ថ្ងៃទិវាសិទ្ធនារី៨មិនា បងប្អូនប្រជាពលរដ្អនាំគ្នាដំណើរកំសាន្តមើលទៅសប្បាយម្យ៉ាង….(ចុចមើលទាំងអស់គ្នា)

ប្រវត្តិថ្ងៃ៨មិនា៖ នៅឆ្នាំ ១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែលមាន​ប្រទេស ១៧ ចូលរួមបាន​ធ្វើឡើង​នៅ​ទីក្រុង​កូ​ប៉ែន​ហាក រដ្ឋធានី​នៃ​ប្រទេស​ដា​ណឺ​ម៉ាក បានសម្រេច​យក​ថ្ងៃ ៨ មីនា “​ទិវា​នារី​អន្តរជាតិ​” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា «​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​», «​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​», «​ការពារ​សុខភាព​មាតា និង​ទារក​» ។​

ដូចនេះថ្ងៃ ០៨ មីនា​ជា​ថ្ងៃបុណ្យ​អន្តរជាតិ​នារី ដែល​រំ​ឮ​ក​អំពី​ការតស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើភាព​រវាង​បុរស និង​នារី​។

បើយើងក្រឡេកមកមើលបច្ចុប្បន្នឯណេះវិញរាល់ពេលដល់ថ្ងៃបុណ្យសិទ្ធនារីម្តងៗយើងបានឃើញបងប្អូនបានឈប់សំរាកពីកាងារហើយបងប្អូនដែលរស់នៅក្នុងស្រុក រឺ ក្រៅស្រុកបាននាំគ្នាទិញវត្ថុអនុស្សាវរីយ៍ជូន បងប្អូន ឳពុកម្តាយ មិត្តភក្កិ រឺក៍អ្នកពិសេស.ល.៕

តែមានប្អូនមួយចំនួនទៀតបាននាំក្រុមគ្រួសារ មិត្តភក្កិ រឺ អ្នកពិសេស ទៅដំណើរកំសាន្តទៅទីជិតទីឆ្ងាយទៅតាមចំណង់ចំណូលរបស់ពួកគេ ​ បើមើលតាមវិដេអូនឹងរូបភាពទាំងនេះហាក់បីដូចជាមានការសប្បាយរីករាយក្នុងការបានទៅដំណើរកំសាន្តក្នុងថ្ងៃឈប់សំរាក

ដោយ៖ វ៉ាន់ ដេត

គួរឲ្យសង្វែគណាស់!!! ថ្ងែ៨មិនាគេនាំគ្នាទិញកាដូរឲ្យអ្នកម្តាយ ចំណែកលោក ហេង​​​ នរះកក្កដា បែរជាដេកអោបសព្វម្តាយទៅវិញ….

លោកអ្នកទាំងអស់ប្រកដជាបានស្គាល់តារាសម្តែង គឺលោក ហេង នរះកក្កដា ហើយមែនទេ​ ?​

ភ្នំពេញ៖ ជាកាពិតណាស់ នាព្រឹកថ្ងៃទី​ ០៨ ខែមិនា​ ឆ្នាំ២០១៨​ នេះបងប្អូនប្រជាបលរដ្ឋទូទាំងខេត្ត ក្រុង ខ្លះនាំគ្នាដើរលេងកំសាន្តសប្បាយ ខ្លះ​ទៀតជួបជុំបងប្អូន តែផ្ទុយទៅវិញលោក ហេង​ នរះកក្កដា បែរជាជួបទុក្ខ​យ៉ាងធំ ដោយសារតែម្តាយរបស់គាត់ បានទទួលមរណភាពទាំងព្រឹកព្រលឹមដោយសារជំងឺជាយូខែឆ្នាំមកហើយ៕

ដោយផ្អែកលើពត៍មាននេះ​ ក្នុងគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់បានបង្ហោះរូបម្តាយរបស់គាត់អមជាមួយខ្លឹមសារដូចតទៅ៖ ( ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះឥលូវម៉េចម៉ែក្បត់ពាក្យសន្យាជាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ )

ក្រោយពីបានលឺតំណឹងដ៍សោកសៅមួយនេះ ក៍មានមហាជនជាច្រើនបានសម្តែងនៅកាអាណិតអាសូរលោកក្រៃលែង៕

ដោយ៖ SVD

 

កក្រើក ! វិប្បដិសារីនៃការអោយតំលៃទៅលើលុយ (មានវីដេអូ)

បរទេស ៖ កាលពីកន្លងទៅថ្មីៗនេះតារា YouTube ចំនូលរាប់លានដុល្លាលោក Coby បានបង្កើតវីដេអូមួយដែលបង្ហាញពីការមើលងាយតំលៃរបស់មនុស្ស និង ការអោយតំលៃទៅលើលុយ។ ជាក់ស្តែងក្នុងវីដេអូនោះបង្ហាញអំពីការអប់រំ និង ដាស់តឿនមនុស្សអោយចេះស្រលាញ់គ្នា ចេះស្រលាញ់ជីវិត ចេះសុជីវធម៍ គោរពប្រតិបត្តប្រើសំដីពិរោះពិសារទៅវិញទៅមក។

សាច់រឿងក្នុងវីដេអូបានបង្ហាញថា ៖ នៅវេលាថ្ងៃមួយ Coby បានរៀបចំខ្លួន សាមញ្ញហើយដើរសំដៅទៅហាងនំដូណាត់តែត្រូវអ្នកបំរើនៅទីនោះឃាត់ក្រោមហេតុផលម៉ាក់ងាយ គ្មានប្រាក់ និង រំខាន ថែមទាំងដេញចេញពីទីតាំងទៀតផង តែក្រោយមកត្រូវ Coby វាយបកវិញដោយបង្ហាញប្រាក់ និង បង្ហាញពីកំហុសភ្លាមៗដល់អ្នកបំរើនៅទីនោះផងដែរ។

ជាក់ស្តែងវីដេអូនេះពិតណាស់បង្ហាញពីតថភាពរបស់សង្គមដែលផ្តល់តំលៃទៅលើតែលុយ ភាពហ់ឺុហា សំភារះនិយម ដែលជាមេរោគរាតត្បាតគ្រប់សម័យកាល និង គ្រប់ជាតិសាសន៍ មានតែមនុស្សទេទើបអាចកំចាត់មេរោគនេះបាន៕

ដោយ ៖ Sing Ly

តើអ្នកដឹកនាំរឿងកំប្លែងខ្លីយាយសំ យាយសយ ដែលកំពុងតែល្បីលើបណ្តាញសង្គមសព្វថ្ងៃជាអ្នកណា?

ខេត្តកែបៈ រឿងយាយសំយាយសយ ត្រូវបានយុវវ័យកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ភាគច្រើនស្គាល់ ហើយមានការគាំទ្រយ៉ាងខ្លាំងរហូតដល់ពេលសព្វថ្ងៃនេះមានអ្នកតាមដានលើបណ្តាញសង្គមច្រើនជាង ៥០០០០នាក់។ ដែលវីដេអូតំបូងមានអ្នកចុចមើលរហូតដល់ ១៨ លានដង និងចែករំលែករហូតដល់ជិត ៥០០០០ ដង។

https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fngongs1%2Fposts%2F1748572275193042&width=500

