សកម្មភាព ចោរឆក់ទូរស័ព្ទស្តែងៗ (មានវិដេអូ)

ប្រទេសថៃ៖ ​បច្ចុប្បន្ន​បញ្ចេកវិជ្ជាគឺពិតជាទំនើបខ្លាំងណាស់​ ដោយម្នាក់ៗប្រើប្រាស់សុទ្ធតែ​ទូរសព្ទ័​ម៉ាកទំនើប​ៗនិងមានតម្លៃថ្លៃផងដែរ​ ហេតុ​នេះ​ហើយទើបអ្នកប្រើប្រាស់មួយចំនួនមិនបានគិតពី​ហានិភ័យ​ ដោយធ្វើការប្រើប្រាស់មិន​ប្រយត័្ន​ប្រយែង​ ដូចជាប្រើប្រាស់នៅពេលជិះម៉ូតូ​ និងឈរចុចនៅតាមទី​សាធារណៈ​ជាដើម។

មិនត្រឹមតែមានការបាត់បង់នោះទេ​ ពេលខ្លះវាអាចបង្កឲ្យជាគ្រោះថ្នាក់ផងដែរ​ ដូចជានៅពេលដែលយើងកំពុងតែធ្វើដំណើរតាមផ្លូវជាដើម​ ដូច្នេះ​បងប្អូន​គួរតែមានការប្រុងប្រយត្ន័នៅពេលដែលប្រើប្រាស់វា​ ជាពិសេស​ទូរសព្ទ័ដែលមានតម្លៃថ្លៃផងដែរ។

ជាក់ស្តែងដូចនៅក្នុងវិដេអូមួយនេះយើងឃើញថា មានបុរសម្នាក់កំពុងតែឈរចុចទូរស័ព្ទ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានដោយសុវត្តិភាព ៕

សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fnewsthaich8%2Fvideos%2F877740015757571%2F&show_text=0&width=560

ប្រភព៖ FB
ដោយ៖ SVD

សត្វព្រៃមានសារៈសំខាន់ណាស់!!! សូមចូលរួមការពារនិងអភិរក្សធនធានធម្មជាតិយើងទាំងអស់គ្នា! ដើម្បីប្រទេសយើង

សត្វខ្លាឃ្មុំ ស្វាក្រវ៉ាត់ មាន់ព្រៃ សំពោចភ្នំ ឈ្លូសនិងសត្វជាច្រើនប្រភេទទៀតក្នុងនោះមានទាំងសត្វកម្រផងត្រូវបានឃើញមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី។ នេះបើយោងតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៨ នេះ។ លោកបានថ្លែងថាទិន្ន័យនិងរូបភាពដែលបញ្ជាក់ពីវត្តមានជីវៈចម្រុះទាំងនេះទទួលបានពីម៉ាស៊ីនថតដោយស្វ័យប្រវត្តិដែលមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិវីរជ័យបានដាក់ចាប់តាំងពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៨ នៅតាមទីតាំងមួយចំនួនក្នុងឧទ្យានជាតិនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ឧទ្យានជាតិវីរៈជ័យសំបូរទៅដោយ ជីវៈចម្រុះគ្រប់ប្រភេទ សត្វព្រៃដែលនាពេលកន្លងទៅម៉ាស៊ីនថតស្វ័យប្រវត្តិនេះក៏បានចាប់បានភាពសត្វកម្រមួយចំនួននៅកម្ពុជាដូចជា សត្វដំរី ខ្លាឃ្មុំ ខ្លាពពក ខ្ទីងជាដើម។ លោកបានថ្លែងថា ឧទ្យានជាតិវីរៈជ័យសម្បូណ៍ដោយធនធានធម្មជាតិ និងជីវៈចម្រុះដែលត្រូវតែការពារឱ្យបានគង់វង្ស។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានយកចិត្តទុកដាក់លើការងារការពារ និងអភិរក្សធនធានធម្មជាតិនេះដោយបានរៀបចំផែនការយុទ្ធសាស្ត្រផ្សេងៗ។

