ព្រោះតែជីវភាពខំទៅធ្វើការទាំងពីរនាក់ប្តីប្រពន្ធ ទុកកូនស្រីតូចអោយជីតាមើលថែ ដូចទុកអោយរំលោភទាំងពីរនាក់

(កណ្តាល) ៖ ព្រោះតែជីវភាពខំទៅធ្វើការទាំងពីរនាក់ប្តីប្រពន្ធ ទុកកូនស្រីតូចអោយជីតាមើលថែ ដូចទុកអោយរំលោភទាំងពីរនាក់ ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ព្រោះតែភ្លើងនៃអំណាចតណ្ហាក្រាស់បាំងមុខលែងដឹងខុសត្រូវ បុរសវ័យចំណាស់ម្នាក់ បានចាប់រំលោភចៅស្រីខ្លួនឯង រហូតបានសម្រេចទាំង២នាក់ បើទោះបីជានាងស្រែកយំថា ឈឺណាស់តាអើយក៍តាមិនឈប់ដែរ,,,ដោយតាថាបើប្រាប់គេនិងសម្លាប់កាត់ដៃជើង។
ហេតុការណ៍រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង២៤និង០០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់ បងស្រីឈ្មោះ ណ.ត.ល.ហ ភេទស្រី អាយុ១០ឆ្នាំ ចំណែកប្អូនស្រីឈ្មោះ ណ.ត.ល ភេទស្រី អាយុ៦ឆ្នាំ មុខរបរសិស្ស។


ចំណែកជនសង្ស័យឈ្មោះ ឌឹម សុខឿន ហៅ គ្រួអឿន ភេទប្រុស អាយុ៦១ឆ្នាំ ឃាត់ខ្លួន ត្រូវជាជីតា។
សមត្ថកិច្ចបន្តថា បើយោងតាមចំលើយពីកុមារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន បានដេកនៅផ្ទះជាមួយជនសង្ស័យជាជីតានៅចំណុចខាងលើ,,។
ព្រោះឪពុកម្តាយរបស់នាង រវល់ធ្វើការនៅភ្នំពេញ ដោយផ្ញើឲ្យជីតាមើលខុសត្រូវជំនួស លុះដល់ម៉ោងកើតហេតុខាងលើ ជនសង្ស័យ ជាជីតា បានធ្វើសកម្មភាព ចាប់ស្រាតខោអាវ រំលាភជនរងគ្រោះទី១ ជាបងភ្លាមនោះនាងបានស្រែកទ្រហ៊ោយំ ថា តាអើយឈឺណាស់ៗ,, ហើយជនសង្ស័យបានប្រាប់ថា កុំមាត់ ប្រយ័ត្នអញវ៉ៃនៅឲ្យស្ងៀម ទើបរំលោភរហូតបានសម្រេច។


ជាមួយគ្នានោះ ជនសង្ស័យបានគំរាម បើហ៊ានប្រាប់ម៉ែឯង អញនិងកាត់ដៃ កាត់ជើង ឱ្យដើរសុំទានគេ។
មិនតែប៉ណ្ណោះអីជននេះបានបន្តចាប់រំលាភ កុមារីទី២ជាប្អូនអាយុ៦ឆ្នាំ ទៀត រហូតបានសម្រេច ទាំងដែលនាងស្រែកឈឺនិងយំសោកសៅរ៍។ ក្រោយពេលកើតហេតុ ជនរងគ្រោះ បានប្រាប់ម្តាយឱ្យដឹងពីរឿងហេតុ រួចមកម្តាយបានទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋ ។ ទើបសមត្ថកិច្ចទៅធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅអធិការស្រុក ដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព ចាប់រំលាភមកលើជនរងគ្រោះ ត្រូវជាចៅមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ចូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សាច់ញាតិនារីរងគ្រោះ ក្នុងករណីអ្នកបេីកតាក់សុីរំលេាភសំលាប់យ៉ាងព្រៃផ្សៃ អំពាវនាវរកយុត្តិធម៍