ហេតុអ្វីទើបរឿងនេះមានការចាប់អារម្មណ៍? តើអ្នកដឹកនាំរឿងនេះជាអ្នកណា? គាត់មានឥទ្ធិលអ្វីដល់រឿងនេះ?
រឿងកំប្លែងដែលមានតួអង្គវ័យចំណាស់នេះ មានអ្នកដឹកនាំឈ្មោះ ង៉ុង សាន់ អាយុ ២៣ ឆ្នាំជាអនុប្រធានផ្នែកទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយ នៅសាលាបច្ចេកទេស ដុន បូស្កូខេត្តកែប។ គាត់ជាកូនទី ៧ ក្នុងចំណោមបងប្អូន ៩ នាក់ ឪពុកជាកសិករ ហើយម្តាយទទួលមរណៈភាពក្នុងឆ្នាំ ២០១៧ ដោយសារជំងឺប្រចាំកាយ។ សាន់ បានបញ្ចប់ការសិក្សានៅចុងឆ្នាំ ២០១៥ ហើយចូលបំរើការងារជាអ្នកផលិតវីដេអូបង្រៀនជំនាញជាងឡាននៅយាន្តដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ។ បញ្ចប់ការងារបីខែក្នុងយាន្តដ្ឋាន ង៉ុង សាន់បានប្តូរការងារទៅជាអ្នកយកពត៌មានអោយស្ថានីយ៍ទូរទស្សន៍ NTV និង សរសេរពត៌មានអោយគេហៈទំព័រ Kqupe។
ចំណាយអស់រយៈពេលជិត ២ ឆ្នាំនៅភ្នំពេញបានធ្វើអោយគាត់ស្គាល់រស់ជាតិជីវិតយ៉ាងច្រើនរវាងការរស់នៅបែបជនបទ និងការរស់នៅបែបអ្នកចំណូលក្រុង។ ដោយសារក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តនិងដោយកត្តាបញ្ហាក្នុងគ្រួសារ បន្ទាប់ពីម្តាយបានលាចាកលោកនេះ ទើបជំរុញអោយគាត់ផ្លាស់ប្តូរចិត្តត្រលប់ទៅធ្វើការ នៅសាលា ដុន បូស្កូកែប វិញ ដែលជាកន្លែងដែលអាចអោយគេចាប់ធ្វើអ្វីដែលគេចង់ធ្វើ និងនៅមិនឆ្ងាយពីផ្ទះកំណើតរបស់ខ្លួន។

តំបូងឡើយ សាន់ គ្រាន់តែជាគ្រូបង្រៀនជំនាញសរសេរពត៌មានតែប៉ុណ្ណោះ តែដោយសារទេពកោសល្យ និងភាពឈ្លាសវៃរបស់ខ្លួនទើបលោក ពុក លី សំណាង អធិការសាលា ដុន បូស្កូកែប បានលើកអោយធ្វើជាអនុប្រធានផ្នែក ទំនាក់ទំនង និងប្រពន្ធ័ផ្សព្វផ្សាយនៅ ២ ខែបន្ទាប់។
ដោយសារនិស្ស័យពីកំណើតធ្វើអោយយុវជនម្នាក់នេះ ទៅណាមិនឆ្ងាយពីការងារជាអ្នកផលិតវីដេអូ គេបានដឹកនាំក្រុមនិស្សិតផលិតវីដេអូជាច្រើនប្រភេទ មានទាំង រឿងអប់រំខ្លីៗ វីដេអូបែបកម្សាន្ត វីដេអូបង្ហាញពីតំបន់ទេសចរណ៍ជាដើម។ មិនតែប៉ុណ្ណោះអោយតែមានការប្រកាសផលិតវីដេអូ ប្រកួតប្រជែង គឺមិនដែលបាត់មុខក្រុមរបស់គេឡើយ! លើកទី១ គេបានចូលរួមប្រកួតជាមួយ គ.ជ.ប ក្រោមការរៀបចំរបស់ JICA ក្នុងនោះក្រុមរបស់គេទទួលបានជ័យលាភីលេខ២ លើកទី២ ជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល គេទទួលបានជ័យលាភីលេខ២ លើកទី៣ ជាមួយក្រសួងទេសចរណ៍វីដេអូរបស់គេជាប់ក្នុងជម្រើស១០ក្រុមចុងក្រោយ និងលើកទី៤ ជាមួយក្រុមហ៊ុនអាស៊ីវេរលុយ គេទទួលបានជ័យលាភីលេខ១ ហើយក៏ជាការចាប់ផ្តើមធ្វើមានក្រុមសម្តែង យាយសំ យាយសយ កើតឡើងទល់សព្វថ្ងៃ។
វីដេអូរបស់ក្រុមសម្តែង យាយសំ យាយសយ បានចាក់ចំបេះដូងរបស់អ្នកទស្សនាអោយសើច លាយយំ! ធ្វើអោយអ្នកមើលមានអារម្មណ៍នឹកស្រុកស្រែ នឹកពុក នឹកម៉ែ នឹកតា នឹកយាយ! ធ្វើអោយចាស់ៗគាត់ចង់បន្តជីវិតរបស់ពួកគាត់ លើផែនដីនេះបន្តទៀត។
សព្វថ្ងៃនេះក្រុមសម្តែងយាយសំ យាយសយ ត្រូវបានចុះកុងត្រាផលិតជាមួយក្រុមហ៊ុនឆ្នោត មហាសំណាង។ នេះជាជោគជ័យមួយផ្នែករបស់ ង៉ុង សាន់ ហើយវាជាមោទនៈភាពមួយរបស់ ដុន បូស្កូ ដែលបណ្តុះគ្រាប់ពូជបានលទ្ធផលល្អដល់សាលាគ្រប់ជំនាន់។

