ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ ដង្ហោយរកជំនួយ សូមជួយស៊ែរផង

Facebook ៖ ស្ថិតក្នុងស្ថានភាពខ្វះខាតសំភារះប្រើប្រាស់ ក្រុមរចនាពុម្ពអក្សរខ្មែរ លោក Chhoy Bun Sok Heng បានចេញជាវីដេអូក្លីបមួយ សំរាប់ស្វែងរកជំនួយក្នុងការទិញ កំព្យូរទ័រមួយគ្រឿងសំរាប់ប្រើប្រាស់ក្នុងការរចនាពុម្ពអក្សរខ្មែរផ្សេងៗ ដែលនៅសល់ ពិសេសពុម្ពអក្សរខ្មែរ ត្រកូល iKampuchea ដែលនៅសល់ជាង ១០+ មិនទាន់ធ្វើរួចរាល់។

ហេតុដូចនេះសូម សប្បុរសជន ក្រុមហ៊ុន អង្គភាព អង្គការនានា សូមមេត្តាជួយផ្តល់ជាសំភារះ ក៏ដូចជាថវិការ សំរាប់ជួយសំរួលដល់ការងាររបស់ពួកគាត់ផង៕

 

https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fchhoybunsokheng%2Fposts%2F10156313592654050&width=500

កូនដំរីមួយក្បាល់ រអិលធ្លាក់ក្នុងជ្រោះ ត្រូវបានកម្មករជួយសង្រ្គោះ

ប្រទេសចិន ៖ ថ្មីៗនេះកាលពីចុងសប្តាហ៍មុន កូនដំរីមួយក្បាលនៅពេលដើរតាមហ្វូងមិនប្រយ័ត្នត្រូវបានធ្លាក់ក្នុងជ្រោះមួយជំរៅ ជិត៦០ម៉ែត្រ តែសំណាងល្អត្រូវបានជួយសង្គ្រោះដោយក្រុមកម្មករនៅក្នុងទីក្រុង ជីងហុង (Yunnan)


តាមសភាពនោះពេលនោះកូនដំរីដែលរអិលជើងធ្លាក់នោះមិនងាចងើបរួចនោះទេ ព្រោះថាប្រឡាយនោះវាបានគៀបជាប់ទៅហើយ ពិសេសស្ថានភាពរបួសស្ថិតក្នុងសភាពធ្ងន់ធ្ងរ តែត្រូវបានក្រុមអភិរក្សជួយសង្រ្គោះទាន់ពេល។ បច្ចុប្បន្ននេះកូនដំរីត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលស្រាវជ្រាវសត្វដំរីអាស៊ីដើម្បីព្យាបាលបន្ថែមទៀត៕


ប្រែរសំរួលដោយ ៖ Sing Ly
ប្រភព ៖ ឆាណា ដេលី

ចំលែកម្លេះ ? វិធីងូតទឹកដ៏កម្រតែទទួលបានផលមិនគួរអោយជឿ

ប្រទេសហ្វីលីពីន ៖ នេះចាត់ទុកជាប្រពៃណីដ៏ចំលែកមួយក្នុងតំបន់ Tibiao នៃខេត្ត Antique របស់ប្រទេសហ្វីលីពីន គឺការងូតទឹកក្តៅរបស់ Kawa ពោលមិនមែនជាការដាំទឹកអោយពុះ សំរាប់ងូតនោះទេគឺប្រើវិធីបញ្ឆោតធ្វើបែបអាងងូតទឹកក្តៅទៅវិញទេ។

អ្នកស្រុកតំបន់នោះមានជំនឿថា ពួកគេនិងទទួលបានភាពរីករាយ ជ្រះស្រឡះ នៅពេលដែលពួកគេប្រើវិធីបញ្ឆោតអារម្មណ៍ប្រភេទនេះ ពោលគឺអាងងូតទឹកក្តៅនោះនៅក្បែរភ្លើងដែលកំពុងដុតកំដៅ ដោយអាចអោយមនុស្សចេញជាតិពុលពីក្នុងខ្លួន និងបែកញើសច្រើនធ្វើអោយចរន្តឈាមដើរស្រួលផងដែរ៕