សូមបញ្ជាក់ថាក្រោយពីមានកំណែទម្រង់ស៊ីជម្រៅលើតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម មានការផ្ទេរនូវតំបន់អភិរក្សមួយចំនួនពីក្រសួងកសិកម្មឱ្យមកក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្ស។ បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បច្ចុប្បន្ននេះ តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានមានទំហំជាង ៧,៥ លានហិកតា និងមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០ បាននិងកំពុងដើរល្បាត ការពារធនធានធម្មជាតិ និងអភិរក្សជីវៈ ចម្រុះ សម្បត្តិធម្មជាតិ និងវប្បធម៌ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់រួមនឹងបងប្អូនប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់យើងទាំងអស់គ្នា៕ ប្រភពFB

ឆក់បានសំរេច បង្រុងនឹងរត់ចូលផ្ទះ តែត្រូវសន្តិសុខសាលាខណ្ឌ និងពលរដ្ឋ ដេញទាន់ ស្រែកព័ទ្ធចាប់បាន ប្រគល់ឲ្យនគរបាល

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០.១៥នាទី ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ឈឿង ហៃវាសនា អាយុ២៦ឆ្នាំ មុខរបរចោរឆក់ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឃឿន ឆេងលាប អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក IPhone 6Plus ពណ៌ខ្មៅ។


តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ ជិះម៉ូតូ តាមផ្លូវសហព័ន្ធពីលិចទៅកើត លុះដល់ចំណុចខាងលើ ត្រូវបានជនសង្ស័យជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0330 មកឆក់យកទូរស័ព្ទពីដៃ បានសម្រេចហើយ ជនសង្ស័យ ជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ក្នុងគោលបំណងរត់គេចចូលផ្ទះ ក៏ប៉ុន្តែ ផ្ទះក្មេងរងគ្រោះនៅក្បែរនោះដែរ ស្គាល់ភូមិសាស្រ្តច្បាស់ ដេញតាមពីក្រោយ ស្រែកផង ដេញផង រហូតទៅដល់ផ្លូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅ មុខស្ថានីយ៍ប្រេងPTTភូមិថ្នល់បំបែក ជនសង្ស័យចូលផ្ទះមិនកើត ដោយសារ ជនរងគ្រោះ សន្តិសុខសាលាខណ្ឌ និងពលរដ្ឋ ដេញទាន់ ស្រែកព័ទ្ធចាប់បាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣តែម្តង។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី បញ្ជូនទៅផ្នែកជំនាញ៕

ប្រភព៖ FB

ឆក់ទូរស័ព្ទដៃ ពីក្មេងស្រីនិស្សិតម្នាក់បានសំរេច តែគេចរត់មិនរួច

ភ្នំពេញៈ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០.១៥នាទី ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ឈឿង ហៃវាសនា អាយុ២៦ឆ្នាំ មុខរបរចោរឆក់ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឃឿន ឆេងលាប អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក IPhone 6ពណ៌ខ្មៅ។


តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ ជិះម៉ូតូ តាមផ្លូវសហព័ន្ធពីលិចទៅកើត លុះដល់ចំណុចខាងលើ ត្រូវបានជនសង្ស័យជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0330 មកឆក់យកទូរស័ព្ទពីដៃ បានសម្រេចហើយ ជនសង្ស័យ ជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ក្នុងគោលបំណងរត់គេចចូលផ្ទះ ក៏ប៉ុន្តែ ផ្ទះក្មេងរងគ្រោះនៅក្បែរនោះដែរ ស្គាល់ភូមិសាស្រ្តច្បាស់ ដេញតាមពីក្រោយ ស្រែកផង ដេញផង រហូតទៅដល់ផ្លូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅ មុខស្ថានីយ៍ប្រេងPTTភូមិថ្នល់បំបែក ជនសង្ស័យចូលផ្ទះមិនកើត ដោយសារ ជនរងគ្រោះ សន្តិសុខសាលាខណ្ឌ និងពលរដ្ឋ ដេញទាន់ ស្រែកព័ទ្ធចាប់បាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣តែម្តង។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី បញ្ជូនទៅផ្នែកជំនាញ៕ ប្រភពFB

លោក Pence ចោទប្រកាន់ប្រទេសចិនពីយុទ្ធនាការបង្ខូចកេរ្ដិ៍ឈ្មោះ ដើម្បីវាយប្រហារលោក Trump