អត្ថបទទាំងស្រុង km.donboscokhmer.org

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fasiaweiluy098666678%2Fvideos%2F1057604181040633%2F&show_text=0&width=560

អ្នកនាង គង់ ចាន់ស្រីមុំ​ ត្បិតតែពពោះកូនដំបូងមែនតែសម្រស់វិញស្អាតកប់មិនបាច់និយាយ…. (មានវិដេអូ)

រាជធានីភ្នំពេញ៖ ប្រិយមិត្តទាំងប្រាកដជាបានដឹងហើយថា បច្ចុប្បន្ននេះតារាសម្តែង ដែលមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី គឺ អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាសម្តែងវ័យក្មេង ហើយកំពុងមានកាចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយពេលនេះអ្នកនាងក៍បានពពោះកូនស្រីដំបូងជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយស្វាមីអ្នកនាងគឺ លោក គឹម សីហា។

ហើយពេលថ្មីៗនេះ អ្នកនាងក៍បានទៅថតរូបទុកជាអនុស្សាវរីយ៍ ដើម្បីអោយកូនស្រីអ្នកនាងបានឃើញរូបសម្រស់ម្តាយគេពេលពពោះរូបគេមានសម្រស់ស្អាតយ៉ាងណានោះ។

ហើយយ៉ាងណាមិញ ទោះបីជាបច្ចុប្បន្នអ្នក់នាងបានកំពុងនិងបពោះកូនដំបូងក្តីក៍អ្នកនាងមិនភ្លេចពីកាតុបតែងខ្លួន ថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើរូបសម្រស់រប់អ្នកនាង ដោយមិនទុកចាស់ទ្រុឌទ្រោមដូចជាអ្នកម្តាយដទៃនិងភរិយាផ្សេងៗឡើយ។

ហើយបើចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា

វិដេអូពេលពួកគាត់រៀបអាពាហ៍ពិពាហ៍

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FKitchenElectronicSupply%2Fvideos%2F1459494560805118%2F&show_text=0&width=560

វិដេអូពេលអ្នកនាង គង់ ចាន់ស្រីមុំ ថតកង្រងអនុស្សាវរីយ៍

https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2FKemSeyhaOfficial%2Fposts%2F2450896991801104&width=500

 

បាញ់មុខផ្ទះស្រីស្នេហ៍ 5គ្រាប់ទុកជាការព្រមាន

បាត់ដំបង ៖ មានករណីប្រើប្រាស់អាវុធបាញ់រះ អស់៥គ្រាប់បានកើតឡើងនៅត្រង់​ចំណុច​ក្រុមទី​២ ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ខាងមុខ​ផ្ទះ​នារី​ម្នាក់​ដែល​ជា​មេការ​ខារ៉ាអូខេ​ក្នុង​ក្រុង​បាត់ដំបង កាលពីម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០១៨។