មហាជនពិតជាបានដឹងរួចមកហើយ ករណីរំលោភសំលាប់យ៉ាងសាហាវ ក្នុងពេលកន្លងទៅ ពេលនេះជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៍នៅឡើងទេ។ ខាងក្រោមនេះជាសំដីផ្ទាល់របស់សាច់ញាតិជនរងគ្រោះដែលអង្វរករ អោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធម៍អោយពួកគាត់ផង។ តាមសំណេររបស់គាត់ក្នុងបណ្តាញសង្គមបានអោយដឹងថា ៖ សម្ដេច អគ្គមហាសេនាបតីតេជេា ហ៊ុនសែន នាយរដ្ឋមន្ដ្រី នៃព្រះរាជាណចក្រកម្ពជា គ្រួសារខ្ញុំបាទមានទុក្ខយ៉ាងធំ អង្វរសុំអេាយ សម្ដេច ជួយ🙏🙏🙏 02.08.2017 ក្មួយស្រីខ្ញុំបានជិះតាក់សុីពី ព្រះវិហា ទៅធ្វេីការនៅក្រុងបាវិត ហេីយត្រូវបានអ្នកបេីកតាក់សុី រំលេាបសំលាប់យ៉ាងព្រៃផ្សៃ 08.08.2017 សមត្តកិច្ចខេត្តស្វាយរៀងបានចាប់បាននាក់បេីកតាក់សីុ2នាក់ ទី1ឈ្មេាះ ផ្លេក សូនី ហៅមន្នី មានអាយុ32ឆ្នាំ ទី2ឈ្មោះ ឆឺយ សុជាតិ មានអាយុ36ឆ្នាំ មកដល់ពេលនេះ17.05.2018 គឺ10ខែហេីយតុលាកាខេត្តស្វាយរៀងនៅមិនទាន់កាត់ទោសវាទេ ហេីយអ្វីដែលសំខាន់នោះ រយន្ដLexus300 2AL4238ដែលត្រូវជារបស់ឈ្មោះផ្លេក សូនីហៅមន្នីនេះ ពេលនេះត្រូវបានគេដកយកទៅលក់បាត់ហេីយ មិនត្រឹមតែប៉ុននឹងទេវាបានរកមេធាវី កាពាក្តី មេធាវីខាងឈ្មោះ ផ្លេក សូនី ហៅមន្នីនេះបានសុំពន្យាពេលកាត់ទោសអស់ពីដងហេីយ ដោលេាកមេធាវីវាឆ្លេីយថាភស្តុតាងមិនគ្រប់គ្រាន់
សូម សម្ដេច ជួយរកយុត្តិធម៌ដល់គ្រួសារខ្ញុំផង កុំអោយមនុស្សអាក្រក់ដូចវារួចពីសំណាញ់ច្បាប់អី៕

 

សម្តេចតេជោ : ជំរុញឲ្យអតីតអនុប្រធានក្រុមហ៊ុនG.E ជួយក្រុមយុវជនវ័យក្មេងមានគំនិតកាន់តែទូលំទូលាយ ក្នុងការដឹកនាំក្រុមហ៊ុន ឬការអភិវឌ្ឍនៅខាងមុខ

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោក John G Rice អតីតអនុប្រធានក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិក បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

 ក្នុងជំនួបនោះ លោក John G Rice បានថ្លែងថា កន្លងមក លោកបាន​ធ្វើ​កិច្ច​ការជាច្រើនពាក់ព័ន្ធ នឹងវិស័យថាមពលនៅកម្ពុជា ហើយក្រៅពីនោះលោកក៏បា​នធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការ​ផ្តល់សម្ភារៈ បរិក្ខារពេទ្យដល់មន្ទីរពេទ្យកាល់ម៉ែត និងធ្វើការងារជាច្រើនទៀតខាងវិស័យអប់រំជួយ​ដល់កុមារតូចនៅកម្ពុជាជាដើម។ លោកបានសំដែងនូវក្តីរីករាយ ដែលបានមកជួបជាមួយសម្តេច និងបានធ្វើជាទីប្រឹក្សា​រាជ​រដ្ឋា​ភិបាលកម្ពុជា កាលពីដើមឆ្នាំ២០១៨ ក្នុងការជួយដល់ការអភិវឌ្ឍប្រទេសកម្ពុជា។

 សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះបំណងដ៏ល្អ របស់លោក លោក John G Rice ដែលបានសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត ដែលបានរៀបចំឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចធនធានមនុស្ស ដូចជាការបញ្ជូនមន្ត្រីខាងវិស័យវេជ្ជសាស្ត្រ ពីកម្ពុជា ទៅសហរដ្ឋអាមេរិក និងបញ្ជូនអ្នកជំនាញពីសហរដ្ឋអាមេរិក មកបណ្តុះបណ្តាលនៅកម្ពុជា។​ សម្តេចបានមានប្រសាសន៍ថា មិនត្រឹមតែមន្ទីរពេទ្យកាល់ម៉ែតនោះទេ ដែលត្រូវការ​បច្ចេក​វិទ្យា​ទំនើប, មន្ទីរ​ពេទ្យផ្សេងៗទៀតក៏ត្រូវការ បច្ចេកវិទ្យានេះដែរ។

 លោក John G Rice បានសន្យាថា នឹងមកកាន់ប្រទេសកម្ពុជា ជាញឹកញាប់ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវគំនិតអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា លើគ្រប់វិស័យទាំងអស់ ។ សម្តេចក៏បានណែនាំឱ្យលោក John G Rice ធ្វើ​ការងារជាមួយប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលមានលោក បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ​ និងមានសមាជិក​របស់​រាជរដ្ឋា​ភិបាល​កម្ពុជា ជាច្រើនទៀតដូចជា​ លោក ស៊ុន ចាន់ថុល ដែលធ្លាប់មានទំនាក់ទំនងជាមួយលោកកន្លងមក ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់លោក John G Rice ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនការយកចិត្តទុកដាក់ ជាមួយយុវជន ពីព្រោះបច្ចុប្បន្ន យុវជន មានសមត្ថភាពច្រើន ជាពិសេស​លើភាព​ជាសហគ្រិនវ័យក្មេង ដូច្នេះ សម្តេចសូមឱ្យលោកជួយជំរុញ ឱ្យមានជាការរៀបចំ សិក្ខាសាលា ឬក៏ជាការជួបជុំតុមូល ជាមួយក្រុមយុវជនវ័យក្មេងទាំងអស់នោះ ដែលមានជាការផ្លាស់ប្តូរ នូវសំណួរ ចម្លើយ ដើម្បីឱ្យពួកគាត់ មានគំនិត កាន់​តែទូលំទូលាយ ជ្រៅជ្រះ ក្នុងការដឹកនាំក្រុមហ៊ុន ឬការអភិវឌ្ឍផ្សេងៗ នៅក្នុងប្រទេសកម្ពុជា៕

 

អនុប្រធានទី១រដ្ឋសភា គាំទ្រចំពោះកិច្ចសហប្រតិបត្តិការល្អរវាងសភាកម្ពុជានិងបារាំង

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកជំទាវ Catherine Procacia សមាជិកាព្រឹទ្ធសភាបារាំង នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវព្រឹទ្ធសមាជិក ត្រូវអញ្ជើញមកធ្វើជាវាគ្មិនក្នុងសិក្ខាសាលាហ្រ្វង់កូហ្វូនី ដែលនឹងត្រូវរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃគឺថ្ងៃទី១៧និង១៨ ខែឧសភា ឆ្នាំ២០១៨នេះ។

នៅក្នុងជំនួបពិភាក្សាការងារនេះ​ ឯកឧត្តម យូ ហុកគ្រី បានថ្លែងអំណរគុណដល់សភាប្រទេសបារាំង ដែលបានជួយគាំទ្រដល់កម្ពុជា ពិសេសសភាកម្ពុជារៀងរហូតមក ទាំងការបណ្តុះបណ្តាលធនធានមនុស្សដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា និងការពង្រឹងសមត្ថភាពដល់សមាជិកសមាជិការដ្ឋសភា។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា សភាកម្ពុជា ពិសេសឯកឧត្តមផ្ទាល់ សូមគាំទ្រនិងជំរុញការប្រើប្រាស់ភាសាបារាំង នៅក្នុងកិច្ចការសភា។