(WASHINGTON) អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានបង្កើនយុទ្ធនាការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បត្តិ៍ ដោយចោទប្រកាន់ប្រទេសចិនពីការប្រឹងប្រែងបំផុសបំផុល វាយប្រហារដល់ប្រធានាធិបតី Donald Trump មុនការបោះឆ្នោតព្រឹទ្ធសភានៅខែក្រោយ និងសកម្មភាពយោធាដែលខ្វះការប្រុងប្រយ័ត្ន ក្នុងដែនសមុទ្រចិនភាគខាងត្បូង ។

ក្នុងគោលនយោបាយដ៏សំខាន់មួយដែលបានអនុម័ត លោក Pence បាននិយាយដោយយោងលើសុន្ទរកថារបស់លោក Trump នៅអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដែលលោកបានចោទប្រកាន់ប្រទេសចិនពីការប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោត ដែលនឹងកំណត់ថាតើគណបក្សសាធារណរដ្ឋ នឹងបន្តកាន់កាប់ព្រឹទ្ធិសភាឬយ៉ាងណានោះ ។

ទាំងលោក Trump និងលោក Pence មិនមានភស្ដុតាងរឹងមាំ ដែលបញ្ជាក់ពីការជ្រៀតជ្រែករបស់ប្រទេសចិនឡើយ ដែលប្រទេសចិនបានបដិសេធកាលពីសប្ដាហ៍មុនចំពោះការចោទប្រកាន់នេះ ៕ប្រភពRouter

ទួគីនឹងមិនចាកចេញពីប្រទេសស៊ីរីឡើយ រហូតដល់ពលរដ្ឋស៊ីរីមានការបោះឆ្នោត

(អន្តរជាតិ)  កាលពីថ្ងៃព្រហស្បត្តិ៍ ប្រធានាធិបតីទួគី លោក Tayyip Erdogan បាននិយាយថា ប្រទេសទួគីនឹងមិនចាកចេញពីប្រទេសស៊ីរីឡើយ រហូតដល់ប្រជាជនស៊ីរីមានការបោះឆ្នោតមួយ ។

លោក Erdogan បាននិយាយក្នុងសន្និសីទមួយ នៅទីក្រុង Istanbul ថា នៅពេលណាដែលពលរដ្ឋស៊ីរីមានការបោះឆ្នោត ពួកយើងនឹងប្រគល់ប្រទេសស៊ីរី ទៅឱ្យម្ចាស់ប្រទេសវិញ បន្ទាប់ពីការបោះឆ្នោត ។

កាលពីថ្ងៃព្រហស្បត្តិ៍ លោក Erdogan ក៏បាននិយាយផងដែរថា ប្រទេសទួគីមិនដែលជួបការលំបាកចំពោះកិច្ចចរចាជាមួយបណ្ដាក្រុមជ្រុលនិយមនានាក្នុងខេត្ត Idlib ឡើយ ដែលជាទឹកដីដ៏ធំកាន់កាប់ដោយក្រុមឧទ្ទាម មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bashar al-Assad ៕ ប្រភព (Reuters)

មេបញ្ជាការយោធាអាមេរិក ស្លាប់ ក្នុងការប្រយុទ្ធគ្នានៅប្រទេសអាហ្វហ្គានីស្ថាន

(អន្តរជាតិ) កាលពីថ្ងៃព្រហស្បត្តិ៍ ឧត្ដមសេនីយ៍ជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថាយោធាអាមេរិកម្នាក់ បានសម្លាប់ក្នុងសមរភូមិប្រទេសអាហ្វហ្គានីស្ថាន ដោយធ្វើឲ្យចំនួននៃការស្លាប់របស់យោធាអាមេរិកនៅក្នុងឆ្នាំនេះ កើនឡើងដល់៧នាក់ ។

មេបញ្ជាការយោធាអាមេរិក លោក Joseph Votel បានប្រាប់ទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មាននៅមន្ទីរបញ្ជកោណក្នុងទីក្រុង Washington ដោយបដិសេធមិនផ្ដល់ព័ត៌មានលម្អិត ដោយលើកឡើងពីតម្រូវការក្នុងការជូនដំណឹងដល់ក្រុមគ្រួសារនៃយោធារូបនេះ ។