ដោយ ៖ Sing Ly

 

កំរងរូបភាព Status ដែលនាំមកនូវភាពរីករាយទាំង 25សន្លឹក

ការកំសាន្ត ៖ សូមបំបាត់កង្វល់ ហើយទស្សនារូបភាពប្លែកៗទាំងអស់គ្នា ទាំងនេះកើតចេញពីភាពរីករាយនិងថត ហើយវាក៏ផ្តល់ភាពរីករាយដល់អ្នកមើលផងដែរ ចុះអ្នកវិញមានរូបភាពដែលគិតថាល្អជាងនេះទេ?

សូមជួយស៊ែរផង «សាលាដ៏កម្សត់នេះ នៅក្នុងស្រុកចុងកាលខេត្តឧត្តមានជ័យ»

ឧត្តមានជ័យ ៖ ស្ថិតក្នុងសភាពស្ងប់ស្ងាត់ និង កំដៅហួតហែងនាដូវប្រាំង សាលាទុរគតមួយកន្លែងស្ថិតនៅស្រុកចុងកាល ខេត្តឧត្តមានជ័យ កំពុងសំងំលាក់ខ្លួ​ន ឆ្ងាយពីការអភិវឌ្ឍន៍នានា។ មិនអាចលាក់បាំងអំពីភ្នែកមហាជនយើងបានរូបថតមួយសន្លឹកបានបង្ហោះលើបណ្តាញសង្គម ធ្វើអោយមនុស្សម្នារមានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់អ្នកខ្លះលើកជាចំងល់មកថា តើមានសិស្សប៉ុន្មាននាក់ដែលសិក្សា? តើសាលានោះនៅទីណាដែរ? ហេតុអ្វីមិនមានការអភិឌ្ឍន៍អញ្ចឹង?

ទោះយ៉ាងណាទិដ្ធភាពសាលាដែលស្ថិតនៅខេត្តនាព្រំដែនថៃមួយនេះនៅរក្សាអត្ថញ្ញាណជាតិបានល្អនៅឡើយ ដោយមានបង្គោលឈោះចំនួនពីរដើម កំពស់ប្រមាណជាមួយម៉ែត្រពីដី ភ្ជាប់ដោយបន្ទះក្តា បង្ហាញទ្រង់ទ្រាយជា ខ្លោងទ្វា ក្នុងអក្សរ«សាលាបឋមសិក្សាគោគសម្រេច»។ក្នុងទីលំហនោះ ក៏បង្ហាញឲ្យឃើញពីឃៀនគោរពទង់ជាតិ និងមានទង់ជា តំណាងព្រះរាជាណាចក្រកម្ពុជាក៏ហួតឡើងផងដែរ ប៉ុន្តែសភាពហាក់ស្រងោកស្រងាត់ខ្លាំងណាស់ ពោលបើយើងមើលទៅហាក់មិនខុសគ្នាអំពីខ្ទមចាំចំការនោះទេ ដែលតំបូលប្រក់ស្បូវ ជញ្ជាំងស្លឹកដូង។ អរគុណប្រិយមិត្តដែលជួយស៊ែរអត្ថបទនេះដើម្បីជាពត៍មានដល់ក្រសួងដែលពាក់ព័ន្ធនានាផងដែរ៕

ដោយ ៖ Sing Ly
ប្រភព ៖ Facebook

អបអរសាទ ! ចិនអត់ច្បាប់ ជិត១០០នាក់ត្រូវបានបង្រាប

រាជធានីភ្នំពេញ ៖ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួម​នឹង​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបឈានដល់កិច្ចបង្រាបនិងឃាត់ខ្លួនជនជាតិ​ចិនជិត ៨០ នាក់​ត្រូវ​ចាប់ខ្លួន ព្រោះ​បាន​ចូល​មក​ស្នាក់នៅនិង​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ គ្មានលិខិតឆ្លងដែន។