ឯកឧត្តមអនុប្រធានទី១ បានលើកឡើងពីការប្រើប្រាស់ភាសាបារាំងនៅកម្ពុជាគឺមានលក្ខណៈជាប្រវត្តិសាស្រ្ត ដែលបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ឯកឧត្តម យូ ហុកគ្រី បានស្នើសុំសភាប្រទេសបារាំងបន្តគាំទ្រ ដល់សភាកម្ពុជាបន្តទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងាររដ្ឋបាល និងបច្ចេកទេសរបស់សភាឆ្លើយតបការរីកចម្រើនរបស់សង្គមជាតិ។

សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានសភាកម្ពុជា (អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា) ក្រោមកិច្ចសហការរៀបចំដោយ ក្រុម សភា ជាតិ កម្ពុជា នៃសភានិយាយ ភាសាបារាំង និងកម្មវិធីណូរីយ៉ា(Noria-APF) នឹងរៀបចំសិក្ខាសាលាសភា ស្តីពី ហ្រ្វង់កូហ្វូនី ភាសាបារាំង និងការងារសភារយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារ Raffles Le Royal ក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ពិសេសក្នុងវិស័យសភានេះ ហើយក៏នឹងពិភាក្សាលើប្រធានបទមួយចំនួនដូចជា លំហរនៃប្រទេសនិយាយ ភាសាបារាំងកាលា-នុវត្តភាព អន្តរជាតិសម្រាប់សភាកម្ពុជា ភាសាបារាំង វ៉ិចទ័រការងារការទូតសភា និងឧបករណ៍នៃការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច ផ្នែកឧត្តមសិក្សា និងផ្នែកវប្បធម៌ កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរវាងក្រុមប្រទេសនិយាយ ភាសាបារាំង និងប្រទេសសមាជិកអាស៊ាន(ASEAN) ភាសាបារាំង មធ្យោបាយការងារសភា ភាសាបារាំង និងការវិវត្តវិជ្ជាជីវៈរបស់មន្រ្តីសភាកម្ពុជា។

សិក្ខាសាលានេះ នឹងមានការចូលរួមពី សមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភា វាគ្មិនជាតិ អន្តរជាតិ តំណាងមកពី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការបរទេស និងសហប្រតិ បត្តិការ អន្តរជាតិ វិទ្យាស្ថាន បារាំង នៅ កម្ពុជា ដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថាន បច្ចេក វិទ្យា កម្ពុជា ទីភ្នាក់ ឧត្តម សិក្សានៃប្រទេសប្រើភាសាបារាំង(AUF) អង្គការអន្តរជាតិ ហ្រ្វង់កូហ្វូនី(OIF) និង មន្រ្តី អគ្គ លេខា ធិ-ការដ្ឋានព្រឹទ្ធសភានិងរដ្ឋសភា ដែលធ្លាប់ សិក្សាភាសាបារាំង ក្នុង គម្រោង ជំនួយ របស់ កម្មវិធីណូរីយ៉ា(Noria) នឹងចូលរួមជាវាគ្មិន ចែករំលែកបទពិសោធន៍ និង ទទួល យកចំណេះដឹងថ្មីៗ ពី គ្នា ទៅវិញទៅមក។

ឯកឧត្តម យូ ហុកគ្រី អនុប្រធានទី១រដ្ឋសភា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលានេះ នៅព្រឹកថ្ងៃទី១៧ ឧសភា។ ចំណែកលោកជំទាវ Catherine Procacia នឹងអញ្ជើញចូលរួមជាវាគ្មិនសំខាន់នៅក្នុងសិក្ខាសាលាដ៏កម្រនេះ៕

បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី កិនមីនតោន បណ្តាលឲ្យ…

ខេត្តព្រះវិហារ៖ មានហេតុការណ៍មួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានបុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី កិនមីនតោន ផ្ទុះស្លាប់ម្នាក់ ចំណែកត្រាក់ទ័រខូចខ្ទេច ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០១៨​ នេះនៅភូមិសែនរុងរឿង២​ ឃុំទឹកក្រហម​ ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