មន្ទីរបញ្ជកោណនិយាយថា មានកងកម្លាំងអាមេរិកប្រហែល១៤,០០០នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

កងកម្លាំងអាមេរិកប្រហែល ២,៤០០នាក់ បានស្លាប់ក្នុងសង្រ្គាមដែលមានអាយុកាល១៧ឆ្នាំនេះ ជាសង្គ្រាមដ៏វែងបំផុតរបស់អាមេរិក ៕

ប្រភពFB

គួរឲ្យអាណិតណាស់..! បងប្រុសម្នាក់ជាជនពិកាខំតស៊ូក្នុងឆាកជីវិត ដើម្បីតែ..(មានវិដេអូ)

ពិតជាគួរអោយអាណិតបងប្រុសណាស់ ដែលគាត់កើតមកមិនមានកាយសម្បទារគ្រប់គ្រាន់ដូចគេដ៏ទៃ តែក៏សូមសរសើរអស់ពីដួងចិត្ត នូវទឹកចិត្តរបស់គាត់ដែលខិតខំតស៊ូក្នុងឆាកជីវិត ដើម្បីរស់នៅបន្តទៅទៀត។

តាមការបញ្ជាក់ពីប្រិយមិត្តយើងម្នាក់បាននិយាយថា តែងតែឃើញបងប្រុសសុំទាននៅម្តុំផ្សារគីឡូលេខ៤ ដូច្នេះបើបងប្អូនបានឃើញរូបបងប្រុស សូមមេត្តាជួយដាក់ទានអោយគាត់ខ្លះតាមសន្តានចិត្តដែលបងប្អូនមានទៅ។

ទោះបីជាគាត់ពិការដៃជើងយ៉ាងណាក្តី ក៏គាត់នៅតែមិនអស់សង្ឃឹមក្នុងជីវិតដែរ រាល់ថ្ងៃគាត់មិនអាចធ្វើការអ្វីបាន ក្រៅពីសុំការសន្តោសប្រណីពីបងប្អូនប្រជាពលរដ្ឋនិងសប្បុរសជននានា ដាក់ទានខ្លះអោយគាត់ គ្រាន់បានជាថវិការបន្តិចបន្តួចដើម្បីយកទៅទិញបាយហូប បង់ថ្លៃបន្ទប់ជួល ថ្លៃទឹក-ភ្លើង និងទុកទិញថ្នាំសង្កូវហូបនៅពេលឈឺ -ល-៕

សូមទស្សនាវិដេអូខាងក្រោម៖

https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fwekhmer.co%2Fvideos%2F1980768585586746%2F&show_text=0&width=560

ប្រភពវិដេអូ៖ Daily News

អបអរសាទរដល់កម្ពុជា ឈ្នះ មេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ី សាលី អ៊ូមើត ឈ្នះមេដាយប្រាក់ពិភពលោក

(ភ្នំពេញ) នៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសថា វីរកីឡាករ​ សាលី អ៊ូមើត ម្ចាស់​មេដាយ​មាស​កីឡាអាស៊ី Asian Games ឆ្នាំ២០១៨ ​ឈ្នះ​​ដាយ​ប្រាក់​ ១ គ្រឿង​ជូន​កម្ពុជា នៅ​ក្នុង​ការ​ប្រកួត​កីឡាម៉ូតូ​ទឹក​ ជ្រើស​រើស​ជើង​ឯក​ពិភព​លោក​ ឆ្នាំ​២០១៨ នៅ​សហរដ្ឋអាមេរិក​ កាល​ពី​ល្ងាច​មិញ។ ​នេះបើ​តាម​ការ​ឲ្យ​ដឹង​ពីកីឡាករ​ សាលី អ៊ូមើត​ នា​ព្រឹក​ថ្ងៃ​ទី​ ៥ ខែ​ តុលា​ នេះ។

 