តាមប្រភពពីកងកម្លាំងនគរបាល​ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រួម​នឹង​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបានចុះត្រួតពិនិត្យគោលដៅការដ្ឋាន សំណង់ និងកន្លែងស្នាក់នៅមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក បានអោយដឹងថា បេសកម្មនេះក្រុមការងារសំរេចបានជាវិជ្ជមាន ក្នុងនេោះឃាត់ខ្លួនជនជាតិចិន ដែលស្នាក់នៅ និងធ្វើការខុសច្បាប់ ដោយ​ក្នុង​នោះ​ឃាត់ខ្លួនជនជាតិចិនចំនួន​បាន ៧៤នាក់ ដោយ​មាន​ស្រី២នាក់៕
ដោយ ៖ Sing Ly

សមត្ថកិច្ចចំនាយពេល១យប់ទល់ភ្លឺ ទើបសំរេចការងារនេះបានក្នុងនោះមាននារីវ័យក្មេងម្នាក់នេះផងដែរ

ភ្នំពេញ ៖ យប់ថ្ងៃទី ១៦ ឈានចូលថ្ងៃ ១៧ ខែមករាឆ្នាំ២០១៨ កំលាំងនគរបាលប្រឆាំងគ្រឿងញៀនខ័ណ្ឌនានា បានលះបង់ពេលវេលាសម្រាកជាមួយក្រុមគ្រួសាររបស់ពួកគាត់ ទោះមានការប្រឈមនិងជនល្មើល និង ការលំបាកជាច្រើនយ៉ាងណាក៏មិនរាថយ នេះគោលដៅសំខាន់ដើម្បីការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ធគ្រប់ៗរូប។

កិច្ចប្រតិបត្តិការ ១យប់នេះ កម្លាំងយើងបានបង្ក្រាបមុខសញ្ញា ជួញដូរ ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន ១៣នាក់ ស្រី ០២នាក់ ដកហូតថ្នាំញៀនទឹកកក ៣១កញ្ចប់ កញ្ឆាក្រៀម ៤កញ្ចប់ និងបារីមូរកញ្ឆា១២ដើម នៅតាមទីតាំងមួយចំនួនដូចតទៅ:


១/(ខណ្ឌដូនពេញ): បង្ក្រាបបាន ៣ករណី ៣ទីតាំងផ្សេងគ្នា ផ្លូវរថភ្លើង សង្កាត់ស្រះចក និងតាមផ្លូវ១៧៨ ភូមិ៣ សង្កាត់ជ័យជំនះ បានឃាត់ខ្លួន ៤នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ១៧កញ្ចប់, កញ្ឆាក្រៀម ៤កញ្ចប់ និងបារីកញ្ឆា ១២ដើម ។

២/(ខណ្ឌទួលគោក): បង្ក្រាបបាន ១ករណី ឃាត់ខ្លួន ២នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ២កញ្ចប់ នៅចំនុច ច្រកធ្យូង ភូមិ១០ សង្កាត់បឹងសាឡាង ។
៣/(ខណ្ឌច្បារអំពៅ): បង្ក្រាបបាន ២ករណី ឃាត់ខ្លូន ៤នាក់ ដកហូតថ្នាំញៀនប្រភេទទឹកកក ២កញ្ចប់ នៅភូមិចពុះក្អែក សង្កាត់ព្រែកថ្មី និងនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ។
៤/(ខណ្ឌដង្កោ): បង្ក្រាបបាន ១ករណី ឃាត់ខ្លូន ២នាក់ ស្រីដកហូតថ្នាំញៀនប្រភេទទឹកកក ១០កញ្ចប់ នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ។
៥/(ខណ្ឌសែនសុខ): បង្ក្រាបបាន ១ករណី ឃាត់ខ្លូន ១នាក់ នៅចំនុចភូមិរោងចក្រ សង្កាត់គោកឃ្លាង ។
គួរបញ្ជាក់ផងដែរថា ៖ បើផ្អែកលើច្បាប់ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ មាត្រា៤០ បទជួញដូរ ដឹកជញ្ជូន រក្សាទុក ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ បើភាពសុទ្ធនៃថ្នាំញៀនកាន់តែច្រើន(១៥-៨០ក្រាមឡើង )នោះការដាក់ទណ្ឌក៏កាន់តែយូរឆ្នាំដែរ។
រីឯបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មាត្រា៤៥ ត្រូវផ្តន្ទាទោសពី ១ខែ ដល់៦ខែ ពិន័យពី១សែន ដល់១លានរៀល បើក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសពី ៦ខែ ដល់១ឆ្នាំ ៕
ដោយ ៖ Sing Ly