តាមប្រភពពិសមត្ថកិច្ចបានអោយដឹងថា ៖ ការបាញ់​នេះ នៅ​ខាង​មុខ​ផ្ទះ​ឈ្មោះ ព្រឿន ចរិយ៉ា ហៅ​យ៉ា អាយុ​៣២​ឆ្នាំ ស្ថិននៅភូមិឃុំខាងលើ។ តាមការ​ត្រួតពិនិត្យ​ព្រមទាំង​បាន​ប្រមូល​សំបក​កា​ទុស្ស​ចំនួន​៥​គ្រាប់ និង​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​សំបក​គ្រាប់កាំភ្លើង​ឡុក ដែល​ជន​មិន​ស្គាល់​មុខ​បានធ្វើ​សកម្មភាព​បាញ់​នៅ​ទីនោះ រួចហើយ​ក៏​បាន​គេចខ្លួន​បាត់ ។​

បើតាមប្រភពលោកលោក​ឧត្តមសេនីយ៍ កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បាននិងកំពុង​កោះហៅ​បុគ្គល​ដែល​មាន​ការសង្ស័យ​ម្នាក់ ដែល​ជា​មន្ត្រី​នគរបាល​ក្នុង​កង​អន្តរាគមន៍​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​មាន​ស្នេហា​ត្រីកោណ​ជាមួយ​នារី​មេកា​ខារ៉ាអូខេ​នោះ មក​សាកសួរ​ដោយ​បាន​ធ្វើ​ការដកហូត​នូវ​អាវុធ​ម៉ា​កឡុក ចំនួន​១​ដើម​ទុកជា​បណ្តោះអាសន្ន ប៉ុន្តែ​ចម្លើយ​សារភាព​ថា​យ៉ាងណា​នោះ​យើង​នៅ​មិនទាន់​ទទួលបាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​លោក​បាន​សន្យាថា បើ​ពិតប្រាកដ​លោក​នឹង​ដក​បញ្ឈរជើង​មួយរយៈ​ទៅតាម​វិន័យ​ជា​កងកម្លាំង​៕

ខ្លួនជាមនុស្សចិត្តតិរច្ឆាន ហ៊ានលើកដៃសំលាប់ប្រពន្ធទើបសំរាលកូន

ខេត្តតាកែវ ៖ តាមប្រភពពិសម្ថកិច្ចបានអោយដឹងថា មានអំពើរឃាតកម្មដ៏រន្ធត់មួយបានកើតឡើងនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងប្រតិបត្តិការនេះដែរត្រូវបាន បញ្ជារ និង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ពិនិត្យ​ស្រាវជ្រាវ ស៊ើបអង្កេត​ជា​បន្ទាន់ ។

ប្រភពដដែលបានអោយដឹងទៀតថា ៖ នៅ ថ្ងៃអាទិត្យ ទី​៤ ខែ​មីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣ នៅ​ចំណុច​បន្ទប់ ស្ថិតនៅ​ភូមិ អង្គតាសោម ឃុំ អង្គតាសោម ស្រុក​ត្រាំកក់ ដែល​ផ្តើម​ចេញ​ករណី​ហិង្សា​ក្នុង​គ្រួសារ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ នួន សុផល ភេទ ប្រុស អាយុ ៣១​ឆ្នាំ ជា​ប្តី មាន​ស្រុកកំណើត នៅ​ភូមិ ព្រៃស្រោង ឃុំ អង្គតាសោម បាន​ផឹកស្រា​ស្រវឹង ធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅ​លើ ជនរងគ្រោះ​ជា​ប្រពន្ធ (​ពុំ​បាន​រៀបការ​) ឈ្មោះ បួ​រ សួន ភេទ ស្រី អាយុ ៣២​ឆ្នាំ ស្រុកកំណើត នៅ​ខេត្ត​បន្ទាយ មានជ័យ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ។

បច្ចុប្បន្ន ជនសង្ស័យ ជា​ប្តី​ត្រូវបាន​កម្លាំង​ជំនាញ ធ្វើការ​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​កសាង សុំណុំរឿង តាម​និតិ​វិធី រីឯ​សាកសព​បាន​ប្រគល់ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

កុំមើលរំលងត្រឹមសំបកបាវស៊ីម៉ង់ត៍សោះមានតំលៃរហូតដល់ 264$

ប្រភព Elephbo ៖ នៃជាគំនិតឆ្នៃប្រឌិតមួយដែលមិនអាចមើលរំលង និងគួរអោយកោតសរសើរ ពិសេសជាងនេះទៅទៀតគំនិតកែរឆ្នៃនិងការធ្វើអោយបរិស្ថានមានភាពល្អប្រសើរឡើងនេះត្រូវបានគេផ្តល់តំលៃអោយយ៉ាងផុសផុលនៅ អ៊ឺរ៉ុប។

