រឹះ​សាងសង់​នៅក្នុង​ការដ្ឋាន ក៏​ប្រទះឃើញ​គ្រាប់​និង​តែម្តង​តែ​បុរស​នោះ​ស្មានថា ជា​គ្រាប់​ខូចគុណភាព ទើប​រើស​គប់​ចេញពី​កន្លែង​ដែល​ប្រទះឃើញ​មកលើ​វាល​ខ្សាច់​ក្បែរ​នោះ លុះ​រហូត​ព្រឹក​ថ្ងៃទី​១៤​ខែឧសភា ក៏មាន​អ្នករាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ទៅដល់​កន្លែងកើតហេតុ និង​បាន​រាយការណ៍​ប្រាប់​ទៅ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ដែលជា​ដៃគូ​សហ​ការណ៍​របស់​ស៊ីម៉ាក់ ក្រោយពី​កម្លាំង​ខាងលើ​បាន​មកដល់​កន្លែង​កើត​ពិនិត្យ​រួចរាល់ និង​បាន​បញ្ជាក់ថា គ្រាប់​ខាងលើ​ជា​ប្រភេទ​គ្រាប់​ឈ្មោះ​បុំ​ប៊ុ ហើយ​បាន​លើកយក​គ្រាប់​នោះ ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​ទាក់ទង​ស៊ីម៉ាក់​ឲ្យ​យកទៅ​កំទេចចោល​នៅពេល​ក្រោយ​៕

ប៉ូលិសបញ្ជូនក្តឹបចោរ​មួយក្រុម​លួច​កាប់​ក្របី​អ្នកស្រុក​លក់ ទៅ​តុលាការ

ខេត្តស្ទឹងត្រែង​: នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត ស្ទឹងត្រែង​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​ទៅ​តុលាការ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ​។​
​ករណី​ខាងលើនេះ កម្លាំង​សមត្ថកិច្ច​នគរបាល​អ​ធិ​ការ​ស្រុក​សេ​សាន សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ឈានដល់​រកឃើញ​ជនសង្ស័យ​៤​នាក់ ក្នុងចំណោម​៥​នាក់​ពាក់ព័ន្ធ​នឹងធ្វើ​សកម្មភាព​លួច​កាប់​ក្របី​អ្នកស្រុក​ពន្លះ​យក​សាច់​។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុងចំណោម​៥​នាក់ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិសាស្ត្រ​ក្នុងព្រៃ ភូមិ​ហាង​សាវ៉ាត ជាប់​ព្រំប្រទល់​នឹង​ភូមិ​ស្តៅ​២​ឃុំ​សាម​ឃួ​យ​ស្រុក​សេសា​ន​។ បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បួន​នាក់ គឺជា​អ្នកស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​៕

 

ទំនើងពេកហើយ ! ល្មើសច្បាប់ចរាចរហើយ នៅស្រែកឡូឡាផ្អើលបុស្តិ៍ទាំងព្រឹក

ភ្នំពេញ ៖ បុរសស្រីពីរនាក់មិនស្គាល់អត្តសញ្ញាណ ឬ ច្បាប់ទំលាប់អ្វីឡើយបានជាហ៊ានប្រព្រឹត្តិយ៉ាងងងើយដូចនេះ ពោលគឺពួកគេធ្វើចរាចរលើដងផ្លូវដោយល្មើសច្បាប់មិនមានមួកនិងកញ្ចក់ហើយថែមទាំងស្រែកឡូឡាពេញផ្លូវសាធារណះទៀតផងដែលទង្វើនេះបង្កើតជាការងឿយឆ្ងល់និងបង្កភាពភ្ញាក់ផ្អើលផងដែរ។


តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានប្រុសស្រីពីរនាក់ បានជិះមួយគ្រឿងម៉ាក ហុងដា សេ១២៥ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ចាប់ឃាត់ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ ពន្យល់ណែនាំ និង ដើម្បីពិន័យតាមគោលការណ៍ច្បាប់តែបែរជាត្រូវជនទាំងពីរនោះស្រែកគំហកដាក់ និង ប្រើសំដីមិនសមរម្យដាក់សមត្ថកិច្ចទៅវិញ។

ប្រភពដដែលបានបន្តថា ៖ ទោះជាមានការប្រាប់ពន្យល់ អប់រំផ្លូវច្បាប់យ៉ាងណា ក៏ជនទាំងពីរនោះនៅតែមិនទទួលកំហុសខ្លួន ដោយថែមទាំងប្រើសម្តីមាត់ធំធ្ងន់ៗ ម៉ាក់ងាយទៅលើមន្រ្តីនគរបាលទៀតផង ខណៈដែលមន្រ្តីមានសមត្ថកិច្ចបានសួរនាំរឿង មិនពាក់មួកសុវត្ថិភាពនិងអត់កញ្ចក់សំរាប់មើលក្រោយ ។ទោះជាយ៉ាងណាសមត្ថកិច្ចបានដាក់កំហិតអោយជនទាំងពិរត្រូវមានមួកនិងកញ្ចក់មើលក្រោយ ទើបដាក់ពិន័យតាមផ្លូវច្បាប់ទើបអោយត្រលប់ទៅវិញុ៕