តារា​ចម្រៀង A Pink Na-Eun ត្រូវ​បាន​ជ្រើសរើស ជា​តារា​ម៉ូឌែល សម្រាប់ «Adidas»

កូរ៉េខាងត្បូង A Pink ត្រូវបានចាត់ទុកថា ជាក្រុមចម្រៀងស្រី ដែលទទួលបានប្រជាប្រិយភាព មិនធម្មតាផងដែរ ទោះបីជាក្រុមនេះធ្លាប់ ទទួលរងការគំរាម បំផ្ទុះគ្រាប់បែក ពីជនអនាមិកជាញឹកញាប់ នៅពេលជិតចេញសម្តែងម្តងៗ ប៉ុន្តែកាន់តែធ្វើឲ្យតារាស្រី ក្នុងក្រុមទទួលបាន នូវការចាប់អារម្មណ៍ ពីអ្នកគាំទ្រខ្លាំងឡើង ព្រោះតែពួកគេបារម្ភ ពីសុវត្ថិភាពរបស់ A Pink គ្រប់គ្នា។

ថ្មីៗនេះ Na-Eun ត្រូវបានជ្រើសរើស ជាតារាម៉ូឌែលផ្លូវការ របស់ក្រុមហ៊ុនម៉ាកផលិតផលដ៏ល្បី Adidas និងត្រូវធ្វើការ ជាមួយកីឡាករបាល់ទាត់ Son Heung Min និង Gareth Bale ដើម្បីប្រូម៉ូសិនផលិតផលសម្លៀកបំពាក់កីឡា Z.N.E 36HRS Hoodie ហើយអ្នកគាំទ្រក៏បានសាទរ ចំពោះដំណឹងដ៏ល្អនេះផងដែរ។

គួរបញ្ជាក់ថា A Pink ទើបនឹងចូលរួម សម្តែងនៅក្នុងព្រឹត្តិការណ៍ A PINK SPACE 2018 នៅឯ Olympic Park ក្នុងស្រុក Songpa កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ ប្រកបដោយជោគជ័យ និងសុវត្ថិភាព មិនមានការគំរាមណាមួយកើតឡើង ទៀតឡើយ៕

លេងឈឺៗម៉ង!!!!! គិលានុបដ្ឋាយិកាបានបង្ហោះរូប លើគ្រែ ដ៏ស្រើបស្រាល ឌឺដាក់អ្នកពូកែរិះគន់នាងវិញ

តៃវ៉ាន់ ៖ គិលានុបដ្ឋាយិកា​មាន​ជំនាញ​វិជ្ជាជីវៈ​ម្នាក់​អាយុ ២៣ ឆ្នាំ មកពី​តៃវ៉ាន់ បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​រូបថត Selfies ដ៏​សែន​សិច​ស៊ី​របស់​នាង បាន​កំពុង​រីក​រាល​លើ​អន​ឡាញ ដែលមាន​អ្នកតាមដាន ១៤៤០,០០០ នាក់ នៅលើ Instagram ។ នាង Carina Linn បានចាប់ផ្តើម​ល្បីល្បាញ​សម្រាប់​ការចែករំលែក​រូបថត​ដ៏​សិច​ស៊ី​ស្ទើរតែ​ពុំគួរ​ឲ្យ​ជឿ​ទាំងនេះ នៅលើ​បណ្តាញ​សង្គម ។ ប៉ុន្តែ ជា​គួរ​សោកស្តាយ​សម្រាប់​នាង ដែល​ពុំបាន​មាន​នរណាម្នាក់​ពេញចិត្ត​នឹង​ទង្វើ​បែបនេះ​របស់​នាង​ឡើយ ។​