ក្រុមហ៊ុនដែលបានច្នៃបាវស៊ីម៉ង់ត៍ទៅជាសំភារៈប្រើប្រាស់នេះមានឈ្មោះថា  Elephbo ដែលមានលោក Nicolas Huxley គឺជាស្ថាបនិក ។ Elephbo គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ហើយមានទីតាំងផលិតនៅក្នុងប្រទេសកម្ពុជា ។ តាមរយះការបង្ហាញរបស់លោក Nicolas Huxley បានទទួលការសរសើរនិងចាប់អារម្មណ៍ជាខ្លាំង រហូតអាចធ្វើឲ្យគាត់អាចប្រមូលទុនគ្រប់គ្រាន់ក្នុងការបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា Elephbo មួយនេះ ។

ជាងនេះទៅទៀតគម្រោងមួយនេះបានធ្វើឲ្យលោក Nicolas Huxley បានទទួលពានរង្វាន់  SML Alumni Award 2016 ពីសកលវិទ្យាល័យ  Zurich University of Applied Sciences (ZHAW) ទៀតផង ។ តាមប្រភពដដែលបានអោយដឹងថា ក្រុមហ៊ុន Elephbo ដែលមានទីតាំងនៅក្នុងទីក្រុង Zurich ប្រទេសស្វីសនេះ បានតាំងបង្ហាញ ផលិតផល និង សំភារៈប្រើប្រាស់ដែលធ្វើពីបាវស៊ីម៉ង ជាច្រើនប្រភេទ ដែលមានដូចជា កាបូបយួរដៃ កាបូបដាក់លុយ កាបូបស្ពាយក្រោយ និង ស្បែកជើងជាដើមនៅក្នុងប្រទេស្វីស ក៏ដូចជាប្រទេសមួយចំនួននៅតំបន់អ៉ឺរ៉ុប ហើយក្រុមហ៊ុនក៏មានគម្រោងក្នុងការបញ្ចេញវាលក់ទៅកាន់ទីផ្សារប្រទេសជាច្រើនទៀតទាំងនៅអ៉ឺរ៉ុប អាមេរិក ក៏ដូចជាមកកាន់តំបន់អាស៉ី ផងដែរ ។ ចំពោះតំលៃវិញគឺមានតម្លៃចន្លោះពី ៥០ដុល្លារ ទៅ ២៦៤ដុល្លារ ទៅតាមប្រភេទនីមួយៗ៕

 

ដោយ ៖ Sing Ly

 

កាលព្រឹកមិញនេះលោក មាស​ រិទ្ធី ឆ្លើយតបទៅនឹងការបកស្រាយរបស់ ប៊ុត សីហា ដែលថាខ្លួនជាភ្នាក់ងារសម្ងាត់របស់ស្នងការបង្រ្កាបគ្រឿងញៀន (មានវីដេអូ

ភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ក្រោយពីលោក​ ប៊ុត សីហា​ បានធ្វើការ ឡាយ(Live) វិដេអូនៅលើ ហ្វេសប៊ុស(Facebook) ផ្ទាល់ខ្លួនរបស់លោក

ដោយការខឹងសម្បារយ៉ាងខ្លាំងជុំវិញពត័មានមិនច្បាស់ថាលោកត្រូវសមត្ថកិច្ចចាប់ខ្លួនដោយសារករណីគ្រឿងញៀន ហើយអ្វីដែលធ្វើឲ្យកាន់តែខឹងខ្លាំងជាងនេះទៀតនោះគឺលោកត្រូវបានខាងស្ថានទូតអាមេរិចមិន​ព្រមចេញវីសាឲ្យលោកបានទៅច្រៀងនៅសហរដ្ឋអាមេរិច នេះហើយជាបញ្ហាដែលធ្វើឲ្យលោកចឹងខ្លាំង៕