បើតាមប្រភពមួយបានឲ្យដឹងថា ត្រាក់ទ័របានបើកភ្ជួរស្រែដូចសព្វមួយដង តែចៃដន្យបានភ្ជួរដីស្រែមួយកន្លែងប៉ះចំគ្រាប់មិនទាន់ផ្ទុះ ហើយក៍បានផ្ទុះបណ្តាលឲ្យបុរសជាអ្នកបើកបរស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីពេទ្យ រីឯត្រាក់ទ័រខូចខាតយ៉ាងដំណំ ។

សាកសពត្រូវបានបញ្ជូនទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

ប្រភព៖ Heng Ly

សូមបងប្អូនប្រុងប្រយ័ត្ន! នេះជាមេរៀនមួយ ដែលប្រជាជនខ្មែរគ្រប់រូបគួតែដឹង….

នេះជាសាមួយ សំរាប់ចែករំលែកជូនប្រជាពរដ្ឋខ្មែរគ្រប់រូបឲ្យបានដឹង ស្តីអំពីកាខ្ចីលុយរបស់អង្គកាមួយដែលស្ថាបនិកជាជនជាតិចិន ។

បើតាមគណនេយ្យហ្វេសប៊ុកឈ្មោះ Ah Yata SP បានបង្ហោះវិដេអូថែមទាំងសសេរថា ”សូមបងប្អូន ប្រិយមិត្ត ប្រេីប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា សូមជួយ share video clip នេះតៗគ្នាឱ្យបានដល់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងលោកជំទាវគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សូមអោយគាត់ជួយដល់ប្រជាពលរដ្ឋ និង រាស្រ្តខ្មែរ កុំអោយលិចលង់នឹងប្រាក់កម្ចីក្រុមហ៊ុនចិនមិនស្របច្បាប់ដូចរូបនាងខ្ញុំ ដែលក្រុមហ៊ុននេះកំពុងវាយប្រហារយ៉ាងខ្លាំងលើបងប្អូនប្រជាជនខ្មែរពួកយើង សូមបងប្អូនមេត្តាអាណិតដល់រូបនាងខ្ញុំ ក៏ដូចបងប្អូនខ្មែរយើងផងដែរ សូមអរគុណទុកជាមុន🙏🏼🙏🏼🙏🏼”។

ជាចុងក្រោមសូមអំពាវនាវដល់ប្រជាជនខ្មែរទាំងសូមមេត្តាប្រុងប្រយ័ត្ន ដើម្បីកុំឲ្យលង់ខ្លួនដូចជានារីរងគ្រោះខាងលើនេះ ៕

(មានវិដេអូ)

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2F833092566890747%2Fvideos%2F833128853553785%2F&show_text=0&width=266

ដោយ៖ សុវណ្ណ ដេត
ប្រភព៖Ah Yata SP

បណ្តេញជនជាតិចិនចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងលេងល្បែងខុសច្បាប់

ភ្នំពេញ៖ ជនជាតិចិនចំនួនច្រើននាក់ត្រូវបានបណ្តេញ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងលេងល្បែងខុសច្បាប់ ។ មន្ត្រីប៉ូលិសនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ៖កាលថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០១៨ ប៉ូលិសនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន ចំនួន ៧០នាក់ ក្នុងនោះមានស្រី៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZF9044 កាលពី វេលាម៉ោង១៩ និង៣៥នាទី ពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ។

មន្ត្រីប៉ូលិសដដែលបានបញ្ជាក់ថា ជនជាតិចិនទាំង ៧០នាក់ខាងលើ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើណែត(Game on line) ដោយខុសច្បាប់ ៕

បងប្អូនបង្កើត២នាក់ទាស់ពាក្សសម្ដីគ្នាដាក់មួយប្រាវ បណ្តាលអោយម្នាក់ស្លាប់ក្នុងពីធីមង្គលការនៅផ្ទះបង