អ៊ូមើត ​បាន​ឲ្យ​ដឹង​ថា​ មេ​ដាយ​ប្រាក់​ខ្លួន​ដណ្ដើម​បាន​ពេលនេះ គឺ​ លើ​វិញ្ញាសា Ski Modified ដូច​​កាល​ខ្លួន​​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ ដែរ ដោយ​មានកីឡាករ​មកពី ៦៣​ប្រទេស​លើពិភពលោកចូលរួម។ ​យ៉ាង​ណា​ក្ដី​ រូបគេ​ បានសម្ដែងការសោកស្ដាយ​ជា​ខ្លាំង ដែល​មិន​អាចដណ្ដើមបានមេដាយមាស ជូន​​កម្ពុជា ស្រប​ពេល​កន្លង​មក​ ​អ៊ូមើត ធ្លាប់​ចូល​រួម​ចំនួន ៣​លើក​ ​រួច​មក​ហើយ។​

 

កីឡាករ​ជួយ​ឲ្យ​កម្ពុជា ​បង្កើត​កំណត់​ត្រា​ប្រវត្តិសាស្ដ្រ ​៦៤ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​អា​ស៊ី​ ដដែល ​បាន​បញ្ជាក់​ពី​មូល​ហេតុ មិន​ទទួល​បាន​មេដាយ​មាស ដោយ​ធ្លាក់​ទៅ​កណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះ​អាមេរិក​ថា ​ទម្រាំដណ្ដើមបានមេដាយប្រាក់​លើក​នេះ ខ្លួន​បាន​ខំប្រឹងខ្លាំងណាស់ ព្រោះ​កម្លាំង​ម៉ូតូទឹករបស់ខ្លួន ​មាន​កម្លាំងខ្សោយជាង​កម្លាំង​ម៉ូតូ​របស់​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក ហើយ​ ​ការ​កែ​ម៉ាស៊ីន និង​ប្រើ​ឧបករណ៍​ពិសេស​ ធ្វើ​ឲ្យ​ម៉ូតូ​របស់​គេ​មាន​ល្បឿន​លឿនទ្វេដង។

យ៉ាង​ណា​មិញ​ អ៊ូមើត​ នៅ​មិនទាន់បញ្ចប់​បេសកកម្ម សម្រាប់​ចូល​រួម​ក្នុង​នាម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​​នេះ​ទេ ​ដោយ​​នៅ​សល់ ២វិញ្ញាសាទៀត ត្រូវ​ធ្វើ​ការ​ប្រកួត​បន្ដ គឺ​ វិញ្ញាសា M Pro Ski Stock និង Expert Limited ហើយ​កីឡាករមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំនេះ ក៏បាន​ប្ដេជ្ញាចិត្តនឹង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​ស្វែង​រក​មេដាយ​មាស​ជូន​ជាតិ​ នៅ​ក្នុង​ការ​ប្រកួត​កីឡាម៉ូតូទឹក​ជ្រើសរើសជើង​ឯកពិភពលោក ឆ្នាំ២០១៨ ​នៅ​​សហរដ្ឋអាមេរិក៕ដោយ សុខជា

កាប់ស្រស់ៗម៉ង មន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខ គ្រាន់តែដេកសំរាកព្យាបាល៨ថ្ងៃ អស់ជិត៣ពាន់ដុល្លារ

មានរឿងកើតឡើងមួយ បានធ្វើឲ្យមានការភ្ញាក់ផ្អើល តាមបណ្តាញសង្គមហ្វេកប៊ុក តាមគណនីហ្វេសបុកឈ្មោះ Serey Song បានបង្ហោះសារហួសចិត្តមួយ ដោយក្នុងសារនោះបានសរសេរថា “ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ បងស្រីខ្ញុំគាត់បានចេញពីមន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខហើយ ដោយគ្រួសារយើងខ្ញុំបានស្នើរសុំចេញ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយសារមកព្យាបាលជម្ងឺនៅទីនេះគឺមានការយកថ្លៃព្យាបាលថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយះពេល៨ថ្ងៃអស់ ចំនួន៨,៥២០,០០០៛ ធ្លាប់តែឮបងប្អូននិយាយតៗគ្នាឥឡូវទើបបានដឹងច្បាស់។អាស្រ័យហេតុនេះសូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តមកព្យាបាល” ៕