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺនៅវេលាព្រឹកមិញនេះ ក្នុងកម្មវិធីផ្សាយផ្ទាល់របស់ស្ថានីយទូរទស្សន៍ ​ហ​ង្ស​មា​ស​ ​លោ​ក​ ​មាស​ ​រិ​ទ្ធី​ ដែលជាលោកអគ្គនាយករង​បា​ន​ធ្វើសេចកី្ត ​អ​ធិ​ប្បា​យ​ថា​ ​ខ្ញុំ​ឃើ​ញ​វីដេអូ ​រ​ប​ស់​ ​ប៊ុត​ ​សីហា​ ​ត​ប​ចំ​ពោះ​រឿ​ង​រ៉ា​វ​រ​ប​ស់គា​ត់​ ​តែ​ខ្ញុំ​គិ​ត​ថា​ច​ប់​ទៅ​ហើ​យ​ ​មិន​ច​ង់​អី​ប​ន្ត​ទៀ​ត​ដែ​រ​ ​ប៉ុ​ន្តែ​ដោ​យ​គា​ត់​ ត្រូ​វ​ទៅ​អា​ម៉េ​រិ​ក​ ​ប៉ុ​ន្តែ​គា​ត់​ខ​កចិ​ត្ត​ ​ដោ​យ​សា​រ​តែ​ ​ខា​ង​​​ស្ថាន​ទូ​ត​អា​ម៉េ​រិ​ក​មិ​នបាន​ផ្ត​ល់​​វី​សា​ ​អោ​យលោកបានទៅសហរដ្ឋអាមេរិច​។​​​

បើចង់ជ្រាបច្បាស់សូមទស្សនាវិដេអូទាំងអស់គ្នា

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2FMeasRithyHangMeas%2Fvideos%2F1859242144099888%2F&show_text=0&width=560

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fsing.softsound%2Fvideos%2F2015329882070314%2F&show_text=0&width=267

ពិទ្ធោហេតុអ្វីគិតខ្លីម្លេះ!!!​ នារីម្នាក់បានចងកសម្លាប់ខ្លួន ព្រោះក្រោយពេលរៀបការហើយគ្មានសល់ចំណងដៃ

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្លួនឯងនៅក្នុងបន្ទប់ដេកនៅភូមិថ្នល់ចែក ឃុំសំរេាង ស្រុកសូទ្រនិគមន៍ ៕

ស្ត្រីដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឈ្មោះ ចាន់ ស្រីទៀន ភេទស្រី អាយុ១៨ឆ្នាំ

បើតាមសម្តីរាយការណ៍ពីក្រុមគ្រួសារបានឲ្យដឹងថា៖ នៅវេលាម៉ោងជាង០៨:៣៥នាទីជនរងគ្រោះបានឡើងទៅលើផ្ទះ ចំណែកឪពុកម្តាយនឹងប្តីអង្គុយលេងនៅក្រោមផ្ទះលុះដល់ម៉ោង៩:៣០នាទីឪពុកម្តាយជនរងគ្រោះបានស្រែកហៅជនរងគ្រោះអោយចុះទៅដាំបាយមិនលឺឆ្លើយក៏ឡើងមកហៅនៅលើផ្ទះព្រមទាំងច្រានទ្វាបន្ទប់បើកមិនបានព្រោះជាប់សោខាងក្នុងពេលនោះឪពុកជនរងគ្រោះបានចុះទៅយកប្រដាប់គាស់ដែកមកគាស់បន្ទប់ស្រាប់តែឃើញជនរងគ្រោះបានចងកទៅលើបង្អួចនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយក៏ឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ចក្នុងពេលនោះតែម្តង៕

នេះពិតជាករណីធ្វេីអត្តឃាតសម្លាប់ខ្លួនដេាយខ្លួនឯងពិតប្រាកដមែន។ សពជនរងគ្រេាះបានប្រគល់ឲ្យក្រុមគ្រួសារធ្វេីបុណ្យទៅតាមប្រពៃណីនៅក្នុងភូមិឃុំខាងលេី៕

ដោយ៖ SVD