(កំពង់ស្ពឺ) ៖ បុរសម្នាក់បានស្លាប់ នៅពេលមកចូលរួមពិធីមង្គលការ ក្មួយនៅផ្ទះបង ហើយត្រូវប្អូនប្រុសវ៉ៃមួយដៃដាច់ផ្ងាដួលបោកក្បាលនឹងកាឡេថង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទីទី១៥ខែឧសភាឆ្នាំ២០១៨នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនដៃដល់ឈ្មោះ លឹម ពៅ ភេទប្រុស៣៥ឆ្នាំមានទីលំនៅភូមិកើតហេតុ ជាប្អូនជនរងគ្រោះ។
ឯជនរងគ្រោះឈ្មោះ លឹម ពឺន ភេទប្រុស អាយុ ៤៦ឆ្នាំមានទីលំនៅភូមិជាមួយគ្នា និងត្រូវជាបងបង្កើតជនដៃដល់។


សេចក្ដីរាយការណ៍បាននិយាយថា ដើមចមដំបូង នៅថ្ងៃកើតហេតុ មានពីធីមង្គលការ នៅផ្ទះកើតហេតុ ឈ្មោះ លឹម មុំ ភេទ ស្រី អាយុ៤៨ឆ្នាំត្រូវជាបងបង្កើតរបស់ជនសង្ស័យនិងជនរងគ្រោះ។
លុះក្រោយមកជនទាំងពីរ បានទាស់ពាក្សសម្ដីគ្នា ហើយឈ្មោះ លឹម ពៅ បានស្ទុះវាយទៅលើឈ្មោះលឹម ពឺន មួយដៃចំផ្ទៃមុខដួលផ្ងាក្រោយ
បោកក្បាលទៅ លើរទេះកាឡេថងទុកក្បែរនោះ បណ្ដាលឲ្យ ឈ្មោះ លឹម ពឺន ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អាជ្ញាធរមីន នឹងត្រូវធ្វើការបោសសម្អាតមីនអោយអស់នៅត្រឹមឆ្នាំ ២០២៥

ចាប់តាំងពី ឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៧ គ្រាប់មីនចំនួនប្រមាណ ១,២៥ លានគ្រាប់ និង សំណល់ជាតិផ្ទុះពីសង្រ្គាម ប្រមាណ ២,៧លានគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល នៅកម្ពុជា។ ក្នុងនោះផ្ទៃដីទំហំ ១៧០០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យក ទៅប្រើប្រាស់ និងបង្កបង្កើនផល។


អាជ្ញាធរមីន បានប៉ាន់ប្រមាណថា ផ្ទៃដីប្រហែល ២ពាន់គីឡូម៉ែត្រក្រឡា នៅមានគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាមនៅឡើយ ដែលនឹងត្រូវធ្វើការបោសសម្អាតមីនអោយអស់នៅត្រឹមឆ្នាំ ២០២៥ ។
ដោយឡែក គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើអោយមាន អ្នកស្លាប់ និងរបួស ប្រមាណជាង ៦៤៦៨៨នាក់ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៧៕

ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ត្រូវឃាត់ខ្លួននៅព្រឹកនេះករណីផ្ទុះអាវុធកាលពីចុងខែមេសា

ពត៍មានបឋម ៖ ប្រភពច្បាស់ការពីមន្ត្រីជាន់ខ្ពស់នៅអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ត្រូវបានសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួនមកសាកសួរជុំវិញករណីផ្ទុះអាវុធ កន្លងមក ដោយការបាញ់បោះសេរីប្រហែល ៦-៧គ្រាប់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៨ កន្លងថ្មីៗនេះ នៅភូមិព្រៃសរ សង្កាត់ ព្រៃស ខណ្ឌដង្កោរ រាជធានីភ្នំពេញ
បន្ទាប់ពីសាកសួររួចសមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូន ឯកឧត្ដមឧត្ដមសេនីយ៍ឧកញ៉ា ហូ ចំរើន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕    សូមរងចាំតាមដានពត៍មានលំអិត

ប្រភពវីដេអូ ៖ ផែង វណ្ណះ
https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvannak.pheng.3%2Fvideos%2F1650275875069218%2F&show_text=0&width=267