​បើទោះជា​នាង​ទទួល​ការ​បាន​អ្នកគាំទ្រ​ច្រើន ដោយសារតែ​រូបថត​ទាំងនេះ​របស់​នាង ​ក៏នាង​នៅតែទទួល​នូវ​ប្រតិកម្ម​អវិជ្ជមាន​យ៉ាងច្រើន ពី​សំណាក់​អ្នកដទៃ ដោយ​ពួកគេ​អះអាងថា រូបថត​របស់​នាង​គឺ​ស្តែងឡើង​លក្ខណៈ​ស្រើបស្រាល​ជ្រុលហួសហេតុ​ពេក ដោយអ្នកខ្លះប្រើពាក្យមិនសមរម្យជាច្រើនទៀតដាក់លើរូបនាង។​ ​
មិនយូរប៉ុន្មានដើម្បីបញ្ចប់រាល់ការរិះគន់ទាំងនេះ នាងក៏បានសរសេរសារតបវិញជាសារធារណៈថា «​​វិជ្ជាជីវៈ​របស់ខ្ញុំ គឺ​នៅតែ​ជា​គិលានុបដ្ឋាយិកា​ពេញ​ម៉ោង​ដូច​មុន។ ខ្ញុំ​មិនមែនជា​តារា​ម៉ូ​ឌែល ឬ ជាង​ថតរូប​អី​នោះទេ ហើយខ្ញុំក៏​មិនមែន​ថតរូបព្រោះតែ​ខ្ញុំ​ចង់​ល្បី​នោះទេ​។ ​ខ្ញុំ​គឺ​ខ្លួន​ខ្ញុំ​ ខ្ញុំ​ធ្វើ​អ្វីៗ​ក៏ដោយស្រេចតែខ្ញុំ ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ទៅបានហើយ។ ខ្ញុំ​ពុំ​គិតថា ខ្ញុំមិនមែន​អស្ចារ្យនោះទេ។ ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ដ៏​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ ហេតុនេះ អ្នក​មិនគួរ​មានគំនិត​ណាមួយមិនល្អលើ​រូបខ្ញុំ​ទៀត​ទៅ បានទេ​!! ។ ចុងក្រោយ ចង់​ប្រាប់ថា កុំ​ច្រណែន​នឹង​ខ្ញុំ​អី» ៕​

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

គួរអោយរន្ធត់! មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនឹងម៉ូតូ០១គ្រឿងបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ក្រោយបញ្ជូនទៅព្យាបាលគ្លីនិកឯកជនវាលរេញ

ស្រុកព្រៃនប់ :កាលពីម៉ោងជាង៨យប់ថ្ងៃទី១៥ខែមករាឆ្នាំ២០១៨លើផ្លូវជាតិលេខ៤ចន្លោះគីឡូ១៨០/១៨១ស្ថិតក្នុងភូមិសំរុងលើឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកលុចស៊ីសRx៣០០ពណ៌ស្កនឹងម៉ូតូ០១គ្រឿងម៉ាកស្មាស់ពណ៌ខ្មៅគ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ ក្រោយបញ្ជូនទៅព្យាបាលគ្លីនិកវាលរេញ៕

ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុឃើញមានបុរសជាអ្នកបើកបរម៉ូតូបានស្លាប់ក្រោយបញ្ជូនទៅព្យាបាលគ្លីនិកឯកជនវាលរេញ​ បុសរដែស្លាប់បាត់បង់ជីវិតនោះ ឈ្មោះ ឆាន់ ចនហៅចាន់ ភេទប្រុសអាយុ៣០ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅចំណុចកើតហេតុ ចំណែកអ្នកបើកបរថយន្តបានរត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់​​​​​​​​ទោះជាយ៉ាងណាសមត្ថកិច្ចនឹងខិតខំរកមុខជនបង្ករមកទទួលទោសឲ្យទាល់តែបាន៕ បច្ចុប្បន្នវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ដើម្បីដោះស្រាយតាមនិតិវិធី៕

ដោយ : Sovann Deth

ប្រភព : Huy Bunleng